20.Taa-Haa
- ត ហា
- យើងមិនបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក ដើម្បីឱ្យអ្នក លំបាកនោះឡើយ។
- លើកលែងតែជាការរំលឹកដល់អ្នកណាដែលកោតខ្លាច អល់ឡោះប៉ុណ្ណោះ។
- (គម្ពីរគួរអាននេះ)គឺជាការបញ្ចុះមកពីម្ចាស់ដែលបានបង្កើត ផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។
- ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។
- អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរ ព្រមទាំងអ្វីៗដែលនៅក្រោមដី គឺជាកម្មសិទ្ធិ របស់ទ្រង់។
- ហើយប្រសិនបើអ្នក(មូហាំម៉ាត់)បពោ្ចញសំឡេង(បួងសួង សុំ ឬរំលឹកឈ្មោះអល់ឡោះ)ខ្លាំងៗ គឺពិតប្រាកដណាស់ ទ្រង់ដឹង ការសម្ងាត់ និងអ្វីដែលអាថ៌កំបាំងបំផុត។
- អល់ឡោះគឺជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានឈ្មោះជាច្រើនដ៏ ល្អប្រពៃ។
- តើរឿងរបស់មូសាបានមកដល់អ្នកហើយឬនៅ
- នៅពេលដែល(មូសាធ្វើដំណើរ)គាត់បានឃើញពន្លឺភ្លើង មួយ ហើយគាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នក នៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើងមួយ សង្ឃឹម ថាខ្ញុំនឹងយកភ្លើងមួយដុំមកបង្កាត់ឱ្យពួកអ្នក ឬក៏ខ្ញុំនឹងជួបការចង្អុល បង្ហាញនៅកន្លែងពន្លឺភ្លើងនោះ។
- ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះ គេ បានហៅគាត់ថាៈ ឱមូសា
- ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក. ដូចេ្នះ ចូរអ្នក ដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកស្ថិត ក្នុងជ្រលងទូវ៉ាដ៏ពិសិដ្ឋ។
- ហើយយើងបានជ្រើសរើសអ្នក(ដើម្បីទៅអំពាវនាវ ហ្វៀរអោន)។ ដូចេ្នះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីចុះ។
- ពិតប្រាកដណាស់ យើងគឺជាអល់ឡោះ ដែលគ្មានម្ចាស់ណា ផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីយើងឡើយ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង និងត្រូវប្រតិបត្ដិសឡាតដើម្បី ជាការរំលឹកដល់យើង។
- ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ យើងស្ទើរតែ លាក់បាំងវា ដើម្បីគេនឹងតបស្នងឱ្យរាល់ៗរូបនូវអ្វីដែលគេកំពុងខំ ប្រឹងប្រែង។
- ដូចេ្នះ ចូរកុំបណ្ដោយឱ្យអ្នកដែលគ្មានជំនឿនឹងវា(ថ្ងៃ បរលោក) និងអ្នកដែលបានធ្វើតាមចំណង់ចិត្ដរបស់គេមករារាំង អ្នក(មូសា)អំពីវា(ជំនឿនឹងថ្ងៃបរលោក) ដែលជាហេតុធ្វើឱ្យអ្នក វិនាសអន្ដរាយឱ្យសោះ។
- តើអ្វីទៅនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា
- គាត់បានពោលថាៈ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំទប់ជំហរ នឹងវា ហើយខ្ញុំអង្រួន(ស្លឹកឈើ)នឹងវាឱ្យពពែរបស់ខ្ញុំ ហើយនិង សម្រាប់ប្រើវាជាផលប្រយោជន៍ផេ្សងៗទៀត។
- ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា
- ហើយគាត់ក៏បានបោះវា រំពេចនោះដំបងបានក្លាយទៅជា សត្វពស់មួយវារយ៉ាងរហ័ស។
- ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកចាប់យកវាមកវិញ ហើយ សូមអ្នកកុំខ្លាច យើងនឹងធ្វើឱ្យវាប្រែទៅជារូបភាពដើមវិញ។
- ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នក វានឹងចេញពន្លឺសចែងចាំងដោយមិនមែន ជាប្រការអាក្រក់ឡើយ តែវាជាមុជីហ្សាត់មួយផេ្សងទៀត។
- ដើម្បីយើងនឹងបង្ហាញអ្នក ពីភស្ដុតាងៗរបស់យើងមួយ ចំនួនដ៏ធំអស្ចារ្យ។
- ចូរអ្នកទៅកាន់ហ្វៀរអោន. ពិតប្រាកដណាស់ គេគឺជាអ្នក ដែលបានបំពាន(គ្មានជំនឿ ផ្ដាច់ការ)។
- គាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបំភ្លឺ ចិត្ដរបស់ខ្ញុំ(ឱ្យមានទំនុកចិត្ដខ្លួនឯង និងមានភាពក្លាហាន)ផង។
- ហើយសូមទ្រង់មេត្ដាសម្រួលកិច្ចការរបស់ខ្ញុំឱ្យងាយ ស្រួលដល់ខ្ញុំផង។
- ហើយសូមទ្រង់មេត្ដាស្រាយចំណងពីអណ្ដាតរបស់ខ្ញុំ(ឱ្យ និយាយច្បាស់ និងប៉ិនប្រសប់)ផង។
- ដើម្បីឱ្យពួកគេងាយយល់ពាក្យសំដីរបស់ខ្ញុំ។
- ហើយសូមទ្រង់មេត្ដាតែងតាំងជំនួយការម្នាក់អំពីគ្រួសារ របស់ខ្ញុំឱ្យខ្ញុំផង។
- គឺហារូនជាបងប្រុសរបស់ខ្ញុំ។
- សូមទ្រង់មេត្ដាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។
- ហើយសូមទ្រង់មេត្ដាធ្វើឱ្យគាត់រួមសហការក្នុងកិច្ចការ របស់ខ្ញុំផង(ការផ្សព្វផ្សាយសាររបស់អល់ឡោះ)។
- ដើម្បីឱ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន។
- ហើយនិងរំលឹកដល់ទ្រង់ឱ្យបានកាន់តែច្រើន។
- ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញបំផុតចំពោះពួកយើង។
- ទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ អ្នកត្រូវបានគេ ប្រទានឱ្យតាមសំណើររបស់អ្នក ឱមូសា
- ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ឱ្យអ្នក ម្ដងទៀត។
- នៅពេលដែលយើងបានផ្ដល់ប្រផ្នូលមួយទៅកាន់ម្ដាយ របស់អ្នកឱ្យដឹង។
- ចូរអ្នក(ម្ដាយ)ដាក់គេ(មូសា)ចូលទៅក្នុងហិប ហើយដាក់ ហិបនោះទៅក្នុងទនេ្ល(ទនេ្លនីលនៅអេហ្ស៊ីប) ពេលនោះទនេ្លនឹងនាំ គេទៅកាន់មាត់ច្រាំង ដើម្បីឱ្យសត្រូវរបស់យើង និងសត្រូវរបស់ គេរើសយកគេ(ទៅចិញ្ចឹម)។ ហើយយើងបានផ្ដល់ឱ្យអ្នកនូវសេចក្ដី ស្រឡាញ់ពីយើង និងដើម្បីឱ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោម ការឃ្លាំមើលរបស់យើង។
- នៅពេលដែលបងស្រីរបស់អ្នកដើរ(តាមឃ្លាំមើលហិប នោះ) ហើយនាងក៏និយាយថាៈ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពី អ្នកដែលអាចបំបៅគេបានដែរឬទេ? ពេលនោះយើង(អល់ឡោះ) បានប្រគល់អ្នក(មូសា)ឱ្យទៅម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាង រំភើបរីករាយ និងឈប់ព្រួយបារម្ភ។ បន្ទាប់មក(ពេលដែលអ្នកធំ ពេញវ័យ)អ្នកបានសម្លាប់ជីវិតមនុស្សម្នាក់ យើងក៏បានសង្គ្រោះ អ្នកពីទុក្ខភ័យ(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងបានសាកល្បងអ្នកជាច្រើនដង ហើយអ្នកបានរស់នៅ អស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមការកំណត់ ឱមូសា
- ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់ (ដើម្បីផ្សព្វផ្សាយសាររបស់យើង)។
- ចូរអ្នកនិងបងប្រុសរបស់អ្នកនាំយកភស្ដុតាងៗរបស់យើង ហើយអ្នកទាំងពីរកុំព្រងើយកន្ដើយក្នុងការរំលឹកមកចំពោះយើងឱ្យ សោះ។
- ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោន ពិតប្រាកដណាស់ គេគឺ ជាអ្នកដែលបានបំពាន។
- ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន) ដោយពាក្យសំដីទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬ កោតខ្លាច(អល់ឡោះ)។
- គេទាំងពីរបានពោលទៅកាន់ទ្រង់ថាៈ ឱម្ចាស់របស់យើង ខ្ញុំ. ពិតប្រាកដណាស់ ពួកយើងខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម ឬបំពានមកលើពួកយើងភ្លាមៗ។
- ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងសិ្ថតនៅជាមួយអ្នកទាំងពីរ ដោយយើងឮ និងឃើញ(រាល់សកម្មភាពរបស់អ្នកទាំងពីរ)។
- ដូចេ្នះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន) ហើយ និយាយប្រាប់គេថាៈ ពិតប្រាកដណាស់ យើងខ្ញុំទាំងពីរគឺជាអ្នក នាំសារនៃម្ចាស់របស់អ្នក។ ដូចេ្នះ សូមអ្នកដោះលែងអំបូរអ៊ីស្រាអែលមកឱ្យយើងខ្ញុំវិញ ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេ ទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកឱ្យអ្នកនូវភស្ដុតាងពី ម្ចាស់របស់អ្នក។ ហើយសូមសុខសន្ដិភាពកើតមានចំពោះអ្នកណា ដែលបានដើរតាមការចង្អុលបង្ហាញនេះ។
- ពិតប្រាកដណាស់ គេបានផ្ដល់វាហ៊ីមកឱ្យយើងយ៉ាងច្បាស់ ថាៈ ពិតប្រាកដណាស់ ទារុណកម្មនឹងធ្លាក់លើអ្នកណាដែលបាន បដិសេធ និងងាកចេញ(ពីការដាស់តឿននេះ)។
- គេ(ហ្វៀរអោន)បានតបវិញថាៈ ហើយតើអ្នកណាជាម្ចាស់ របស់អ្នកទាំងពីរ ឱមូសា
- គាត់(មូសា)បានតបថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់ ដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងដល់សត្វលោករបស់ទ្រង់ (សមទៅតាមរូបរាងរបស់វា) បន្ទាប់មកទ្រង់បានចង្អុលបង្ហាញ (ពីការរស់នៅ)។
- គេ(ហ្វៀរអោន)បាននិយាយថាៈ ហើយចុះរឿងរ៉ាវអ្នក ជំនាន់មុនៗនោះយ៉ាងដូចមេ្ដចដែរ
- គាត់(មូសា)បានតបថា ការដឹងពីរឿងរ៉ាវនេះគឺមានតែ ម្ចាស់របស់ខ្ញុំទេដែលដឹង ដែលមាននៅក្នុងសៀវភៅកំណត់ហេតុ (ឡាវហុលម៉ាស់ហ្វ៊ូស)។ ម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ ហើយក៏មិន ភេ្លចភ្លាំងដែរ។
- ទ្រង់គឺជាម្ចាស់ដែលបានបង្កើតផែនដីរាបស្មើសម្រាប់ពួក អ្នក និងបានធ្វើឱ្យមានផ្លូវជាច្រើនសម្រាប់ពួកអ្នកនៅលើវា ហើយ និងបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មកយើងបានបពោ្ចញ នូវរុក្ខជាតិគ្រប់ប្រភេទខុសៗគា្នដោយសារទឹកភ្លៀងនេះ។
- ចូរពួកអ្នកទទួលទាន(ចំណីដែលល្អ)និងឃ្វាលសត្វពាហនៈ របស់ពួកអ្នក។ ពិតប្រាកដណាស់ ក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។
- អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើង នឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅជាដីវិញ(ស្លាប់) ហើយ(នៅថ្ងៃបរលោក)យើងនឹងបពោ្ចញពួកអ្នកពីវាម្ដងទៀត(រស់ឡើងវិញ)។
- ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវភស្ដុតាងៗរបស់យើង តែគេបែរជាបានបដិសេធ និងបាន ប្រឆាំងទៅវិញ។
- គេ(ហ្វៀរអោន)បាននិយាយថាៈ តើអ្នកបានមកជួបយើង នេះ ដើម្បីបណេ្ដញយើងចេញពីទឹកដីរបស់យើងដោយមន្ដអាគម របស់អ្នកឬ ឱមូសា
- ដូចេ្នះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នកនូវ មន្ដអាគមដូចនេះដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នក កំណត់ពេលជួបគ្នានៅទីកន្លែងណាមួយចំកណ្ដាលរវាងយើង និងអ្នក ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។
- គាត់(មូសា)បានតបថាៈ ពេលវេលាណាត់ជួបពួកអ្នកគឺនៅ ថ្ងៃបុណ្យ ហើយត្រូវឱ្យប្រជាជនមកជួបជុំគ្នានៅពេលថ្ងៃរះ។
- ហើយហ្វៀរអោនបានត្រឡប់ទៅវិញ រួចមកគេក៏បាន ប្រមូលអ្នកចេះមន្ដអាគមនរបស់គេ បន្ទាប់មកគេបានមកដល់ (តាមពេលកំណត់)។
- មូសាបានពោលទៅកាន់ពួកគេថាៈ វិនាសអន្ដរាយហើយ ពួកអ្នក។ ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកប្រឆាំងនឹងអល់ឡោះ ដែលជាហេតុនាំឱ្យទ្រង់បំផ្លាញពួកអ្នកដោយទារុណកម្មណាមួយ ឱ្យសោះ។ ហើយអ្នកដែលបានប្រឌិតភូតកុហកនោះពិតជាខាត បង់មិនខាន។
- រួចមកពួកគេក៏បានពិភាក្សាគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ ហើយពួកគេបានរក្សាការសម្ងាត់។
- ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ គេទាំងពីរអ្នក នេះគឺជាគ្រូមន្ដអាគម ដែលគេទាំងពីរចង់បណេ្ដញពួកអ្នកចេញពី ទឹកដីរបស់ពួកអ្នកដោយមន្ដអាគមរបស់គេទាំងពីរ។ ហើយគេទាំង ពីរចង់បំបាត់នូវទំនៀមទម្លាប់របស់ពួកអ្នកដែលល្អប្រសើរខ្ពង់ខ្ពស់។
- ដូចេ្នះ ចូរពួកអ្នកប្រមូលអ្នកចេះមន្ដអាគមរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកមកឈរជាជួរ(ដើម្បីតទល់ជាមួយនឹងគេទាំង ពីរ)ព្រោះនៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹង ទទួលបានជ័យជំនះ។
- ពួកគេក៏បាននិយាយថា ឱមូសា. តើអ្នកបោះ(ដំបង) មុន ឬក៏ពួកយើងបោះមុន
- គាត់(មូសា)បានឆ្លើយថា ទេ. ចូរពួកអ្នកបោះមុនចុះ. រំពេចនោះខ្សែពួរនិងដំបងរបស់ពួកគេចេញពីមន្ដអាគមរបស់ ពួកគេ វាធ្វើឱ្យគាត់ឆ្ពិនភ្នែកហាក់ដូចជាសត្វពស់កំពុងតែវារ។
- ពេលនោះមូសាមានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់ គាត់។
- យើង(អល់ឡោះ)បានមានបន្ទូលថាៈ ចូរអ្នកកុំភ័យខ្លាច ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលមានប្រៀបជាងគេ។
- ហើយចូរអ្នកបោះនូវអ្វីដែលមាននៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើ។ តាមពិតអ្វីដែល ពួកគេបានធ្វើគឺគ្រាន់តែជាការបោកបញ្ឆោតរបស់គ្រូមន្ដអាគម ប៉ុណ្ណោះ។ ហើយគ្រូមន្ដអាគមមិនអាចមានជ័យជំនះឡើយ ទោះបី ជាគេមកពីទីណាក៏ដោយ។
- រំពេចនោះពួកគ្រូមន្ដអាគមបាននាំគ្នាលុតជង្គង់ស៊ូជូតដោយ និយាយថាៈ ពួកយើងព្រមជឿនឹងម្ចាស់របស់ហារូននិងមូសាហើយ។
- គេ(ហ្វៀរអោន)បាននិយាយថាៈ តើពួកអ្នកមានជំនឿលើ គេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេពិតជាគ្រូរបស់ពួកអ្នកដែលគេបានបង្រៀនមន្ដអាគមដល់ពួក អ្នក។ ដូចេ្នះ យើងពិតជានឹងកាត់ដៃជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងពួកអ្នកទៅនឹងគល់ល្មើ ហើយពួកអ្នកពិតជា នឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតសេ្ថរ ជាងគេខាងធ្វើទារុណកម្ម
- ពួកគេ(គ្រូមន្ដអាគម)បាននិយាយថាៈ ពួកយើងមិនអាច លើកតម្កើងអ្នកជាងអ្វីដែលបានមកដល់ពួកយើងនូវភស្ដុតាងៗយ៉ាង ច្បាស់លាស់ និងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូចេ្នះ ចូរ អ្នកសមេ្រចចុះនូវអ្វីដែលអ្នកចង់ធ្វើ។ តាមពិតអ្នកអាចធ្វើ(ទារុណកម្មពួកយើង)បានតែនៅក្នុងលោកិយនេះប៉ុណ្ណោះ។
- ពិតប្រាកដណាស់ ពួកយើងបានជឿនឹងម្ចាស់របស់ពួកយើង ដើម្បីទ្រង់នឹងអភ័យទោសឱ្យពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ ពួកយើង និងអ្វីដែលអ្នកបានបង្ខំពួកយើងឱ្យធ្វើទៅលើគេ(មូសា) អំពីមន្ដអាគមនោះ។ ហើយអល់ឡោះគឺប្រសើរជាង(ចំពោះការ តបស្នង)និងស្ថិតសេ្ថរជាង(ក្នុងការធ្វើទារុណកម្ម)។
- ពិតប្រាកដណាស់ អ្នកណាហើយមកជួបម្ចាស់របស់គេជា អ្នកប្រឆាំង(នឹងអល់ឡោះ) ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំដោយគេស្ទើរស្លាប់ និងស្ទើររស់នៅក្នុងនោះ។
- ប៉ុន្ដែអ្នកណាហើយដែលមកជួបនឹងទ្រង់ជាអ្នកមានជំនឿ ដែលបានសាងអំពើល្អមែននោះ អ្នកទាំងនោះនឹងទទួលបានឋានៈ ដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។
- ឋានសួគ៌អាត់និន ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតប ស្នងចំពោះអ្នកដែលបានសំអាតខ្លួន(ពីបាបកម្ម)។
- ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យមូសាថាៈ ចូរអ្នកនាំខ្ញុំរបស់យើងទាំងអស់(អំបូរអ៊ីស្រាអែល)ភៀសខ្លួនទាំង យប់ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបងរបស់អ្នក)ធ្វើជាផ្លូវ ស្ងួតក្នុងសមុទ្រសម្រាប់ពួកគេ ដោយមិនត្រូវខ្លាចពីការតាមទាន់ (របស់ទាហានហ្វៀរអោន)នោះឡើយ ហើយក៏មិនត្រូវខ្លាច(ពី ការលង់ទឹក)ដែរ។
- បន្ទាប់មក ហ្វៀរអោនបាននាំទាហានរបស់គេដេញតាម ពួកគេ(អំបូរអ៊ីស្រាអែល) តែទឹកសមុទ្របានគ្របដណ្ដប់លើពួក គេ(ហ្វៀរអោន)រហូតដល់ពួកគេលង់ស្លាប់។
- ហើយហ្វៀរអោនបាននាំឱ្យក្រុមរបស់គេវងេ្វង ហើយគេ មិនបានណែនាំផ្លូវត្រឹមត្រូវ(ដល់ពួកគេ)ឡើយ។
- ឱអំបូរអ៊ីស្រាអែល. ជាការពិតណាស់ យើងបានរំដោះពួក អ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅក្បែរ ភ្នំតូរផ្នែកខាងស្ដាំ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត) ហើយយើងបានបញ្ចុះម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) និងសត្វក្រួចឱ្យ ពួកគេ។
- ចូរពួកអ្នកទទួលទានពីចំណីល្អៗនូវអ្វីដែលយើងបានប្រទាន ឱ្យពួកអ្នក ហើយពួកអ្នកកុំបំពាន(ខ្ជះខ្ជាយក្នុងការទទួលទាន)នឹងវា ដែលជាហេតុនាំឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើគេ អ្នក នោះពិតជាវិនាសអន្ដរាយ។
- ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)។
- តើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចោលក្រុមរបស់អ្នក ឱមូសា
- គេ(មូសា)បានពោលថាៈ ពួកទាំងនោះនៅពីក្រោយខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់ ដើម្បីឱ្យទ្រង់បន្ថែមការ ស្រឡាញ់ និងការយល់ព្រម ឱម្ចាស់របស់ខ្ញុំ
- ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ យើងបាន សាកល្បងក្រុមរបស់អ្នកក្រោយពីអវត្ដមានរបស់អ្នក ហើយសាមីរី បាននាំពួកគេឱ្យវងេ្វង។
- បន្ទាប់មក មូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់ដោយ ការខឹងសម្បា សោកស្ដាយបំផុត។ គាត់បានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. តើម្ចាស់របស់ពួកអ្នកមិនបានសន្យាជាមួយពួកអ្នកនូវកិច្ចសន្យា មួយដ៏ល្អទេឬ? តើកិច្ចសន្យានោះយូរចំពោះពួកអ្នកពេកឬ? ឬមួយ ក៏ពួកអ្នកចង់បានការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់លើពួកអ្នក បានជាពួកអ្នកនាំគ្នាក្បត់កិច្ចសន្យារបស់ខ្ញុំនោះ
- ពួកគេបាននិយាយថាៈពួកយើងមិនបានក្បត់កិច្ចសន្យា របស់អ្នក ដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់ឡើយ។ ក៏ប៉ុន្ដែ ពួកយើងត្រូវបានគេបង្ខំឱ្យទទួលបន្ទុកមួយយ៉ាងធ្ងន់ធ្ងរពីការប្រមូល គ្រឿងអលង្ការរបស់ក្រុម(ហ្វៀរអោន)។ ក្រោយមកពួកយើងក៏ បានបោះវា(ចូលទៅក្នុងភ្លើងតាមការណែនាំរបស់សាមីរី)។ បន្ទាប់ មកសាមីរីក៏បានធ្វើដូច្នោះដែរ។
- បន្ទាប់មក គេ(សាមីរី)បានយកចេញ(ពីភ្លើង)នូវរូបកូន គោមួយដែលមានសំឡេងស្រែក។ ពួកគេនិយាយថាៈ នេះគឺជា ម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់មូសា តែគេបានភេ្លច។
- តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់វា(កូនគោ) មិនអាចឆ្លើយតបនូវពាក្យសំដីណាមួយទៅកាន់ពួកគេឡើយ ហើយវាក៏គ្មានលទ្ធភាពធ្វើឱ្យគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ ដល់ពួកគេបានដែរ។
- ហើយជាការពិតណាស់ ហារូនបាននិយាយប្រាប់ពួកគេតាំង ពីមុនមកថាៈ ឱក្រុមរបស់ខ្ញុំ. តាមពិតពួកអ្នកគ្រាន់តែត្រូវបានគេ សាកល្បងនឹងវា(ការគោរពសក្ការៈកូនគោ)ប៉ុណ្ណោះ។ ហើយពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់មហាសប្បុរស។ ដូចេ្នះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។
- ពួកគេបានឆ្លើយថាៈ ពួកយើងនៅតែបន្ដគោរពសក្ការៈទៅ ចំពោះវា(កូនគោនោះ)ជានិច្ច រហូតទាល់តែមូសាត្រឡប់មកកាន់ ពួកយើងវិញ។
- គេ(មូសា)បានពោលថាៈ ឱហារូន. តើអ្វីទៅដែលបាន រារាំងអ្នកនៅពេលដែលអ្នកបានឃើញពួកគេស្ថិតក្នុងភាពវងេ្វង (ពីសាសនាអល់ឡោះ)។
- ដោយអ្នកមិនធ្វើតាម(បណ្ដាំរបស់)ខ្ញុំនោះ? តើអ្នកមិន គោរពតាមបញ្ជារបស់ខ្ញុំទេឬ
- គេ(ហារូន)បានតបថាៈ ឱកូនម្ដាយរបស់ខ្ញុំ. សូមអ្នកកុំ ចាប់ពុកចង្ការបស់ខ្ញុំ និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំ ខ្លាចអ្នកស្ដីបន្ទោសខ្ញុំថាៈ អ្នក(ហារូន)បានបំបែកបំបាក់អំបូរ អ៊ីស្រាអែល និងមិនគោរពតាមពាក្យសំដីរបស់ខ្ញុំ(មូសា)។
- គេ(មូសា)បានពោលថាៈ តើរឿងរ៉ាវរបស់អ្នកយ៉ាង ដូចមេ្ដចឱសាមីរី
- គេបានឆ្លើយថាៈ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបាន ឃើញវា(ជីព្រីលជិះសេះ) ហើយខ្ញុំបានយក(ដី)មួយក្ដាប់ពីដាន (ជើងសេះ)អ្នកនាំសារ(ជីព្រីល)។ ក្រោយមកខ្ញុំបានបោះវា(ទៅ លើគ្រឿងអលង្ការដែលរលាយក្លាយជារាងកូនគោ)។ ហើយខ្លួន របស់ខ្ញុំបានផុសជាគំនិតឱ្យខ្ញុំធ្វើដូច្នោះ។
- គេ(មូសា)បានពោលថា ចូរអ្នកចាកចេញទៅឱ្យឆ្ងាយ. ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងការរស់នៅលើលោកិយ នេះគឺមានតែពាក្យថាៈ គ្មានការទាក់ទងគ្នាទៀតឡើយ។ ហើយពិត ប្រាកដណាស់ ការសន្យាសម្រាប់អ្នក(នៅថ្ងៃបរលោក)នឹងមិនត្រូវ គេធ្វើឱ្យខុសសន្យាជាដាច់ខាត។ ហើយចូរអ្នកមើលទៅចំពោះព្រះ របស់អ្នកដែលអ្នកបានបន្ដការគោរពសក្ការៈចំពោះវារហូតមកនោះ ចុះ យើងពិតជានឹងដុតរំលាយវា បន្ទាប់មកយើងពិតជានឹងបាច ពង្រាយវាទៅក្នុងសមុទ្រ។
- តាមពិតម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានម្ចាស់ ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។
- ដូច្នោះដែរ យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរ៉ាវ (របស់ប្រជាជាតិ)មួយចំនួនដែលបានកន្លងផុតទៅ។ ហើយជាការ ពិតណាស់ យើងបានផ្ដល់ឱ្យអ្នកនូវការក្រើនរំលឹកមួយ(គម្ពីរ គួរអាន)ពីយើង។
- អ្នកណាហើយបានងាកចេញពីវា(គម្ពីរគួរអាន) ពិត ប្រាកដណាស់ គេនឹងត្រូវរែកនូវបាបកម្មដ៏ធ្ងន់នៅថ្ងៃបរលោក។
- ដោយពួកគេស្ថិតនៅក្នុងនោះ(នរក)ជាអមតៈ។ ហើយ ពួកគេនឹងទទួលបន្ទុកដ៏អាក្រក់បំផុត(បាបកម្ម)នៅថ្ងៃបរលោក។
- នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលពួកដែលប្រព្រឹត្ដអំពើអាក្រក់ដោយភ្នែករបស់ ពួកគេឡើងជាំខៀវ។
- ពួកគេខ្សឹបខ្សៀវគ្នាថាៈ ពួកអ្នកមិនបានស្នាក់នៅ(ក្នុង លោកិយនេះ)ឡើយ លើកលែងតែចំនួនដប់ថ្ងៃប៉ុណ្ណោះ។
- យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយនៅពេលដែលអ្នក មានបញ្ញាចេះដឹងជាងគេនៃពួកគេនិយាយថាៈ ពួកអ្នកមិនបានស្នាក់ នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។
- ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីភ្នំទាំងឡាយ ដូចេ្នះចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំនឹងបំបែកវាឱ្យប៉ើងខេ្ទចខី្ទ។
- ហើយទ្រង់នឹងទុកឱ្យដីរាបស្មើធេង។
- ដោយអ្នកនឹងមើលមិនឃើញវៀច ហើយក៏មិនឃើញ កន្លែងដែលទាប ឬខ្ពស់នៅលើវាឡើយ។
- នៅថ្ងៃនោះពួកគេ(មនុស្សលោក)នឹងដើរតាម(សំឡេង) អ្នកដែលស្រែកហៅ ដោយពុំងាករេពីសំឡេងនោះឡើយ។ ហើយ សំឡេងទាំងឡាយបានឱនលំទោនទៅចំពោះម្ចាស់មហាសប្បុរស។ ហើយអ្នកនឹងមិនឮក្រៅពីសំឡេងតិចៗ(សំឡេងខ្សឹបគ្នា ឬស្នូរជើង) នោះឡើយ។
- នៅថ្ងៃនោះដែរ ការជួយអន្ដរាគមន៍នឹងគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកណាដែលម្ចាស់មហាសប្បុរស បានអនុញ្ញាតឱ្យគេ និងទ្រង់បានយល់ព្រមឱ្យគេនូវការនិយាយស្ដី ប៉ុណ្ណោះ។
- ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ (ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ) ហើយពួកគេមិនដឹងជ្រួតជ្រាបអំពីទ្រង់ឡើយ។
- ហើយមុខរបស់ពួកគេបានឱនឈ្ងោកទៅចំពោះម្ចាស់ ដែលរស់ជាអមតៈ ជាអ្នករៀបចំអ្វីៗទាំងអស់។ ហើយអ្នកដែល បាននាំមកជាមួយនូវប្រការស្ហ៊ីរិកពិតជាបានខាតបង់។
- ហើយអ្នកណាដែលសាងនូវអំពើល្អ ដោយគេជាអ្នក មានជំនឿ(លើអល់ឡោះ)នោះ គេមិនភ័យខ្លាចពីភាពអយុត្ដិធម៌ (បន្ថែមអំពើអាក្រក់) និងភាពខ្វះខាត(ពីអំពើល្អ)នោះឡើយ។
- ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងនោះយ៉ាងក្បោះ ក្បាយអំពីការព្រមាន(ទារុណកម្មគ្រប់ប្រភេទ) សង្ឃឹមថាពួកគេ នឹងកោតខ្លាចអល់ឡោះ ឬវា(គម្ពីរគួរអាននេះ)នាំឱ្យមានការរំលឹក ដល់ពួកគេ។
- ហើយអល់ឡោះមហាខ្ពង់ខ្ពស់ ជាសេ្ដចដ៏ពិតប្រាកដ។ ហើយចូរអ្នក(មូហាំម៉ាត់)កុំអន្ទះសានឹង(ការសូត្រ)គមី្ពរគួរអាន មុននឹងគេផ្ដល់វ៉ាហ៊ីឱ្យអ្នកចប់សព្វគ្រប់។ ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបន្ថែមចំណេះដឹងដល់ខ្ញុំផង។
- ហើយជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជា ទៅចំពោះអាដាំកាលពីមុន(កុំឱ្យគេបរិភោគផ្លែឈើនេះ) តែគេ បែរជាបានភេ្លច(ល្មើស)ទៅវិញ ហើយយើងមិនបានឃើញគេ តាំងចិត្ដធ្វើអំពើនោះឡើយ។
- ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានប្រកែក។
- ហើយយើងបានមានបន្ទូលថា ឱអាដាំ. ពិតប្រាកដ ណាស់ នេះ(អ៊ីព្លីស)ជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក ដូចេ្នះ ចូរកុំបណ្ដោយឱ្យគេបណេ្ដញអ្នកទាំងពីរចេញពីឋានសួគ៌ជាហេតុ នាំឱ្យអ្នកមានការលំបាកឱ្យសោះ។
- ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងនោះ(ឋានសួគ៌) គឺអ្នកមិនអត់ឃ្លាន ហើយក៏មិនអាក្រាតដែរ។
- ហើយពិតប្រាកដណាស់ នៅក្នុងនោះអ្នកមិនសេ្រកទឹក ហើយក៏មិនត្រូវកំដៅព្រះអាទិត្យដែរ។
- ក្រោយមកស្ហៃតនបានញុះញង់គាត់ថាៈ ឱអាដាំ. តើចង់ ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើអមតៈ និងភាពជាអ្នកគ្រប់គ្រងដែលគ្មាន ពេលអន្ដរាយដែរឬទេ
- ហើយគេទាំងពីរនាក់បានទទួលទានផ្លែឈើនោះ ស្រាប់ តែភាពអាក្រាតរបស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំង ពីរ ហើយគេទាំងពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើ រាងកាយរបស់គេទាំងពីរ។ ហើយអាដាំបានធ្វើខុសនឹងបទបញ្ជានៃ ម្ចាស់របស់គេ និងបានវងេ្វង(ពីការពិត)។
- ក្រោយមក ម្ចាស់របស់គាត់បានជ្រើសរើសគាត់ ហើយ ទ្រង់បានអភ័យទោសឱ្យគាត់ និងបានចង្អុលបង្ហាញគាត់(ទៅរក មាគ៌ាដ៏ត្រឹមត្រូវ)វិញ។
- ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរ(អាដាំ និងហាវ៉ា) ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកមួយចំនួនគឺជាសត្រូវនឹង គ្នា។ ហើយប្រសិនបើការចង្អុលបង្ហាញរបស់យើងមកដល់ពួកអ្នក អ្នកណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេមិនវងេ្វង(នៅក្នុងលោកិយ)និងមិនលំបាកឡើយ(នៅថ្ងៃ បរលោក)។
- តែបើអ្នកណាហើយបានងាកចេញពីការដាស់តឿន(គម្ពីរ គួរអាន)របស់យើង ពិតប្រាកដណាស់សម្រាប់គេគឺការរស់នៅយ៉ាង លំបាកវេទនា(ទោះបីជារូបភាពខាងក្រៅរបស់គេជាអ្នកមាន ឬមាន ឋានៈខ្ពង់ខ្ពស់ក៏ដោយ) ហើយយើងនឹងប្រមូលផ្ដុំគេនៅថ្ងៃបរលោក ដោយភ្នែកខ្វាក់។
- គេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ហេតុអ្វីបានជាទ្រង់ ប្រមូលផ្ដុំខ្ញុំមកវិញដោយពិការភ្នែក ហើយជាការពិតណាស់ ខ្ញុំធ្លាប់ ជាអ្នកភ្នែកភ្លឺទេតើ
- ទ្រង់បានមានបន្ទូលថាៈ ដូច្នោះហើយ អាយ៉ាត់ៗរបស់ យើងបានមកដល់អ្នក តែអ្នកបានភេ្លចវា(ដោយបោះបង់មិនព្រម ជឿ)។ ដូចេ្នះថ្ងៃនេះអ្នកក៏ត្រូវគេភេ្លចវិញដែរ។
- យើងក៏តបស្នងដូច្នោះដែរចំពោះអ្នកដែលបានល្មើស (នឹងបទបញ្ជា) និងមិនព្រមជឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់គេ។ ហើយទារុណកម្មនៅថ្ងៃបរលោកគឺខ្លាំងក្លាបំផុត និងជាអមតៈ។
- តើវា(គម្ពីរគួរអាន)មិនបានបង្ហាញដល់ពួកគេ(ពួក មូស្ហរីគីន)ទេឬថា យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មក ហើយ ដោយសារតែពួកគេ(ពួកជំនាន់មុន)ធ្វើដំណើរឆ្លងកាត់ លំនៅដ្ឋាន(បែកបាក់)របស់ពួកគេនោះ? ពិតប្រាកដណាស់ ក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។
- ហើយប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពី ម្ចាស់របស់ពួកអ្នក និងគ្មានការកំណត់ពេលវេលាច្បាស់លាស់ទេនោះ គេពិតជានឹងទទួលរង(ទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។
- ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេ និយាយ និងត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់ អ្នកមុនពេលថ្ងៃរះ(សឡាតស៊ូពូហ)និងមុនពេលថ្ងៃលិច(សឡាត អាសើរ)។ ហើយពេលខ្លះនៃរាត្រី(សឡាតម៉ាហ្គរិប និងអ៊ីស្ហាក) និងចុងនៃពេលថ្ងៃ(សឡាតស៊ូហូរ) ចូរអ្នកលើកតម្កើងចុះ សង្ឃឹម ថាអ្នកនឹងពេញចិត្ដ។
- ហើយចូរអ្នកកុំសម្លឹងមើលដោយភ្នែកទាំងពីររបស់ អ្នកទៅចំពោះអ្វីដែលយើងបានប្រទានភាពរីករាយឱ្យពួកគេគ្រប់ ប្រភេទ ដែលជាការលំអនឹងវានៃជីវិតរស់នៅក្នុងលោកិយនេះដើម្បី យើងនឹងសាកល្បងពួកគេចំពោះវាឱ្យសោះ។ ហើយលាភសក្ការៈនៃ ម្ចាស់របស់អ្នកគឺល្អប្រសើរ និងស្ថិតសេ្ថរជាអមតៈ។
- ហើយចូរអ្នក(មូហាំម៉ាត់)បង្គាប់ឱ្យក្រុមគ្រួសាររបស់ អ្នកប្រតិបត្ដិសឡាត និងអត់ធ្មត់ចំពោះវា។ យើងមិនសុំលាភសក្ការៈ ពីអ្នកឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈឱ្យអ្នក នោះ។ ហើយលទ្ធផលចុងក្រោយ(ឋានសួគ៌)គឺសម្រាប់អ្នកដែល កោតខ្លាចអល់ឡោះ។
- ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ហេតុអ្វីបានជា គេ(មូហាំម៉ាត់)មិននាំភស្ដុតាងណាមួយពីម្ចាស់របស់គេមកឱ្យពួក យើង(បញ្ជាក់ថាគេជាព្យាការីពិតប្រាកដ)។ តើភស្ដុតាងច្បាស់ លាស់ដែលមាននៅក្នុងគម្ពីរមុនៗ(គម្ពីរតាវរ៉តនិងគម្ពីរអ៊ីញជីល)មិនបានមកដល់ពួកគេទេឬ
- ហើយពិតប្រាកដណាស់ ប្រសិនបើយើងបានបំផ្លាញពួក គេដោយទារុណកម្មណាមួយមុននឹងវា(បញ្ជូនមូហាំម៉ាត់មក)ពួកគេ ពិតជានិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិន បញ្ជូនអ្នកនាំសារម្នាក់មកឱ្យពួកយើង ដើម្បីយើងនឹងធ្វើតាម អាយ៉ាត់ៗរបស់ទ្រង់មុននឹងពួកយើងត្រូវអាប់ឱននិងអាម៉ាស់មុខ
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់ៗគ្នា(អ្នកមានជំនឿ និងគ្មានជំនឿ)គឺសុទ្ធតែរង់ចាំមើល(ការសន្យារបស់ទ្រង់) ដូចេ្នះ ចូរអ្នកទាំងអស់គ្នារង់ចាំមើលចុះ. ពួកអ្នកនឹងដឹងថាៈ អ្នកណាដើរ តាមមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលបានទទួលការចង្អុលបង្ហាញ (ពីអល់ឡោះ)។