18.The Cave
- រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលបានបញ្ចុះគម្ពីរ (គួរអាន)ឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វី មួយនៅក្នុងវាឱ្យប្រាសចាកពីការពិតឡើយ។
- (តែទ្រង់បានបង្កើតវា)ដោយត្រឹមត្រូវ ដើម្បីដាស់តឿន ព្រមាន(ពួកគ្មានជំនឿ)នូវទារុណកម្មដ៏ធ្ងន់ធ្ងរពីទ្រង់ ហើយវាផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមានជំនឿដែលសាងអំពើល្អថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)។
- ដោយពួកគេរស់នៅក្នុងនោះ(ឋានសួគ៌)ជាអមតៈ។
- ហើយវាជាការដាស់តឿនព្រមានដល់ពួក(យ៉ាហ៊ូទី ណាសរ៉នី និងមូស្ហរីគីន)ដែលបាននិយាយថាៈ អល់ឡោះមានបុត្រ។
- ពួកគេ និងជីដូនជីតារបស់ពួកគេពុំមានចំណេះដឹងពីវា(ថា អល់ឡោះមានបុត្រ)ឡើយ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសំដីដែល ចេញពីមាត់របស់ពួកគេ។ ពួកគេមិននិយាយអ្វីក្រៅពីការភូតកុហក នោះឡើយ។
- ហើយប្រហែលជាអ្នក(មូហាំម៉ាត់)នឹងធ្វើឱ្យខ្លួនឯងវិនាស ដោយសារតែភាពទុក្ខព្រួយចំពោះការបែរចេញ(ពីជំនឿ)របស់ ពួកគេ ប្រសិនបើពួកគេមិនបានជឿលើគម្ពីរគួរអាននេះ។
- ពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗនៅលើផែនដីនេះជា ការលំអសម្រាប់វា ដើម្បីយើងនឹងសាកល្បងពួកគេ ថាតើពួកណា ដែលមានទងើ្វល្អជាងគេ។
- ហើយពិតប្រាកដណាស់ យើងនឹងធ្វើឱ្យអ្វីៗដែលនៅលើវា (ផែនដី)ទៅជាធូលីស្ងួតហួតហែងជាមិនខាន។
- តើអ្នក(មូហាំម៉ាត់)បានគិតថា ក្រុមដែលនៅក្នុងរូងភ្នំ និង សិលាចារិកឈ្មោះរបស់ពួកគេ វាពិតជារឿងចម្លែកក្នុងចំណោម ភស្ដុតាងៗរបស់យើងឬ
- (ចូរចងចាំ)នៅពេលដែលក្រុមយុវជនបានភៀសខ្លួន(ពី ពួកដែលគ្មានជំនឿ)ចូលទៅជ្រកកោននៅក្នុងរូងភ្នំ ហើយពួកគេ បានបួងសួងសុំថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាផ្ដល់ឱ្យ យើងខ្ញុំនូវក្ដីមេត្ដាករុណាពីទ្រង់ ហើយសូមទ្រង់មេត្ដាផ្ដល់ភាពងាយ ស្រួលដល់កិច្ចការរបស់ពួកយើងឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវផងចុះ។
- ហើយយើងបានធ្វើឱ្យពួកគេដេកលក់នៅក្នុងរូងភ្នំអស់ រយៈពេលជាច្រើនឆ្នាំ។
- បន្ទាប់មកយើងបានដាស់ពួកគេឱ្យភ្ញាក់ពីដំណេកវិញ ដើម្បី យើងចង់ដឹងថា តើក្រុមមួយណានៃក្រុមទាំងពីរ(ក្រុមមានជំនឿ និងគ្មានជំនឿ)ដែលអាចដឹងច្បាស់អំពីថេរវេលានៃការស្នាក់នៅ របស់ពួកគេនោះ។
- យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរបស់ពួកគេ ដោយពិតប្រាកដ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមាន ជំនឿលើម្ចាស់របស់ពួកគេ ហើយយើងបានបន្ថែមឱ្យពួកគេនូវការ ចង្អុលបង្ហាញថែមទៀត។
- ហើយយើងបានពង្រឹងចិត្ដរបស់ពួកគេនៅពេលដែលពួកគេ បានឈរ(ចំពោះមុខសេ្ដចដែលគ្មានជំនឿ) ពេលនោះពួកគេបាន និយាយថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី។ ពួកយើងមិនគោរពសក្ការៈម្ចាស់ណាក្រៅពីទ្រង់ជា ដាច់ខាត។ (ប្រសិនបើយើងនិយាយផេ្សងពីនេះ) ពួកយើងពិត ជាបាននិយាយប្រាសចាកពីការពិតជាមិនខាន។
- (ក្រុមយុវជនរូងភ្នំដែលមានជំនឿលើអល់ឡោះបាន និយាយថា)ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើង គឺពួកគេបានយកម្ចាស់នានាមកគោរពសក្ការៈក្រៅពីទ្រង់។ ហេតុ អ្វីបានជាពួកគេមិននាំមកនូវភស្ដុតាងមួយយ៉ាងច្បាស់លាស់ដល់ ពួកគេ(ដើម្បីបញ្ជាក់ថា ការគោរពសក្ការៈរបស់ពួកគេត្រឹមត្រូវ)? តើមាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហក ចំពោះអល់ឡោះទៀតនោះ
- (យុវជនម្នាក់និយាយទៅកាន់គ្នារបស់គេថា) នៅពេល ដែលពួកអ្នកដកខ្លួនចេញពីពួកគេ(ពួកគ្មានជំនឿ)និងពីអ្វីដែលពួក គេគោរពក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោននៅក្នុងរូង ភ្នំចុះ ម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឱ្យពួកអ្នកនូវក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរស់នៅរបស់ពួកអ្នក។
