11.Hud
- អាលីហ្វ ឡាម រ៉។ (នេះជា)គម្ពីរមួយដែលអាយ៉ាត់ៗរបស់ វាមានភាពសុក្រិតដ៏ល្អឥតខ្ចោះ ហើយបន្ទាប់មកត្រូវបានគេបញ្ជាក់ (អំពីប្រការដែលបង្គាប់ប្រើឬហាមឃាត់)យ៉ាងជាក់ច្បាស់មកពី ទ្រង់តែមួយគត់ដែលមហាគតិបណ្ឌិត មហាដឹង។
- ដើម្បីកុំឱ្យពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ។ ពិត ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមាន និងផ្ដល់ដំណឹងរីករាយ មកពីទ្រង់ដល់ពួកអ្នកទាំងអស់គ្នា។
- ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់ មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ ដែលទ្រង់នឹងផ្ដល់ឱ្យពួក អ្នកនូវភាពរីករាយដ៏ប្រពៃរហូតដល់ពេលវេលាមួយដែលគេបាន កំណត់។ ហើយទ្រង់នឹងផ្ដល់ឱ្យរាល់អ្នកដែលមាន ភាពខ្ពង់ខ្ពស់់នូវ ឧត្ដមភាពរបស់គេ។ ប៉ុន្ដែប្រសិនបើពួកអ្នកបែរចេញវិញ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភចំពោះពួកអ្នកនូវទារុណកម្មនាថ្ងៃដ៏មហិមា(ថ្ងៃបរ-លោក)។
- កន្លែងវិលត្រឡប់របស់ពួកអ្នកគឺទៅកាន់អល់ឡោះតែមួយ គត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
- ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)បង្វែរចិត្ដ របស់ពួកគេដើម្បីលាក់បាំងពីទ្រង់(នូវភាពពុតត្បុត)។ តើពួកគេមិន ដឹងទេឬ ខណៈដែលពួកគេកំពុងគ្របដណ្ដប់ (ខ្លួនប្រាណរបស់ពួក គេ)ដោយសំលៀកបំពាក់របស់ពួកគេ ទ្រង់ជាអ្នកដឹងអំពីអ្វីដែល ពួកគេកំពុងលាក់បាំង និងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកដឹងនូវអ្វីដែលមាននៅក្នុងចិត្ដទាំងអស់។
- គ្មានសត្វលោកណាមួយដែលរស់នៅលើផែនដីក្រៅពី អល់ឡោះផ្ដល់លាភសក្ការៈដល់ពួកគេឡើយ ហើយទ្រង់ដឹងពី កន្លែងស្នាក់នៅរបស់វា(ក្នុងលោកិយ និងថ្ងៃបរលោក) ហើយ ទ្រង់ដឹងទៀតពីកន្លែងដែលវាស្លាប់។ ទាំងអស់នោះមាននៅក្នុង គម្ពីរ(ឡាវហុលម៉ាសហ្វ៊ូស)យ៉ាងជាក់ច្បាស់។
- ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយអារ៉ស្ហរបស់ទ្រង់ស្ថិតនៅលើ ទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក ថាតើអ្នកណាម្នាក់ក្នុងចំណោម ពួកអ្នកដែលមានអំពើល្អប្រសើរជាងគេ។ តែប្រសិនបើអ្នក(មូហាំ-ម៉ាត់)បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេធ្វើឱ្យរស់ ឡើងវិញក្រោយពីស្លាប់នោះ ប្រាកដជាពួកដែលប្រឆាំងនឹងនិយាយ ថាៈ ទាំងនេះគ្មានអ្វីក្រៅពីមន្ដអាគមដ៏ច្បាស់លាស់ឡើយ។
- ប្រសិនបើយើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូត ដល់ពេលកំណត់នោះ ប្រាកដជាពួកគេនឹងនិយាយថាៈ តើអ្វីទៅដែល រារាំងវា(ទារុណកម្ម)នោះ? ចូរដឹងថា. នៅថ្ងៃដែលវាមកដល់ពួក គេ គ្មានអ្នកណាម្នាក់អាចយកវាចេញពីពួកគេបានឡើយ។ ហើយអ្វី (ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាបានហ៊ុមព័ទ្ធ ពួកគេ។
- តែប្រសិនបើយើងបានឱ្យមនុស្សលោកស្គាល់រសជាតិនៃក្ដី មេត្ដាករុណាពីយើង បន្ទាប់មកយើងបានដកយកវាពីគេវិញ គេពិត ជាអស់សង្ឃឹមនិងប្រឆាំងថែមទៀតជាមិនខាន។
- ហើយប្រសិនបើយើងបានឱ្យគេស្គាល់រសជាតិនៃសេចក្ដី សុខក្រោយពីភាពលំបាកបានកើតមានចំពោះគេនោះ គេពិតជា និយាយថាៈ ទុក្ខលំបាកទាំងឡាយបានចាកឆ្ងាយពីខ្ញុំហើយ។ គេ ប្រាកដជារីករាយនិងមោទនភាពបំផុត។
- លើកលែងតែបណ្ដាអ្នកដែលបានអត់ធ្មត់ និងបានធ្វើអំពើ ល្អប៉ុណ្ណោះ។ អ្នកទាំងនោះនឹងទទួលបានការអភ័យទោស និងផល បុណ្យដ៏មហិមា(ឋានសួគ៌)។
- ដូចេ្នះប្រហែលជាអ្នក(មូហាំម៉ាត់)នឹងបោះបង់ចោល មួយចំនួននូវអ្វីដែលគេផ្ដល់វ៉ាហ៊ីមកឱ្យអ្នក ហើយធ្វើឱ្យទ្រូងរបស់ អ្នកមានភាពចង្អៀតដោយសារវា ដោយខ្លាចក្រែងពួកគេនឹង និយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឱ្យគាត់ ឬ បញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? តាមពិតអ្នកគ្រាន់តែជា អ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកថែរក្សា ការពារលើអ្វីៗទាំងអស់។
- ឬពួកគេនឹងនិយាយថាៈ គាត់(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ចូរពួកអ្នកយកដប់ជំពូកដូច ការប្រឌិតទាំងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាក៏ដោយ ដែលពួកអ្នកអាចហៅបានក្រៅពីអល់ឡោះ(ឱ្យជួយ) ប្រសិនបើ ពួកអ្នកជាពួកដែលស្មោះត្រង់ពិតមែននោះ។
- តែប្រសិនបើពួកគេមិនបានឆ្លើយតបចំពោះពួកអ្នកទេនោះ ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អ្វីដែលគេបានបញ្ចុះ(គម្ពីរគួរ-អាន) គឺដោយចំណេះដឹងរបស់អល់ឡោះ។ ហើយគ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួក អ្នកនឹងក្លាយទៅជាមូស្លីមឬទេ
- អ្នកណាដែលប្រាថ្នាចង់បានការរស់នៅក្នុងលោកិយ និង ភាពត្រចះត្រចង់របស់វា យើងនឹងប្រទានឱ្យពួកគេយ៉ាងពេញលេញ ទៅតាមទង្វើរបស់ពួកគេនៅក្នុងលោកិយនេះ។ ហើយពួកគេនៅ ក្នុងលោកិយនេះនឹងមិនត្រូវគេកាត់បន្ថយ(ផល)ឡើយ។
- ពួកទាំងនោះហើយគឺជាពួកដែលនៅថ្ងៃបរលោកគ្មានអ្វី សម្រាប់ពួកគេក្រៅពីភ្លើងនរកនោះ។ ហើយអ្វីដែលពួកគេបានសាង នៅក្នុងលោកិយនេះបានរលាយសាបសូន្យអស់។ ហើយអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដកន្លងមកទុកជាមោឃៈ។
- តើមានអ្នកណាដូចអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់ លាស់(គម្ពីរគួរអាន)ពីម្ចាស់របស់គេ ហើយមានសាក្សី(ជីព្រីល) មកពីទ្រង់សូត្រវា និងមានគម្ពីររបស់មូសាពីមុនវាដែលជាការ ចង្អុលបង្ហាញ និងការអាណិតស្រឡាញ់នោះ? អ្នកទាំងនោះមាន ជំនឿលើវា(គម្ពីរគួរអាន)។ ប៉ុន្ដែអ្នកដែលបដិសេធនឹងវាក្នុង ចំណោមក្រុមទាំងនោះ(យ៉ាហ៊ូទី ណាសរ៉នី និងពួកគ្មានជំនឿ) គឺ ភ្លើងនរកជាកន្លែងសន្យារបស់គេ។ ដូចេ្នះចូរអ្នកកុំមានការសង្ស័យ អំពីវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាការពិតមកពីម្ចាស់របស់ អ្នក ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ។
- ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិត រឿងភូតកុហកប្រឆាំងនឹងអល់ឡោះទៅទៀតនោះ? ពួកទាំងនោះ នឹងត្រូវគេលាតត្រដាងនៅចំពោះមុខម្ចាស់របស់ពួកគេ(នៅថ្ងៃបរ-លោក) ហើយសាក្សីជាច្រើននឹងនិយាយប្រាប់ថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូកកុហកចំពោះម្ចាស់របស់ពួកគេ។ ចូរដឹងថា. បណ្ដាសារបស់អល់ឡោះគឺធ្លាក់លើពួកដែលបំពាន។
- ពួកដែលហាមឃាត់អ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងចង់ឱ្យវាទៅជាមាគ៌ាវៀចវេរ ពួកគេគឺជា ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
- ពួកទាំងនោះគ្មានលទ្ធភាពគេចផុត(ពីទណ្ឌកម្មរបស់ អល់ឡោះ)នៅលើផែនដីនេះបានឡើយ ហើយពួកគេក៏មិនធ្លាប់ មានអ្នកគាំពារក្រៅពីអល់ឡោះដែរ។ គេនឹងបន្ថែមទារុណកម្ម ដល់ពួកគេទេ្វដង។ ពួកគេគ្មានលទ្ធភាពស្ដាប់ឮ(គម្ពីរគួរអាន) ឡើយ ហើយពួកគេក៏មិនធ្លាប់មើលឃើញ(ភស្ដុតាងរបស់ អល់ឡោះ)ដែរ។
- ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ហើយអ្វី ដែលពួកគេធ្លាប់បានប្រឌិតនោះក៏បានបាត់បង់ពីពួកគេដែរ។
- គ្មានការសង្ស័យឡើយថា ពួកគេពិតជាពួកដែលខាតបង់ បំផុតនៅថ្ងៃបរលោក។
- ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ព្រមទាំងបានឱនលំទោនទៅកាន់ម្ចាស់របស់ពួក គេ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។
- ការប្រៀបធៀបរវាងពីរក្រុម(អ្នកគ្មានជំនឿនិងអ្នកមាន ជំនឿ) ដូចជាអ្នកពិកាភ្នែកហើយថ្លង់ និងអ្នកមើលឃើញហើយ ស្ដាប់ឮ។ តើការប្រៀបធៀបក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? តើ ពួកអ្នកមិនពិចារណាទេឬ
- ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ(ហើយគេបានពោលថា ពិតប្រាកដណាស់ ខ្ញុំជាអ្នក ដាស់តឿនព្រមានយ៉ាងច្បាស់(អំពីទារុណកម្មរបស់អល់ឡោះ) ដល់ពួកអ្នក។
- ដោយពួកអ្នកមិនត្រូវគោរពសក្ការៈផេ្សងពីអល់ឡោះ ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភចំពោះពួកអ្នកនូវទារុណ-កម្មដ៏ឈឺចាប់នៅថ្ងៃមួយ។
- ហើយមេដឹកនាំរបស់ពួកដែលគ្មានជំនឿក្នុងចំណោមក្រុម របស់គេ(នួហ)បាននិយាយថាៈ ពួកយើងមិនមើលឃើញអ្នកក្រៅពី មនុស្សធម្មតាដូចពួកយើងនោះឡើយ ហើយពួកយើងក៏មិនមើល ឃើញអ្នកណាប្រតិបត្ដិតាមអ្នកក្រៅពីពួកដែលទន់ខ្សោយនៃពួក យើងដែរ ដែលឆាប់ជឿដោយគ្មានការពិចារណានោះ។ ពួកយើង មិនឃើញពួកអ្នកមានគុណសម្បត្ដិប្រសើរជាងពួកយើងឡើយ។ ផ្ទុយទៅវិញពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។
- គាត់(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកប្រាប់ ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជាអ្នកនាំសារ) អំពីទ្រង់ តែគេបានបិទបាំងវាអំពីពួកអ្នក តើចាំបាច់យើងជំរុញពួក អ្នកឱ្យទទួលយកវា ខណៈដែលពួកអ្នកមិនពេញចិត្ដចំពោះវានោះ ឬ
- ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនស្នើសុំទ្រព្យសម្បត្ដិពីពួកអ្នកលើការ អំពាវនាវរបស់ខ្ញុំឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺ នៅលើអល់ឡោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណេ្ដញបណ្ដា អ្នកដែលមានជំនឿដែរ។ ពិតប្រាកដណាស់ ពួកគេនឹងជួបម្ចាស់ របស់ពួកគេ(នៅថ្ងៃបរលោក)។ ប៉ុន្ដែខ្ញុំយល់ឃើញថា ពួកអ្នកជា ក្រុមល្ងង់ខ្លៅ។
- ហើយ(គាត់ពោលទៀតថា) ឱក្រុមរបស់ខ្ញុំ. តើអ្នកណា នឹងជួយខ្ញុំឱ្យរួចផុតពី(ទារុណកម្ម)អល់ឡោះ ប្រសិនបើខ្ញុំដេញពួក គេ(អ្នកមានជំនឿ)នោះ? តើពួកអ្នកមិនពិចារណាទេឬ
- ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថាៈ ខ្ញុំមានឃ្លាំង ទ្រព្យរបស់អល់ឡោះជាច្រើន និងមិននិយាយថាៈ ខ្ញុំដឹងពីប្រការ អាថ៌កំបាំង និងមិននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ឡើយ ហើយខ្ញុំក៏មិននិយាយទៅកាន់ពួកដែលកែវភ្នែករបស់ ពួកអ្នកមើលងាយពួកគេថាៈ អល់ឡោះនឹងមិនផ្ដល់ផលល្អណាឱ្យ ពួកគេដែរ ។ អល់ឡោះដឹងបំផុតអំពីអ្វីដែលមាននៅក្នុងខ្លួនរបស់ ពួកគេ។ ប្រសិនបើខ្ញុំនិយាយដូច្នោះមែន ខ្ញុំពិតជានឹងស្ថិតនៅក្នុង ចំណោមពួកដែលបំពានជាមិនខាន។
- ពួកគេបាននិយាយថាៈ ឱនួហ. អ្នកពិតជាបានឈ្លោះ ប្រកែកជាមួយពួកយើង និងបានបង្កជម្លោះជាមួយពួកយើងច្រើន ដងមកហើយ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វីដែលអ្នកបាន សន្យាជាមួយពួកយើង(ទណ្ឌកម្មរបស់អល់ឡោះ) ប្រសិនបើអ្នក ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវមែននោះ។
- នួហបានតបវិញថាៈ ពិតប្រាកដណាស់ មានតែអល់ឡោះ ទេដែលនាំវា(ទណ្ឌកម្ម)មកឱ្យពួកអ្នក ប្រសិនបើទ្រង់មានចេតនា នោះ។ ហើយពួកអ្នកនឹងមិនអាចគេចផុតបានឡើយ។
- ហើយដំបូន្មានរបស់ខ្ញុំមិនផ្ដល់ផលប្រយោជន៍ដល់ពួកអ្នក ឡើយ ទោះបីជាខ្ញុំចង់ណែនាំពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះ មានបំណងចង់ឱ្យពួកអ្នកវងេ្វងនោះ។ ទ្រង់ជាម្ចាស់របស់ពួកអ្នក ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
- ឬពួកគេនឹងនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកតបវិញថាៈ ប្រសិនបើខ្ញុំបានប្រឌិតវាមែន នោះ ខ្ញុំនឹងទទួលទោសដោយខ្លួនឯង។ ប៉ុន្ដែខ្ញុំមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកប្រព្រឹត្ដបាបកម្មនោះឡើយ។
- ហើយគេបានផ្ដល់វ៉ាហ៊ីទៅឱ្យនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមក្រុមរបស់អ្នក(នួហ)មានជំនឿឡើយ លើកលែងតែអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដឱ្យសោះ។
- ហើយចូរអ្នក(នួហ)ធ្វើសំពៅមួយក្រោមការត្រួតពិនិត្យ របស់យើង និងការបញ្ជាប្រាប់របស់យើងចុះ។ ហើយចូរអ្នកកុំសុំពី យើង(ឱ្យលើកលែងទោស)ដល់ពួកដែលបានបំពានឱ្យសោះ។ ពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវគេពន្លិចក្នុងទឹក។
- ខណៈដែលគេ(នួហ)កំពុងធ្វើសំពៅ ហើយគ្រប់ពេល ដែលអ្នកដឹកនាំនៃក្រុមរបស់គេបានដើរឆ្លងកាត់គាត់នោះ(នៅ កន្លែងធ្វើសំពៅ) ពួកគេតែងតែបានសើចចំអកឱ្យគាត់។ គាត់បាន តបវិញថាៈ ប្រសិនបើពួកអ្នកសើចចំអកឱ្យពួកយើង ពួកយើងពិត ជានឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកដែរ។
- ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលទារុណកម្មនឹង ធ្លាក់មកលើគេដែលធ្វើឱ្យគេអាម៉ាស់(ក្នុងលោកិយ) និងត្រូវទទួល ទារុណកម្មជាអមតៈ(នៅថ្ងៃបរលោក)នោះ
- លុះនៅពេលដែលបទបញ្ជារបស់យើងបានមកដល់(ការ សន្យាជាមួយនួហក្នុងការធ្វើឱ្យមានទឹកជំនន់) ហើយទឹកបានផុស ចេញពីដីយ៉ាងច្រើន យើងក៏មានបន្ទូលថាៈ ចូរអ្នក(នួហ)ដឹក(សត្វ ពាហនៈ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) ហើយនិង ក្រុមគ្រួសាររបស់អ្នក ព្រមទាំងអ្នកមានជំនឿនៅលើសំពៅនោះ លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនចំពោះគេ(ក្នុងការ ពន្លិចក្នុងទឹកជំនន់)ប៉ុណ្ណោះ។ ហើយគ្មានអ្នកដែលរួមជំនឿជាមួយ គាត់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
- ហើយគាត់បានពោល(ទៅកាន់អ្នកដែលរួមជំនឿជាមួយ គាត់)ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅក្នុងនាមអល់ឡោះ ដែលធ្វើ ឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឱ្យវាឈប់។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ហើយសំពៅបានដឹកពួកគេ(អ្នកមានជំនឿ)ធ្វើដំណើរ កាត់ទឹករលកធំៗប្រៀបដូចជាភ្នំ ហើយនួហបានស្រែកហៅកូន របស់គាត់ ខណៈដែលគេបានស្ថិតនៅក្នុងក្រុមដែលដកខ្លួនចេញពី បណ្ដាអ្នកមានជំនឿថាៈ ឱកូនសម្លាញ់. ចូរឡើងជិះជាមួយពួក យើង ហើយកុំនៅជាមួយពួកដែលគ្មានជំនឿឱ្យសោះ។
- គេ(កូនរបស់នួហ)បានតបវិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើ ភ្នំ ដែលវានឹងការពារខ្ញុំពីទឹកជំនន់។ គាត់បានតបវិញថាៈ ថ្ងៃនេះ គ្មានអ្នកណាអាចការពារពីបញ្ជា (ទណ្ឌកម្ម)របស់អល់ឡោះបាន ឡើយ លើកលែងតែអ្នកណាដែលទ្រង់អាណិតស្រឡាញ់ប៉ុណ្ណោះ។ ហើយទឹករលកបានញែកបំបែកគេទាំងពីរ(នួហ និងកូនរបស់គាត់) ពេលនោះគេ(កូនរបស់នួហ)ក៏បានស្ថិតក្នុងចំណោមពួកដែលត្រូវ លិចលង់។
- ហើយទ្រង់បានមានបន្ទូលថាៈ ឱដី. ចូរឯងលេបទឹករបស់ ឯងវិញចុះ។ ឱមេឃ. ចូរឯងឈប់ភ្លៀងទៅ។ ពេលនោះទឹកក៏បាន ស្រកចុះ។ ហើយបទបញ្ជានោះត្រូវបានគេសមេ្រច(បានកំទេចអ្នក គ្មានជំនឿពីក្រុមរបស់នួហ) ហើយសំពៅនោះក៏បានចតនៅលើភ្នំ ជូទី(នៅរវាងប្រទេសអ៊ីរ៉ាក់និងអាម៉េនី)។ ហើយទ្រង់បានមាន បន្ទូលបន្ដទៀតថាៈ មហន្ដរាយចុះចំពោះក្រុមដែលបំពាននោះ។
- ហើយនួហបានស្រែកសុំពីម្ចាស់របស់គាត់ដោយបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ កូនរបស់ខ្ញុំគឺជាគ្រួសាររបស់ ខ្ញុំ ហើយប្រាកដណាស់ ការសន្យារបស់ទ្រង់គឺជាការពិត។ ហើយ ទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។
- ទ្រង់មានបន្ទូលតបវិញថាៈ ឱនួហ. ពិតប្រាកដណាស់ គេ មិនមែនជាក្រុមគ្រួសាររបស់អ្នកទេ។ ពិតប្រាកដណាស់ ទង្វើរបស់ គេមិនល្អឡើយ។ ដូចេ្នះចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនបាន ដឹងពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងទូន្មានអ្នកខ្លាចក្រែងអ្នក ស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។
- គាត់(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសផងចុះដែលខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំ មិនបានដឹងអំពីវា ប្រសិនបើទ្រង់មិនអភ័យទោស និងអាណិត ស្រឡាញ់ខ្ញុំទេនោះ ខ្ញុំនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ ជាមិនខាន។
- អល់ឡោះបានមានបន្ទូលថាៈ ឱនួហ. ចូរអ្នកចុះពីសំពៅ ទៅលើដីដោយមានភាពសុខសាន្ដពីយើង និងប្រកបដោយប្រសិទ្ធ ពរជ័យដល់អ្នក និងប្រជាជនដែលរួមជំនឿជាមួយអ្នក។ ហើយ ប្រជាជនដទៃទៀត(កូនចៅជំនាន់ក្រោយមកមានអ្នកខ្លះបានក្លាយ ជាអ្នកគ្មានជំនឿ) យើងនឹងផ្ដល់ភាពសប្បាយរីករាយដល់ពួកគេ ក្រោយមកពួកគេនឹងទទួលទារុណកម្មពីយើងយ៉ាងឈឺចាប់។
- នោះគឺជាដំណឹងអាថ៌កំបាំងដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក (មូហាំម៉ាត់)។ អ្នកនិងក្រុមរបស់អ្នកមិនធ្លាប់បានដឹងវាពីមុននេះ ទេ។ ដូចេ្នះ ចូរអ្នកអត់ធ្មត់ ពិតប្រាកដណាស់លទ្ធផលល្អចុងក្រោយ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
- ហើយ(យើងបានបញ្ជូន)ហ៊ូទទៅកាន់ក្រុមអាដដែលជា បងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នក គោរពសក្ការៈចំពោះអល់ឡោះចុះ។ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ពួកអ្នក គ្មានអ្វីក្រៅពីជាអ្នកប្រឌិតភូតកុហកនោះឡើយ។
- ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងពីវា(ការ អំពាវនាវ)ឡើយ។ ការតបស្នងរបស់ខ្ញុំគឺមកពីទ្រង់ដែលបានបង្កើត ខ្ញុំ។ តើពួកអ្នកមិនចេះពិចារណាទេឬ
- ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួក អ្នក ព្រមទាំងសារភាពទោសកំហុសចំពោះទ្រង់ចុះ។ ទ្រង់នឹងបពា្ចុះ ទឹកភ្លៀងយ៉ាងច្រើនឱ្យពួកអ្នក ហើយបន្ថែមកម្លាំងលើភាពខ្លាំងក្លា របស់ពួកអ្នកថែមទៀត។ ចូរពួកអ្នកកុំបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ដោយត្រឡប់ទៅធ្វើជាអ្នកប្រព្រឹត្ដបាបកម្មវិញឱ្យសោះ។
- ពួកគេ(ពួកប្រឆាំង)បានតបថាៈ ឱហ៊ូទ. អ្នកមិនបាន នាំភស្ដុតាងជាក់ច្បាស់មកឱ្យពួកយើងទេ ហើយពួកយើងមិនបោះ បង់ម្ចាស់ទាំងឡាយរបស់ពួកយើងដោយសារតែសំដីរបស់អ្នក ឡើយ ហើយពួកយើងក៏គ្មានជំនឿលើអ្នកដែរ។
- ពួកយើងមិននិយាយអ្វីក្រៅពីនិយាយថាៈ ព្រះរបស់ពួក យើងមួយចំនួនបានធ្វើឱ្យអ្នកវិកលចរិតឡើយ។ ហ៊ូទក៏បានតប វិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឱ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ខ្ញុំពិតជាមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកយកមកធ្វើជាព្រះ
- ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកទាំងអស់រៀបចំ ផែនការប្រឆាំងនឹងខ្ញុំចុះ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំអ្វី។
- ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ ដែលជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មាន សត្វលោកណាមានចលនាឡើយ លើកលែងតែទ្រង់ជាអ្នកគ្រប់ គ្រងវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតលើមាគ៌ា ដែលត្រឹមត្រូវ។
- ប្រសិនបើពួកអ្នកបែរចេញ ក៏ខ្ញុំនៅតែផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំទៅកាន់ពួកអ្នកដែរ។ ហើយម្ចាស់ របស់ខ្ញុំនឹងជំនួសក្រុមមួយផេ្សងក្រៅពីពួកអ្នក ហើយពួកអ្នកក៏មិន អាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់ដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់ ខ្ញុំជាអ្នកថែរក្សាការពារលើអ្វីៗទាំងអស់។
- ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់យើង បានមកដល់ យើងក៏បានសង្គ្រោះហ៊ូទ និងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយយើងបានសង្គ្រោះ ពួកគេពីទារុណកម្មដ៏ខ្លាំងក្លានេះ។
