10.Jonas
- អាលីហ្វ ឡាម រ៉។ ទាំងនេះគឺជាបណ្តាអាយ៉ាត់ៗនៃគម្ពីរ គួរអានដែលប្រកបដោយគតិបណ្ឌិត។
- តើវាជាការភ្ញាក់ផ្អើលសម្រាប់មនុស្សលោកឬ ដែលយើង បានផ្ដល់វាហ៊ីទៅឱ្យបុរសម្នាក់(មូហាំម៉ាត់)ក្នុងចំណោមពួកគេ (ដោយយើងមានបន្ទូលថា) ចូរអ្នកដាស់តឿនព្រមានមនុស្សលោក និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេនោះ? ពួក ដែលគ្មានជំនឿបាននិយាយថាៈ ពិតប្រាកដណាស់ នេះ(មូហាំម៉ាត់) គឺជាអ្នកមន្ដអាគមយ៉ាងច្បាស់លាស់។
- ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់ និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់បាននៅលើអារ៉ស្ហ។ ទ្រង់ជាអ្នកចាត់ចែងគ្រប់កិច្ចការទាំង អស់។ គ្មានការអន្តរាគមន៍ណាមួយឡើយ លើកលែងតែបន្ទាប់ពី មានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ នោះហើយគឺអល់ឡោះដែលជា ម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ ដូចេ្នះ តើពួកអ្នកមិនសញ្ជឹងគិតទេឬ
- ចំពោះទ្រង់តែមួយគត់ដែលជាកន្លែងវិលត្រឡប់របស់ពួក អ្នកទាំងអស់គ្នា។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកផ្តើមបង្កើតអ្វីៗទាំងអស់ ក្រោយមកទ្រង់ នឹងធ្វើឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)ដើម្បីទ្រង់នឹងតបស្នងដល់ បណ្ដាអ្នកដែលបានជឿ និងបណ្ដាអ្នកដែលបានធ្វើល្អដោយយុត្តិធម៌។ ចំណែកពួកដែលគ្មានជំនឿ ពួកគេនឹងផឹកទឹកដែលកំពុងពុះ និងទទួលទារុណកម្មយ៉ាងឈឺចាប់ដោយសារតែពួកគេធ្លាប់ប្រឆាំង។
- ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឱ្យមានពន្លឺបង្កើត ព្រះច័ន្ទឱ្យមានរស្មី និងបានកំណត់ឱ្យព្រះច័ន្ទនូវទីតាំងជាច្រើន ដើម្បី ឱ្យពួកអ្នកដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះ ពិតជាបានបង្កើតអ្វីៗទាំងអស់នោះដោយពិតប្រាកដ។ ទ្រង់បញ្ជាក់ នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។
- ពិតប្រាកដណាស់ ភាពខុសគ្នារវាងយប់ និងថ្ងៃ និងអ្វីៗ ដែលអល់ឡោះបានបង្កើតនៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាភស្ដុតាងសម្រាប់ក្រុមដែលកោតខ្លាចអល់ឡោះ។
- ពិតប្រាកដណាស់ ពួកដែលមិនសង្ឃឹមថា នឹងជួបជាមួយ យើង ហើយពួកគេពេញចិត្ដនឹងការរស់នៅក្នុងលោកិយនេះ ថែម ទាំងពួកគេស្ងប់ចិត្ដនឹងវា និងពួកដែលព្រងើយកន្ដើយនឹងអាយ៉ាត់ៗ របស់យើង។
- ពួកទាំងនោះ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
- ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ម្ចាស់របស់ពួកគេនឹងចង្អុលបង្ហាញដល់ពួកគេ ដោយសារតែជំនឿរបស់ពួកគេ។ មានទនេ្លជាច្រើនហូរពីក្រោម ពួកគេនៅក្នុងឋានសួគ៌ដ៏សែនរីករាយ។
- ការបួងសួងសុំរបស់ពួកគេនៅក្នុងនោះ(ឋានសួគ៌)ថាៈ ឱអល់ឡោះ. ទ្រង់ដ៏មហាបរិសុទ្ធ និងពាក្យគោរពស្វាគមន៍របស់ ពួកគេនៅទីនោះគឺភាពសុខសាន្ត ហើយនៅចុងបពា្ចប់នៃការបួង សួងសុំរបស់ពួកគេថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់ នៃពិភពទាំងអស់។
- ហើយប្រសិនបើអល់ឡោះឆាប់ផ្តល់ឱ្យមនុស្សនូវប្រការ អាក្រក់(តាមការបួងសួងសុំរបស់ពួកគេ) ដូចដែលពួកគេចង់ឱ្យ ទ្រង់ឆាប់ផ្ដល់ឱ្យពួកគេ(តាមការបួងសួង)នូវប្រការល្អនោះ ពេល កំណត់ជីវិតរបស់ពួកគេពិតជានឹងត្រូវបានគេបពា្ចប់(ពួកគេនឹងត្រូវ វិនាស)។ ដូចេ្នះយើងបានទុកឱ្យពួកអ្នកដែលមិនសង្ឃឹមថា នឹងជួប យើងឱ្យស្ថិតនៅក្នុងភាពវងេ្វងខុសឆ្គងរបស់ពួកគេដោយពួកគេ ស្រពេចស្រពិល។
- ហើយនៅពេលដែលមានគ្រោះអ្វីមួយបានប៉ះពាល់ដល់ មនុស្ស គេបានបួងសួងសុំពីយើងដោយដេកផ្អៀង ឬអង្គុយ ឬឈរ ប៉ុន្ដែនៅពេលដែលយើងបានបំបាត់គ្រោះនោះពីគេ គេក៏បន្ដ(ធ្វើដូច ដើម)ហាក់បីដូចជាគេមិនបានបួងសួងសុំពីយើងឱ្យជួយបំបាត់គ្រោះ ដែលបានប៉ះពាល់គេអញ្ចឹង។ ដូច្នោះដែរ គេបានលំអសម្រាប់ពួក ដែលបំពាននូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
- ហើយពិតប្រាកដណាស់ យើងបានបំផ្លាញជាច្រើនជំនាន់ មកហើយមុនពួកអ្នក ពេលដែលពួកគេបានបំពានខណៈដែលបណ្ដា អ្នកនាំសាររបស់ពួកគេបាននាំមកដល់ពួកគេនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន ប៉ុន្ដែពួកគេពិតជាមិនបានជឿឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលប្រព្រឹត្ដអំពើអាក្រក់។
- ក្រោយមកយើងបានបង្កើតពួកអ្នកឱ្យបន្ដវេននៅលើ ផែនដីបន្ទាប់ពីពួកគេ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹងធ្វើ ដូចម្តេច
- ហើយនៅពេលដែលគេសូត្រអាយ៉ាត់ៗរបស់យើងដ៏ជាក់ ច្បាស់ទៅលើពួកគេ ពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយ ថាៈ ចូរអ្នក(មូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផេ្សងពីនេះ ឬផ្លាស់ ប្ដូរវាទៅ។ ចូរអ្នកតបវិញថាៈ ខ្ញុំគ្មានសិទ្ធិក្នុងការផ្លាស់ប្ដូរវាតាម ចំណង់ចិត្ដរបស់ខ្ញុំនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទារុណកម្ម នាថ្ងៃដ៏ធំធេង បើខ្ញុំល្មើសនឹងបទបញ្ជានៃម្ចាស់របស់ខ្ញុំនោះ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើអល់ឡោះមាន ចេតនា(មិនឱ្យខ្ញុំសូត្រគម្ពីរគួរអាន) ខ្ញុំក៏មិនបានសូត្រវាឱ្យពួកអ្នក ស្ដាប់ដែរ ហើយទ្រង់ក៏មិនបានធ្វើឱ្យពួកអ្នកដឹងអំពីវាដែរ។ ពិត ប្រាកដណាស់ ខ្ញុំបានរស់នៅក្នុងចំណោមពួកអ្នកអស់មួយរយៈកាល ដែរមុនវា(មុនពេលគេបញ្ចុះវ៉ាហ៊ី)។ តើពួកអ្នកមិនពិចារណាទេឬ
- ដូចេ្នះ គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិត ការភូតកុហកលើអល់ឡោះ ឬបដិសេធនឹងអាយ៉ាត់ៗរបស់ទ្រង់ នោះឡើយ។ ជាការពិតណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់នឹង មិនទទួលបានជោគជ័យឡើយ។
- ពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះដែលវាមិនអាច ផ្ដល់គ្រោះថ្នាក់ ឬផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយពួកគេ និយាយថាៈ ពួកវាទាំងនេះជាអ្នកជួយអន្ដរាគមន៍ដល់ពួកយើងនៅ ចំពោះមុខអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)តបថាៈ តើពួកអ្នក កំពុងតែប្រាប់អល់ឡោះអំពីអ្វីដែល(ពួកអ្នកគិតថា)ទ្រង់មិនដឹង ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
- មនុស្សលោកកាលពីមុន គឺជាប្រជាជាតិតែមួយ(សាសនា អ៊ីស្លាមតែមួយ) តែក្រោយមកពួកគេបានខ្វែងគំនិតគ្នា។ ហើយ ប្រសិនបើគ្មានពាក្យពេចន៍កំណត់ណាមួយពីមុនមកពីម្ចាស់របស់ អ្នកទេនោះ គេពិតជានឹងកាត់សេចក្តីរវាងពួកទាំងនោះដោយសារ តែអ្វីដែលពួកគេកំពុងខ្វែងគំនិតគ្នាក្នុងរឿងនោះ។
- ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក អ្នករង់ចាំ(ការកាត់ក្ដីពីទ្រង់)ចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុង ចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
- នៅពេលដែលយើងបានឱ្យមនុស្សលោក(ពួកមូស្ហរីគីន) ស្គាល់រសជាតិនៃក្ដីមេត្ដាករុណា(ភាពសុខសាន្ដ)បន្ទាប់ពីគ្រោះ ផេ្សងៗបានកើតឡើងចំពោះពួកគេ ស្រាប់តែពួកគេមានល្បិចកល ប្រឆាំងនឹងភស្ដុតាងរបស់យើងទៅវិញ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ អល់ឡោះគឺជាអ្នកតបឧបាយកលដ៏លឿនបំផុត។ ពិតប្រាកដ ណាស់ បណ្ដាម៉ាឡាអ៊ីកាត់របស់យើងកំពុងតែកត់ត្រានូវអ្វីដែល ពួកគេកំពុងប្រើឧបាយកលនោះ។
- ទ្រង់គឺជាអ្នកដែលសំរួលដល់ការធ្វើដំណើររបស់ពួកអ្នក ទាំងនៅលើគោកនិងសមុទ្រ។ លុះដល់ពេលដែលពួកអ្នកបានស្ថិត នៅក្នុងនាវា វាក៏នាំពួកគេចេញដំណើរដោយខ្យល់ដ៏ល្អ ហើយពួក គេបានសប្បាយរីករាយនឹងវា (ពេលនោះ)ស្រាប់តែមានខ្យល់ព្យុះ យ៉ាងខ្លាំងបានមកដល់វា ហើយរលកក៏បានមកដល់ពួកគេពីគ្រប់ ទិសទីដែរ ហើយពួកគេបានគិតថាៈ ពិតប្រាកដណាស់ ពួកគេត្រូវ ឡោមព័ទ្ធ(ដោយក្ដីវិនាស) ខណៈនោះពួកគេក៏បានបួងសួងសុំពី អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបតិន៍ចំពោះទ្រង់ថាៈ ប្រសិនបើទ្រង់ជួយសង្គ្រោះពួកយើងពីគ្រោះមហន្ដរាយនេះ ពួក យើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។
- ហើយនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ ស្រាប់ តែពួកគេបែរជាបំពាននៅលើផែនដីដោយអយុត្តិធម៌ទៅវិញ។ ឱ មនុស្សលោក. ជាការពិតណាស់ ការបំពានរបស់ពួកអ្នកនឹងធ្លាក់ លើខ្លួនពួកអ្នកវិញ។ វាគ្រាន់តែជាក្តីរីករាយនៃជីវិតលោកិយ ប៉ុណ្ណោះ។ តែក្រោយមកចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ ពួកអ្នក ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។
- ជាការពិតណាស់ ការប្រៀបធៀបនៃការរស់នៅក្នុង លោកិយនេះគឺដូចជាទឹកភ្លៀង ដែលយើងបានបញ្ចុះវាពីលើមេឃ ហើយវាបានធ្វើឱ្យរុក្ខជាតិដុះចំរុះគ្នានូវអ្វីដែលមនុស្សនិងសត្វ បរិភោគ។ លុះដល់ពេលដែលដីនោះបានបពោ្ចញនូវភាពស្រស់ បំព្រងនិងសោភ័ណភាពរបស់វា ហើយម្ចាស់របស់វាស្មានថា ពួក គេនឹងមានលទ្ធភាពលើវា(អាចប្រមូលផលបាន) ស្រាប់តែបទ បញ្ជារបស់យើងបានមកដល់ដីនោះនៅពេលយប់ឬពេលថ្ងៃ ហើយ យើងធ្វើឱ្យវាខេ្ទចខ្ទីអស់ហាក់ដូចជាមិនធ្លាប់មាន(រុក្ខជាតិ)សោះ កាលពីម្សិលមិញ។ ដូចគ្នានេះដែរ យើងបញ្ជាក់ប្រាប់យ៉ាងច្បាស់ នូវអាយ៉ាត់ៗសម្រាប់ក្រុមដែលគិតពិចារណា។
- ហើយអល់ឡោះអំពាវនាវ(មនុស្សលោក)ឱ្យទៅរក លំនៅដ្ឋានដែលសុខសាន្ត(ឋានសួគ៌) ហើយទ្រង់ចង្អុលបង្ហាញ បុគ្គលណាដែលទ្រង់មានចេតនាឆ្ពោះទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។
- សម្រាប់បណ្ដាអ្នកដែលបានធ្វើល្អ គឺការតបស្នងល្អ (ឋានសួគ៌) និងការបន្ថែមលើសពីនេះទៅទៀត(គឺអាចមើល ឃើញអល់ឡោះ)។ ហើយគ្មានធូលីខ្មៅគ្របដណ្តប់នៅលើមុខ របស់ពួកគេ ហើយក៏គ្មានភាពអាប់ឱនដែរ។ អ្នកទាំងនោះជា បណ្ដាអ្នកឋានសួគ៌ដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
- ចំណែកពួកដែលបានធ្វើអំពើអាក្រក់វិញ ការតបស្នងនៃ អំពើអាក្រក់នោះគឺដូចនឹងវា(ដូចអ្វីដែលពួកគេបានប្រព្រឹត្ដ) ហើយ ភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ ពួកគេគ្មានអ្នកការពារ ក្រៅពីអល់ឡោះឡើយ។ ហាក់ដូចជាមុខរបស់ពួកគេត្រូវគ្រប ដណ្តប់ដោយផ្នែកមួយនៃភាពងងឹតនាពេលរាត្រី។ ពួកទាំងនោះ គឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
- ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងប្រមូលផ្តុំពួកគេទាំង អស់គ្នា បន្ទាប់មកយើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិក ថាៈ ចូរពួកអ្នក និងម្ចាស់ដែលពួកអ្នកគោរពនោះប្រកាន់ខ្ជាប់ទី កន្លែងរបស់ពួកអ្ម្នកចុះ។ ហើយយើងបានបំបែកពួកគេ។ ហើយ ម្ចាស់ដែលពួកគេបានគោរពនោះបាននិយាយថាៈ ពួកអ្នកមិនធ្លាប់ គោរពសក្ការៈមកចំពោះពួកយើងឡើយ។
- ដូចេ្នះ គ្រប់គ្រាន់ហើយដែលអល់ឡោះធ្វើជាសាក្សីរវាង ពួកយើងនិងពួកអ្នក។ ពួកយើងពិតជាមិនដឹងមិនឮចំពោះការ គោរពសក្ការៈរបស់ពួកអ្នកឡើយ។
- នៅទីនោះ(កន្លែងកាត់សេចក្ដី)គ្រប់ៗរូបនឹងដឹងទាំងអស់ ពីអ្វីដែលខ្លួនបានសាងពីមុនមក។ ហើយពួកគេត្រូវបានគេឱ្យវិល ត្រឡប់ទៅកាន់អល់ឡោះដែលជាម្ចាស់របស់ពួកគេយ៉ាងពិតប្រាកដ (ដើម្បីកាត់សេចក្ដី)។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បាន ប្រឌិត(គោរព)នោះបានបាត់បង់ពីពួកគេ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកប្រទាន លាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដី? ឬអ្នកណាជាអ្នក គ្រប់គ្រងការឮ និងការឃើញ? ហើយតើនរណាជាអ្នកបពោ្ចញ របស់រស់ពីរបស់ស្លាប់ និងបពោ្ចញរបស់ស្លាប់ពីរបស់រស់ ? ហើយ តើអ្នកណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយនោះ? ពួកគេនឹង ឆ្លើយថាៈ គឺអល់ឡោះ។ ដូចេ្នះចូរអ្នកពោលថាៈ តើពួកអ្នកមិន កោតខ្លាចទេឬ
- ហើយ(អ្នកដែលធ្វើប្រការ)ទាំងនោះគឺអល់ឡោះដែល ជាម្ចាស់របស់ពួកអ្នកដ៏ពិតប្រាកដ។ ដូចេ្នះតើមានអ្វីទៀតបន្ទាប់ពី ភាពពិតក្រៅពីភាពវងេ្វងនោះ? ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរ យ៉ាងដូចម្តេចទៅ
- ដូចេ្នះ បន្ទូលនៃម្ចាស់របស់អ្នកចំពោះពួកដែលប្រព្រឹត្ដ ល្មើសបានបញ្ជាក់យ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ ពួកគេគ្មាន ជំនឿឡើយ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នក តើមានអ្នកណាដែលជាអ្នកផ្ដល់កំណើត បន្ទាប់មក ធ្វើឱ្យវារស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ? ចូរអ្នកពោលថាៈ គឺ អល់ឡោះ ទេដែលជាអ្នកផ្ដល់កំណើត និងធ្វើឱ្យវារស់ឡើងវិញ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូចមេ្ដច
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នកមានអ្នកណាដែលអាចចង្អុលបង្ហាញទៅរកការពិត នោះ? ចូរអ្នកពោលថាៈ មានតែអល់ឡោះទេដែលអាចចង្អុល បង្ហាញទៅរកការពិតបាន។ តើអ្នកដែលចង្អុលបង្ហាញទៅរកការ ពិតជាអ្នកដែលត្រូវគេគោរពតាមដ៏ពិតប្រាកដ ឬអ្នកដែលមិនអាច ចង្អុលបង្ហាញមានតែត្រូវការគេចង្អុលបង្ហាញវាវិញនោះ? តើពួក អ្នកមានបញ្ហាអ្វី? តើពួកអ្នកវិនិច្ឆ័យយ៉ាងដូចមេ្ដច
- ហើយភាគច្រើននៃពួកគេមិនតាមអ្វីក្រៅពីការស្មាននោះ ឡើយ។ ពិតប្រាកដណាស់ ការស្មានមិនអាចជំនួសប្រការត្រឹមត្រូវ បន្ដិចបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្តិ។
- ហើយគម្ពីរគួរអាននេះមិនអាចត្រូវគេបង្កើតផេ្សងពី អល់ឡោះបានឡើយ ប៉ុន្ដែវាបញ្ជាក់ពីអ្វីដែលមានពីមុនវា ហើយវា (គម្ពីរគួរអាន)អធិប្បាយបញ្ជាក់ពីក្បួនច្បាប់ដោយគ្មានការមន្ទិល សង្ស័យក្នុងវា(ដែលបញ្ចុះ)មកពីម្ចាស់នៃពិភពទាំងអស់។
- ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានបង្កើតវា ឡើង? ចូរអ្នក(មូហាំម៉ាត់ )តបវិញថាៈ ដូចេ្នះ ចូរពួកអ្នកនាំមក នូវជំពូកណាមួយដែលដូចវា ហើយចូរពួកអ្នកហៅអ្នកណាដែល ពួកអ្នកអាចហៅបានផេ្សងពីអល់ឡោះចុះ ប្រសិនបើពួកអ្នកជា អ្នកត្រឹមត្រូវមែននោះ។
- ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលពួកគេមិន ជ្រាបពីចំណេះរបស់វា(គម្ពីរគួរអាន) ខណៈដែលភាពជាក់ស្ដែង របស់វា មិនទាន់បានមកដល់ពួកគេនោះ។ ដូច្នោះ ពួកជំនាន់មុន ពួកគេក៏បានបដិសេធដែរ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុង ក្រោយរបស់ពួកដែលបំពាននោះទៅជាយ៉ាងណា
- ហើយក្នុងចំណោមពួកគេមានអ្នកខ្លះជឿនឹងវា(គម្ពីរ គួរអាន) ហើយក្នុងចំណោមពួកគេក៏មានអ្នកខ្លះទៀតមិនជឿនឹង វា។ ហើយម្ចាស់របស់អ្នកដឹងបំផុតចំពោះពួកដែលបំផ្លិចបំផ្លាញ។
- ហើយប្រសិនបើពួកគេបានបដិសេធអ្នក(មូហាំម៉ាត់) ដូចេ្នះ ចូរអ្នកពោលថាៈ សម្រាប់ខ្ញុំគឺកិច្ចការរបស់ខ្ញុំ ហើយសម្រាប់ ពួកអ្នកគឺកិច្ចការរបស់ពួកអ្នក។ ពួកអ្នកមិនពាក់ព័ន្ធនឹងអ្វីដែលខ្ញុំ ធ្វើ ហើយខ្ញុំក៏មិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកធ្វើដែរ។
- ហើយក្នុងចំណោមពួកគេមានអ្នកខ្លះកំពុងស្តាប់អ្នក។ ដូចេ្នះតើអ្នកអាចធ្វើឱ្យមនុស្សថ្លង់អាចស្តាប់ឮឬ បើពួកគេមិនចេះ ពិចារណាផងនោះ
- ហើយក្នុងចំណោមពួកគេមានអ្នកខ្លះមើលទៅអ្នក។ ដូចេ្នះ តើអ្នកអាចចង្អុលបង្ហាញមនុស្សខ្វាក់បានឬ បើពួកគេមិន ធ្លាប់មើលឃើញផងនោះ
- ពិតប្រាកដណាស់ អល់ឡោះមិនបំពានលើមនុស្សលោក បន្តិចណាឡើយ ប៉ុន្ដែមនុស្សលោកទេដែលបំពានលើខ្លួនឯងនោះ។
- នៅថ្ងៃបរលោកទ្រង់នឹងប្រមូលផ្តុំពួកគេ ពួកគេហាក់ដូច ជាមិនធ្លាប់បានរស់នៅ(លើលោកិយ)ឡើយ លើកលែងតែរយៈ ពេលមួយដ៏ខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ ពួកគេនឹងស្គាល់គ្នាទៅវិញ ទៅមក។ ពួកដែលបានបដិសេធនឹងការជួបអល់ឡោះពិតជាបាន ខាតបង់ ហើយពួកគេមិនបានទទួលការចង្អុលបង្ហាញឡើយ។
- ហើយទោះបីជាយើងឱ្យអ្នក(មូហាំម៉ាត់)មើលឃើញ ទារុណកម្មខ្លះ(នៅលើលោកិយ)ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមកកាន់យើងដដែល។ បន្ទាប់ មកអល់ឡោះគឺជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។
- រាល់ប្រជាជាតិ(គ្រប់ជំនាន់)មានអ្នកនាំសារម្នាក់។ ហើយ នៅពេលដែលអ្នកនាំសាររបស់ពួកគេបានមកដល់ គេបានវិនិច្ឆ័យ រវាងពួកគេដោយយុត្ដិធម៌ ហើយពួកគេមិនត្រូវបានគេបំពាន ឡើយ។
- ហើយពួកគេនិយាយថាៈ តើការសន្យានេះ(ថ្ងៃបរលោក) នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពការពារខ្លួន ខ្ញុំពីគ្រោះថ្នាក់ណាមួយឡើយ ហើយខ្ញុំក៏មិនអាចនាំផលប្រយោជន៍ ណាមួយសម្រាប់ខ្លួនខ្ញុំដែរ លើកលែងតែអ្វីដែលអល់ឡោះមាន ចេតនាប៉ុណ្ណោះ។ គ្រប់ប្រជាជាតិសុទ្ធតែមានពេលកំណត់។ នៅ ពេលដែលការកំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំ ពន្យារពេល ឬសុំឱ្យកើតឡើងមុនពេលកំណត់បានឡើយ សូម្បីតែ មួយវិនាទីក៏ដោយ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់ទ្រង់បានមកដល់ពួកអ្នកនៅពេលយប់ ឬពេលថ្ងៃ តើពួកដែលប្រព្រឹត្ដអំពើអាក្រក់នោះនៅតក់ក្រហល់ចង់ បានអ្វីទៀត
- តើពួកអ្នករង់ចាំរហូតដល់ទណ្ឌកម្មធ្លាក់មកលើពួកអ្នក ទើបពួកអ្នកជឿលើវាឬ? តើពេលនេះឬ(ទើបពួកអ្នកជឿ)? ហើយ ជាការពិតណាស់ ពួកអ្នកធ្លាប់បានតក់ក្រហល់នឹងទណ្ឌកម្មនេះ។
- ក្រោយមកគេបាននិយាយទៅកាន់ពួកដែលបានបំពានថាៈ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មជាអមតៈចុះ។ ពួកអ្នកមិនត្រូវ បានគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្តឡើយ។
- ពួកគេសុំសួរអ្នក(មូហាំម៉ាត់)ថាៈ តើទណ្ឌកម្មនោះពិត ឬទេ? ចូរអ្នកពោលថាៈ បាទ ខ្ញុំសូមស្បថនឹងម្ចាស់របស់ខ្ញុំ វាគឺជា ការពិត ហើយពួកអ្នកមិនអាចគេចរួចឡើយ។
- ប្រសិនបើមនុស្សគ្រប់រូបធ្លាប់បានបំពាននោះ មានទ្រព្យ សម្បត្ដិទាំងអស់នៅលើផែនដី ប្រាកដជាគេសុខចិត្ដលោះខ្លួននឹងវា។ ហើយពួកទាំងនេះបានលាក់បាំងភាពសោកស្ដាយនៅពេលដែល ពួកគេបានឃើញទារុណកម្មនោះ។ ហើយគេបានវិនិច្ឆ័យរវាងពួកគេ ដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
- តើអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីពិតជា មិនមែនជាកម្មសិទិ្ធរបស់អល់ឡោះទេឬ? តើការសន្យារបស់ អល់ឡោះពិតជាមិនមែនជាការពិតទេឬ? ក៏ប៉ុន្ដែពួកគេភាគច្រើន មិនដឹងឡើយ។
- ទ្រង់គឺជាអ្នកផ្ដល់ជីវិត និងជាអ្នកយកជីវិតទៅវិញ ហើយ ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
- ឱមនុស្សលោកទាំងឡាយ. ជាការពិតណាស់ ដំបូន្មាន (គម្ពីរគួរអាន)ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក ហើយវា ជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងចិត្ដ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះអ្នកដែលមានជំនឿ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដោយក្ដីប្រោសប្រទាន របស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ ដូចេ្នះសូមឱ្យពួកគេ សប្បាយរីករាយចុះ។ វានោះប្រសើរជាងអ្វីដែលពួកគេប្រមូលទុក ទៅទៀត។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកមើល អ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកនូវលាភសក្ការៈ ហើយ ពួកអ្នកបានធ្វើវាមួយចំនួនទៅជារបស់ហាមឃាត់ និងជារបស់ អនុញ្ញាត(តាមទំនើងចិត្ដ)។ ចូរអ្នកពោលថាៈ តើអល់ឡោះបាន អនុញ្ញាតឱ្យពួកអ្នក ឬមួយពួកអ្នកប្រឌិតកុហកចំពោះអល់ឡោះ
- ហើយតើពួកដែលប្រឌិតកុហកចំពោះអល់ឡោះគិតយ៉ាង ដូចមេ្ដចនាថ្ងៃបរលោកនោះ? ពិតប្រាកដណាស់ អល់ឡោះមាន ការប្រោសប្រទានលើមនុស្សលោក ប៉ុន្ដែភាគច្រើននៃពួកគេមិន ដឹងគុណឡើយ។
- ហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអាន ហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើ ជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ។ គ្មានអ្វីលាក់ បាំងនឹងម្ចាស់របស់អ្នកឡើយសូម្បីតែវត្ថុដ៏តូចបំផុតនៅលើផែនដី និងនៅលើមេឃ ហើយក៏មិនអាចលាក់បាំងបានដែរ សូម្បីតែវត្ថុ ដែលតូចឬធំជាងនេះ លើកលែងតែមាននៅក្នុងគម្ពីរ(ឡាវហុល- ម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
- តើមិនមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើ អល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏ គ្មានទុក្ខព្រួយអ្វីដែរនោះ
- គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាច អល់ឡោះ។
- ពួកគេនឹងទទួលបានដំណឹងរីករាយទាំងការរស់នៅក្នុង លោកិយ និងនៅថ្ងៃបរលោក។ មិនអាចមានការផ្លាស់ប្ដូរពាក្យ សំដីទាំងឡាយរបស់អល់ឡោះបានឡើយ។ នោះគឺជាជោគជ័យដ៏ធំធេង។
- ហើយចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ។ ពិតប្រាកដណាស់ អំណាចខ្លាំងក្លាជាកម្មសិទិ្ធ របស់អល់ឡោះទាំងអស់។ ទ្រង់មហាឮ មហាដឹង។
- តើមិនមែនទេឬ អ្នកដែលនៅលើមេឃជាច្រើនជាន់ និង ផែនដីនោះពិតជាកម្មសិទ្ធិរបស់អល់ឡោះ? ហើយពួកដែលអំពាវ នាវផេ្សងពីអល់ឡោះមិនប្រតិបត្ដិតាមម្ចាស់ដែលពួកគេធ្វើស្ហ៊ីរិក នោះទេ។ ពួកគេមិនប្រតិបត្ដិតាមឡើយ លើកលែងតែតាមការនឹក ស្មានប៉ុណ្ណោះ ហើយពួកគេក៏គ្មានអ្វីក្រៅពីប្រឌិតកុហកនោះដែរ។
- ទ្រង់គឺជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកនៅក្នុងវា និងបានបង្កើតពេលថ្ងៃជាពន្លឺ (សម្រាប់ពួកអ្នកមើលឃើញ)។ ពិតប្រាកដណាស់ នៅក្នុងរឿង ទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។
- ពួកគេ(ពួកមូស្ហរីគីន)បាននិយាយថាៈ អល់ឡោះមាន បុត្រ។ ទ្រង់មហាស្អាតស្អំ។ ទ្រង់ជាអ្នកមានជាទីបំផុត។ អ្វីៗនៅ លើមេឃជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ពួកអ្នកគ្មានភស្ដុតាងណាមួយបញ្ជាក់ពីរឿងនេះ(ការមានបុត្រ) ឡើយ។ តើពួកអ្នកនិយាយចំពោះអល់ឡោះនូវអ្វីដែលពួកអ្នក មិនដឹងឬ
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ពួកដែល ប្រឌិតរឿងភូតកុហកចំពោះអល់ឡោះមិនទទួលជោគជ័យឡើយ។
- (សម្រាប់ពួកគេ)គឺការសប្បាយរីករាយនៅក្នុងលោកិយ (មួយរយៈពេលខ្លីប៉ុណ្ណោះ) ក្រោយមកចំពោះយើងជាកន្លែងវិល ត្រឡប់របស់ពួកគេ បន្ទាប់មកយើងនឹងឱ្យពួកគេភ្លក្សទារុណកម្ម ដ៏ខ្លាំងក្លាដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
- ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេអំពីប្រវត្ដិរបស់នួហ នៅពេលគាត់បានពោលទៅកាន់ប្រជាជនរបស់គាត់ថាៈ ឱប្រជាជន របស់ខ្ញុំ. ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការក្រើនរំលឹករបស់ខ្ញុំតាម រយៈភស្ដុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក នោះ ដូចេ្នះចំពោះអល់ឡោះតែមួយគត់ ដែលខ្ញុំប្រគល់ការទុកចិត្ដ។ ហេតុនេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក និងម្ចាស់របស់ ពួកអ្នកមក បន្ទាប់មកកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿង អាថ៌កំបាំងចំពោះពួកអ្នកឱ្យសោះ(ធ្វើដោយចំហ)។ ក្រោយមកចូរ ពួកអ្នកដាក់ទោសខ្ញុំ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។
- ប៉ុន្ដែប្រសិនបើពួកអ្នកបានបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ខ្ញុំពិតជាមិនស្នើសុំកម្រៃពីពួកអ្នកឡើយ។ កម្រៃរបស់ខ្ញុំ គឺមកពីអល់ឡោះតែមួយគត់ ហើយខ្ញុំត្រូវបានគេបង្គាប់ឱ្យក្លាយ ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកមូស្លីម។
- តែពួកគេបានបដិសេធចំពោះគេ(នួហ) ហេតុនេះយើង ក៏បានជួយសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេក្នុងសំពៅនោះ។ យើងបានចាត់តាំងពួកគេ(ក្រុមដែលតាមនួហ)ជាពួកបន្ដវេន(នៅ លើផែនដី) ហើយយើងបានពន្លិចពួកដែលបានប្រឆាំងនឹងភស្ដុតាង នានារបស់យើង។ ដូចេ្នះចូរអ្នកពិនិត្យមើល ថាតើលទ្ធផលចុង ក្រោយរបស់ពួកដែលត្រូវគេព្រមាននោះយ៉ាងដូចមេ្ដចដែរ
- ក្រោយមកយើងបានបញ្ជូនបន្ទាប់ពីគេ(នួហ)នូវអ្នក នាំសារជាច្រើនមកកាន់ក្រុមរបស់ពួកគេ ហើយពួកគេក៏បាននាំមក ឱ្យពួកគេនូវមុជីហ្សាត់យ៉ាងច្រើនដ៏ជាក់ច្បាស់។ ប៉ុន្ដែពួកគេនៅតែ មិនបានជឿនូវអ្វីដែលពួកគេបានបដិសេធនឹងគេ(នួហ)កាលពី មុន។ ដូចនេះដែរ យើងក៏បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកដែល បំពាន។
- ក្រោយមកយើងបានបញ្ជូនមូសា និងហារូនបន្ទាប់ពី ពួកគេ(អ្នកនាំសារ)ទៅកាន់ហ្វៀរអោន និងមេដឹកនាំរបស់គេនូវ បណ្ដាមុជីហ្សាត់របស់យើង ប៉ុន្ដែពួកគេនៅតែក្រអឺតក្រទម និង ជាក្រុមដែលធ្លាប់បានប្រព្រឹត្ដបាបកម្ម។
- ហើយនៅពេលដែលការពិតពីយើងបានមកដល់ពួកគេ ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ នេះគឺជាមន្ដអាគមយ៉ាង ជាក់ច្បាស់។
- មូសាបានពោលថាៈ តើពួកអ្នកមួលបង្កាច់ការពិត(ថា ជាមន្ដអាគម)នៅពេលដែលវាបានមកដល់ពួកអ្នកឬ? តើនេះជា មន្ដអាគមឬ? តែពួកដែលប្រើមន្ដអាគមមិនជោគជ័យឡើយ។
- ពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើង ដើម្បីឱ្យពួកយើងបែរចេញពីអ្វី(ជំនឿ)ដែលពួកយើងបានទទួល វាពីដូនតារបស់យើង និងដើម្បីអ្នកទាំងពីរអាចទទួលបាននូវភាព ខ្ពង់ខ្ពស់នៅលើផែនដីឬ? ចំណែកពួកយើងវិញមិនមានជំនឿលើ អ្នកទាំងពីរឡើយ។
- ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកនាំអ្នកដែល ពូកែខាងមន្ដអាគមទាំងអស់មកកាន់យើង។
- ហើយនៅពេលដែលពួកមន្ដអាគមបានមកដល់(ជួប ហ្វៀរអោន) មូសាបានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបោះ ចុះនូវអ្វីដែលពួកអ្នកចង់បោះនោះ ។
- ហើយនៅពេលពួកគេបានបោះនោះ មូសាក៏បានពោល ថាៈ អ្វីដែលពួកអ្នកបានបោះនោះ វាគឺជាមន្ដអាគម។ ពិតប្រាកដ ណាស់ អល់ឡោះនឹងធ្វើឱ្យវាគ្មានប្រសិទ្ធភាពឡើយ។ ពិតប្រាកដ ណាស់ អល់ឡោះមិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។
- អល់ឡោះនឹងបញ្ជាក់ឱ្យឃើញនូវការពិតតាមរយៈបន្ទូល ទាំងឡាយរបស់ទ្រង់ ទោះបីជាពួកប្រព្រឹត្ដអាក្រក់ទាំងនោះមិន ពេញចិត្ដក៏ដោយ។
- តែគ្មានអ្នកណាម្នាក់ជឿលើមូសាឡើយ លើកលែងតែ ពូជពង្សនៃក្រុមរបស់គេប៉ុណ្ណោះ ដោយសារតែពួកគេភ័យខ្លាច ហ្វៀរអោននិងមេដឹកនាំរបស់ពួកគេធ្វើទុក្ខទោសដល់ពួកគេ។ តែ តាមពិតហ្វៀរអោន គឺជាអ្នកដែលកេ្អងក្អាងបំផុតនៅលើផែនដី ហើយពិតប្រាកដណាស់ គេស្ថិតនៅក្នុងចំណោមពួកដែលបំពាន។
- ហើយមូសាបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ប្រសិនបើ ពួកអ្នកបានជឿលើអល់ឡោះហើយនោះ ពួកអ្នកត្រូវប្រគល់ការ ទុកចិត្ដទៅចំពោះទ្រង់ ប្រសិនបើពួកអ្នកជាមូស្លីមមែននោះ។
- ហើយពួកគេបានតបវិញថាៈ ពួកយើងបានប្រគល់ការទុក ចិត្ដទៅចំពោះអល់ឡោះហើយ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់ កុំយកពួកយើងធ្វើជាការសាកល្បងចំពោះក្រុមបំពានអី្វ។
- ហើយសូមទ្រង់មេត្ដាជួយសង្គ្រោះពួកយីងខ្ញុំចេញពីពួក គ្មានជំនឿដោយក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។
- យើងបានបញ្ចុះ វ៉ាហ៊ីឱ្យមូសានិងបងប្រុសរបស់គេ(ហារូន) ថាៈ អ្នកទាំងពីរត្រូវតាំងលំនៅដ្ឋាននៅប្រទេសអេហ្ស៊ីបឱ្យក្រុម របស់អ្នកទាំងពីរ ហើយចូរពួកអ្នកធ្វើឱ្យលំនៅដ្ឋានរបស់ពួកអ្នក ជាកន្លែងសម្រាប់តម្រង់ទិស(គោរពសក្ការៈ)។ ហើយចូរពួកអ្នក ប្រតិបត្ដិសឡាត និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមាន ជំនឿចុះ។
- ហើយមូសាបានពោលថាៈ ឱម្ចាស់របស់យើងខ្ញុំ. ពិត ប្រាកដណាស់ ទ្រង់បានប្រទានដល់ហ្វៀរអោន និងមន្ដ្រីរបស់គេនូវ ភាពត្រចះត្រចង់ និងទ្រព្យសម្បត្ដិនៅក្នុងជីវិតលោកិយនេះ។ ឱ ម្ចាស់របស់យើងខ្ញុំ. (ការប្រទានរបស់ទ្រង់នោះ)ធើ្វឱ្យពួកគេវងេ្វង ពីមាគ៌ារបស់ទ្រង់។ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់បំផ្លាញទ្រព្យ សម្បត្ដិរបស់ពួកគេ និងបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេផងចុះ ដោយសារតែពួកគេគ្មានជំនឿ រហូតដល់ពួកគេបានឃើញទារុណកម្មដ៏ឈឺចាប់។
- អល់ឡោះបានមានបន្ទូលថាៈ ជាការពិតណាស់ យើងបាន ទទួលយកការបួងសួងសុំរបស់អ្នកទាំងពីរ។ ដូចេ្នះ ចូរអ្នកទាំងពីរ ប្រកាន់ខ្ជាប់នូវមាគ៌ាដ៏ត្រឹមត្រូវនេះចុះ ហើយសូមអ្នកទាំងពីរកុំ ប្រតិបត្ដិតាមមាគ៌ារបស់ពួកដែលមិនដឹងឱ្យសោះ។
- យើងបានញែកទឹកសមុទ្រដើម្បីឱ្យអំបូរអ៊ីស្រាអែលបាន ដើរឆ្លងផុត ហើយហ្វៀរអោននិងទាហានរបស់គេបានតាមពីក្រោយ ពួកគេដោយការការបំពាន និងភាពជាសត្រូវ។ លុះនៅពេលដែល ទឹកបានលិចគ្របដណ្ដប់គេ(ហ្វៀរអោន) ទើបគេនិយាយថាៈ ខ្ញុំបាន ជឿហើយថា ពិតប្រាកដណាស់គ្មានម្ចាស់ណាដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីម្ចាស់ដែលអំបូរអ៊ីស្រាអែលបានជឿលើទ្រង់នោះ ឡើយ។ ហើយខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកមូស្លីមដែរ។
- ពេលនេះឬ(ទើបអ្នកមានជំនឿ) ខណៈដែលអ្នកធ្លាប់ ប្រឆាំងកាលពីមុន ហើយអ្នកបានស្ថិតក្នុងចំណោមពួកដែលបង្ក វិនាសកម្មនោះ
- ដូចេ្នះនៅថ្ងៃនេះយើងនឹងជួយអ្នក ដោយស្រង់សាកសព របស់អ្នក(ចេញពីសមុទ្រ) ដើម្បីធ្វើជាភស្ដុតាងដល់មនុស្សជំនាន់ ក្រោយអ្នក។ តែជាការពិតណាស់ មនុស្សលោកភាគច្រើនព្រងើយ កន្ដើយនឹងបណ្ដាភស្ដុតាងរបស់យើង។
- ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់ អំបូរអ៊ីស្រាអែលនូវលំនៅដ្ឋានដ៏ពិតប្រាកដ(នៅស្ហាមនិងអេហ្ស៊ីប) ហើយយើងផ្ដល់លាភសក្ការៈដ៏ល្អដល់ពួកគេ ហើយពួកគេពុំមានការ ខ្វែងគំនិតគ្នាឡើយ រហូតដល់ចំណេះដឹង(គម្ពីរតាវរ៉ត)បានមកដល់ ពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាងពួក គេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា (គម្ពីរតាវរ៉ត)។
- ប្រសិនបើអ្នក(មូហាំម៉ាត់)មានការសង្ស័យអំពីអ្វី(រឿង អ្នក ឧ. លក្ខណៈសម្បត្ដិ ឈ្មោះ...) ដែលយើងបានបញ្ចុះប្រាប់អ្នក នោះ ចូរអ្នកសួរទៅពួកដែលអានគម្ពីរ(តាវរ៉ត អ៊ីញជីល)ពីមុនអ្នក ចុះ។ ជាការពិតណាស់ ភាពពិតពីម្ចាស់របស់អ្នកបានមកដល់អ្នក រួចមកហើយ ហេតុនេះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលសង្ស័យ ឱ្យសោះ។
- ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងបណ្ដា ភស្ដុតាងរបស់អល់ឡោះ ព្រោះ(បើធ្វើដូចនេះ)អ្នកនឹងស្ថិតក្នុង ចំណោមពួកដែលខាតបង់ជាមិនខាន។
- ពិតប្រាកដណាស់ ពាក្យសំដី(ធ្វើទារុណកម្ម)នៃម្ចាស់ របស់អ្នកបានកំណត់ធ្លាក់ទៅលើពួកគេ គឺពួកគេគ្មានជំនឿឡើយ។
- ទោះបីជាភស្ដុតាងនានាបានមកដល់ពួកគេក៏ដោយ(វា គ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ) លុះត្រាតែពួកគេឃើញ ទារុណកម្មដ៏ឈឺចាប់។
- ហេតុអ្វីបានជាគ្មានភូមិស្រុកណាមួយមានជំនឿ ហើយ ជំនឿរបស់វាមានផលប្រយោជន៍ដល់វា ក្រៅពីប្រជាជនរបស់ យូនូសនោះ? នៅពេលពួកគេបានជឿ យើងបានលុបបំបាត់ទារុណកម្មដ៏អាម៉ាស់នៅក្នុងលោកិយចេញពីពួកគេ ហើយយើងបានផ្ដល់ ភាពសុខសាន្ដដល់ពួកគេរហូតដល់ពេលកំណត់។
- ប្រសិនបើម្ចាស់របស់អ្នកមានចេតនា អ្នកដែលនៅលើ ផែនដីទាំងអស់ពិតជាមានជំនឿ។ ដូចេ្នះ តើអ្នកបង្ខំមនុស្សលោក រហូតដល់ពួកគេក្លាយជាអ្នកមានជំនឿឬ
- ហើយគ្មានបុគ្គលណាម្នាក់មានជំនឿឡើយ លើកលែង តែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយទ្រង់នឹងដាក់ ទារុណកម្ម និងភាពអាម៉ាស់ទៅលើពួកដែលមិនគិតពិចារណា។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកពិចារណា មើលចុះ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី? ប៉ុន្ដែភស្ដុតាងនិងការដាស់តឿនព្រមាននានាពុំមានប្រយោជន៍ដល់ ក្រុមដែលគ្មានជំនឿឡើយ។
- ដូចេ្នះ ពួកគេមិនរង់ចាំអ្វីក្រៅពី(សេចក្ដីវិនាស)ដូចថ្ងៃ (វិនាស)របស់ពួកដែលបានកន្លងផុតទៅមុនពួកគេនោះឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ពួកអ្នករង់ចាំចុះ ពិតប្រាកដ ណាស់ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។
- បន្ទាប់មកយើងជួយសង្គ្រោះបណ្ដាអ្នកនាំសាររបស់ យើង និងបណ្ដាអ្នកដែលមានជំនឿ។ ដូច្នោះដែរ កាតព្វកិច្ចរបស់ យើងគឺត្រូវជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. ប្រសិន បើពួកអ្នកមានការសង្ស័យអំពីសាសនារបស់ខ្ញុំ គឺខ្ញុំមិនគោរពសក្ការៈ ចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផេ្សងពីអល់ឡោះនោះឡើយ។ ក៏ប៉ុន្ដែខ្ញុំគោរពសក្ការៈចំពោះអល់ឡោះដែលទ្រង់ជាអ្នកបពា្ចប់ជីវិត របស់ពួកអ្នក។ ហើយខ្ញុំត្រូវបានគេបង្គាប់ប្រើឱ្យស្ថិតក្នុងចំណោម អ្នកដែលមានជំនឿ។
- ហើយចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅរក សាសនាដ៏ត្រឹមត្រូវ ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកមូស្ហរីគីន ឱ្យសោះ។
- ចូរអ្នកកុំបួងសួងសុំចំពោះអ្វីដែលមិនផ្ដល់ផលប្រយោជន៍ ដល់អ្នក និងមិនបង្កគ្រោះថ្នាក់ដល់អ្នកផេ្សងពីអល់ឡោះឱ្យសោះ។ តែប្រសិនបើអ្នកបានធ្វើដូចេ្នះ អ្នកពិតជាស្ថិតនៅក្នុងចំណោមពួក ដែលបំពាន។
- ហើយប្រសិនបើអល់ឡោះឱ្យអ្នកទទួលរងគ្រោះថ្នាក់ គ្មានអ្នកណាអាចបំបាត់វាបានក្រៅពីទ្រង់ឡើយ។ តែប្រសិនបើទ្រង់ មានចេតនាផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខសាន្ដវិញនោះ ក៏គ្មានអ្នកណា អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បានដែរ។ ទ្រង់នឹង ផ្ដល់វាឱ្យអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. ពិតជា បានមកដល់ពួកអ្នកនូវសច្ចភាពអំពីម្ចាស់របស់ពួកអ្នក។ ហើយ បុគ្គលណាដែលបានទទួលការចង្អុលបង្ហាញ គេនឹងទទួលបានផល ល្អសម្រាប់តែខ្លួនគេប៉ុណ្ណោះ។ តែបើបុគ្គលណាបានវងេ្វងវិញគេនឹង ធ្វើឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង។ ហើយខ្ញុំមិនមែនជាអ្នកទទួល ខុសត្រូវលើពួកអ្នកឡើយ។
- ហើយចូរអ្នក(មូហាំម៉ាត់)អនុវត្ដតាមអ្វីដែលគេផ្ដល់ វ៉ាហ៊ីមកឱ្យអ្នក ហើយចូរអ្នកអត់ធ្មត់រហូតដល់ពេលអល់ឡោះ កាត់សេចក្ដី។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។