- ហើយអ្នក(មូហាំម៉ាត់)នឹងឃើញព្រះអាទិត្យនៅពេលដែលវារះ គឺជេ្រទៅខាងស្ដ្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេល ដែលវាលិច គឺជេ្រទៅខាងឆេ្វងវិញ ខណៈដែលពួកគេស្ថិតនៅ កន្លែងដែលទូលាយនៃរូងភ្នំ។ នោះគឺជាភស្ដុតាងមួយកុ្នងចំណោម ភស្ដុតាងៗរបស់អល់ឡោះ។ អ្នកណាហើយដែលអល់ឡោះចង្អុល បង្ហាញគឺអ្នកនោះជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ រីឯអ្នក ណាដែលទ្រង់ធ្វើឱ្យគេវងេ្វងគឺអ្នកនឹងមិនអាចរកអ្នកគាំពារមកដឹក នាំគេ(ឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវ)បានជាដាច់ខាត។
- ហើយអ្នកនឹកស្មានថាៈ ពួកគេភ្ញាក់ពីដំណេក ខណៈដែល ពួកគេគេងលក់។ ហើយយើង(អល់ឡោះ)បានប្រែខ្លួនពួកគេម្ដង ទៅខាងស្ដាំម្ដងទៅខាងឆេ្វង។ ហើយឆ្កែរបស់ពួកគេបានដេក សណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកបាន ឃើញពួកគេ អ្នកពិតជានឹងរត់គេចពីពួកគេ ហើយធ្វើឱ្យអ្នកមាន ការភ័យខ្លាចពួកគេជាមិនខាន។
- ហើយដូចេ្នះដែរ យើងក៏បានធ្វើឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរគ្នាទៅវិញទៅមក។ ម្នាក់ក្នុងចំណោមពួក គេបានសួរថាៈ តើពួកអ្នកបានគេងអស់រយៈពេលប៉ុន្មានហើយ? ពួកគេឆ្លើយថាៈ យើងបានគេងអស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ ហើយ។ ពួកគេបាននិយាយទៀតថាៈ មានតែម្ចាស់របស់ពួកអ្នកទេ ដែលដឹងបំផុតនូវរយៈពេលដែលពួកអ្នកបានគេងនោះ។ ដូចេ្នះ សូមពួកអ្នកចាត់តាំងឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកយកប្រាក់ទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល តើចំណីអាហារណាដែល ល្អជាងគេ? ហើយឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ តែត្រូវឱ្យគេប្រុងប្រយ័ត្ន និងមិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីរឿង របស់ពួកអ្នកឡើយ។
- ពិតប្រាកដណាស់ ប្រសិនបើពួកគេបានដឹងពីទីកន្លែងរបស់ ពួកអ្នក ពួកគេនឹងគប់ពួកអ្នកនឹងដុំថ្ម ឬក៏ឱ្យពួកអ្នកវិលទៅរក សាសនារបស់ពួកគេវិញជាមិនខាន។ ហើយបើដូចេ្នះមែន ពួកអ្នក នឹងមិនទទួលបានជោគជ័យជាដាច់ខាត។
- ហើយដូច្នោះដែរ យើងបានលាតត្រដាងរឿងរបស់ពួកគេ ដើម្បីឱ្យពួកគេ(មនុស្សលោក)ដឹងថាៈ ពិតប្រាកដណាស់ កិច្ចសន្យា របស់អល់ឡោះគឺជាការពិត ហើយថ្ងៃបរលោកគឺពុំមានការសង្ស័យ ឡើយ។ នៅពេលដែលពួកគេខ្វែងគំនិតគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ(អ្នកនៅក្នុងរូងភ្នំ) ពេលនោះពួកគេបាននិយាយថាៈ ចូរពួកអ្នកកសាងអគារមួយនៅលើរូងភ្នំរបស់ពួកគេ។ ម្ចាស់របស់ ពួកគេដឹងបំផុតពីរឿងរបស់ពួកគេ។ បណ្ដាអ្នកដែលមានឥទ្ធិពល លើកិច្ចការរបស់ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើង នឹងយកកន្លែងរបស់ពួកគេនេះធ្វើជាម៉ាស្ជិទតែម្ដង ។
- ពួកគេមួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានចំនួនបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយពួកគេខ្លះទៀត និយាយថាៈ មានប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ពួកគេ (ទាំងពីរក្រុម)គ្រាន់តែនិយាយស្មានទៅលើអ្វីដែលពួកគេមិនបាន ឃើញប៉ុណ្ណោះ។ រីឯពួកគេមួយចំនួនទៀតនិយាយថាៈ មានប្រាំពីរ នាក់ ហើយទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតនូវចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ អាចដឹងពីចំនួនពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំដេញដោលគ្នាអំពីចំនួនរបស់ពួកគេ លើកលែងតែ អ្វីដែលមានភស្ដុតាងច្បាស់លាស់ ហើយចូរអ្នកកុំពិគ្រោះយោបល់ ជាមួយអ្នកណាម្នាក់ក្នុងចំណោមពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) អំពីពួកដែលនៅក្នុងរូងភ្នំនោះឱ្យសោះ។
- ហើយចូរអ្នក(មូហាំម៉ាត់)កុំពោលអ្វីមួយថាៈ ខ្ញុំពិតជានឹង ធ្វើវានៅថ្ងៃស្អែកឱ្យសោះ។
- លើកលែងតែអ្នកពោលថាៈ អ៊ិនស្ហាអល់ឡោះ(បើសិនជា អល់ឡោះមានចេតនា)។ ចូរអ្នករំលឹកទៅចំពោះម្ចាស់របស់អ្នក នៅពេលណាដែលអ្នកបានភេ្លច ហើយចូរអ្នកពោលថាៈ សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅរកមាគ៌ាដែលត្រឹមត្រូវជិតជាង នេះទៅទៀត។
- ហើយពួកគេបានដេកក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេល បីរយឆ្នាំ និងថែមប្រាំបួនឆ្នាំ(៣០៩ឆ្នាំ)។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះដឹងនូវរយៈពេល ដែលពួកគេបានដេក។ ភាពអាថ៌កំបាំងនៃមេឃជាច្រើនជាន់ និង ផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ទ្រង់ឃើញនិងឮនូវអ្វីៗទាំងអស់។ ពួកគេគ្មានអ្នកគាំពារក្រៅពីទ្រង់ឡើយ។ហើយទ្រង់មិនយកអ្នកណា ម្នាក់មកចូលរួមជាដៃគូក្នុងការសមេ្រចបទបញ្ញត្ដិរបស់ទ្រង់ឡើយ។
- ចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក អំពីគមី្ពរ(គួរអាន)នៃម្ចាស់របស់អ្នក។ គ្មាននរណាម្នាក់អាចប្ដូរ ពាក្យពេចន៍របស់ទ្រង់បានឡើយ។ ហើយអ្នកនឹងមិនអាចស្វែង រកកន្លែងជ្រកកោនក្រៅពីទ្រង់បានឡើយ។
- ចូរអ្នកអត់ធ្មត់ខ្លួនឯងជាមួយនឹងបណា្ដអ្នកដែលគោរព សក្ការៈចំពោះម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយពួកគេចង់ បានការយល់ព្រមពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយ អ្នកចង់បានភាពអស្ចារ្យនៃការរស់នៅក្នុងលោកិយ។ ហើយចូរអ្នកកុំគោរពតាមអ្នកដែលយើងបានធ្វើឱ្យចិត្ដរបស់គេមិនយកចិត្ដទុក ដាក់ក្នុងការរំលឹកមកចំពោះយើង និងបានធ្វើតាមតែអំពើចិត្ដរបស់ គេឱ្យសោះ។ ហើយកិច្ចការរបស់គេក្លាយទៅជាអន្ដរាយទៅវិញ។
- ចូរអ្នកពោលថាៈ ភាពពិតគឺមកពីម្ចាស់របស់ពួកអ្នក។ ហើយបើអ្នកណាមានបំណង(មានជំនឿ)ចូរឱ្យគេមានជំនឿចុះ។ តែបើអ្នកណាមានបំណង(គ្មានជំនឿ)វិញ ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពាននូវភ្លើង នរក ដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំ ឱ្យជួយ(សុំទឹកផឹក) ពួកគេត្រូវបានគេផ្ដល់ឱ្យនូវទឹកដូចជាបេ្រង កំពុងពុះធ្វើឱ្យរលាកផ្ទៃមុខរបស់ពួកគេ។ គ្រឿងផឹកនិងកន្លែងរស់ នៅរបស់ពួកគេគឺអាក្រក់ជាទីបំផុត។
- ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អនោះ គឺយើងពិតជានឹងមិនឱ្យបាត់បង់នូវផលបុណ្យរបស់ អ្នកដែលបានសាងអំពើល្អនោះឡើយ។
- អ្នកទាំងនោះ ពួកគេនឹងទទួលបានឋានសួគ៌អាត់និនដែល មានទនេ្លជាច្រើនហូរពីក្រោម ដោយពួកគេត្រូវបានតុបតែងដោយ កងដៃធ្វើអំពីមាសនិងស្លៀកសំលៀកបំពាក់ពណ៌បៃតងធ្វើពីសូត្រ ម៉ដ្ឋខៃ និងក្រាស់ដ៏ប្រណីត ដោយពួកគេអង្គុយផ្អែកទៅលើកៅអី។ ផលបុណ្យនិងកន្លែងរស់នៅគឺល្អប្រសើរបំផុត។
- ចូរអ្នក(មូហាំម៉ាត់)លើកយកបុរសពីរនាក់(មានជំនឿ និងគ្មានជំនឿ)មកធ្វើជាឧទាហរណ៍ដល់ពួកគេ(ពួកគ្មានជំនឿ) ដែលយើងបានប្រទានឱ្យគេ(អ្នកគ្មានជំនឿ)ម្នាក់នៃគេទាំងពីរនូវ ចំការទំពាំងបាយជូរពីរ ហើយយើងបានធ្វើរបងពីដើមល្មើព័ទ្ធជុំវិញ វាទាំងពីរ ព្រមទាំងយើងបានធ្វើឱ្យមានដំណាំផេ្សងៗនៅចន្លោះ ចំការទាំងពីរនោះទៀត។
- ចំការទាំងពីរនោះបានផ្ដល់ផលដោយគ្មានខ្វះអ្វីឡើយ។ ហើយយើងបានធ្វើឱ្យមានទនេ្លមួយមានទឹកផុសចេញមករវាង ចំការទាំងពីរ។
- ហើយគេនោះមានទ្រព្យសម្បត្ដិជាច្រើន បន្ទាប់មកគេបាន និយាយទៅកាន់មិត្ដភក្ដិ(មានជំនឿ)របស់គេដោយជជែកគ្នាថាៈ ខ្ញុំមានទ្រព្យសម្បត្ដិ និងមានអ្នកខ្លាំងៗជួយខ្ញុំច្រើនជាងអ្នក។
- ហើយគេបានចូលទៅក្នុងចំការរបស់គេ ខណៈដែលគេជា អ្នកបំពានលើខ្លួនឯង ដោយគេបាននិយាយថាៈ ខ្ញុំមិនគិតថាចំការ នេះនឹងវិនាសអន្ដរាយឡើយ។
- ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតមានដែរ។ តែ ប្រសិនបើខ្ញុំត្រូវបានគេឱ្យវិលត្រឡប់ទៅរកម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងបានជួបនូវកន្លែងវិលត្រឡប់មួយដែលប្រសើរជាងចំការ នេះទៅទៀត។
- មិត្ដភក្ដិ(អ្នកមានជំនឿ)របស់គេបានតបទៅកាន់គេ(អ្នក គ្មានជំនឿ)វិញដោយនិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបាន បង្កើតអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកទៀតធ្វើឱ្យអ្នកមាន រូបរាងជាមនុស្សឬ
- ប៉ុន្ដែសម្រាប់ខ្ញុំវិញ ខ្ញុំជឿថាទ្រង់គឺជាអល់ឡោះដែលជា ម្ចាស់របស់ខ្ញុំ។ ហើយខ្ញុំមិនយកអ្នកណាម្នាក់ធ្វើជាដៃគូជាមួយ ម្ចាស់របស់ខ្ញុំឡើយ។
- ហេតុអ្វីបានជានៅពេលដែលអ្នកបានចូលទៅក្នុងចំការ របស់អ្នកមិនសូត្រថាៈ لاَ قُوَّةَ إِلاَّ بِاللهِ مَاشَاءَ اللهُ (មានន័យថាៈ អ្វីៗ ដែលអល់ឡោះមានចេតនាគឺគ្មានឥទ្ឋិពលណាក្រៅពីអល់ឡោះ ឡើយ) ប្រសិនបើអ្នកឃើញខ្ញុំមានទ្រព្យសម្បត្ដិនិងកូនចៅតិច ជាងអ្នកនោះ
- សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងផ្ដល់ឱ្យខ្ញុំនូវអ្វីផេ្សងប្រសើរជាង ចំការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ចុះទារុណកម្មដ៏ធ្ងន់ធ្ងរពី លើមេឃមកលើវា ហើយវានឹងក្លាយទៅជាដីទទេជាមិនខាន។
- ឬក៏ទឹករបស់វាត្រូវដីស្រូបអស់ ហើយអ្នកនឹងមិនអាចរក ទឹកនោះបានឡើយ។
- ហើយភោគផលរបស់គេត្រូវវិនាស ហើយគេបានទះដៃទាំង ពីររបស់គេ(ដោយការសោកស្ដាយ) ទៅលើអ្វីដែលគេបានចំណាយ ចំពោះវា(ចំការ) ខណៈដែលជន្លង់ទាំងអស់របស់វាត្រូវបំផ្លាញ។ ហើយគេបាននិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ. ខ្ញុំមិនបានយកអ្នកណា ម្នាក់ធ្វើជាដៃគូគោរពសក្ការៈរួមជាមួយនឹងម្ចាស់របស់ខ្ញុំឡើយ។
- ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយគេក៏មិនអាចជួយខ្លួនឯងបានដែរ។
- នៅថ្ងៃនោះ(ថ្ងៃបរលោក)សិទ្ធិអំណាចជាកម្មសិទ្ធិរបស់ អល់ឡោះដ៏ពិតប្រាកដ។ ទ្រង់ជាអ្នកផ្ដល់ផលបុណ្យដ៏ប្រសើរ ហើយក៏ជាអ្នកតបស្នងដ៏ប្រសើរដែរ។
- ហើយចូរអ្នក(មូហាំម៉ាត់)លើកជាឧទាហរណ៍ដល់ពួកគេ អំពីការរស់នៅក្នុងលោកិយនេះគឺប្រៀបដូចជាទឹកភ្លៀងដែលយើង បានបញ្ចុះពីលើមេឃ ហើយរុក្ខជាតិក៏បានដុះចេញមកចំរុះគ្នាដោយ សារទឹកភ្លៀងនោះ។ ក្រោយមកវាក៏បានប្រែក្លាយទៅជាស្ងួតដែល ត្រូវខ្យល់បក់បោកវិនាសអន្ដរាយទៅវិញ។ ហើយអល់ឡោះមាន អានុភាពទៅលើអ្វីៗទាំងអស់។
- ទ្រព្យសម្បត្ដិនិងកូនចៅគឺជាគ្រឿងលំអនៃជីវិតលោកិយ។ ប៉ុន្ដែអំពើល្អដែលស្ថិតនៅជានិរន្ដរ៍នោះ គឺល្អប្រសើរចំពោះម្ចាស់របស់ អ្នកក្នុងការផ្ដល់ផលបុណ្យនិងកី្ដសង្ឃឹមដ៏ល្អប្រពៃ។
- ហើយនៅថ្ងៃដែលយើងធ្វើឱ្យភ្នំទាំងឡាយរសាត់(ដូច ពពក) ហើយអ្នកនឹងឃើញផែនដីរាបស្មើ ហើយយើងនឹងប្រមូល ពួកគេទាំងអស់ ដោយយើងមិនបន្សល់ទុកនរណាម្នាក់ឡើយ។
- ពួកគេទាំងអស់ត្រូវបានបង្ហាញខ្លួនជាជួរៗនៅពីមុខម្ចាស់ របស់អ្នក។ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងដូចពេលដែល យើងបានបង្កើតពួកអ្នកជាលើកដំបូងដែរ។ ប៉ុន្ដែពួកអ្នកបានគិតថា យើងនឹងមិនកំណត់ពេលសម្រាប់ពួកអ្នកជួបនឹងយើងឡើយ។
- ហើយសៀវភៅកំណត់ហេតុត្រូវបានគេដាក់(នៅដៃខាង ស្ដាំសម្រាប់អ្នកដែលមានជំនឿ និងដៃខាងឆេ្វងសម្រាប់អ្នកដែល គ្មានជំនឿ)ពេលនោះអ្នកនឹងឃើញពួកដែលប្រព្រឹត្ដអំពើអាក្រក់ មានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងកំណត់ហេតុនោះ។ ហើយ ពួកគេនឹងនិយាយថាៈ វិនាសអន្ដរាយហើយពួកយើង. តើនេះជា សៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបន្សល់ទុកសូម្បីតែអ្វីដែល តូចឬធំ ផ្ទុយទៅវិញវាបានកត់ត្រាទុកទាំងអស់ដូចេ្នះ. ហើយពួកគេ បានឃើញនៅចំពោះមុខនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ហើយម្ចាស់ របស់អ្នកមិនបំពានលើអ្នកណាម្នាក់ឡើយ។
- ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកស៊ូជូតចំពោះអាដាំ” ពេល នោះពួកគេបានស៊ូជូត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលស្ថិតក្នុង ចំណោមពួកជិន ដែលវាបានល្មើសនឹងបទបញ្ជា នៃម្ចាស់របស់វា ។ តើពួកអ្នកយកវានិងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើង ខណៈដែលពួកវាជាសត្រូវចំពោះពួកអ្នកឬ? ហើយពួកបំពានដែល គោរពស្ហៃតនជំនួសយើងនោះគឺអាក្រក់បំផុត។
- យើងមិនបានយកពួកវាមកធ្វើជាសាក្សីនៃការបង្កើតមេឃ ជាច្រើនជាន់និងផែនដី ហើយនិងការបង្កើតពួកគេផ្ទាល់នោះឡើយ។ ហើយយើងក៏មិនបានយកពួកដែលវងេ្វងធ្វើជាអ្នកជួយដែរ។
- ហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងមានបន្ទូលថាៈ ចូរ ពួកអ្នកហៅមកនូវបណ្ដាដៃគូរបស់យើងដែលពួកអ្នកបានអះអាង (ថាជាព្រះ)កន្លងមកនោះ។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្ដែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយយើងបាន បង្កើតកន្លែងអន្ដរាយមួយ(ក្នុងនរកជើហាន់ណាំ)រវាងពួកគេ(ពួក គោរពព្រះនានា និងព្រះនានា)។
- ហើយ(នៅពេលដែល)ពួកប្រព្រឹត្ដអំពើអាក្រក់់បានឃើញ ភ្លើងនរក ពួកគេដឹងច្បាស់ថាៈ ពិតប្រាកដណាស់ ពួកគេនឹងធ្លាក់ទៅ ក្នុងនោះ ហើយពួកគេនឹងមិនអាចរកផ្លូវគេចចេញពីវាបានឡើយ។
- ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នូវ គ្រប់ឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ ក៏ប៉ុន្ដែមនុស្សលោកវិញទេ ដែលជជែកដេញដោលគ្នាជាងអ្វីៗទាំង អស់នោះ។
- ហើយគ្មានអ្វីដែលអាចហាមឃាត់មនុស្សលោកមិនឱ្យពួក គេមានជំនឿនៅពេលដែលការចង្អុលបង្ហាញ(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងហាមឃាត់មិនឱ្យពួកគេសុំអភ័យទោសពីម្ចាស់ របស់ពួកគេក្រៅពីមាគ៌ា(ភាពវិនាសកម្ម)របស់ពួកជំនាន់មុនមក ដល់ពួកគេ ឬក៏ទារុណកម្មមកដល់ពួកគេចំពោះមុខនោះឡើយ។
- ហើយយើងមិនបានបញ្ជូនអ្នកនាំសារមកក្រៅពីធ្វើជាអ្នក ផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់មនុស្ស លោក)នោះឡើយ។ តែពួកដែលបានប្រឆាំងជជែកដេញដោលគ្នា នឹងប្រការមិនត្រឹមត្រូវ ដើម្បីបំបាត់នូវប្រការត្រឹមត្រូវដោយពួកគេ បានយកបណ្ដាភស្ដុតាងរបស់យើង និងអ្វីដែលត្រូវបានព្រមានពួកគេ នោះមកលេងសើចចំអកឡកឡឺយទៅវិញ។
- ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវបានគេ រំលឹកនូវភស្ដុតាងៗនៃម្ចាស់របស់គេ ហើយគេបែរជាងាកចេញពីវា ព្រមទាំងបានភេ្លចនូវអ្វីដែលគេបានប្រព្រឹត្ដកន្លងមកនោះ? ពិត ប្រាកដណាស់ យើងបានដាក់គំរបលើចិត្ដរបស់ពួកគេ ដើម្បីកុំឱ្យពួក គេយល់ដឹងពីវា(គម្ពីរគួរអាន)និងធ្វើឱ្យត្រចៀករបស់ពួកគេថ្លង់។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេឱ្យទៅរកការចង្អុលបង្ហាញ មែននោះពួកគេនឹងមិនទទួលបានការចង្អុលបង្ហាញជាដាច់ខាត។
- ហើយម្ចាស់របស់អ្នក គឺមហាអភ័យទោស មានក្ដីមេត្ដាករុណា។ ប្រសិនបើទ្រង់យកទោសពៃរ៍ពួកគេនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដកន្លងមកនោះ ទ្រង់ពិតជាធ្វើទារុណកម្មពួកគេភ្លាមៗជាមិន ខាន។ ប៉ុន្ដែសម្រាប់ពួកគេ គឺមានពេលកំណត់(ក្នុងការធ្វើទារុណកម្ម)ដោយពួកគេនឹងមិនអាចគេចវេះពីវាបានជាដាច់ខាត។
- ហើយអ្នកភូមិស្រុក(របស់ហ៊ូទ សឡេះ លូត និងស៊្ហូអែប) ទាំងនោះយើងបានបំផ្លាញពួកគេនៅពេលដែលពួកគេបានបំពាន ហើយយើងបានកំណត់ពេលជាក់លាក់មួយចំពោះភាពអន្ដរាយ របស់ពួកគេ។
- ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ កេ្មងបម្រើប្រុសរបស់គាត់ថាៈ ខ្ញុំនឹងមិនឈប់ធ្វើដំណើរឡើយ រហូត ទាល់តែខ្ញុំបានទៅដល់ចំណុចប្រសព្វនៃសមុទ្រទាំងពីរ ឬក៏ខ្ញុំត្រូវធ្វើ ដំណើរអស់រយៈពេលយូរប៉ុណ្ណាក៏ដោយ(ក៏ខ្ញុំមិនឈប់ដែរ)។
- ហើយនៅពេលដែលគេទាំងពីរបានទៅដល់ចំណុចប្រសព្វ នៃសមុទ្រទាំងពីរ គេទាំងពីរបានភេ្លចត្រីរបស់គេពេលនោះវាក៏បាន ននៀលតាមរូងចូលទៅក្នុងសមុទ្រ។
- ហើយនៅពេលដែលគេទាំងពីរបានធ្វើដំណើរហួស(ចំណុច ប្រសព្វនោះ) គាត់(មូសា)បានពោលទៅកាន់កេ្មងបម្រើរបស់គាត់ ថាៈ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ក្នុងការធ្វើដំណើររបស់យើងនេះហើយ។
- កេ្មងបម្រើនោះបានតបវិញថាៈ តើអ្នកនឹកឃើញឬទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិត ប្រាកដណាស់ ខ្ញុំបានភេ្លចត្រីនោះ ហើយគ្មាននរណាម្នាក់់ធ្វើឱ្យខ្ញុំ ភេ្លចរំលឹកវា(ប្រាប់អ្នក)ក្រៅពីស្ហៃតននោះឡើយ។ ហើយវាបាន ននៀលចូលទៅក្នុងសមុទ្រយ៉ាងចម្លែក។
- គាត់(មូសា)បានឆ្លើយថាៈ ទីនោះហើយដែលយើងកំពុង តែស្វែងរក។ រួចពួកគេទាំងពីរបានត្រឡប់ក្រោយទៅតាមដាន ជើងរបស់ពួកគេវិញ។
- បន្ទាប់មកពួកគេទាំងពីរ(មូសានិងកេ្មងបម្រើ)ក៏បានជួបខ្ញុំ របស់យើងម្នាក់(ខទៀរ)នៃខ្ញុំទាំងអស់របស់យើងដែលយើងបាន ផ្ដល់ឱ្យគេនូវក្ដីមេត្ដាករុណាពីយើង និងបានបង្រៀនគេនូវចំណេះដឹង ពីយើង។
- គាត់(មូសា)បានពោលទៅកាន់គេ(ខទៀរ)ថាៈ តើអ្នក អនុញ្ញាតឱ្យខ្ញុំតាមអ្នក ដើម្បីឱ្យអ្នកបង្រៀនខ្ញុំនូវអ្វីដែលគេ (អល់ឡោះ)បានបង្រៀនអ្នកនូវចំណេះដឹងដ៏ត្រឹមត្រូវបានទេ
- គាត់(ខទៀរ)បានតបថាៈ ពិតប្រាកដណាស់ អ្នកនឹងមិន អាចអត់ធ្មត់ជាមួយខ្ញុំបានទេ។
- តើអ្នកអាចអត់ធ្មត់ទៅលើអ្វីដែលអ្នកមិនបានដឹងយ៉ាងដូច មេ្ដចទៅ
- គាត់(មូសា)បានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិន បើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកអត់ធ្មត់ម្នាក់ ហើយខ្ញុំនឹងមិនធ្វើខុសនឹងបទបញ្ជារបស់អ្នកឡើយ។
- គាត់(ខទៀរ)បានពោលថាៈ ដូចេ្នះ ប្រសិនបើអ្នកតាមខ្ញុំ សូមអ្នកកុំសួរខ្ញុំអំពីអ្វីឱ្យសោះ លុះត្រាតែខ្ញុំបញ្ជាក់ប្រាប់អ្នកអំពីវា។
- ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតនៅពេលដែល គាត់ទាំងពីរបានជិះសំពៅ គាត់(ខទៀរ)ក៏បានទំលុះសំពៅនោះ។ គាត់(មូសា)បានពោលថាៈ ឪតើអ្នកចោះទំលុះវាដើម្បីឱ្យអ្នកដែល នៅលើសំពៅនេះលិចលង់ឬ? ជាកាពិតណាស់ អ្នកបានធ្វើនូវអំពើ មួយដែលអាក្រក់។
- គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ
- គាត់(មូសា)បានពោលថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំ នូវអ្វីដែលខ្ញុំបានភេ្លច ហើយសូមកុំធ្វើឱ្យខ្ញុំលំបាកព្រោះតែកិច្ចការ របស់ខ្ញុំអ្វី។
- ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតដល់ពេលគាត់ ទាំងពីរបានជួបកេ្មងប្រុសម្នាក់។ ពេលនោះគាត់(ខទៀរ)បាន សម្លាប់កេ្មងនោះ។ គាត់(មូសា)បានពោលថាៈ តើអ្នកសម្លាប់ជីវិត មនុស្សដែលស្អាតស្អំដែលគេមិនបានសម្លាប់អ្នកណាម្នាក់នោះឬ? ជាការពិតណាស់ អ្នកបានធ្វើអំពើមួយដែលអាក្រក់។
- គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ
- គាត់(មូសា)បានពោលថាៈ ប្រសិនបើខ្ញុំសួរអ្វីបន្ទាប់ពីនេះ អ្នកមិនបាច់យកខ្ញុំធ្វើជាដៃគូទៀតទេ។ ជាការពិតណាស់អ្នកបាន អភ័យទោសដល់ខ្ញុំច្រើនលើកទៅហើយ។
- ហើយពួកគាត់ទាំងពីរ(ខទៀរ និងមូសា)បានបន្ដដំណើរ រហូតទៅដល់ទីប្រជុំជននៃភូមិមួយ ពួកគាត់ទាំងពីរបានសុំចំណី អាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនទទួលពួកគាត់ ទាំងពីរជាភ្ញៀវឡើយ។ បន្ទាប់មកពួកគាត់ទាំងពីរបានឃើញ ជញ្ជាំងមួយនៅក្នុងភូមិនោះជិតរលំ គាត់(ខទៀរ)ក៏បានធ្វើឱ្យវា ត្រង់ឡើងវិញ។ គាត់(មូសា)បានពោលថាៈ ប្រសិនបើអ្នកចង់ធ្វើ ដូចេ្នះ អ្នកអាចយកថ្លៃឈ្នួលពីការងារនេះ។
- គាត់(ខទៀរ)បានពោលថាៈ នេះគឺជាការបែកគ្នារវាងខ្ញុំ និងអ្នក។ ខ្ញុំនឹងបកស្រាយប្រាប់់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ នឹងវាបាននោះ។
- ចំពោះរឿងសំពៅនោះ វាជាកម្មសិទ្ធិរបស់អ្នកក្រីក្រ ដែល ប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ហើយខ្ញុំបានធ្វើឱ្យវាធ្លុះធ្លាយ ដោយសារតែនៅខាងមុខមានសេ្ដចមួយអង្គនឹងរឹបអូសយកសំពៅ (ណាដែលល្អ)។
- ចំណែកឯកេ្មងប្រុសនោះ ឪពុកម្ដាយរបស់គេជាអ្នកដែល មានជំនឿ ហើយយើងខ្លាចគេអូសទាញឪពុកម្ដាយរបស់គេឱ្យធ្លាក់ ទៅក្នុងភាពវងេ្វងនិងភាពគ្មានជំនឿ។
- ហើយខ្ញុំចង់ឱ្យម្ចាស់(អល់ឡោះ)របស់គេទាំងពីរផ្លាស់ប្ដូរ (ដោយបង្កើត)កូនម្នាក់ផេ្សងទៀតដែលល្អបរិសុទ្ធ និងគួរឱ្យ ស្រឡាញ់ជាងកូនដែលបានស្លាប់ទៅទៀត។
- ចំណែកឯជញ្ជាំងវិញ វាជាកម្មសិទ្ធិរបស់កេ្មងប្រុសកំព្រា ពីរនាក់នៅក្នុងទីក្រុងនោះ។ ហើយនៅពីក្រោមវាមានកំណប់ទ្រព្យ របស់ពួកគេទាំងពីរ។ ហើយឪពុករបស់គេទាំងពីរជាមនុស្សល្អត្រឹម ត្រូវ។ ហើយម្ចាស់របស់អ្នកមានបំណងឱ្យគេទាំងពីរធំពេញវ័យនិង ឱ្យគេទាំងពីរយកកំណប់ទ្រព្យរបស់ពួកគេទាំងពីរចេញដោយកី្ដ មេត្ដាករុណាពីម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែអំពើ ចិត្ដរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វី ដែលអ្នកមិនអាចអត់ធ្មត់បាននោះ។
- ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីហ្ស៊ុលករណៃ។ ចូរអ្នកពោលថាៈ ខ្ញុំនឹងនិទានរឿងរបស់គេប្រាប់ពួកអ្នក។
- ពិតប្រាកដណាស់ យើង(អល់ឡោះ)បានផ្ដល់សិទ្ធិអំណាច ដល់គេនៅលើផែនដីនេះ ហើយយើងបានផ្ដល់ឱ្យគេនូវមាគ៌ាគ្រប់ បែបយ៉ាង។
- ហើយគេក៏បានដើរតាមមាគ៌ាមួយ។
- លុះដល់ពេលគេបានទៅដល់កន្លែងនៃថ្ងៃលិច គេបានឃើញ វាលិចនៅក្នុងប្រភពទឹកភក់ខ្មៅ ហើយគេបានឃើញមនុស្សមួយក្រុម (ពួកគ្មានជំនឿ)នៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ឱ ហ៊្សុលករណៃ. អ្នកអាចធ្វើបាបពួកគេបាន(ប្រសិនបើពួកគេមិន ទទួលស្គាល់ថាអល់ឡោះមានតែមួយគត់)ឬក៏អ្នកអាចធ្វើល្អចំពោះ ពួកគេ(ដោយអំពាវនាវពួកគេឱ្យគោរពប្រតិបត្ដិតាមអល់ឡោះ)។
- គេ(ហ៊្សុលករណៃ)បាននិយាយថាៈ ចំពោះអ្នកណាដែល បានបំពាន គឺយើងនឹងធ្វើទារុណកម្មអ្នកនោះ។ បន្ទាប់មកអ្នកនោះ ត្រូវគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ។ ពេលនោះទ្រង់ នឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។
- ហើយចំណែកឯអ្នកណាដែលបានជឿ និងបានសាងអំពើ ល្អវិញនោះ គេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)ជាមិន ខាន។ ហើយយើង(ហ្ស៊ុលករណៃ)នឹងនិយាយទៅកាន់គេ(អ្នក មានជំនឿ)នូវពាក្យសំដីទន់ភ្លន់បំផុត។
- បន្ទាប់មកគេក៏បានដើរតាមមាគ៌ាមួយទៀត។
- លុះដល់ពេលគេបានទៅដល់កន្លែងថ្ងៃរះ គេបានឃើញវា រះទៅលើក្រុមមនុស្សដែលយើង(អល់ឡោះ)មិនបានផ្ដល់ជម្រក ដល់ពួកគេដើម្បីការពារកំដៅព្រះអាទិត្យឡើយ។
- ដូច្នោះហើយ យើង(អល់ឡោះ)ពិតជាបានដឹងនូវអ្វីៗអំពី គេ(ហ៊្សុលករណៃ)។
- បន្ទាប់មកគេបានដើរតាមមាគ៌ាផេ្សងទៀត។
- រហូតនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរគេបាន ឃើញមនុស្សមួយក្រុមនៅពីមុខភ្នំទាំងពីរនោះ ដែលពួកគេស្ទើរតែ មិនយល់នូវពាក្យសំដី(ដែលហ្ស៊ុលករណៃនិយាយ)នោះឡើយ។
- ពួកគេបាននិយាយថាៈ ឱហ៊្សុលករណៃ. ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកបង្កវិនាសកម្មនៅលើផែនដី។ តើពួក យើងអាចផ្ដល់ថ្លៃឈ្នួលឱ្យអ្នក ដើម្បីឱ្យអ្នកសាងសង់របាំងការពារ រវាងពួកយើងនិងពួកគេបានដែរឬទេ
- គាត់(ហ៊្សុលករណៃ)បានតបថាៈ អ្វី់(ទ្រព្យសម្បត្ដិសិទ្ធិ អំណាច)ដែលម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំគឺវាប្រសើរជាង(ទ្រព្យ សម្បត្ដិរបស់អ្នក)។ ដូចេ្នះ សូមពួកអ្នកជួយខ្ញុំជាកម្លាំង ខ្ញុំនឹង កសាងរបាំងការពាររវាងពួកអ្នកនិងពួកគេ។
- សូមពួកអ្នកយកដែកមួយបន្ទះៗឱ្យខ្ញុំ។ (គាត់បានដាក់ដែក នោះ)រហូតទាល់់តែវាពេញនៃចន្លោះភ្នំទាំងពីរ។ គាត់បាននិយាយ ថាៈ ចូរពួកអ្នកផ្លុំ(ភើ្លងដុតដែក)ចុះ រហូតទាល់តែដែកទាំងនោះ (ក្រហម)ក្លាយទៅជាភ្លើង គាត់បាននិយាយថាៈ ចូរអ្នកទាំងអស់ គ្នាយកទង់ដែងរលាយមកឱ្យខ្ញុំ ខ្ញុំនឹងចាក់ពីលើវា។
- ធ្វើដូច្នោះពួកគេ(យ៉ាក់ជូចនិងម៉ាក់ជូច)មិនអាចឡើងឆ្លង ជញ្ជាំងដែក និងមិនអាចចោះទំលុះវាបានឡើយ។
- គាត់(ហ៊្សុលករណៃ)បាននិយាយថាៈ នេះគឺជាក្ដីមេត្ដា ករុណាពីម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃម្ចាស់របស់ ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឱ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃម្ចាស់របស់ខ្ញុំគឺជាការពិត។
- ហើយយើងបានព្រលែងពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ចោលនៅថ្ងៃនោះ(ថ្ងៃដែលកិច្ចសន្យារបស់យើងបានមកដល់) ដោយពួកវាពពាក់ពពូនគ្នា។ បន្ទាប់មកគេបានផ្លុំត្រែ ហើយយើង បានប្រមូលផ្ដុំពួកគេទាំងអស់។
- ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យ ពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់។
- ពួកដែលភ្នែករបស់ពួកគេបានបិទបាំងអំពីការរំលឹករបស់ យើង(គម្ពីរគួរអាន) គឺពួកគេពុំអាចឮវាឡើយ។
- តើពួកដែលគ្មានជំនឿគិតថា ពួកគេអាចយកខ្ញុំរបស់យើង (ម៉ាឡាអ៊ីកាត់ និងអ៊ីសា)ធ្វើជាអ្នកគាំពារ(ម្ចាស់)របស់ពួកគេក្រៅ ពីយើងឬ? ពិតប្រាកដណាស់ យើងបានរៀបចំនរកជើហាន់ណាំជា កន្លែងជ្រកកោនសម្រាប់ពួកដែលគ្មានជំនឿ។
- ចូរអ្នកពោលថាៈ តើចង់ឱ្យយើងប្រាប់ពួកអ្នកអំពីពួក ដែលខាតបង់ជាងគេនូវទង្វើនានា(របស់ពួកគេ)ដែរឬទេ
- ពួកនោះហើយ ដែលការខំប្រឹងប្រែងរបស់ពួកគេបាន ខាតបង់នៅក្នុងជីវិតលោកិយនេះ ដោយពួកគេគិតថា ពិតប្រាកដ ណាស់ ពួកគេកំពុងសាងអំពើល្អ។
- ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿនឹងភស្ដុតាងនៃ ម្ចាស់របស់់ពួកគេ និងការជួបទ្រង់(នៅថ្ងៃបរលោក)។ ហើយទង្វើ ល្អទាំងឡាយរបស់ពួកគេត្រូវអសារបង់ ហើយនៅថ្ងៃបរលោក យើងនឹងមិនផ្ដល់តម្លៃសម្រាប់ពួកគេឡើយ។
- នរកជើហាន់ណាំនោះហើយគឺជាការតបស្នងរបស់ពួកគេ ដោយសារតែពួកគេបានប្រឆាំង និងបានយកភស្ដុតាង និងបណ្ដា អ្នកនាំសាររបស់យើងធ្វើជាការចំអកឡកឡឺយ។
- ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អ ពួកគេនឹងទទួលបានឋានសួគ៌ឪហ្វៀរដោសឱជាលំនៅដ្ឋាន របស់ពួកគេ ។
- ពួកគេស្ថិតនៅក្នុងនោះជានិរន្ដរ៍ ដោយពួកគេមិនចង់ផ្លាស់ ប្ដូរវាឡើយ។
- ចូរអ្នកពោលថាៈ ប្រសិនបើទឹកសមុទ្រជាទឹកខ្មៅសម្រាប់ សរសេរពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុន នឹងបពា្ចប់ពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ សូម្បីតែពួកយើងយកទឹក សមុទ្រផេ្សងទៀតមកបន្ថែមធ្វើជាទឹកខ្មៅក៏ដោយ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្ស លោកដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ អ្នកណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឱ្យគេ សាងអំពើណាដែលល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូ ក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ។