5.The Table
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអនុវត្ដតាមពាក្យសន្យាចុះ។ គេបានអនុញ្ញាតឱ្យពួកអ្នកបរិភោគគ្រប់សត្វពាហនៈ លើកលែងតែអ្វីដែលគេនឹងសូត្រប្រាប់ពួកអ្នក(អំពីការហាមឃាត់) ដោយមិនអនុញ្ញាតឱ្យពួកអ្នកប្រមាញ់សត្វ ខណៈដែលពួកអ្នកពាក់ អៀសរ៉ម(ពេលធ្វើហាជ្ជី ឬអ៊ំរ៉ោះ)។ ពិតប្រាកដណាស់ អល់ឡោះ កាត់សេចក្ដីលើអ្វីដែលទ្រង់មានចេតនា។
- ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំល្មើសនឹងសញ្ញាណ របស់អល់ឡោះ និងកុំល្មើសនៅកុ្នងខែហារ៉ម និងអាល់ហាទយ៉ា ហើយនិងអាល់កឡាអ៊ិត និងអ្នកដែលមកពៃតាល់ហារ៉ម ដើម្បី ស្វែងរកលាភសក្ការៈ និងការអនុគ្រោះពីម្ចាស់របស់ពួកគេ។ ប៉ុន្ដែ នៅពេលណាពួកអ្នកបានបពា្ចប់អៀសរ៉ម(ហាជី្ជ ឬអ៊ំរ៉ោះ) គឺពួក អ្នកអាចបរបាញ់សត្វបាន។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើម របស់ក្រុមមួយដែលបានរារាំងពួកអ្នកពីម៉ាស្ជីទិលហារ៉មធ្វើឱ្យពួក អ្នកបំពានឱ្យសោះ។ ចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អ និងកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាប និងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ។ ជាការពិតណាស់ អល់ឡោះជាអ្នកធ្វើទារុណកម្ម ដ៏ធ្ងន់ធ្ងរបំផុត។
- គេ(អល់ឡោះ)បានហាមឃាត់ចំពោះពួកអ្នក(បរិភោគ) សត្វស្លាប់ ឈាម សាច់ជ្រូក និងអ្វីដែលគេសំឡេះដើម្បីបូជាម្ចាស់ ផេ្សងពីអល់ឡោះ និងសត្វដែលត្រូវគេសម្លាប់ដោយរឹតក និងដោយ គេវាយ និងដោយធ្លាក់ពីទីខ្ពស់ និងដោយគេជល់ និងអ្វីដែលសត្វ សាហាវបានខាំ លើកលែងតែពួកអ្នកបានសំឡេះវាមុននឹងស្លាប់។ ហើយ(ត្រូវគេហាមឃាត់ផងដែរ)អី្វដែលគេសំឡេះថ្វាយរូបសំណាក់ និងពួកទស្សន៍ទាយ ដោយដកឈើព្រួញផ្សងសំណាង។ ទាំង នោះគឺជាការប្រឆាំង(នឹងអល់ឡោះ)។ ថ្ងៃនេះពួកដែលគ្មានជំនឿ បានអស់សង្ឃឹមចំពោះសាសនា(អ៊ីស្លាម)របស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំខ្លាចពួកគេអ្វី តែចូរពួកអ្នកខ្លាចយើង(អល់ឡោះ)វិញ។ ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបាន បង្គ្រប់នៀកម៉ាត់របស់យើងឱ្យពួកអ្នក ហើយយើងបានជ្រើសរើស សាសនាអ៊ីស្លាមជាសាសនារបស់ពួកអ្នក។ ចំពោះអ្នកដែលមានការ ចាំបាច់ដោយសារការសេ្រកឃ្លាន គ្មានចេតនាប្រព្រឹត្ដបាបកម្មនោះ ពិតប្រាកដណាស់អល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។
- ពួកគេនឹងសួរអ្នក(មូហាំម៉ាត់) តើអ្វីទៅដែលគេបាន អនុញ្ញាតឱ្យពួកគេ(បរិភោគ)? ចូរអ្នកនិយាយប្រាប់ថាៈ គេបាន អនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(អាហារដែលហាឡាល់) និងសត្វ ទាំងឡាយណាដែលអ្នកទទួលបានពីសត្វដែលអ្នកបង្ហាត់វាឱ្យចេះ ប្រមាញ់ រួមមានពពួកឆ្កែដែលពួកអ្នកបានបង្ហាត់វា ដូចអ្វីដែល អល់ឡោះបានបង្រៀនពួកអ្នក។ ចូរពួកអ្នកបរិភោគនូវសត្វដែលពួក វាចាប់មកឱ្យពួកអ្នកចុះ ហើយពួកអ្នកត្រូវរំលឹកឈ្មោះអល់ឡោះ (សូត្រពិសមិលឡះ)ពេលដែលបញ្ជូនសត្វនោះទៅប្រមាញ់។ ចូរ ពួកអ្នកខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជំរះ យ៉ាងរហ័សបំផុត។
- ថ្ងៃនេះគេបានអនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(ហាឡាល់)។ ចំណីអាហាររបស់ពួកដែលគេផ្ដល់គម្ពីរឱ្យពួកអ្នកអាចបរិភោគបាន ហើយចំណីអាហាររបស់ពួកអ្នក ក៏ពួកគេអាចបរិភោគបានដែរ។ ហើយ(គេអនុញ្ញាតឱ្យពួកអ្នករៀបអាពាហ៍ពិពាហ៍ផងដែរ)ជាមួយ ស្ដ្រីបរិសុទ្ធក្នុងចំណោមស្ដ្រីដែលមានជំនឿនិងស្ដ្រីបរិសុទ្ធនៃពួកដែល គេផ្ដល់គម្ពីរឱ្យមុនពួកអ្នកប្រសិនបើពួកអ្នកបានឱ្យប្រាក់ខាន់ស្លាដល់ ពួកនាងក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ពុំមែនក្នុងបំណង ហ្ស៊ីណា ហើយក៏ពុំមែនក្នុងគោលបំណងយកធ្វើជាសាហាយស្មន់ ដែរនោះ។ ហើយអ្នកណាដែលប្រឆាំងនឹងគោលជំនឿអ៊ីស្លាម ពិត ប្រាកដណាស់ ទង្វើល្អរបស់គេត្រូវលុបបំបាត់ចោល ហើយនៅថ្ងៃ បរលោកអ្នកនោះស្ថិតនៅក្នុងចំណោមអ្នកដែលខាតបង់។
- ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកមាន បំណងសឡាត ចូរពួកអ្នកលាងមុខ និងដៃរហូតដល់កែងដៃ ព្រម ទាំងជូតក្បាលរបស់ពួកអ្នក និងលាងជើងរបស់ពួកអ្នករហូតដល់ ភ្នែកគោល។ ហើយប្រសិនបើពួកអ្នកមានជូនុប ពួកអ្នកត្រូវសំអាត ខ្លួនប្រាណ(ដោយងូតទឹក)។ ប្រសិនបើពួកអ្នកមានជម្ងឺ ឬធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬបានរួមរ័កជាមួយ ប្រពន្ធ ហើយគ្មានទឹកដើម្បីសំអាតនោះ ចូរពួកអ្នកតាយ៉ាំ មុំដោយប្រើដីស្អាត ហើយចូរពួកអ្នកជូតមុខនិងដៃទាំងពីររបស់ពួកអ្នកនឹង ដីនោះ។ អល់ឡោះមិនចង់ធ្វើឱ្យមានការលំបាកដល់ពួកអ្នកឡើយ ប៉ុន្ដែទ្រង់ចង់សំអាតពួកអ្នក និងដើម្បីបំពេញនៀកម៉ាត់របស់ទ្រង់ ដល់ពួកអ្នកប៉ុណ្ណោះ។ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណ។
- ហើយចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះ ដែល ទ្រង់បានប្រទានឱ្យពួកអ្នក និងកិច្ចសន្យាដែលទ្រង់បានសន្យាវា ចំពោះពួកអ្នក គឺនៅពេលដែលពួកអ្នកបាននិយាយថាៈ ពួកយើង បានឮ ហើយព្រមប្រតិបត្ដិតាម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីៗដែលមាននៅក្នុងចិត្ដ។
- ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកតាំងខ្លួនជាអ្នកដែល ប្រកាន់ខ្ជាប់នូវការពិតដើម្បីអល់ឡោះ ជាអ្នកដែលធ្វើសាក្សីដោយ យុត្ដិធម៌។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ធ្វើជាសាក្សីដើម្បី អល់ឡោះ។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយធ្វើ ឱ្យពួកអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់ នូវភាពយុត្ដិធម៌ ព្រោះវាជិតបំផុតក្នុងការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
- អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បណ្ដាអ្នកដែលសាងអំពើល្អថាៈ ពួកគេនឹងទទួលបានការអភ័យ ទោស និងផលបុណ្យដ៏ធំធេង។
- រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្ដាភស្ដុតាង របស់យើង ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នកនៅពេលដែល មនុស្សមួយក្រុមមានបំណងចង់សម្លាប់ពួកអ្នកដោយដៃរបស់ពួកគេ ហើយទ្រង់បានការពារពួកអ្នកឱ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកគេ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរឱ្យបណ្ដាអ្នកដែល មានជំនឿប្រគល់ការទុកចិត្ដទៅចំពោះអល់ឡោះ។
- ហើយជាការពិតណាស់ អល់ឡោះបានដាក់កិច្ចសន្យា ទៅលើអំបូរអ៊ីស្រាអែល។ ហើយយើងបានបញ្ជាមូសាឱ្យជ្រើស រើសដប់ពីរនាក់អំពីពួកគេជាមេដឹកនាំ ហើយអល់ឡោះបានមាន បន្ទូលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ក្នុងការការ ពារនិងផ្ដល់ជំនួយ) ប្រសិនបើពួកអ្នកបានបពា្ឈរសឡាត និងបាន បរិច្ចាគហ្សាកាត់ និងមានជំនឿលើបណ្ដាអ្នកនាំសាររបស់យើង និងបានជួយជ្រោមជ្រែងពួកគេ ព្រមទាំងពួកអ្នកបានឱ្យអល់ឡោះ ខ្ចីនូវកម្ចីដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់ អល់ឡោះ) យើងពិតជានឹងលុបបំបាត់ប្រការអាក្រក់ទាំងឡាយ របស់ពួកអ្នកចេញពីពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួក អ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ ដូចេ្នះ អ្នកណាហើយក្នុងចំណោមពួកអ្នកបានប្រឆាំងក្រោយពីនោះ គឺគេ ពិតជាបានវងេ្វងពីផ្លូវដែលត្រឹមត្រូវជាមិនខាន។
- ដោយសារតែការបោះបង់កិច្ចសន្យារបស់ពួកគេនោះ ហើយ ទើបយើងបានដាក់បណ្ដាសាពួកគេ ហើយយើងបានធ្វើឱ្យចិត្ដ ពួកគេរឹង(មិនទទួលការពិត)។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ)ឱ្យខុសពីកន្លែងដើម(អត្ថន័យ)របស់វា ហើយពួកគេ បានភេ្លច(បោះបង់ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេ នឹងវា។ ហើយអ្នក(មូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នក អភ័យទោស និងបំភេ្លចចោលពីទោសកំហុសរបស់ពួកគេ។ ពិត ប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។
- ហើយយើងបានយកកិច្ចសន្យាពីពួកដែលបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាសរ៉ តែពួកគេបានភេ្លច(បោះបង់ ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេពីវា។ ហើយយើង បានធ្វើឱ្យពួកគេក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នារហូតដល់ថ្ងៃ បរលោក។ ហើយអល់ឡោះនឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេ បានប្រព្រឹត្ដកន្លងមក។
- ឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នកដែលគេបានបញ្ជាក់ប្រាប់ពួកអ្នក ជាច្រើនមកហើយអំពីអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងនៅក្នុង គម្ពីរ(តាវរ៉ត) ហើយគេក៏លើកលែង(មិនបញ្ជាក់ប្រាប់)ជាច្រើន ដែរ។ ពន្លឺ(មូហាំម៉ាត់)និងគម្ពីរ(គួរអាន)ដ៏ជាក់ច្បាស់មកពី អល់ឡោះពិតជាបានមកដល់ពួកអ្នក។
- អល់ឡោះនឹងចង្អុលបង្ហាញតាមរយៈគម្ពីរគួរអានចំពោះ អ្នកដែលដើរតាមការយល់ព្រមរបស់ទ្រង់ឆ្ពោះទៅរកផ្លូវដែលមាន សុវត្ថិភាព ហើយទ្រង់នឹងបពោ្ចញពួកគេពីភាពងងឹតទៅរកភាពភ្លឺ ស្វាងដោយការអនុញ្ញាតអំពីទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅ រកផ្លូវដ៏ត្រឹមត្រូវ។
- ជាការពិតណាស់ ពួកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំ នោះ គឺជា ពួកដែលគ្មានជំនឿ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើមាននរណា ម្នាក់អាចហាមឃាត់អ្វីមួយចំពោះអល់ឡោះក្នុងការដែលទ្រង់មានចេតនាបំផ្លាញម៉ាសៀហកូនរបស់ម៉ារយ៉ាំ និងម្ដាយរបស់គេ ព្រម ទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ការគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដីនិងអ្វីៗដែលមានរវាងវាទាំងពីរគឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
- ពួកយ៉ាហ៊ូទី និងណាសរ៉នីបានអះអាងថាៈ ពួកយើងគឺជា កូនរបស់អល់ឡោះ និងជាបណ្ដូលចិត្ដរបស់ទ្រង់។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ដូចេ្នះហេតុអ្វីបានជាទ្រង់ធ្វើទារុណកម្មពួកអ្នក ដោយសារតែអំពើបាបរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកក៏ជា មនុស្សក្នុងចំណោមអ្នកដែលទ្រង់បានបង្កើតដែរ។ ទ្រង់អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ការគ្រប់ គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមានរវាងវាទាំងពីរជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយចំពោះទ្រង់តែមួយគត់ជា កន្លែងវិលត្រឡប់។
- ឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នក ដោយគេបញ្ជាក់ប្រាប់ពួកអ្នក(នូវ ការពិត)ខណៈដែលបណ្ដាអ្នកនាំសារបានកាត់ផ្ដាច់មួយរយៈ ដើម្បី កុំឱ្យពួកអ្នកនិយាយថាៈ អ្នកផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿន ព្រមានមិនបានមកដល់ពួកយើងឡើយ។ ជាការពិតណាស់ អ្នក ផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿនព្រមានបានមកដល់ពួកអ្នក។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
- ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកចងចាំនូវនៀកម៉ាត់ របស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកនៅពេលដែលទ្រង់បាន ចាត់តាំងណាពីជាច្រើននៅក្នុងចំណោមពួកអ្នក ហើយទ្រង់បានចាត់ តាំងពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រង ហើយទ្រង់បានប្រទានឱ្យពួកអ្នក នូវអ្វីដែលទ្រង់មិនដែលប្រទានឱ្យនរណាម្នាក់នៅលើពិភពលោក(នៅសម័យនោះ)។
- ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកចូលទៅក្នុងទឹកដីដ៏ស្អាតស្អំ (ប៉ាឡេស្ទីន)ដែលអល់ឡោះបានកំណត់ឱ្យពួកអ្នកចុះ ហើយពួក អ្នកកុំត្រឡប់ក្រោយឱ្យសោះ ជាហេតុធ្វើឱ្យពួកអ្នកនឹងក្លាយជា ពួកដែលខាតបង់។
- ពួកគេបានតបថាៈ ឱមូសា. ពិតប្រាកដណាស់ នៅក្នុង (ទឹកដីដ៏ស្អាតស្អំ)នោះ មានមួយក្រុមដែលមានឥទ្ធិពលខ្លាំងក្លា ហើយពិតប្រាកដណាស់ ពួកយើងមិនអាចចូលទៅទីនោះបានទេ លុះត្រាតែពួកគេចេញពីទីនោះសិន។ ប្រសិនបើពួកគេចាកចេញ ពីទីនោះ គឺពួកយើងពិតជានឹងចូល។
- បុរសពីរនាក់ក្នុងចំណោមបណ្ដាអ្នកដែលកោតខ្លាច អល់ឡោះដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេ ទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ពួកគេតាម ច្រកទ្វារ។ បើកាលណាពួកអ្នកបានចូលតាមវា ពិតប្រាកដណាស់ ពួកអ្នកគឺជាអ្នកដែលមានជ័យជំនះ។ ហើយចូរពួកអ្នកប្រគល់ការ ទុកចិត្ដចំពោះអល់ឡោះចុះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។
- ពួកគេ(ក្រុមរបស់មូសា)បាននិយាយថាៈ ឱមូសា. ពិត ប្រាកដណាស់ ពួកយើងមិនអាចចូលទីនោះបានជាដាច់ខាត ដរាប ណាពួកគេនៅទីនោះ។ ចូរអ្នក និងម្ចាស់របស់អ្នកធ្វើដំណើរទៅ ហើយចូរអ្នកទាំងពីរច្បាំងចុះ ពិតប្រាកដណាស់ពួកយើងអង្គុយ នៅទីនេះហើយ។
- មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជាមិនអាចគ្រប់ គ្រងបានក្រៅពីរូបខ្ញុំ និងបងរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់ មេត្ដាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្ដបទល្មើសផង។
- អល់ឡោះបានមានបន្ទូលថាៈ ការពិតវា(ទឹកដីដ៏ស្អាតស្អំ) ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេ វងេ្វងនៅលើទឹកដីនោះ។ ហេតុនេះអ្នកមិនត្រូវព្រួយបារម្ភចំពោះ ក្រុមដែលប្រព្រឹត្ដបទល្មើសឡើយ។
- ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេ(អំបូរអ៊ីស្រាអែល) អំពីប្រវត្ដិពិតនៃកូនទាំងពីររបស់អាដាំ(កពេល និងហាពេល)នៅ ពេលដែលពួកគេទាំងពីរបានធ្វើគួរហ្ពាន(ការសំឡេះសត្វដើម្បី អល់ឡោះ) ដូចេ្នះគេ(អល់ឡោះ)ក៏បានទទួលយកគួរហ្ពានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ(ហាពេល) តែគេមិនទទួលយកគួរហ្ពាន ម្នាក់ទៀតឡើយ។ គេ(កពេល)បានព្រមានថាៈ ខ្ញុំប្រាកដជានឹង សម្លាប់ឯង។ គេ(ហាពេល)បានតបថាៈ ជាការពិតណាស់ អល់ឡោះទទួលយក(គួរហ្ពាន)ក្នុងចំណោមអ្នកដែលគោរព កោតខ្លាចអល់ឡោះ។
- ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំ ដើម្បីសម្លាប់ ខ្ញុំ ខ្ញុំមិនលើកដៃរបស់ខ្ញុំទៅចំពោះអ្នកដើម្បីសម្លាប់អ្នកវិញទេ។ ពិត ប្រាដកណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំង អស់។
- ពិតប្រាកដកណាស់ ខ្ញុំចង់ឱ្យអ្នក(ពេលដែលស្លាប់)នាំទៅជាមួយនូវបាបកម្មដោយសារការសម្លាប់ខ្ញុំ និងបាបកម្មរបស់ អ្នក(មានពីមុនមក)។ ដូចេ្នះអ្នកនឹងស្ថិតនៅក្នុងចំណោមពួក ឋាននរក។ ទាំងនោះគឺជាការតបស្នងរបស់ពួកដែលបំពាន។
- ហេតុនេះអារម្មណ៍របស់គេ(កពេល)បានជំរុញឱ្យគេ សម្លាប់ប្អូនរបស់គេ រួចមកគេក៏បានសម្លាប់ប្អូនរបស់គេមែន។ ដូចេ្នះ គេក៏ក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។
- ក្រោយមកអល់ឡោះបានបញ្ជូនសត្វក្អែកមួយមកកកាយ ដីដើម្បីឱ្យគេ(កពេល)ឃើញរបៀបកប់សាកសពប្អូនរបស់គេ។ គេ បានត្អួញត្អែថាៈ ចង្រៃហើយខ្ញុំ. តើហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិន អាចធ្វើដូចសត្វក្អែកនេះ ដើម្បីបញ្ចុះសាកសពប្អូនរបស់ខ្ញុំបាន? បន្ទាប់មកគេក៏ក្លាយទៅជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែល សោកស្ដាយ។
- ដោយមូលហេតុនេះហើយ ទើបយើងបានដាក់បញ្ញត្ដិទៅ លើអំបូរអ៊ីស្រាអែលថាៈ ជាការពិតណាស់ អ្នកណាហើយបាន សម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុ ឬបង្កវិនាសកម្មនៅលើ ផែនដី គឺហាក់បីដូចជាគេបានសម្លាប់មនុស្សលោកទាំងអស់់។ ហើយ អ្នកណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់ គឺហាក់បីដូចជាគេបានជួយ សង្គ្រោះជីវិតមនុស្សលោកទាំងអស់។ ហើយជាការពិតណាស់ បណ្ដា អ្នកនាំសាររបស់យើងបាននាំភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមក ឱ្យពួកគេ។ បន្ទាប់មក ពិតប្រាកដណាស់ពួកគេភាគច្រើនគឺជាពួក ដែលប្រព្រឹត្ដបទល្មើសនៅលើផែនដីក្រោយពីនោះ។
- ពិតប្រាកដណាស់ ការតបស្នងរបស់ពួកដែលធ្វើសង្គ្រាម ប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបង្កវិនាសកម្ម នៅលើផែនដី (ទោសរបស់ពួកគេ)ពួកគេនឹងត្រូវគេប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃនិងជើងរបស់ពួកគេឆ្លាស់គ្នា ឬត្រូវគេនិរទេស ចេញពីទឹកដី។ ទាំងនោះគឺដើម្បីឱ្យពួកគេអាប់ឱនកិត្ដិយសនៅក្នុង លោកិយ ហើយនៅថ្ងៃបរលោកពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។
- លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុសមុននឹង ពួកអ្នកចាប់ខ្លួនពួកគេបាន។ ដូចេ្នះចូរពួកអ្នកដឹងថាៈ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ និងត្រូវស្វែងរកមធ្យោបាយដើម្បីខិតជិតទ្រង់ ហើយនិង ត្រូវតស៊ូក្នុងមាគ៌ារបស់ទ្រង់ ដើម្បីពួកអ្នកនឹងទទួលជោគជ័យ។
- ជាការពិតណាស់ ពួកដែលប្រឆាំង ប្រសិនបើពួកគេមាន អ្វីៗទាំងអស់នៅលើផែនដីនេះ និងមានដូចគ្នាទៀតដើម្បីលោះខ្លួន ពួកគេពីទារុណកម្មនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយកពី ពួកគេដែរ ហើយពួកគេនឹងត្រូវទទួលទារុណកម្មដ៏ឈឺចាប់។
- ពួកគេមានបំណងចេញពីឋាននរក តែពួកគេមិនអាចចេញ ពីទីនោះបានឡើយ ហើយសម្រាប់ពួកគេគឺទារុណកម្មជានិរន្ដរ៍។
- ចោរប្រុសនិងចោរស្រី ចូរពួកអ្នកកាត់ដៃគេទាំងពីរនាក់ ជាការតបស្នងនូវអ្វីដែលពួកគេទាំងពីរបានប្រព្រឹត្ដជាទណ្ឌកម្មមកពី អល់ឡោះ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
- ប៉ុន្ដែអ្នកណាបានសុំអភ័យទោសបន្ទាប់ពីបានបំពាន(លួច) និងកែខ្លួនឡើងវិញ អល់ឡោះពិតជាទទួលយកនូវការសុំអភ័យ ទោសរបស់គេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- តើអ្នកមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះមាន អំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីនោះ? ទ្រង់ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
- ឱអ្នកនាំសារ. ចូរកុំព្រួយបារម្ភដោយសារតែពួកដែល រហ័សទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថាៈ ពួកយើងមានជំនឿតែមាត់របស់ពួកគេ តែក្នុងចិត្ដរបស់ពួកគេវិញ គ្មានជំនឿឱ្យសោះ។ ហើយពួកយ៉ាហ៊ូទីមួយចំនួនចូលចិត្ដស្ដាប់ការ ភូតកុហក ចូលចិត្ដស្ដាប់ពាក្យសំដីក្រុមដទៃដោយពួកគេមិនដែល មកជួបនឹងអ្នកឡើយ។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ) ឱ្យខុសពីអត្ថន័យរបស់វាបន្ទាប់ពីគេបានដាក់បទបញ្ញតិ្ដរួច។ ពួកគេ បន្ដថាៈ ប្រសិនបើគេ(មូហាំម៉ាត់)បាននាំមកឱ្យពួកអ្នកដូចគ្នានេះ (អ្វីដែលបានកែប្រែ) ចូរពួកអ្នកទទួលយកវាចុះ។ តែបើគេមិននាំ មកដូចគ្នានេះទេ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយបើអ្នកណាដែល អល់ឡោះមានចេតនាឱ្យគេវងេ្វង អ្នក(មូហាំម៉ាត់)មិនអាចការពារ (ចង្អុលបង្ហាញ)អ្នកនោះពី(ទារុណកម្ម)អល់ឡោះបានឡើយ។ ពួកទាំងនោះជាពួកដែលអល់ឡោះមិនចង់សំអាតចិត្ដរបស់ពួកគេ។ ពួកគេនឹងអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយនេះ ហើយនៅថ្ងៃ បរលោកវិញពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
- ពួកគេ(យ៉ាហ៊ូទី)ចូលចិត្ដស្ដាប់ការភូតកុហក ចូលចិត្ដស៊ី ទ្រព្យសម្បត្ដិដែលគេហាមឃាត់។ ប្រសិនបើពួកគេមករកអ្នក (មូហាំម៉ាត់) ចូរអ្នកកាត់សេចក្ដីរវាងពួកគេចុះ ឬអ្នកត្រូវគេច ចេញពីពួកគេ។ ហើយប្រសិនបើអ្នកគេចចេញពីពួកគេ គឺពួកគេមិន អាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ។ តែបើអ្នកកាត់សេចក្ដីវិញ អ្នកត្រូវកាត់សេចក្ដីរវាងពួកគេដោយយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលយុត្ដិធម៌។
- តើពួកគេសុំឱ្យអ្នកកាត់សេចក្ដីយ៉ាងដូចមេ្ដច បើពួកគេ មានគម្ពីរតាវរ៉តដែលនៅក្នុងនោះមានបញ្ញត្ដិរបស់អល់ឡោះ បន្ទាប់ មកពួកគេនៅតែបែរចេញក្រោយពីកាត់សេចក្ដីនោះ? ហើយពួក ទាំងនោះជាពួកដែលពុំមែនជាអ្នកមានជំនឿឡើយ។
- ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។
- យើងបានដាក់បញ្ញត្ដិទៅលើពួកគេ(យ៉ាហ៊ូទី)នៅក្នុងគម្ពីរ (តាវរ៉ត)នោះ ពិតប្រាកដណាស់ជីវិតសងដោយជីវិត ភ្នែកសង ដោយភ្នែក ច្រមុះសងដោយច្រមុះ ធេ្មញសងដោយធេ្មញ ហើយ របួសស្នាមក៏ត្រូវសងវិញដែរ។ ដូចេ្នះអ្នកណាហើយបានអនុគ្រោះ ចំពោះគេ(ជនល្មើស) គឺអ្នកនោះត្រូវបានគេ(អល់ឡោះ)លុបលាង ទោសឱ្យគេ។ ហើយអ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែល អល់ឡោះបានបញ្ចុះ មកទេនោះ អ្នកទាំងនោះគឺជាពួកដែលបំពាន។
- ហើយយើងបានចាត់តាំងអ៊ីសាកូនម៉ារយ៉ាំ បន្ទាប់ពីពួកគេ (បណ្ដាណាពី) ដើម្បីបញ្ជាក់ពីអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរ តាវរ៉ត។ ហើយយើងបានប្រទានឱ្យគេ(អ៊ីសា)នូវគម្ពីរអ៊ីញជីល ដែលមានការចង្អុលបង្ហាញ និងពន្លឺនៅក្នុងនោះនិងដើម្បីបញ្ជាក់ នូវអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរតាវរ៉ត ហើយនិងដើម្បីចង្អុល បង្ហាញនិងជាការទូន្មានចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
- ហើយចូរឱ្យអ្នកដែលកាន់តាមគម្ពីរអ៊ីញជីលកាត់សេចក្ដី នូវអ្វីដែលអល់ឡោះបានបញ្ចុះ មកនៅក្នុងវាចុះ។ ហើយអ្នកណាមិន កាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះគឺជា ពួកដែលល្មើសនឹងបទបញ្ជា របស់អល់ឡោះ។
- ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកយ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរពីមុនមក និងបពា្ជក់ពីភាព ត្រឹមត្រូវនៃគម្ពីរទាំងនោះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងពួកគេ ទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(នៅក្នុងគម្ពីរគួរអាន)។ ហើយចូរអ្នកកុំធ្វើតាមចំណង់របស់ពួកគេអំពីអ្វីដែលបានមកដល់ អ្នកនូវការពិតនោះឱ្យសោះ។ រាល់ៗប្រជាជាតិក្នុងចំណោមពួកអ្ម្នក យើងបានបង្កើតច្បាប់និងមាគ៌ាយ៉ាងច្បាស់លាស់។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាបង្កើតពួកអ្នកស្ថិតក្នុងសាសនា តែមួយ ប៉ុន្ដែទ្រង់ចង់សាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទាន ដល់ពួកអ្នក។ ដូចេ្នះចូរពួកអ្នកប្រណាំងប្រជែងគ្នាសាងអំពើល្អចុះ។ កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាគឺទៅកាន់អល់ឡោះតែ មួយគត់។ ដូចេ្នះទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ។
- ចូរអ្នក(មូហាំម៉ាត់)កាត់សេចក្ដីរវាងពួកគេទៅតាមអ្វី ដែលអល់ឡោះបានបញ្ចុះមក ហើយកុំធ្វើតាមចំណង់របស់ពួកគេ ឱ្យសោះនិងត្រូវប្រុងប្រយ័ត្នចំពោះពួកគេដើម្បីកុំឱ្យពួកគេអូសទាញ អ្នកឱ្យឃ្លាតចេញពីមួយចំនួននូវអ្វីដែលអល់ឡោះបានបញ្ចុះមកឱ្យ អ្នក។ តែប្រសិនបើពួកគេងាកចេញ(ពីច្បាប់អល់ឡោះ)វិញ ចូរអ្នក ជ្រាបថាៈ ការពិតអល់ឡោះមានបំណងឱ្យពួកគេរងទារុណកម្ម ដោយសារបាបកម្មមួយចំនួនរបស់ពួកគេ។ ហើយពិតប្រាកដណាស់ មនុស្សភាគច្រើនគឺជាអ្នកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ
- តើពួកគេ(យ៉ាហ៊ូទី)ស្វែងរកច្បាប់របស់ពួកអវិជ្ជាឬ? តើ ច្បាប់អ្នកណាដែលប្រសើរជាងច្បាប់របស់អល់ឡោះចំពោះក្រុម ដែលជឿជាក់នោះ
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកពួកយ៉ាហ៊ូទី និងពួកណាសរ៉នីធ្វើជាមេដឹកនាំឱ្យសោះ។ ពួកគេជាអ្នកដឹកនាំគ្នាទៅ វិញទៅមក។ ហើយអ្នកណាក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាមេ ដឹកនាំនោះ អ្នកនោះពិតជាស្ថិតនៅក្នុងចំណោមពួកគេ។ ពិតប្រាកដ ណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
- អ្នក(មូហាំម៉ាត់)នឹងឃើញពួកដែលនៅក្នុងចិត្ដរបស់ ពួកគេមានជំងឺ(ពុតត្បុត)ប្រញាប់ប្រញាល់ចងសម្ព័ន្ធមិត្ដជាមួយពួក យ៉ាហ៊ូទី និងពួកណាសរ៉នី ដោយពួកគេនិយាយថាៈ ពួកយើងខ្លាច មានសំណាងអាក្រក់(បរាជ័យ)ធ្លាក់មកលើពួកយើង។ ជួនកាល អល់ឡោះអាចផ្ដល់ជ័យជំនះ ឬក៏សមេ្រចកិច្ចការអ្វីមួយតាមចេតនា របស់ទ្រង់។ ហេតុនេះពួកគេនឹងក្លាយជាពួកដែលសោកស្ដាយលើ អ្វីដែលពួកគេលាក់បាំងក្នុងខ្លួនរបស់ពួកគេ ។
- បណ្ដាអ្នកដែលមានជំនឿនិយាយថាៈ តើពួកនេះឬដែល បានស្បថនឹងអល់ឡោះយ៉ាងមឺងម៉ាត់ថាៈ ពិតប្រាកដណាស់ ពួកគេ នៅជាមួយពួកយើងនោះ? ទង្វើរបស់ពួកគេបានវិនាសអន្ដរាយ ហើយពួកគេក៏បានក្លាយជាពួកដែលខាតបង់។
- ឱបណ្ដាអ្នកដែលមានជំនឿ. អ្នកណាហើយក្នុងចំណោម ពួកអ្នកបោះបង់ចោលសាសនា(អ៊ីស្លាម)របស់គេ គឺអល់ឡោះនឹង នាំមកនូវក្រុមមួយផេ្សងទៀតជំនួសវិញ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយពួកគេទន់ភ្លន់ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងតឹងរឹងចំពោះពួកដែលគ្មានជំនឿ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្ដី បន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះគឺជាការសន្ដោសប្រណី របស់អល់ឡោះ ទ្រង់នឹងផ្ដល់ឱ្យអ្នកណាដែលទ្រង់មានចេតនា ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។
- ពិតប្រាកដណាស់ អ្នកគាំពាររបស់ពួកអ្នក គឺអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ដោយពួកគេជាអ្នកឱនលំទោន (គោរពទៅចំពោះអល់ឡោះ)។
- ហើយអ្នកណាយកអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបណ្ដាអ្នកមានជំនឿធ្វើជាអ្នកគាំពារ ពិតប្រាកដណាស់ ក្រុម របស់អល់ឡោះគឺជាបណ្ដាអ្នកដែលជោគជ័យ។
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកពួកដែល យកសាសនារបស់ពួកអ្នកជាការចំអក និងលេងសើចក្នុងចំណោម ពួកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួកអ្នក និងពួកគ្មានជំនឿនោះធ្វើ ជាអ្នកដឹកនាំឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។
- ហើយនៅពេលដែលពួកអ្នកបានអំពាវនាវ(ពួកគេ)ឱ្យទៅ សឡាត ពួកគេបានចាត់ទុកវាជាការចំអក និងលេងសើច។ នោះគឺ ដោយសារតែពួកគេជាក្រុមដែលមិនពិចារណា។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. តើពួកអ្នកស្អប់ពួកយើងដោយសារតែពួកយើងមានជំនឿលើអល់ឡោះ និងអ្វី ដែលគេបានបញ្ចុះ មកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ចុះពី មុនមកឬ? ហើយពិតប្រាកដណាស់ ពួកអ្នកភាគច្រើនគឺជាពួកដែល ល្មើសនឹងច្បាប់អល់ឡោះ។
- ចូរអ្នកពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក(អ្នកមានជំនឿ) អំពីអ្នកដែលត្រូវទទួលផលអាក្រក់ពីអល់ឡោះជាងពួកនោះ(ពួក ពុតត្បត)ដែរឬទេ? នោះគឺជាអ្នកដែលអល់ឡោះបានដាក់បណ្ដាសា និងខឹងសម្បាចំពោះគេ ហើយទ្រង់បានធ្វើឱ្យពួកគេមួយចំនួនក្លាយ ទៅជាសត្វស្វា និងសត្វជ្រូក និងក្លាយទៅជាអ្នកដែលគោរពតាម តហ្គ៊ូត។ ពួកទាំងនោះនឹងទទួលកន្លែងអាក្រក់បំផុត(នៅថ្ងៃ បរលោក) និងវងេ្វងពីមាគ៌ាត្រឹមត្រូវ(នៅក្នុងលោកិយ)។
- ហើយនៅពេលពួកគេ(ពួកពុតត្បុតយ៉ាហ៊ូទី)បានមកជួប ពួកអ្នក(អ្នកមានជំនឿ) ពួកគេបាននិយាយថាៈ ពួកយើងជឿ ហើយ។ តែការពិតពួកគេបានចូល(មកជួបពួកអ្នក)ក្នុងលក្ខណៈ ប្រឆាំងទេ ហើយពួកគេក៏បានចេញទៅវិញក្នុងលក្ខណៈប្រឆាំង ដែរ។ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេបានលាក់កំបាំង។
- ហើយអ្នក(មូហាំម៉ាត់)នឹងឃើញពួកគេ(យ៉ាហ៊ូទី) ភាគច្រើនរហ័សក្នុងការធ្វើបាបកម្មនិងបំពាន ហើយនិងការស៊ីរបស់ ពួកគេចំពោះទ្រព្យដែលត្រូវបានហាមឃាត់។ អ្វីដែលពួកគេបាន ប្រព្រឹត្ដគឺអាក្រក់បំផុត។
- ហេតុអ្វីបានជាពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និង ពួកអ្នកដឹកនាំសាសនារបស់ពួកគេមិនហាមឃាត់ពួកគេអំពីការ និយាយកុហក និងការស៊ីរបស់ពួកគេចំពោះទ្រព្យដែលត្រូវបាន ហាមឃាត់? វាអាក្រក់បំផុតនូវអ្វីដែលពួកគេបានធ្វើនោះ។
- ពួកយ៉ាហ៊ូទីបាននិយាយថាៈ ដៃរបស់អល់ឡោះគឺក្ដាប់ជិត (កំណាញ់)។ ដៃរបស់ពួកគេទេដែលក្ដាប់ជិតនោះ ហើយពួកគេត្រូវ បានគេដាក់បណ្ដាសាដោយសារតែអ្វីដែលពួកគេបាននិយាយ។ ផ្ទុយ ទៅវិញដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ច ទ្រង់ប្រទាន តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគច្រើន មានការបំពាន និងប្រឆាំងថែមទៀត។ ហើយយើងបានបញ្ចូលភាព ជាសត្រូវនិងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបានដុតភ្លើងសង្គ្រាមឡើងអល់ឡោះបានពន្លត់ វាចោលវិញ។ ហើយពួកគេបង្កវិនាសកម្មនៅលើផែនដី។ អល់ឡោះ មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
- ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាច អល់ឡោះវិញនោះ យើងប្រាកដជានឹងលុបបំបាត់ទោសកំហុសទាំង ឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅ ក្នុងឋានសួគ៌ណាអ៊ីម។
- ហើយប្រសិនបើពួកគេប្រតិបត្ដិតាមគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល និងអ្វីៗដែលគេបានបញ្ចុះ ឱ្យពួកគេពីម្ចាស់របស់ពួកគេ ពួក គេពិតជានឹងទទួលបាននូវលាភសក្ការៈពីលើពួកគេ(ពីលើមេឃ) និង ខាងក្រោមជើងរបស់ពួកគេ(ពីផែនដី)ជាមិនខាន។ ក្នុងចំណោមពួក គេមានក្រុមមួយដែលប្រកាន់ជំហរកណ្ដាល(លើការពិត)។ តែអ្វី ដែលពួកគេភាគច្រើនប្រព្រឹត្ដនោះគឺអាក្រក់បំផុត។
- ឱអ្នកនាំសារ(មូហាំម៉ាត់). ចូរអ្នកផ្ដល់នូវអ្វីដែលគេបាន បញ្ចុះ ឱ្យអ្នកពីម្ចាស់របស់អ្នក។ តែប្រសិនបើអ្នកមិនធ្វើទេនោះគឺ អ្នកមិនបានផ្ដល់សាររបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងរក្សា អ្នកពី(ទង្វើអាក្រក់)មនុស្សលោក។ ពិតប្រាកដណាស់ អល់ឡោះ មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រឆាំងឡើយ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ពួកអ្នក មិនស្ថិតនៅលើ(សាសនា)អ្វីឡើយ លុះត្រាតែពួកអ្នកប្រតិបត្ដិ តាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងអ្វីដែលត្រូវបានគេ បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នក។ ហើយអ្វីដែលត្រូវបាន បញ្ចុះមកឱ្យអ្នកពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគ ច្រើនមានការបំពាន និងប្រឆាំងថែមទៀត។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភចំពោះក្រុមដែលប្រឆាំងនោះឱ្យសោះ ។
- ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួក យ៉ាហ៊ូទី ហើយនិងពួកសពីអ៊ីន ព្រមទាំងពួកណាសរ៉នី បើបុគ្គលណា មានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានសាងអំពើ ល្អនោះ ពួកគេគ្មានការភ័យខ្លាច និងមិនព្រួយបារម្ភឡើយ។
- ពិតប្រាកដណាស់ យើងបានទទួលយកកិច្ចសន្យារបស់ អំបូរអ៊ីស្រាអែល ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ ពួកគេ។ រាល់ពេលដែលអ្នកនាំសារបានមកដល់ពួកគេដោយនាំអ្វី ដែលមិនត្រូវចិត្ដពួកគេ គឺពួកគេបានប្រឆាំងនឹងគាត់។ ពួកគេបាន បដិសេធនឹងអ្នកនាំសារមួយចំនួននិងមួយចំនួនទៀតពួកគេសម្លាប់។
- ហើយពួកគេនឹកស្មានថា (អំពើល្មើសរបស់ពួកគេ)គឺគ្មាន ទោសពៃរ៍ឡើយ ទើបពួកគេធ្វើជាខ្វាក់ និងធ្វើជាថ្លង់(មិនចង់ឃើញ មិនចង់ឮការពិត)។ បន្ទាប់មកអល់ឡោះបានអភ័យទោសឱ្យពួក គេ។ ក្រោយមកពួកគេភាគច្រើននៅតែធ្វើជាខ្វាក់ និងធ្វើជាថ្លង់ ដដែល។ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។
- ពួកដែលបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះគឺ ម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំនោះ ពិតជាក្លាយជាពួកដែល គ្មានជំនឿ។ ហើយម៉ាសៀហបានពោលថាៈ ឱអំបូរអ៊ីស្រាអែល. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ អ្នកណាធ្វើស្ហ៊ីរិកនឹង អល់ឡោះ អល់ឡោះពិតជាបានហាមឃាត់គេអំពីឋានសួគ៌ ហើយ កន្លែងស្នាក់នៅរបស់គេគឺឋាននរក។ ហើយចំពោះពួកដែលបំពាន គឺពុំមានអ្នកជួយឡើយ។
- ជាការពិតណាស់ ពួកអ្នកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺជាម្ចាស់ទីបីក្នុងចំណោមម្ចាស់ទាំងបីនោះ ពិតជា បានក្លាយជាពួកដែលគ្មានជំនឿ។ ហើយគ្មានម្ចាស់ណាផេ្សងដែល ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដឡើយ គឺមានតែម្ចាស់(អល់ឡោះ) តែមួយគត់។ ហើយប្រសិនបើពួកគេមិនព្រមបពា្ឈប់នូវអី្វដែលពួក គេនិយាយទេនោះ ទារុណកម្មដ៏សែនឈឺចាប់ពិតជានឹងធ្លាក់ទៅលើ ពយកដែលប្រឆាំងក្នុងចំណោមពួកគេជាមិនខាន។
- តើពួកគេនៅតែមិនព្រមសារភាពកំហុសចំពោះអល់ឡោះ និងមិនសុំអភ័យទោសអំពីទ្រង់ទៀតឬ? អល់ឡោះមហាអភ័យ ទោស មហាអាណិតស្រឡាញ់។
- ម៉ាសៀហកូនរបស់ម៉ារយ៉ាំគ្រាន់តែជាអ្នកនាំសារម្នាក់ ដូចបណ្ដាអ្នកនាំសារមុនៗគាត់ដែរ ហើយម្ដាយរបស់គាត់ជាស្ដ្រីត្រឹម ត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានចំណីអាហារ។ ចូរអ្នក (មូហាំម៉ាត់)ពិចារណាមើលចុះ តើយើងបង្ហាញភស្ដុតាងជាច្រើន ដល់ពួកគេ(ពួកប្រឆាំង)យ៉ាងដូចមេ្ដច? បន្ទាប់មកចូរអ្នកពិចារណា មើលទៀតចុះ តើពួកគេងាកចេញ(ពីការពិត)យ៉ាងដូចមេ្ដច
- ចូរអ្នកពោលថាៈ តើពួកអ្នកគោរពសក្ការៈផេ្សងពី អល់ឡោះនូវអ្វីដែលមិនអាចផ្ដល់គ្រោះថ្នាក់ និងមិនអាចផ្ដល់ផល ប្រយោជន៍ដល់ពួកអ្នកនោះឬ? ហើយអល់ឡោះ ទ្រង់មហាឮ មហាដឹង។
- ចូរអ្នកពោលថាៈ ឱអះលីគីតាប. ពួកអ្នកកុំជ្រុលនិយម នៅក្នុងសាសនារបស់ពួកអ្នកក្រៅពីការពិតឱ្យសោះ។ ហើយពួក អ្នកមិនត្រូវដើរតាមទំនើងចិត្ដរបស់ក្រុមណាមួយដែលពួកគេពិត ជាបានវងេ្វងពីមុនមកនោះឡើយ។ ហើយពួកគេបានធ្វើឱ្យមនុស្ស ជាច្រើនវងេ្វង ហើយពួកគេទាំងអស់ក៏បានវងេ្វងចេញពីមាគ៌ាត្រឹម ត្រូវដែរ។
- គេបានដាក់បណ្ដាសាចំពោះពួកដែលប្រឆាំងក្នុងចំណោម អំបូរអីុស្រាអែលតាមរយៈគម្ពីរ(ហ្សាហ្ពួរ)របស់ដាវូដនិងអ៊ីសាកូន របស់ម៉ារយ៉ាំ (តាមរយៈគម្ពីរអ៊ីញជីល)។ នោះគឺដោយសារតែអ្វី ដែលពូកគេបានប្រឆាំងនិងបានបំពាន។
- ពួកគេមិនធ្លាប់បានហាមឃាត់គ្នាអំពីប្រការអាក្រក់ដែល ពួកគេបានប្រព្រឹត្ដវានោះឡើយ។ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ពិតជាអាក្រក់បំផុត។
- អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេ(យ៉ាហ៊ូទី)ភាគច្រើន យកពួកគ្មានជំនឿធ្វើជាអ្នកដឹកនាំ។ អ្វីដែលពួកគេបានធ្វើសម្រាប់ ខ្លួនរបស់ពួកគេពិតជាអាក្រក់បំផុត ជាហេតុធ្វើឱ្យអល់ឡោះខឹង សម្បាចំពោះពួកគេ ហើយពួកគេស្ថិតនៅក្នុងទារុណកម្មជាអមតៈ។
- ហើយប្រសិនបើពួកគេ(យ៉ាហ៊ូទី)មានជំនឿលើអល់ឡោះ និងណាពី និងអ្វីដែលគេបានបញ្ចុះ មកឱ្យគាត់ច្បាស់ជាពួកគេមិន យកពួកនោះ(អ្នកគ្មានជំនឿ)ធ្វើជាអ្នកដឹកនាំឡើយ ក៏ប៉ុន្ដែពួកគេ ភាគច្រើនជាពួកដែលល្មើសនឹងច្បាប់អល់ឡោះ។
- អ្នក(មូហាំម៉ាត់)ពិតជានឹងជួបប្រទះមនុស្សដែលជា សត្រូវធំបំផុតរបស់បណ្ដាអ្នកដែលមានជំនឿនោះ គឺពួកយ៉ាហ៊ូទី និងពួកដែលធ្វើស្ហ៊ីរិក។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរនូវ មនុស្សជំនិតរបស់ពួកគេមានចិត្ដស្រឡាញ់ចំពោះអ្នកមានជំនឿ ដែលពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាស-រ៉នី។ នោះគឺដោយសារតែពួកគេមួយចំនួនជាអ្នកចេះដឹងជ្រៅជ្រះ ផ្នែកសាសនា និងជាអ្នកគោរពសក្ការៈ(ទៅចំពោះអល់ឡោះ) ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។
- ហើយនៅពេលដែលពួកគេ(ណាសរ៉នី)បានឮនូវអ្វីដែល គេបានបញ្ចុះទៅឱ្យអ្នកនាំសារ(មូហាំម៉ាត់) អ្នកនឹងឃើញភ្នែក របស់ពួកគេហូរទឹកភ្នែកដោយសារតែអ្វីដែលពួកគេបានដឹងនូវ ការពិត។ ពួកគេនិយាយថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាកត់បញ្ជូលពួកយើងជាមួយនឹង បណ្ដាអ្នកដែលធ្វើសាក្សីផង(ជឿលើអល់ឡោះ និងអ្នកនាំសារ)។
- ហើយតើមានអ្វីដែលធ្វើឱ្យពួកយើងគ្មានជំនឿលើ អល់ឡោះ និងអ្វីដែលបានមកដល់ពួកយើងអំពីការពិតនោះ? ហើយពួកយើងសង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងបញ្ចូលពួក យើងជាមួយក្រុមដែលសាងអំពើល្អត្រឹមត្រូវ(ទៅក្នុងឋានសួគ៌)។
- ហើយដោយសារតែអ្វីដែលពួកគេបាននិយាយនោះ អល់ឡោះបានតបស្នងដល់ពួកគេនូវឋានសួគ៌ជាច្រើនដែលមាន ទនេ្លហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ទាំងនោះហើយជាការតបស្នងចំពោះបណ្ដាអ្នកដែលធ្វើល្អ។
- ចំណែកឯពួកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើងនោះ ពយកទាំងនោះជាពួកឋាននរកជើហ៊ីម។
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំដាក់បម្រាម នូវប្រការល្អ(ហាឡាល់)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក ហើយចូរពួកអ្នកកុំបំពានឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះ មិនស្រឡាញ់ពួកដែលបំពានឡើយ។
- ហើយចូរពួកអ្នកទទួលទានអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈដល់ពួកអ្នកដែលជាចំណីអាហារហាឡាល់ ហើយល្អ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកជា អ្នកមានជំនឿចំពោះទ្រង់។
- អល់ឡោះនឹងមិនយកទោសពៃរ៍ពួកអ្នកចំពោះការស្បថ របស់ពួកអ្នកដោយអចេតនាឡើយ។ ក៏ប៉ុន្ដែទ្រង់នឹងយកទោសពៃរ៍ ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានស្បថដោយចេតនា។ (ប្រសិនបើ ពួកអ្នកមិនធ្វើតាមសម្បថដោយចេតនានោះ ) ការពិន័យរបស់វា គឺផ្ដល់ចំណីអាហារដល់អ្នកក្រីក្រដប់នាក់(ចំណីមួយថ្ងៃ)អំពីចំណី មធ្យមដែលពួកអ្នកធ្លាប់ផ្ដល់ឱ្យក្រុមគ្រួសាររបស់ពួកអ្នក ឬផ្ដល់ សំលៀកបំពាក់ដល់ពួកគេឬក៏ដោះលែងទាសីម្នាក់ឱ្យមានសេរីភាព។ តែបើអ្នកណាគ្មានលទ្ធភាពទេនោះ ចូរឱ្យគេបួសចំនួនបីថ្ងៃ។ នោះ ហើយគឺជាការពិន័យនៃការស្បថរបស់ពួកអ្នកនៅពេលដែលពួកអ្នក បានស្បថ។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នក(មិនត្រូវ ស្បថផេ្ដសផ្ដាស)។ ទាំងនោះហើយដែលអល់ឡោះបញ្ជាក់ប្រាប់ពួក អ្នកនូវភស្ដុតាងជាច្រើនរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
- ឱបណ្ដាអ្នកមានជំនឿ. ពិតប្រាកដណាស់សុរា ល្បែងស៊ី សង គោរពបូជារូបបដិមា និងជឿព្រួញទស្សន៍ទាយវាសនា គឺជា អំពើដ៏កខ្វក់នៃទង្វើរបស់ស្ហៃតន។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យ ឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
- ពិតប្រាកដណាស់ ស្ហៃតនចង់ធ្វើឱ្យពួកអ្នកក្លាយជាសត្រូវ និងស្អប់ខ្ពើមគ្នាតាមរយៈសុរា និងល្បែងស៊ីសង ហើយវារារាំងពួក អ្នកអំពីការរំលឹកទៅចំពោះអល់ឡោះ និងការសឡាត។ ដូចេ្នះ ចូរ ពួកអ្នកឈប់ជាបនា្ទន់។
- ហើយចូរពួកអ្នកប្រតិបត្តិ តាមអល់ឡោះ និងប្រតិបត្ដិ តាមអ្នកនាំសារ ហើយចូរពួកអ្នកប្រុងប្រយ័ត្ន(អំពីការប្រព្រឹត្ដបទ ល្មើស)។ តែប្រសិនបើពួកអ្នកបែរចេញវិញ ពួកអ្នកត្រូវដឹងថា ពិត ប្រាកដណាស់ កាតព្វកិច្ចអ្នកនាំសាររបស់យើង គឺគ្រាន់តែជាអ្នក ផ្ដល់សារដ៏ច្បាស់លាស់ប៉ុណ្ណោះ។
- គ្មានបាបកម្មទេចំពោះបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អនូវអ្វីដែលពួកគេបានទទួលទាន(ការផឹកស្រាមុនពេល បម្រាម) កាលណាពួកគេកោតខ្លាចអល់ឡោះ និងមានជំនឿ ហើយ និងធ្វើអំពើល្អវិញ។ បន្ទាប់មក ពួកគេនៅតែកោតខ្លាចអល់ឡោះ និងមានជំនឿដដែល។ ក្រោយមកទៀតពួកគេកាន់តែកោតខ្លាច អល់ឡោះ និងធ្វើអំពើល្អថែមទៀត។ ហើយអល់ឡោះស្រឡាញ់ បណ្ដាអ្នកដែលសាងល្អ។
- ឱបណ្ដាអ្នកមានជំនឿ. អល់ឡោះពិតជានឹងសាកល្បង ពួកអ្នកពីគ្រប់ប្រភេទនៃការប្រមាញ់សត្វដែលពួកអ្នកអាចចាប់ ដោយដៃ និងដោយព្រួញរបស់ពួកអ្នក(ក្នុងពេលអៀសរ៉ម) ដើម្បី អល់ឡោះនឹងបង្ហាញយ៉ាងច្បាស់ថា បុគ្គលណាដែលកោតខ្លាចទ្រង់ ខណៈដែលគេមើលមិនឃើញទ្រង់។ ដូចេ្នះអ្នកណាបានបំពានបន្ទាប់ ពីនោះ គេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។
- ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសម្លាប់សត្វ ខណៈ ដែលពួកអ្នកស្ថិតនៅក្នុងអៀសរ៉ម។ ហើយអ្នកណាក្នុងចំណោមពួក អ្នកបានសម្លាប់វាដោយចេតនាគឺត្រូវពិន័យ(ឱ្យសំឡេះសត្វពាហនៈ) ដូចសត្វដែលគេបានសម្លាប់នោះដែលអ្នកយុត្ដិធម៌ពីរនាក់ក្នុងចំណោមពួកអ្នកកាត់សេចក្ដីក្នុងរឿងនេះ ដើម្បីចែកជូនដល់អ្នកក្រីក្រ នៅម៉ាក្កះ ឬពិន័យជាអាហារផ្ដល់ឱ្យអ្នកក្រីក្រ ឬបួសជំនួសអាហារ នោះ ដើម្បីឱ្យគេភ្លក្សលទ្ធផលនៃទង្វើអាក្រក់របស់គេ។ អល់ឡោះ បានអធ្យាស្រ័យនូវអ្វីៗដែលកន្លងទៅ។ ហើយអ្នកណាដែលបាន ត្រឡប់ទៅប្រព្រឹត្ដទៀតនោះ អល់ឡោះនឹងផ្ដន្ទាទោសចំពោះគេ។ ហើយអល់ឡោះមហាខ្លាំងពូកែមានអានុភាពផ្ដន្ទាទោស។
- គេ(អល់ឡោះ)បានអនុញ្ញាតឱ្យពួកអ្នកនេសាទសត្វ សមុទ្ររស់ និងយកសត្វសមុទ្រស្លាប់មកធ្វើជាអាហារសម្រាប់ពួក អ្នក និងសម្រាប់ពួកអ្នកដំណើរ។ ហើយគេបានហាមឃាត់ពួកអ្នក នូវការប្រមាញ់សត្វរស់នៅលើគោកដរាបណាពួកអ្នកស្ថិតកុ្នង អៀសរ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹង ត្រូវគេប្រមូលផ្តុំ ទៅកាន់ទ្រង់វិញ។
- អល់ឡោះបានបង្កើតកាក់ហ្ពះជាពៃតុលហារ៉មដែលជា កន្លែងជួបជុំសម្រាប់មនុស្សលោក។ ហើយ(ទ្រង់ហាមឃាត់មិនឱ្យ ធ្វើសង្គ្រាម)នៅបណ្ដាខែហារ៉ម និង(មិនឱ្យបំពានទៅលើ)អាល់ ហាទយ៉ា និងសត្វដែលគេបានពាក់ប្រឡៅក។ ទាំងនោះគឺដើម្បី ឱ្យពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
- ពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាអ្នក ដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ហើយពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។
- អ្នកនាំសារ(មូហាំម៉ាត់)គ្មានកាតព្វកិច្ចអ្វីក្រៅពីការផ្តល់ សារ(ដល់មនុស្សលោក)នោះឡើយ។ ហើយអល់ឡោះដឹងនូវអ្វី់ៗ ដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកលាក់បាំង។
- ចូរអ្នកពោលថាៈ ប្រការអាក្រក់ និងប្រការល្អមិនស្មើគ្មា ទេ ទោះបីជាប្រការអាក្រក់ជាច្រើនធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាង ណាក៏ដោយ។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបណ្ដាបញ្ញាជន. សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
- ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសួរដេញដោលពី ប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹង ធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន។ តែប្រសិនបើពួកអ្នកសួរ អំពីប្រការនោះខណៈដែលគេបញ្ចុះគម្ពីរគួរអានវិញ ប្រការនោះនឹង ត្រូវលាតត្រដាងពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យ អំពីករណីនោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។
- ជាការពិតណាស់ មានក្រុមមួយនាសម័យមុនពួកអ្នក បានសួរដេញដោលប្រការនោះ ក្រោយមកពួកគេក៏ក្លាយជាពួក ប្រឆាំងទៅវិញដោយសារតែរឿងនោះ។
- អល់ឡោះមិនបានបង្កើត(ច្បាប់ដល់ពួកដែលធ្វើស្ហ៊ីរិក) ដូចជាបាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមឡើយ។ ប៉ុន្ដែ ពួកដែលគ្មានជំនឿទេដែលប្រឌិតឡើងនូវរឿងភូតកុហកចំពោះ អល់ឡោះនោះ។ ហើយពួកគេភាគច្រើនមិនពិចារណាឡើយ។
- ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកនេះ (ពួកគ្មានជំនឿ)ថាៈ ចូរពួកអ្នកត្រឡប់មករកអ្វីដែលអល់ឡោះ បានបញ្ចុះ និងមករកអ្នកនាំសារចុះ(ដើម្បីកាត់សេចក្តី)។ ពួកគេ ឆ្លើយថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងអ្វីដែលពួកយើងបាន ទទួលពីដូនតារបស់ពួកយើង។ តើ(ពួកគេនិយាយដូចេ្នះ) ទោះបី ជាដូនតារបស់ពួកគេគ្មានការយល់ដឹងអ្វីសោះ និងមិនទទួលបាន ការចង្អុលបង្ហាញក៏ដោយឬ
- ឱបណ្ដាអ្នកមានជំនឿ. ពួកអ្នកត្រូវទទួលខុសត្រូវលើ ខ្លួនឯង។ អ្នកដែលវងេ្វងមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកនៅ ពេលដែលពួកអ្នកបានទទួលការចង្អុលបង្ហាញនោះឡើយ។ កន្លែង វិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាទៅចំពោះអល់ឡោះ ហើយ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។
- ឱបណ្ដាអ្នកមានជំនឿ. នៅពេលអ្នកណាម្នាក់ក្នុង ចំណោមពួកអ្នកជិតស្លាប់ ពេលនោះគេចង់ធ្វើបណ្ដាំមរកត ចូរឱ្យ គេរកសាក្សីពីរនាក់ដែលមានភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក (មូស្លីម) ឬពីរនាក់ផ្សេងទៀតក្រៅពីពួកអ្នក(មិនមែនមូស្លីម) ប្រសិនបើពួកអ្នកធ្វើដំណើរនៅលើផែនដី នៅពេលនោះគ្រោះ មរណៈបានប៉ះទង្គិចដល់ពួកអ្នក។ ប្រសិនបើពួកអ្នកមានការមន្ទិល សង្ស័យ(ចំពោះសាក្សីពីរនាក់នោះ) ពួកអ្នកត្រូវហាមឃាត់គេ ទាំងពីរបន្ទាប់ពីសឡាតរួច ដើម្បីឱ្យគេទាំងពីរស្បថនឹងអល់ឡោះ ថា ពួកយើងមិនលក់ការស្បថនេះនឹងតម្លៃណាមួយឡើយ ទោះបី ជាសាច់ញាតិក៏ដោយ ហើយពួកយើងក៏មិនលាក់បាំងការធ្វើសាក្សី របស់អល់ឡោះដែរ។ ពិតប្រាកដណាស់ បើមិនដូចេ្នះទេ ពួកយើង នឹងស្ថិតក្នុងចំណោមពួកដែលសាងបាបកម្មជាមិនខាន។
- ក្រោយមកប្រសិនបើគេ(អាណាព្យាបាលអ្នកស្លាប់) រកឃើញពិតប្រាកដថាសាក្សីទាំងពីរនោះបានធ្វើបាបកម្ម(ធ្វើសាក្សី កុហក)វិញ ដូចេ្នះពីរនាក់ផេ្សងទៀតក្នុងចំណោមសាច់ញាតិដែល ជិតបំផុតរបស់អ្នកស្លាប់មានសិទិ្ធត្រូវជំនួសតំណែងរបស់គេទាំងពីរ (ក្នុងការធ្វើសាក្សី) ហើយគេទាំងពីរត្រូវស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ការធ្វើសាក្សីរបស់ពួកយើងវាត្រឹមត្រូវជាងការ ធ្វើសាក្សីរបស់គេទាំងពីរ ហើយពួកយើងមិនបានបំពានឡើយ បើ មិនដូច្នោះទេ ពួកយើងពិតជានឹងស្ថិតក្នុងចំណោមពួកដែលបំពាន ជាមិនខាន។
- ការធ្វើដូច្នោះ គឺជាការធ្វើសាក្សីដែលជិតទៅរកភាព ត្រឹមត្រូវជាងគេ ឬពួកគេភ័យខ្លាច គេនឹងបដិសេធនឹងសម្បថបន្ទាប់ ពីការស្បថរបស់ពួកគេ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និង ស្តាប់(ដំបូន្មានរបស់ទ្រង់)។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលល្មើសនឹងច្បាប់របស់អល់ឡោះឡើយ។
- នៅថ្ងៃដែលអល់ឡោះប្រមូលផ្តុំ អ្នកនាំសារទាំងឡាយ រួចទ្រង់សួរថាៈ តើពួកអ្នកត្រូវបានគេ(មនុស្សលោក)ឆ្លើយតប (ចំពោះការអំពាវនាវ)យ៉ាងដូចមេ្ដច? បណ្ដាអ្នកនាំសារបានឆ្លើយ ថាៈ ពួកយើងមិនបានដឹងទេ។ ពិតប្រាកដណាស់ ទ្រង់តែមួយគត់ មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
- (ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. ចូរអ្នកចងចាំនៀកម៉ាត់របស់យើងដែលបាន ប្រទានឱ្យអ្នកនិងម្តាយរបស់អ្នក ខណៈដែលយើងបានជួយពង្រឹង អ្នកតាមរយៈជីព្រីល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្សលោក តាំងពីពេលនៅក្នុងអង្រឹង(ទារក)និងពេលអ្នកមានវ័យចំណាស់។ ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្រៀនអ្នកនូវការ សរសេរ និងភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល។ ហើយ (ចូរចងចាំ)នៅពេលដែលអ្នកសូនដីឥដ្ឋទៅជារូបសត្វស្លាប គឺដោយ ការអនុញ្ញាតរបស់យើង បន្ទាប់មកអ្នកក៏ផ្លុំវា ពេលនោះវាក៏ក្លាយជា សត្វពិតប្រាកដភ្លាមដោយការអនុញ្ញាតរបស់យើង។ ហើយអ្នកអាច ព្យាបាលជនពិការភ្នែកពីកំណើតនិងរោគឃ្លង់ដោយការអនុញ្ញាត របស់យើង។ ហើយ(ចូរចងចាំ)នៅពេលដែលអ្នកប្រោសអ្នកស្លាប់ ចេញពីផ្នូរដោយការអនុញ្ញាតរបស់យើង។ ហើយ(ចូរចងចាំ)នៅ ពេលដែលយើងបានរារាំងអំបូរអ៊ីស្រាអែលពី(ការសម្លាប់)អ្នកនៅ ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវមុជីហ្សាត់ជាច្រើនយ៉ាងច្បាស់ លាស់។ ពេលនោះពួកដែលគ្មានជំនឿក្នុងចំណោមពួកគេបែរជា និយាយថាៈ នេះពុំមែនអ្វីក្រៅពីមន្តអាគមឡើយ។
- ហើយ(ចូរចងចាំ)នៅពេលដែលយើងបានជំរុញចិត្ដដល់ ពួកហាវ៉ារីយូន(អ្នកតាមអ៊ីសា)ថាៈ ចូរពួកអ្នកមានជំនឿលើយើង និងអ្នកនាំសាររបស់យើងចុះ។ ពួកគេបានឆ្លើយថាៈ ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាធ្វើសាក្សីថា ពួកយើងពិតជា ប្រគល់ខ្លួនចំពោះទ្រង់។
- (ចូរចងចាំ)នៅពេលដែលពួកហាវ៉ារីយូនបាននិយាយ ថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. តើម្ចាស់របស់អ្នកអាចបញ្ចុះមកឱ្យពួក យើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ? អ៊ីសាបានឆ្លើយថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ មែននោះ។
- ពួកគេបាននិយាយថាៈ ពួកយើងចង់ទទួលទានវា ព្រម ទាំងចង់ឱ្យចិត្ដរបស់ពួកយើងស្ងប់ និងដើម្បីពួកយើងដឹងថា អ្នកពិត ជាបាននិយាយប្រាប់ពួកយើងនូវការពិត ហើយពួកយើងនឹងស្ថិតក្នុង ចំណោមអ្នកដែលធ្វើសាក្សីនៅក្នុងរឿងនេះ។
- អ៊ីសាកូនម៉ារយ៉ាំ បានបួងសួងថាៈ ឱអល់ឡោះជាម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាបញ្ចុះ តុអាហារមួយពីលើមេឃមក ឱ្យពួកយើងផង ដើម្បីធ្វើជាថ្ងៃបុណ្យរបស់ពួកយើងសម្រាប់អ្នក ជំនាន់ពួកយើង និងអ្នកជំនាន់ក្រោយ ហើយនិងជាភស្តតាងមួយ អំពីទ្រង់។ ហើយសូមទ្រង់មេត្ដាប្រទានលាភសក្ការៈដល់ពួកយើង ផង។ ទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
- អល់ឡោះបានឆ្លើយថាៈ ពិតប្រាកដណាស់ យើងនឹង បញ្ចុះវាឱ្យពួកអ្នក។ ប៉ុន្ដែបើជនណាក្នុងចំណោមពួកអ្នកនៅតែ ប្រឆាំងក្រោយពីនោះ យើងពិតជានឹងធ្វើទារុណកម្មគេនូវទារុណ កម្មមួយដែលយើងមិនធ្លាប់ធ្វើវាទៅលើអ្នកណាម្នាក់ក្នុងចំណោម មនុស្សលោកនៅលើលោកិយនេះ។
- ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសួរថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. តើអ្នកឬដែលបាននិយាយទៅកាន់មនុស្ស លោកថាៈ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាម្ចាស់ពីរ ក្រៅពី អល់ឡោះ? អ៊ីសាបានឆ្លើយថាៈ ទ្រង់មហាស្អាតស្អំ. មិនសក្ដិសម ទេសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសម្រាប់ខ្ញុំ នោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបាន ជ្រាបវាជាមិនខាន។ ទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនខ្ញុំ តែខ្ញុំ មិនអាចដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ពិតប្រាកដ ណាស់ ទ្រង់តែមួយគត់មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
- ខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅពីអ្វីដែលទ្រង់បាន ប្រើខ្ញុំឱ្យនិយាយថា ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជា ម្ចាស់របស់ខ្ញុំនិងជាម្ចាស់របស់ពួកអ្នកនោះឡើយ។ ហើយខ្ញុំជាសាក្សី លើពួកគេដរាបណាខ្ញុំនៅក្នុងចំណោមពួកគេ។ តែនៅពេលដែលទ្រង់ បានបពា្ចប់ជីវិតរបស់ខ្ញុំ ទ្រង់ជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយ ទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។
- ប្រសិនបើទ្រង់ធ្វើទារុណកម្មពួកគេ ពិតប្រាកដណាស់ ពួកគេជាខ្ញុំរបស់ទ្រង់។ តែបើទ្រង់អភ័យទោសឱ្យពួកគេវិញ ពិត ប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
- អល់ឡោះបានមានបន្ទូលថាៈ នេះជាថ្ងៃ(ថ្ងៃបរលោក) ដែលបណ្ដាអ្នកដែលមានជំនឿពិតទទួលផលពីជំនឿពិតរបស់ពួកគេ។ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពី ក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះបាន យល់ព្រមចំពោះពួកគេ ហើយពួកគេក៏បានយល់ព្រមចំពោះទ្រង់វិញ ដែរ។ នោះគឺជាជោគជ័យដ៏ធំធេង។
- ការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលមាននៅក្នុងវាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។