- ហើយក្រុមអាដនោះ ពួកគេបានបដិសេធនឹងអាយ៉ាត់ៗ នៃម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងបានដើរតាមរាល់បទបញ្ជារបស់ពួកដែលអួតកេ្អងក្អាង ចចេសរឹងរូសទៀតផង។
- ហើយពួកគេនឹងត្រូវគេដាក់បណ្ដាសាទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមអាដបាន ប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. ទទួលមហន្ដរាយហើយ ចំពោះក្រុមអាដដែលជាក្រុមរបស់ហ៊ូទ។
- ហើយ(យើងបានបញ្ជូន)សឡេះទៅកាន់ក្រុមសាមូដ ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាអ្នកដែលចាប់ផ្ដើមបង្កើតពួកអ្នកពីដី ហើយទ្រង់ក៏បានឱ្យ ពួកអ្នកតាំងទីលំនៅលើវា។ ដូចេ្នះ ចូរពួកអ្នកសុំអភ័យទោសពីទ្រង់ និងសារភាពទោសកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំជាអ្នកដែលនៅជិតបង្កើយ ជាអ្នកឆ្លើយតប(ការបួងសួងសុំ)។
- ពួកគេបានតបវិញថាៈ ឱសឡេះ. ជាការពិតណាស់ អ្នក ធ្លាប់ជាមនុស្សដែលជាទីសង្ឃឹមក្នុងចំណោមពួកយើង(ជាមេដឹកនាំ)កាលពីមុននេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈ ចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈឬ? ហើយ ពិតប្រាកដណាស់ ពួកយើងមានការសង្ស័យយ៉ាងខ្លាំងនូវអ្វីដែលអ្នក អំពាវនាវចំពោះពួកយើង។
- គាត់(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នក ប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជា)ពី ទ្រង់នោះ តើមានអ្នកណាអាចជួយខ្ញុំបានពី(ទណ្ឌកម្ម)អល់ឡោះ ប្រសិនបើខ្ញុំមិនបានគោរពចំពោះទ្រង់? ពួកអ្នកមិនបង្កើនអ្វីដល់ខ្ញុំ ក្រៅពីភាពខាតបង់នោះឡើយ។
- ឱក្រុមរបស់ខ្ញុំ. នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែល ជាភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរ ស៊ីនៅលើដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ។ បើមិនដូច្នោះទេទារុណកម្មនឹង ធ្លាក់មកលើពួកអ្នកឆាប់ៗនេះជាមិនខាន។
- តែពួកគេបានសម្លាប់វា។ ពេលនោះគាត់បានពោលថាៈ ចូរពួកអ្នកសប្បាយរីករាយក្នុងលំនៅដ្ឋានរបស់ពួកអ្នករយៈពេល បីថ្ងៃចុះ(ទណ្ឌកម្មនឹងមកដល់បន្ទាប់ពីនោះ)។ នេះជាការសន្យា មួយ(របស់អល់ឡោះ)ដែលគ្មានការភូតកុហកឡើយ។
- នៅពេលដែលបទបញ្ជា (ទណ្ឌកម្ម)របស់យើងបានមក ដល់ យើងក៏បានសង្គ្រោះសឡេះ និងបណ្ដាអ្នកដែលមានជំនឿជា មួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយ(យើងបានសង្គ្រោះ ពួកគេ)ពីភាពអាម៉ាស់របស់ពួកគេនៅថ្ងៃនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាខ្លាំងក្លា មហាខ្លាំងពូកែ។
- ហើយពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួក ដែលបំពាន ហើយបានធ្វើឱ្យពួកគេស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ ពួកគេ។
- វាហាក់ដូចជាពួកគេមិនបានរស់នៅទីនោះ។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមសាមូដបានប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. មហន្ដរាយហើយចំពោះក្រុមសាមូដ។
- ហើយជាការពិតណាស់ បណ្ដាអ្នកនាំសាររបស់យើង (ម៉ាឡាអ៊ីកាត់)បាននាំដំណឹងល្អមកឱ្យអ៊ីព្រហ៊ីម(ប្រាប់ថាប្រពន្ធ គាត់នឹងមានកូន)។ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម ហើយ គាត់ក៏បានឆ្លើយតបនឹងពាក្យសាឡាមវិញដែរ។ ហើយមិនយូរ ប៉ុន្មានគាត់ក៏បាននាំមកនូវកូនគោអាំងមួយ(មកទទួលពួកគេ)។
- ប៉ុន្ដែនៅពេលអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡា-អ៊ីកាត់)មិនលូកចាប់យកសាច់កូនគោអាំងនោះ គាត់បានសង្ស័យ លើពួកគេ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេ បាននិយាយថាៈ ចូរអ្នកកុំភ័យខ្លាចអ្វីតាមពិតពួកយើងត្រូវបានគេ (អល់ឡោះ)បញ្ជូនទៅក្រុមលូតទេ។
- ហើយប្រពន្ធរបស់គាត់(អ៊ីព្រហ៊ីម)បានឈរស្ដាប់នៅ ទីនោះ ដោយនាងបានញញឹមសើច។ ហើយ(ម៉ាឡាអ៊ីកាត់បាន ប្រាប់ថា) ពួកយើងបានផ្ដល់ដំណឹងល្អអំពីអ៊ីសហាកដល់នាង និង ក្រោយពីអ៊ីសហាកនោះគឺយ៉ាក់កូប។
- នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ អស្ចារ្យហើយ ខ្ញុំ. តើខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំចាស់ជរាហើយនោះ ហើយប្ដី របស់ខ្ញុំនេះក៏ចាស់ជរាដែរ? ពិតប្រាកដណាស់ នេះគឺជារឿងចម្លែក មែន។
- ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ តើនាងភ្ញាក់ផ្អើលនឹង បទបញ្ជារបស់អល់ឡោះឬ? ក្ដីមេត្ដាករុណារបស់អល់ឡោះ និង ពរជ័យរបស់ទ្រង់គឺផ្ដល់ឱ្យពួកអ្នក ឱក្រុមគ្រួសារ(របស់អ៊ីព្រហ៊ីម). ពិតប្រាកដណាស់ ទ្រង់ជាទីកោតសរសើរ ថ្កុំថ្កើងបំផុត។
- ហើយនៅពេលដែលការភ័យខ្លាចបានរំសាយចេញពី អ៊ីព្រហ៊ីម ស្រាប់តែដំណឹងល្អ(មានកូន)បានមកដល់គាត់ គាត់ក៏ ជជែកតវ៉ាជាមួយពួកយើង(ម៉ាឡាអ៊ីកាត់)ពីរឿង(បំផិ្លចបំផ្លាញ)របស់ក្រុមលូត។
- ពិតប្រាកដណាស់ អ៊ីព្រហ៊ីមជាអ្នកទន់ភ្លន់ ជាអ្នកអត់ធ្មត់ ជាអ្នកបួងសួងសុំអភ័យទោសពីអល់ឡោះជានិច្ច។
- ឱអ៊ីព្រហ៊ីម. ចូរអ្នកបោះបង់ការតវ៉ានេះចុះ តាមពិតបទ បញ្ជានៃម្ចាស់់របស់អ្នកបានមកដល់ហើយ។ ហើយពិតប្រាកដណាស់ ទារុណកម្មនឹងមកដល់ពួកគេ(ក្រុមលូត) ដោយគ្មានអ្នកណាអាច រារាំងបានឡើយ។
- ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារតែ ពួកគេ។ ហើយគាត់បានពោលថាៈ នេះជាថ្ងៃមួយដ៏លំបាកបំផុត។
- ហើយក្រុមរបស់គាត់(លូត)បានមកជួបគាត់ទាំងប្រញាប់ ប្រញាល់ ខណៈដែលពួកគេធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ជាច្រើន កាលពីមុន(បុរសរួមភេទជាមួយបុរស)។ គាត់បានពោលថាៈ ឱ ក្រុមរបស់ខ្ញុំ. ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ ពួកនាងស្អាតបរិសុទ្ធ សម្រាប់ពួកអ្នក(ប្រសិនបើពួកអ្នករៀបការជាមួយនាងស្រប ច្បាប់)។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នក កុំធើ្វឱ្យខ្ញុំអាម៉ាស់ចំពោះភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោម ពួកអ្នកគ្មានបុរសណាឈ្លាសវៃទេឬ
- ពួកគេបានតបវិញថាៈ អ្នកពិតជាបានដឹងរួចហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកឡើយ ហើយពិត ប្រាកដណាស់ អ្នកដឹងយ៉ាងច្បាស់នូវអ្វីដែលពួកយើងត្រូវការ។
- គាត់(លូត)បានពោលថាៈ ប្រសិនបើខ្ញុំមានអំណាចអាច ទប់ទល់នឹងពួកអ្នក ឬខ្ញុំអាចរកអ្នកមានអំណាចខ្លាំងក្លាជួយ(ខ្ញុំនឹង តទល់ជាមួយពួកអ្នកវិញ)ជាមិនខាន។
- ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ឱលូត. ជាការពិតណាស់ ពួកយើងគឺជាអ្នកនាំសារនៃម្ចាស់របស់អ្នក។ ពួកគេនឹងមិន អាចប៉ះពាល់ដល់អ្នកបានឡើយ។ ចូរអ្នកនាំគ្រួសាររបស់អ្នកចាក ចេញ(ពីភូមិនេះ)នៅពាក់កណ្ដាលយប់ លើកលែងតែភរិយារបស់ អ្នកប៉ុណ្ណោះ ហើយកុំឱ្យអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើល ក្រោយឱ្យសោះ ព្រោះទារុណកម្មនឹងធ្លាក់ទៅលើនាងដូចអ្វីដែល ពួកគេ(ក្រុមរបស់លូត)នឹងទទួលរងដែរ។ ពិតប្រាកដណាស់ ពេល សន្យា(ដាក់ទណ្ឌកម្ម)របស់ពួកគេគឺនៅពេលទៀបភ្លឺ។ តើពេល ទៀបភ្លឺមិនមែនជិតមកដល់ទេឬ
- ដូចេ្នះនៅពេលដែលបទបញ្ជា(ទណ្ឌកម្ម)របស់យើងបាន មកដល់ យើងបានធ្វើឱ្យ(ភូមិសាដូមនៅប៉ាឡេស្ទីន)ក្រឡាប់ពីលើ ចុះក្រោម ហើយបានបញ្ចុះភ្លៀងថ្មពីដីដុតទៅលើវាជាបន្ដបន្ទាប់។
- ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ហើយ វា(ថ្ម ឬភូមិ)មិនឆ្ងាយពីពួកដែលបំពានឡើយ។
- ហើយ(យើងបានបញ្ជូន)ស៊្ហូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ។ ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ចូរ ពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹង។ ខ្ញុំពិតជាឃើញពួក អ្នកមានភាពល្អប្រសើរ រីកចំរើន ហើយពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មហុំព័ទ្ធពួកអ្នកគ្រប់ទិសទីនៅថ្ងៃណាមួយ។
- ហើយ(ស៊្ហូអែបបានពោលទៀតថា) ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកវាល់ និងថ្លឹងឱ្យគ្រប់ចំនួនដោយយុត្ដិធម៌ ហើយចូរពួកអ្នក កុំកេងប្រវ័ពា្ចមនុស្សលោកនូវកម្មសិទិ្ធរបស់ពួកគេ។ ហើយចូរពួក អ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។
- អ្វីដែលបានបន្សល់ពីអល់ឡោះ(បានមកពីការរកស៊ី ត្រឹម ត្រូវ)គឺល្អបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកមានជំនឿ។ ហើយ ខ្ញុំ(ស៊្ហូអែប)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកឡើយ។
- ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. តើការសឡាតរបស់ អ្នកបញ្ជាអ្នកឱ្យពួកយើងបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ ពួកយើងធ្លាប់គោរពសក្ការៈ ឬក៏មិនឱ្យពួកយើងប្រើប្រាស់ទ្រព្យ សម្បត្ដិរបស់ពួកយើងតាមអ្វីដែលពួកយើងចង់? ជាការពិតណាស់ អ្នកជាអ្នកទន់ភ្លន់ ឈ្លាសវៃ(និយាយចំអកឡកឡើយ)។
- ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. តើពួកអ្នកយល់ ឃើញយ៉ាងណាប្រសិនបើខ្ញុំមានភស្ដុតាងច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានផ្ដល់ឱ្យខ្ញុំនូវលាភសក្ការៈដ៏ប្រសើរពីទ្រង់ហើយនោះ? ហើយខ្ញុំក៏មិនចង់ប្រឆាំងនឹងពួកអ្នកចំពោះអ្វីដែលខ្ញុំហាមឃាត់ដល់ ពួកអ្នកអំពីវានោះដែរ។ ខ្ញុំគ្មានបំណងអ្វីក្រៅពីការសម្របសម្រួល តាមអ្វីដែលខ្ញុំអាចធ្វើបាននោះឡើយ។ ហើយគ្មានការណែនាំរបស់ ខ្ញុំទេ លើកលែងតែមកពីអល់ឡោះប៉ុណ្ណោះ។ ចំពោះទ្រង់ដែលខ្ញុំ បានប្រគល់ការទុកចិត្ដ ហើយខ្ញុំនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។
- ឱក្រុមរបស់ខ្ញុំ. ចូរកុំឱ្យកំហឹងរបស់ខ្ញុំបង្កជាសត្រូវនឹង ពួកអ្នក ដែលវាអាចធ្វើឱ្យពួកអ្នកទទួលរងទារុណកម្មដូចអ្វីដែល ក្រុមនួហ ឬក្រុមហ៊ូទ ឬក្រុមសឡេះបានទទួលឱ្យសោះ។ ចំណែក (ទារុណកម្ម)ក្រុមលូតក៏នៅមិនឆ្ងាយពីពួកអ្នកដែរ។
- ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់។ ពិតប្រាកដ ណាស់ ម្ចាស់របស់ខ្ញុំមហាអាណិត មហាស្រឡាញ់។
- ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. ពួកយើងមិនសូវយល់ ច្រើនទេនូវអ្វីដែលអ្នកនិយាយ ហើយពិតប្រាកដណាស់ យើងមើល ឃើញអ្នកជាអ្នកទន់ខ្សោយនៅក្នុងចំណោមពួកយើង។ ហើយ ប្រសិនបើគ្មានគ្រួសារអ្នកទេនោះ ពួកយើងនឹងគប់អ្នកនឹងដុំថ្មទៅ ហើយ។ ហើយអ្នកមិនមែនជាអ្នកខ្លាំងសម្រាប់ពួកយើងឡើយ។
- ស៊្ហូអែបបានតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. តើគ្រួសាររបស់ ខ្ញុំមានឥទ្ធិពលចំពោះពួកអ្នកជាងអល់ឡោះឬ? ដោយពួកអ្នកបាន យកទ្រង់ដាក់ក្រោយខ្នងរបស់ពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំដឹងជ្រួតជ្រាបនូវអ្វីៗដែលពួកអ្នកប្រព្រឹត្ដ។
- ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ចុះ ចំណែកខ្ញុំក៏អនុវត្ដតាមផ្លូវរបស់ខ្ញុំដែរ។ ពួកអ្នកគង់តែនឹងដឹង ពីជនដែលទារុណកម្មនឹងធ្លាក់ទៅលើគេដែលធ្វើឱ្យគេអាម៉ាស់ និង ជនដែលភូតកុហក។ ហើយចូរពួកអ្នករង់ចាំមើលចុះ ពិតប្រាកដ ណាស់ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។
- ហើយនៅពេលដែលបទបញ្ជា (ទារុណកម្ម)របស់យើង បានមកដល់ យើងបានសង្គ្រោះស៊្ហូអែបនិងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាពីយើង ហើយពេលនោះសម្រែក យ៉ាងខ្លាំងបានឆក់យកជីវិតពួកដែលបំពាន ហើយបានធ្វើឱ្យពួកគេ ស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ពួកគេ។
- វាហាក់ដូចជាពួកគេមិនបានរស់នៅទីនោះ។ ចូរដឹងថា. មហន្ដរាយចំពោះអ្នកភូមិម៉ាទយ៉ាន់ក៏ដូចជាក្រុមសាមូដបានទទួល រងមហន្ដរាយដែរ។
- ហើយពិតប្រាកដណាស់ យើងបានបញ្ជូនមូសាជាមួយនឹង អាយ៉ាត់ៗរបស់យើងនិងភស្ដុតាងដ៏ច្បាស់លាស់។
- ទៅកាន់ហ្វៀរអោន និងពួកមន្ដ្រីរបស់គេ ប៉ុន្ដែពួកគេបាន ធ្វើតាមបទបញ្ជារបស់ហ្វៀរអោន ខណៈដែលបទបញ្ជារបស់ ហ្វៀរអោនពុំមានការចង្អុលបង្ហាញត្រឹមត្រូវ។
- គេ(ហ្វៀរអោន)នឹងនាំមុខក្រុមរបស់គេនៅថ្ងៃបរលោក រហូតដល់ពួកគេចូលភ្លើងនរក ហើយជាកន្លែងដ៏អាក្រក់បំផុត សម្រាប់អ្នកដែលនៅទីនោះ។
- ហើយបណ្ដាសានឹងត្រូវគេដាក់ទៅលើពួកគេនៅក្នុង លោកិយ និងថ្ងៃបរលោក។ (បណ្ដាសា)នេះជារង្វាន់ដ៏អាក្រក់ បំផុតសម្រាប់អ្នកដែលត្រូវទទួល។
- នោះគឺជាដំណឹងមួយចំនួនអំពីភូមិស្រុកដែលយើង និទានវាប្រាប់ដល់អ្នក(មូហាំម៉ាត់)។ ភូមិស្រុកមួយចំនួនបាន បន្សល់ទុកស្លាកស្នាម និងមួយចំនួនទៀតមិនបានបន្សល់ទុក អ្វីឡើយ(បន្ទាប់ពីការបំផ្លាញនោះ)។
- ហើយយើងមិនបានបំពានលើពួកគេទេ ប៉ុន្ដែពួកគេទេ ដែលបានបំពានលើខ្លួនឯងនោះ។ ដូចេ្នះហើយព្រះនានារបស់ពួកគេ ដែលពួកគេបានបួងសួងសុំក្រៅពីអល់ឡោះមិនអាចផ្ដល់ប្រយោជន៍ អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)នៃម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានមកដល់។ ហើយព្រះនានារបស់ពួកគេ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីគ្រោះមហន្ដរាយឡើយ។
- នោះហើយជាទារុណកម្មនៃម្ចាស់របស់អ្នក។ នៅពេល ណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយគឺដោយសារតែ ភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទារុណកម្មរបស់ ទ្រង់គឺឈឺចាប់បំផុត។
- ពិតប្រាកដណាស់ នៅក្នុង(ការដាក់ទារុណកម្ម)នោះ គឺជាភស្ដុតាងមួយសម្រាប់អ្នកដែលបានខ្លាចទារុណកម្មនាថ្ងៃបរលោក។ នៅថ្ងៃនោះមនុស្សលោកត្រូវបានគេប្រមូលផ្ដុំសម្រាប់ ទ្រង់។ ហើយនៅថ្ងៃនោះដែរ អ្វីៗទាំងអស់គឺនឹងត្រូវមានវត្ដមាន (ដើម្បីកាត់សេចក្ដី)។
- ហើយយើងមិនបានពន្យារពេលថ្ងៃបរលោកក្រៅពី ពេលដែលបានកំណត់នោះឡើយ។
- ថ្ងៃបរលោកមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយ បានទេ លុះត្រាតែមានការអនុញ្ញាតពីទ្រង់។ ដូចេ្នះពួកគេមួយចំនួន ទទួលសំណាងអាក្រក់ និងមួយចំនួនទៀតទទួលសំណាងល្អ។
- ចំណែកឯពួកដែលមានសំណាងអាក្រក់ គឺស្ថិតក្នុងឋាននរកដែលសម្រាប់ពួកគេនៅក្នុងនោះ(ទទួលទារុណកម្មដ៏ឈឺចាប់) ដោយដកដង្ហើមចេញចូលស្ទើរមិនដល់គ្នា។
- ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជា ច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វី ដែលម្ចាស់របស់អ្នកមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកធ្វើអ្វីក៏ដោយតាមតែទ្រង់ចង់។
- រីឯបណ្ដាអ្នកដែលមានសំណាងល្អ គឺស្ថិតក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វីដែលម្ចាស់ របស់អ្នកមានចេតនាប៉ុណ្ណោះ។ ទ្រង់នឹងផ្ដល់ឱ្យពួកគេដោយគ្មាន ការកាត់ផ្ដាច់ឡើយ ។
- ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យនូវអ្វី ដែលពួកគេ(ពួកមូស្ហរីគីន)គោរពសក្ការៈ។ ពួកគេមិនគោរព សក្ការៈឡើយ លើកលែងតែដូចអ្វីដែលជីដូនជីតារបស់ពួកគេគោរព សក្ការៈពីមុនមកប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងនឹងបំពេញឱ្យ ពួកគេនូវទារុណកម្ម ដោយគ្មានការបន្ធូរបន្ថយឡើយ។
- ហើយជាការពិតណាស់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត) ឱ្យមូសា តែបែរជាមានគេខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយ ប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ) ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិល សង្ស័យយ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។
- ហើយពិតប្រាកដណាស់ គ្រប់ក្រុមទាំងអស់(ដែលខ្វែង គំនិតគ្នា) គឺម្ចាស់របស់អ្នក ពិតជានឹងតបស្នងឱ្យពួកគេនូវគ្រប់ទង្វើ របស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្ដ។
- ដូចេ្នះចូរអ្នក(មូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវគោលជំហរ ឱ្យរឹងប៉ឹង ដូចអ្វីដែលគេ(អល់ឡោះ)បានបញ្ជា ចំពោះអ្នក និងអ្នក ដែលបានសារភាពកំហុស(ចំពោះអល់ឡោះ)ជាមួយអ្នក ហើយចូរ ពួកអ្នកកុំបំពានឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញទាំង អស់នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
- ហើយចូរពួកអ្នកកុំលំអៀងទៅចំពោះពួកដែលបាន បំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវនរកឱ្យសោះ។ ហើយពួក អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ បន្ទាប់មកពួកអ្នក ក៏គ្មានអ្នកណាជួយដែរ។
- ហើយចូរអ្នកប្រតិបត្ដិសឡាតនៅចុងទាំងពីរនៃពេល ថ្ងៃ(ព្រឹកល្ងាចគឺៈ ស៊ូពូស ស៊ូហូរ និងអាសើរ)និងរយៈពេលដំបូង នៃពេលយប់(ម៉ាហ្គរិប និងអ៊ីស្ហា)។ ពិតប្រាកដណាស់ អំពើល្អលុប បំបាត់អំពើអាក្រក់។ នោះគឺជាការរំលឹកទូន្មានសម្រាប់បណ្ដាអ្នក ដែលមានសតិសម្បជញ្ញៈ។
- ហើយចូរអ្នកអត់ធ្មត់ចុះ ពិតប្រាកដណាស់ អល់ឡោះ មិនធ្វើឱ្យបាត់បង់នូវផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើ ល្អនោះឡើយ។
- ហេតុអ្វីបានជាកាលពីជំនាន់មុនៗពួកអ្នកគ្មានអ្នកមាន ឧត្ដមគតិនៅសេសសល់ ដើម្បីពួកគេហាមឃាត់គ្នាអំពីការបង្ក វិនាសកម្មនៅលើផែនដីនេះក្រៅពីមួយចំនួនតូចនៃអ្នកដែលយើង បានសង្គ្រោះក្នុងចំណោមពួកគេ? ហើយពួកដែលបំពានបានធ្វើតាម អ្វីដែលពួកគេសប្បាយរីករាយនៅក្នុងលោកិយ។ ហើយពួកគេជា ពួកដែលប្រព្រឹត្ដបាបកម្ម។
- ម្ចាស់របស់អ្នកមិនដែលកំទេចភូមិស្រុកណាមួយដោយ អយុត្ដិធម៌ ខណៈដែលអ្នកភូមិស្រុកនោះជាអ្នកដែលសាងអំពើល្អ នោះឡើយ។
- ប្រសិនបើម្ចាស់របស់អ្នកមានចេតនា ទ្រង់ប្រាកដជា នឹងធ្វើឱ្យមនុស្សលោកក្លាយជាប្រជាជាតិតែមួយ(សាសនាអ៊ីស្លាម តែមួយ)។ ប៉ុន្ដែពួកគេនៅតែខ្វែងគំនិតគ្នា។
- លើកលែងតែអ្នកណាដែលម្ចាស់របស់អ្នកបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយទើបទ្រង់បានបង្កើតពួកគេ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នកបានកំណត់រួចជាសេ្រច(ដោយ ទ្រង់ពោលថា) ពិតប្រាកដណាស់ យើងនឹងបំពេញនរកជើហាន់ណាំ ដោយជិននិងមនុស្សលោកមួយចំនួនជាមួយគ្នាទាំងអស់។
- ហើយគ្រប់រឿងទាំងអស់ដែលយើងនិទានប្រាប់អ្នក (មូហាំម៉ាត់)អំំពីដំណឹងរបស់បណ្ដាអ្នកនាំសារ គឺដើម្បីយើងនឹង ពង្រឹងចិត្ដរបស់អ្នកតាមរយៈវា។ ហើយរឿងពិតនៅក្នុង(ជំពូក គម្ពីរគួរអាន)នេះបានមកដល់អ្នក និងជាដំបូន្មាន ហើយនិងជាការ ក្រើនរំលឹកមួយសម្រាប់អ្នកដែលមានជំនឿទាំងអស់។
- ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មាន ជំនឿថាៈ ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ជាការពិតណាស់ ពួកយើងជាអ្នកអនុវត្ដ(តាមផ្លូវរបស់ពួកយើង)។
- ហើយចូរពួកអ្នករង់ចាំ(លទ្ធផលចុងក្រោយរបស់ពួក យើង)ចុះ ពិតប្រាកដណាស់ពួកយើងក៏ជាអ្នករង់ចាំ(លទ្ធផលចុង ក្រោយរបស់ពួកអ្នក)ដែរ។
- ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជា ច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ហើយកិច្ចការទាំង អស់នឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈ ចំពោះទ្រង់ និងប្រគល់ការទុកចិត្ដចំពោះទ្រង់ចុះ។ ហើយម្ចាស់ របស់អ្នកមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដឡើយ។