104.The Traducer

  1. វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។
  2. គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា
  3. ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។
  4. មិនដូច្នោះទេ. ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។
  5. តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូ ត ម៉ះជាអ្វីនោះ
  6. គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក)
  7. ដែលវាឆាបឆេះរាលដល់បេះដូង។
  8. ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។
  9. ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។