109.The Disbelievers

  1. ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកដែលប្រឆាំង
  2. ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈ នោះឡើយ។
  3. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែល ខ្ញុំគោរពសក្ការៈនោះដែរ។
  4. ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែល ពួកអ្នកបានគោរពសក្ការៈនោះឡើយ។
  5. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។
  6. សម្រាប់ពួកអ្នកគឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ។