7.The Heights
- អាលីហ្វ ឡាម មីម សទ។
- នេះគឺជាគមី្ពរ(គួរអាន)ដែលត្រូវបានគេបញ្ចុះទៅឱ្យអ្នក ហេតុនេះចូរអ្នកកុំមានការចង្អៀតចង្អល់ក្នុងទ្រូងរបស់អ្នកអំពីវា ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ដល់អ្នកប្រឆាំង)តាមរយៈវា និង ជាការរំលឹកចំពោះបណ្ដាអ្នកដែលមានជំនឿ។
- ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលគេបានបញ្ចុះឱ្យពួកអ្នកពី ម្ចាស់របស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមមេដឹកនាំ ក្រៅពីទ្រង់ឱ្យសោះ។ អ្វីដែលពួកអ្នកចងចាំគឺតិចតួចបំផុត។
- ហើយមានភូមិស្រុកជាច្រើនដែលយើងបានបំផ្លាញវា(ដោយ សារការប្រឆាំងនឹងអ្នកនាំសារ) ហើយទណ្ឌកម្មរបស់យើងបានមក ដល់វា(ក្នុងភូមិស្រុកភ្លាមៗ) ខណៈដែលពួកគេដេកលក់នៅពេល យប់ ឬពួកគេសម្រាកនៅពេលថ្ងៃ។
- ហើយគ្មានអ្វីដែលពួកគេត្រូវនិយាយនោះទេ នៅពេលដែល ទណ្ឌកម្មរបស់យើងបានទៅដល់ពួកគេ ផ្ទុយទៅវិញពួកគេបាន និយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលបានបំពាន។
- ហើយយើងប្រាកដជានឹងសួរពួកដែលគេបានបញ្ជូនអ្នក នាំសារជាច្រើនទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្ដា អ្នកនាំសារទាំងនោះដែរ។
- ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ពួកគេ(នូវអ្វីដែល ពួកគេបានសាង)ដោយការដឹង(របស់យើង) ហើយយើងពុំមែនជា អ្នកអវត្ដមាន(នៅឆ្ងាយពីពួកគេ)ឡើយ។
- ការថ្លឹង(ទង្វើរបស់មនុស្ស)នាថ្ងៃបរលោក គឺយុត្ដិធម៌បំផុត។ ដូចេ្នះអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ធ្ងន់ អ្នកទាំង នោះគឺជាអ្នកដែលជោគជ័យ។
- ចំណែកឯអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ស្រាល ពួកទាំងនោះគឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារតែពួកគេបាន បំពានលើអាយ៉ាត់ៗរបស់យើង។
- ហើយពិតប្រាកដណាស់ យើងបានបង្កើតទីកន្លែងសម្រាប់ ពួកអ្នកនៅលើផែនដី ហើយយើងបានរៀបចំការរស់នៅសម្រាប់ ពួកអ្នកនៅលើវា។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។
- ហើយជាការពិតណាស់ យើងបានបង្កើតពួកអ្នក(បិតា របស់ពួកអ្នកអាដាំ) បន្ទាប់មកយើងធ្វើឱ្យពួកអ្នកមានរូបរាង(ជា មនុស្សលោក)។ ក្រោយមកទៀតយើងបានបញ្ជាទៅពួកម៉ាឡាអ៊ីកាត់ថាៈ ឪចូរពួកអ្នកស៊ូជូតចំពោះអាដាំឱ ពួកគេក៏បានស៊ូជូត ទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលវាមិនស្ថិតក្នុង ចំណោមបណ្ដាអ្នកដែលស៊ូជូត។
- អល់ឡោះបានមានបន្ទូលថាៈ តើអ្វីដែលបានរារាំងឯងមិនឱ្យស៊ូជូតនៅពេលដែលយើងបានបញ្ជាឯង? អ៊ីព្លីសឆ្លើយថាៈ ខ្ញុំ ល្អប្រសើរជាងវា(អាដាំ)ដែលទ្រង់បានបង្កើតខ្ញុំពីភ្លើង ហើយទ្រង់ បានបង្កើតវាពីដី។
- អល់ឡោះបានមានបន្ទូលទៀតថាៈ ចូរឯងចុះចេញពី ឋានសួគ៌ភ្លាម. មិនសក្ដិសមទេចំពោះឯងដែលកេ្អងក្អាងនៅទីនេះ។ ដូចេ្នះចូរឯងចេញភ្លាម. ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោម ពួកដែលទាបថោកបំផុត។
- អ៊ីព្លីសបានតបថាៈ សូមទ្រង់មេត្ដាទុកពេលឱ្យខ្ញុំរហូតដល់ ថ្ងៃដែលពួកគេ(មនុស្ស)ត្រូវបានគេធ្វើឱ្យរស់ឡើងវិញផង(ថ្ងៃ បរលោក)។
- ទ្រង់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ ឯងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល(រហូតដល់ថ្ងៃបរលោក)។
- អ៊ីព្លីសបានតបថាៈ ដោយសារតែទ្រង់បានធ្វើឱ្យខ្ញុំវងេ្វង ខ្ញុំប្រាកដជានឹងអូសទាញពួកគេ(កូនចៅអាដាំ)ចេញពីមាគ៌ារបស់ ទ្រង់ដ៏ត្រឹមត្រូវជាមិនខាន។
- ក្រោយមកខ្ញុំ(អ៊ីព្លីស)ប្រាកដជានឹងទៅរំខានពួកគេ(កូន ចៅអាដាំគ្រប់ទិសទី) ទាំងខាងមុខ និងខាងក្រោយទាំងខាងស្ដាំ និងខាងឆេ្វងពួកគេ។ ហើយទ្រង់នឹងមិនជួបប្រទះពួកគេភាគច្រើន ជាអ្នកដឹងគុណនោះឡើយ។
- ទ្រង់បានមានបន្ទូលទៀតថាៈ ចូរឯងចាកចេញពីទីនេះ (ឋានសួគ៌)ដោយត្រូវគេស្អប់ខ្ពើម និងនិរទេស។ ជាការពិតណាស់ អ្នកណាហើយដែលបានតាមឯងក្នុងចំណោមពួកគេ គឺយើងប្រាកដ ជានឹងបំពេញនរកជើហាន់ណាំក្នុងចំណោមពួកអ្នកឯងទាំងអស់ គ្នាជាមិនខាន។
- ឱអាដាំ. ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌ នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានអំពីអ្វីដែលអ្នកទាំងពីរត្រូវ ការ។ តែអ្នកទាំងពីរកុំទៅជិតដើមឈើមួយនេះឱ្យសោះ ព្រោះវា នឹងធ្វើឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពាន។
- ហើយស្ហៃតនបានញុះញង់គេទាំងពីរ ដើម្បីលាតត្រដាង ពីភាពអាក្រាតរបស់គេទាំងពីរ ដែលគេ(អល់ឡោះ)បានបិទបាំង អំពីគេទាំងពីរ ហើយវា(ស្ហៃតន)បាននិយាយថាៈ ម្ចាស់របស់អ្នក ទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះក្រៅពីខ្លាច អ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬខ្លាចអ្នកទាំងពីរស្ថិតក្នុងចំណោម អ្នកដែលមានជីវិតអមតៈ(ក្នុងឋានសួគ៌)នោះឡើយ។
- ហើយស្ហៃតនបានស្បថចំពោះគេទាំងពីរថាៈ ការពិតខ្ញុំ ស្ថិតក្នុងចំណោមពួកដែលផ្ដល់យោបល់ដល់អ្នកទាំងពីរ។
- ហើយវាបានបញ្ចុះបញ្ចូលគេទាំងពីរដោយការបោក ប្រាស់។ នៅពេលដែលគេទាំងពីរបានភ្លក្សផ្លែឈើនោះ ភាពអាក្រាត របស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំងពីរ ហើយគេទាំង ពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើរាងកាយរបស់គេ ទាំងពីរ។ ពេលនោះម្ចាស់របស់គេទាំងពីរបានហៅគេទាំងពីរដោយ មានបន្ទូលថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើ នោះ និងបានប្រាប់អ្នកទាំងពីរថាៈ ជាការពិតណាស់ ស្ហៃតនគឺជា សត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ
- គេទាំងពីរបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួក យើងបានបំពានលើខ្លួនឯងហើយ តែបើទ្រង់មិនអភ័យទោស និង អាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុង ចំណោមអ្នកដែលខាតបង់ជាមិនខាន។
- ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកចុះចេញ(ទៅរស់នៅ លើផែនដី)ដោយពួកអ្នកជាសត្រូវនឹងគ្នាចុះ។ ហើយនៅលើផែនដី គឺជាកន្លែងរស់នៅសម្រាប់ពួកអ្នក និងសោយសុខរហូតដល់ពេល អវសាន្ដ។
- ទ្រង់បានមានបន្ទូលទៀតថាៈ ពួកអ្នករស់នៅលើវា (ផែនដី) ហើយពួកអ្នកក៏ស្លាប់នៅលើវាដែរ ហើយ(នៅថ្ងៃ បរលោក)ពួកអ្នកនឹងត្រូវគេបពោ្ចញពីវាមកវិញ។
- ឱកូនចៅអាដាំ. យើងបានបញ្ចុះមកឱ្យពួកអ្នកនូវសំលៀក បំពាក់ ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសំលៀកបំពាក់ សម្រាប់តែងលំអខ្លួន។ តែសំលៀកបំពាក់កោតខ្លាច(ធ្វើអ្វីដែល អល់ឡោះប្រើ និងចៀសវាងពីការហាមឃាត់)នោះ វាប្រសើរជាង អ្វីៗទាំងអស់។ ទាំងនោះគឺក្នុងចំណោមភស្ដុតាងរបស់អល់ឡោះ សង្ឃឹមថាពួកគេនឹងចងចាំ។
- ឱកូនចៅអាដាំ. ចូរកុំឱ្យស្ហៃតនបោកបញ្ឆោតពួកអ្នក ដូច ដែលវាធ្លាប់បានបពោ្ចញឪពុកម្ដាយរបស់ពួកអ្នកពីឋានសួគ៌ ដោយវា ដោះសំលៀកបំពាក់ចេញពីគេទាំងពីរ ដើម្បីវាលាតត្រដាងនូវភាព អាក្រាតរបស់គេទាំងពីរ។ ជាការពិតណាស់ វានិងបក្សពួករបស់វា ឃើញពួកអ្នក ដោយពួកអ្នកមិនអាចឃើញពួកវាបានឡើយ។ ពិត ប្រាកដណាស់ យើងបានធ្វើឱ្យស្ហៃតនក្លាយជាអ្នកដឹកនាំសម្រាប់ ពួកដែលគ្មានជំនឿ។
- ហើយនៅពេលដែលពួកគេបានប្រព្រឹត្ដអំពើអាក្រក់ ពួក គេតែងតែនិយាយថាៈ ពួកយើងបានទទួលវាពីជីដូនជីតារបស់យើង ហើយអល់ឡោះបានបញ្ជាពួកយើងឱ្យធ្វើវា។ ចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ពិតប្រាកដណាស់អល់ឡោះមិនបញ្ជាឱ្យធ្វើអាក្រក់នោះ ឡើយ។ តើពួកអ្នកកំពុងតែនិយាយបំផ្លើសលើអល់ឡោះនូវអ្វីដែល ពួកអ្នកមិនដឹងឬ
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំបានបញ្ជាឱ្យ ប្រកាន់ខ្ជាប់នូវភាពយុតិ្ដធម៌។ ហើយចូរពួកអ្នកប្រឈមមុខរបស់ ពួកអ្នក(ចំពោះទ្រង់)នៅរាល់ៗម៉ាស្ជិទ(ពេលសឡាត) ហើយចូរ ពួកអ្នកគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិន៍ចំពោះទ្រង់។ ពួកអ្នកនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដូចដែល ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដូច្នោះដែរ។
- មួយក្រុមទ្រង់បានចង្អុលបង្ហាញ និងមួយក្រុមទៀតភាព វងេ្វងប្រាកដជាបានធ្លាក់លើពួកគេ។ ពិតប្រាកដណាស់ ពួកគេបាន យកពួកស្ហៃតនធ្វើជាមេដឹកនាំក្រៅពីអល់ឡោះ ហើយពួកគេស្មាន ថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ ទៅវិញ។
- ឱកូនចៅអាដាំ. ចូរពួកអ្នកលំអសំលៀកបំពាក់របស់ពួក អ្នកនៅរាល់ម៉ាស្ជិទ(ពេលសឡាត)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះ តែពួកអ្នកកុំខ្ជះខ្ជាយឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ មិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ ។
- ចូរអ្នកពោលថាៈ តើអ្នកណាបានហាមឃាត់ពួកអ្នកនូវ សំលៀកបំពាក់ស្អាត និងលាភសក្ការៈដែលល្អ ដែលអល់ឡោះបាន ផ្ដល់ឱ្យបណ្ដាខ្ញុំរបស់ទ្រង់នោះ? ចូរអ្នកពោលថាៈ វាគឺសម្រាប់បណ្ដា អ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយនេះ ជាពិសេសគឺ (សម្រាប់ពួកគេ)នៅថ្ងៃបរលោក។ ដូច្នោះដែរ យើងបញ្ជាក់ ភសុ្ដតាងជាច្រើន(ច្បាប់អ៊ីស្លាម)យ៉ាងច្បាស់សម្រាប់ក្រុមដែល ចេះដឹង។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតម្ចាស់របស់ខ្ញុំ បានហាមឃាត់ពីការប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយ ទោះបីជា លាតត្រដាង ឬលាក់បាំងពីវាក៏ដោយ។ ហើយ(ទ្រង់បានហាម ឃាត់ទៀត)អំពីការប្រព្រឹត្ដបាបកម្ម និងការបំពានក្រៅពីការពិត ហើយនិងពួកស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភសុ្ដតាងណាមួយចំពោះវា ព្រមទាំងពួកដែលនិយាយបំផ្លើសលើ អល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។
- រាល់ៗប្រជាជាតិគឺមានការកំណត់ជីវិតរួចជាសេ្រច។ ដូចេ្នះ នៅពេលដែលការកំណត់ជីវិតរបស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេល ឬសុំមុនពេលកំណត់បានឡើយ ទោះបីជាមួយវិនាទីក៏ដោយ។
- ឱកូនចៅអាដាំ. ប្រសិនបើបណ្ដាអ្នកនាំសារក្នុងចំណោម ពួកអ្នកពិតជាមកដល់ពួកអ្នកដោយពួកគេនិទានឱ្យពួកអ្នកស្ដាប់ នូវបណ្ដាភស្ដុតាងរបស់យើង ដូចេ្នះបើអ្នកណាបានកោតខ្លាច អល់ឡោះ និងបានកែខ្លួននោះ ពួកគេគ្មានការភ័យខ្លាចឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។
- ហើយពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងអួតអាងប្រឆាំងនឹងវា ពួកទាំងនោះគឺជាពួកនរកដោយពួកគេ ស្ថិតនៅក្នុងនោះជាអមតៈ។
- តើអ្នកណាដែលបានបំពានជាងអ្នកដែលបានមួលបង្កាច់ លើអល់ឡោះដោយការភូតកុហក ឬបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់ទ្រង់នោះ? ពួកគេទាំងនោះនឹងទទួលបាននូវចំណែក(ល្អ និងអាក្រក់)របស់ពួកគេនៅក្នុងកំណត់ត្រា។ រហូតដល់ពេលដែល បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេ ដើម្បីយកជីវិតពួកគេ។ ពួកគេបានពោលថាៈ នៅឯណាទៅម្ចាស់ ដែលពួកអ្នកធ្លាប់បួងសួងផេ្សងពីអល់ឡោះនោះ? ពួកគេបានឆ្លើយ ថាៈ ពួកនោះបានគេចចេញពីពួកយើងហើយ ដោយពួកគេទទួល ស្គាល់ខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកប្រឆាំង។
- អល់ឡោះបានមានបន្ទូលថាៈ ចូរពួកអ្នកចូលនរកជាមួយ បណ្ដាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកអំពីជិននិងមនុស្ស ចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(នរក) គេក៏បានដាក់ បណ្ដាសាមិត្ដភក្ដិរបស់គេ(អ្នកចូលមុន) រហូតដល់ពេលពួកគេចូល ទៅក្នុងវាទាំងអស់គ្នា ពួកដែលចូលក្រោយបាននិយាយទៅកាន់ពួក ដែលចូលមុនពួកគេថាៈ ឱម្ចាស់របស់ពួកយើង. ពួកនេះហើយដែល បានធ្វើឱ្យពួកយើងវងេ្វង ហេតុនេះសូមទ្រង់ធ្វើទារុណកម្មពួកគេ ទេ្វដងអំពីភ្លើងនរកផងចុះ។ ទ្រង់បានមានបន្ទូលថាៈ ពួកអ្នករាល់គ្នា នឹងទទួលទារុណកម្មទេ្វដង ប៉ុន្ដែពួកអ្នកមិនដឹងឡើយ ។
- ហើយពួកដែលចូលមុនបាននិយាយទៅកាន់ពួកដែលចូល ក្រោយពួកគេវិញថាៈ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងឡើយ។ (អល់ឡោះមានបន្ទូលទៅកាន់ពួកទាំងនោះថា) ដូចេ្នះ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដោយសារតែអ្វីដែលពួកអ្នកបានសាងចុះ។
- ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្ដុតាងទាំង ឡាយរបស់យើង និងអួតអាងប្រឆាំងចំពោះវា គេនឹងមិនបើកទ្វារ មេឃសម្រាប់ពួកនេះឡើយ(ពេលដែលពួកនេះស្លាប់) ហើយពួក នេះមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែសត្វអូដ្ឋអាចចូល ក្នុងរន្ធម្ជុលបាន។ ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលធ្វើ អាក្រក់។
- នៅពីក្រោមពួកគេមានកម្រាល និងមានភួយនៅពីលើ ពួកគេអំពីភ្លើងនរកជើហាន់ណាំ។ ដូចនោះដែរយើងនឹងតបស្នង ចំពោះពួកដែលបំពាន។
- រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ គឺ យើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុង នោះជាអមតៈ។
- ហើយយើងបានបំបាត់ភាពឈ្នានីសចេញពីចិត្ដរបស់ពួកគេ (នៅក្នុងឋានសួគ៌) ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមពួកគេ ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់បានចង្អុលបង្ហាញពួកយើងទៅរកមាគ៌ានេះ។ ហើយពួក យើងពិតជាមិនទទួលបានការចង្អុលបង្ហាញឡើយ ប្រសិនបើគ្មាន ការចង្អុលបង្ហាញរបស់អល់ឡោះចំពោះពួកយើងទេនោះ។ ជាការ ពិតណាស់ បណ្ដាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវការ ពិត។ ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថាៈ ឋានសួគ៌នេះ ត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង។
- ហើយបណ្ដាអ្នកឋានសួគ៌បានស្រែកប្រាប់ពួកអ្នកឋាននរក ថាៈ ពួកយើងបានទទួលយ៉ាងពិតប្រាកដមែននូវអ្វីដែលម្ចាស់របស់ ពួកយើងបានសន្យានឹងពួកយើង។ ចុះពួកអ្នកវិញ តើបានទទួលយ៉ាង ពិតប្រាកដនូវអ្វីដែលម្ចាស់របស់ពួកអ្នកបានសន្យាដែរឬទេ? ពួកគេ ឆ្លើយថាៈ ពិតមែន។ ពេលនោះអ្នកប្រកាសបានប្រកាសប្រាប់រវាង ពួកគេថាៈ ជាការពិតបណ្ដាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួក ដែលបំពាន។
- គឺជាពួកដែលរារាំងអ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងធ្វើឱ្យវា(មាគ៌ា)វៀចវេរ ដោយពួកគេជា អ្នកប្រឆាំងនឹងថ្ងៃបរលោក។
- ហើយរវាងពួកគេទាំងពីរ(ពួកឋានសួគ៌ និងពួកឋាននរក) គឺមានជញ្ជាំងខណ្ឌ។ ហើយនៅលើជញ្ជាំងខណ្ឌនេះមានបុរស ជាច្រើន ដែលពួកគេស្គាល់ពួកទាំងពីរក្រុមនោះតាមរយៈសញ្ញា របស់ពួកគេ។ ហើយពួកគេ(បុរស)បានស្រែកហៅពួកឋានសួគ៌ថាៈ សូមឱ្យមានសុខសន្ដិភាពលើពួកអ្នក (ដោយពេលនោះ)ពួកគេមិន ទាន់បានចូលឋានសួគ៌នៅឡើយទេ តែពួកគេសង្ឃឹមយ៉ាងខ្លាំង ថានឹងបានចូល(ឋានសួគ៌)។
- តែនៅពេលដែលពួកគេបង្វែរភ្នែករបស់ពួកគេមើលទៅ កាន់ពួកឋាននរកវិញ ពួកគេបានអង្វរសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំដាក់ពួកយើងជាមួយក្រុមដែលបំពានអ្វី។
- ហើយពួកដែលនៅលើជញ្ជាំងនោះបានហៅពួកបុរស(ជា មេដឹកនាំរបស់ពួកគ្មានជំនឿ) ដែលពួកគេស្គាល់ពួកទាំងនោះតាម រយៈសញ្ញារបស់ពួកគេ ដោយនិយាយថាៈ តើការប្រមូល(ផល ប្រយោជន៍លោកិយ)របស់ពួកអ្នក និងអ្វីដែលពួកអ្នកធ្លាប់ក្រអឺត ក្រទមនោះវាមានផលប្រយោជន៍ដល់ពួកអ្នកអ្វីខ្លះ
- តើអ្នកទាំងនេះ(អ្នកដែលបានចូលឋានសួគ៌)ឬដែលពួក អ្នកបានស្បថថា អល់ឡោះនឹងមិនផ្ដល់ការអាណិតស្រឡាញ់ដល់ ពួកគេទេនោះ? (មានគេនិយាយទៅកាន់ពួកនៅលើជញ្ជាំងថា) ចូរពួកអ្នកចូលឋានសួគ៌ចុះ ដោយគ្មានការភ័យខ្លាចចំពោះពួកអ្នក ឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភដែរ។
- ពួកនរកបានស្រែកអង្វរហៅពួកឋានសួគ៌ថា សូមជួយបន្ដក់ ទឹកឱ្យពួកយើងផឹកផង ឬជួយផ្ដល់ចំណីអាហារដែលអល់ឡោះបាន ផ្ដល់ឱ្យពួកអ្នកដល់ពួកយើងផង។ អ្នកឋានសួគ៌បានប្រាប់ទៅវិញថាៈ អល់ឡោះពិតជាបានដាក់បម្រាមរបស់ទាំងពីរនេះលើពួកប្រឆាំង។
- ពួកដែលបានយកសាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងការលេងសើច ហើយជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូចេ្នះថ្ងៃនេះ(បរលោក) យើងភេ្លចពួកគេដូចដែលពួកគេបានភេ្លច នូវថ្ងៃជំនួបរបស់ពួកគេនេះដែរ និងអ្វីដែលពួកគេធ្លាប់ប្រឆាំងនឹង បណ្ដាភស្ដុតាងរបស់យើង។
- ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ (គួរអាន)ដែលយើងបានពន្យល់វាយ៉ាងច្បាស់ ដោយចំណេះដឹងជា ការចង្អុលបង្ហាញ និងជាការអាណិតស្រឡាញ់ចំពោះក្រុមដែលមាន ជំនឿ។
- ពួកគេគ្មានរង់ចាំអ្វីក្រៅពីការសន្យានៅក្នុងគម្ពីរគួរអាន នោះឡើយ។ នៅថ្ងៃដែលការសន្យារបស់វាមកដល់ពួកដែលបាន ភេ្លចវាពីមុនមកនិយាយថាៈ ជាការពិតណាស់ បណ្ដាអ្នកនាំសារនៃ ម្ចាស់របស់យើងបានមកដល់ដោយនាំមកនូវការពិត។ តើពួកយើង មានអ្នកជួយអន្ដរាគមន៍ ដើម្បីនឹងជួយអន្ដរាគមន៍ដល់ពួកយើង ឬពួកយើងមានគេបញ្ជូន(ទៅក្នុងលោកិយវិញ) ដើម្បីយើងនឹងធ្វើ ក្រៅពីអ្វីដែលយើងធ្លាប់ធ្វើដែរឬទេ? ជាការពិតណាស់ ពួកគេបាន ខាតបង់ដោយខ្លួនឯង ហើយអ្វីដែលពួកគេធ្លាប់បង្កើត(ម្ចាស់ផេ្សង ពីអល់ឡោះ)នោះបានបាត់បង់ពីពួកគេ។
- ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់លើពេល ថ្ងៃដោយវានីមួយៗផ្លាស់វេនគ្នាយ៉ាងឆាប់រហ័ស។ ហើយ(ទ្រង់បាន បង្កើត)ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយជាច្រើនឱ្យគោរពតាមបញ្ជារបស់ទ្រង់។ ចូរដឹងថា. ការបង្កើត និងការគ្រប់គ្រងគឺជាកម្មសិទ្ធិ របស់ទ្រង់។ អល់ឡោះដ៏មហាឧត្ដុង្គឧត្ដម ជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។
- ចូរពួកអ្នក(អ្នកមានជំនឿ)បួងសួងសុំម្ចាស់របស់ពួកអ្នក ដោយឱនលំទោន និងទន់ភ្លន់ចុះ។ ពិតប្រាកដណាស់ ទ្រង់មិន ស្រឡាញ់ពួកដែលបំពានឡើយ។
- ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីបន្ទាប់ពី មានសេ្ថរភាពហើយនោះឱ្យសោះ។ ហើយចូរពួកអ្នកបួងសួងសុំពី ទ្រង់ដោយការកោតខ្លាច និងមានក្ដីសង្ឃឹមយ៉ាងខ្លាំង។ ពិតប្រាកដ ណាស់ ការអាណិតស្រឡាញ់របស់អល់ឡោះ គឺនៅជិតនឹងបណ្ដាអ្នក ដែលសាងអំពើល្អ។
- ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ លុះដល់ ពេលដែលខ្យល់នោះបានរំកិលដុំពពកដ៏ធ្ងន់(ក្លាយជាទឹកភ្លៀង) យើងក៏បានស្រោចស្រពវាលើតំបន់ក្រៀមក្រោះ។ ហើយយើងបាន បញ្ចុះទឹកភ្លៀងតាមរយៈវា(ពពក) បន្ទាប់មកយើងបានបពោ្ចញ តាមរយៈវា(ទឹកភ្លៀង)នូវផលានុផលគ្រប់ប្រភេទ។ ដូច្នោះដែរ យើងនឹងបពោ្ចញសាកសព(ធ្វើឱ្យរស់ឡើងវិញនៅថ្ងៃបរលោក) ដើម្បីឱ្យពួកអ្នកចងចាំ។
- ហើយតំបន់ដីដែលល្អនោះ(ពេលមានភ្លៀងធ្លាក់)ដំណាំ ដាំដុះ នៅទីនោះនឹងដុះឡើងតាមការអនុញ្ញាតពីម្ចាស់របស់វា។ រីឯតំបន់ដីដែលមិនល្អវិញនោះ វាមិនអាចបពោ្ចញអ្វីឡើយ លើក លែងតែដុះ(បន្ដិចបន្ដួច)ទាំងលំបាកប៉ុណ្ណោះ។ ដូច្នោះដែរ យើង នឹងបញ្ជាក់ប្រាប់នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលដឹងគុណ។
- ជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណាផេ្សងពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភខ្លាចពួកអ្នកទទួលទារុណកម្មនាថ្ងៃ ដ៏មហិមា(ថ្ងៃបរលោក)។
- មេដឹកនាំនៃក្រុមរបស់គេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងយល់ឃើញថា អ្នក(នួហ)គឺពិតជាស្ថិតនៅក្នុង ភាពវងេ្វងយ៉ាងជាក់ច្បាស់។
- នួហបានឆ្លើយតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនមែនជា អ្នកវងេ្វងទេ ក៏ប៉ុន្ដែខ្ញុំជាអ្នកនាំសារមកពីម្ចាស់នៃពិភពទាំងអស់។
- ខ្ញុំជាអ្នកផ្ដល់សារទាំងឡាយនៃម្ចាស់របស់ខ្ញុំឱ្យពួកអ្នក និងជាអ្នកណែនាំពួកអ្នក។ ហើយខ្ញុំដឹងពីអល់ឡោះនូវអ្វីដែលពួក អ្នកមិនដឹង។
- តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(នួហ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នក និងដើម្បីឱ្យពួកអ្នក កោតខ្លាចអល់ឡោះ ហើយនិងដើម្បីឱ្យពួកអ្នកត្រូវគេ(អល់ឡោះ) អាណិតស្រឡាញ់ឬ
- តែពួកគេបានបដិសេធចំពោះនួហ ហើយយើងបានសង្គ្រោះគេ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេនៅលើសំពៅ រួចយើងបាន ពន្លិចពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង។ ពិត ប្រាកដណាស់ ពួកគេជាក្រុមដែលងងឹតងងុល។
- ហើយយើងបានបញ្ជូនហ៊ូទទៅកាន់(កុលសម្ព័ន្ធ)អាដដែល ជាបងប្អូនរបស់ពួកគេ។ គេ(ហ៊ូទ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកមិនកោតខ្លាចទេឬ
- មេដឹកនាំរបស់ពួកដែលប្រឆាំងក្នុងចំណោមប្រជាជនរបស់ គាត់បាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងយល់ឃើញថា អ្នក ស្ថិតក្នុងលក្ខណៈមិនគ្រប់គ្រាន់។ ហើយពិតប្រាកដណាស់ ពួកយើង គិតថា អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលភូតកុហក។
- ហ៊ូទបានតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពុំមែនមានលក្ខណៈ មិនគ្រប់គ្រាន់នោះទេ ក៏ប៉ុន្ដែខ្ញុំជាអ្នកនាំសារម្នាក់មកពីម្ចាស់គ្រប់ គ្រងពិភពទាំងអស់។
- ខ្ញុំផ្ដល់ឱ្យពួកអ្នកនូវសារទាំងឡាយនៃម្ចាស់របស់ខ្ញុំ ហើយ ខ្ញុំគឺជាអ្នកផ្តល់ដំបូន្មានម្នាក់ដែលទៀងត្រង់សម្រាប់ពួកអ្នក។
- តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ហ៊ូទ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នកឬ? ចូរពួកអ្នកចងចាំ (នៀកម៉ាត់របស់អល់ឡោះ)នៅពេលដែលទ្រង់បានបង្កើតពួកអ្នក ជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីប្រជាជនរបស់នួហ ហើយ ទ្រង់បានបន្ថែមឱ្យពួកអ្នកមានមាឌធំកម្លាំងខ្លាំងក្លា។ ហេតុនេះ ចូរ ពួកអ្នកចងចាំនូវនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានជោគជ័យ។
- ពួកគេបាននិយាយថាៈ តើអ្នកបានមកដល់ពួកយើងដើម្បី ឱ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងឱ្យយើង បោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈ ឬ? ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម)ដែលអ្នកបាន ដាស់តឿនព្រមានពួកយើងមើល ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នក សច្ចៈមែននោះ។
- គេ(ហ៊ូទ)បានពោលថាៈ ទណ្ឌកម្មនិងការខឹងសម្បាពី ម្ចាស់របស់ពួកអ្នកពិតជាបានធ្លាក់មកលើពួកអ្នក។ តើពួកអ្នកនៅ ឈ្លោះប្រកែកជាមួយខ្ញុំពីឈ្មោះទាំងអស់(បដិមា)ដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកបានឱ្យឈ្មោះវា ដោយអល់ឡោះមិនបាន បញ្ចុះភស្ដុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូចេ្នះ ចូរពួកអ្នករង់ចាំ (ទណ្ឌកម្ម)ចុះ. ពិតប្រាកដណាស់ ខ្ញុំក៏រង់ចាំជាមួយពួកអ្នកដែរ។
- ដូចេ្នះ យើងបានសង្គ្រោះគេ(ហ៊ូទ)និងអ្នកដែលរួមជំនឿ ជាមួយគេ(ពីទណ្ឌកម្មដោយខ្យល់ព្យុះ)ដោយការអាណិតស្រឡាញ់ ពីយើង ហើយយើងបានបំផ្លាញទាំងអស់ពួកដែលបដិសេធនឹងបណ្ដា ភស្ដុតាងរបស់យើង។ ហើយពួកគេមិនមែនជាអ្នកមានជំនឿ ឡើយ។
- ហើយយើងបានបញ្ជូនសឡេះទៅកាន់(កុលសម្ព័ន្ធ) សាមូដដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ ណាផេ្សងក្រៅពីទ្រង់ឡើយ។ មុជីហ្សាត់ពីម្ចាស់របស់ពួកអ្នកពិតជា បានមកដល់ពួកអ្នក នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែលជា ភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរស៊ីនៅ លើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ បើមិនដូច្នោះទេ ទារុណកម្មដ៏ឈឺ ចាប់នឹងធ្លាក់មកលើពួកអ្នកជាមិនខាន។
- ចូរពួកអ្នកចងចាំ(នូវនៀកម៉ាត់)នៅពេលដែលទ្រង់បាន បង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីអាដ ហើយទ្រង់ បានផ្តល់លំនៅដ្ឋានឱ្យពួកអ្នកនៅលើផែនដី ដោយពួកអ្នកសាងសង់ វិមាននៅលើដីរាប និងចោះភ្នំជាច្រីនធ្វើជាផ្ទះ។ ដូចេ្នះ ចូរពួកអ្នក ចងចាំឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយចូរពួកអ្នកកុំ ប្រព្រឹត្តិ បទល្មើសនៅលើផែនដីឱ្យសោះ។
- ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គេ(សឡេះ) បាននិយាយទៅកាន់ពួកដែលគេគិតថាជាពួកទន់ខ្សោយនៃអ្នកដែលមានជំនឿក្នុងចំណោមពួកគេថាៈ តើពួកអ្នកដឹងច្បាស់ទេថា សឡេះ ពិតជាត្រូវគេបញ្ជូនមកពីម្ចាស់របស់គេមែននោះ? ពួកគេបានឆ្លើយ ថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលមានជំនឿចំពោះអ្វីដែល គេបានបញ្ជូនមក។
- ពួកដែលក្រអឺតក្រទមបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿនឹងអ្វីដែលពួកអ្នកមានជំនឿចំពោះ វាឡើយ។
- ហេតុនេះ ពួកគេក៏បានសម្លាប់សត្វអូដ្ឋញីនោះ ដោយពួក គេបានបំពានលើបទបញ្ជានៃម្ចាស់របស់ពួកគេ។ ហើយពួកគេបាន និយាយថាៈ ឱសឡេះ. ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម) ដែលអ្នកព្រមានពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមបណ្តាអ្នក ដែលត្រូវគេបញ្ជូនមកមែននោះ។
- ពេលនោះការរញ្ជួយដីបានឆក់យកជីវិតពួកគេ និងធ្វើឱ្យ ពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។
- បន្ទាប់មកគេ(សឡេះ)បានបែរចេញពីពួកគេ ហើយ ក៏ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់ឱ្យពួកអ្នកនូវសារពី ម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ ប៉ុន្ដែពួក អ្នកមិនពេញចិត្ដនឹងបណ្ដាអ្នកដែលផ្ដល់ដំបូន្មាននោះឡើយ។
- ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គេថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ ដែលគ្មាននរណាម្នាក់ប្រព្រឹត្ដវាមុនពួកអ្នកនៅលើពិភពទាំងអស់ ដូចេ្នះ
- ពិតប្រាកដណាស់ ពួកអ្នកពិតជាយកបុរសមកបំពេញ ចំណង់តណ្ហាក្រៅពីស្ដ្រី។ ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែល បំពាន។
- ហើយក្រុមរបស់គេ(លូត)មិនបានឆ្លើយតបអ្វីក្រៅពី ពួកគេនិយាយថាៈ ចូរពួកអ្នកបណេ្ដញពួកគេ(លូត និងសមាជិក របស់គេ)ចេញពីភូមិស្រុករបស់ពួកអ្នកនោះឡើយ។ ការពិត ពួកគេគឺជាមនុស្សចង់សំអាតខ្លួន(មិនរួមរ័កជាមួយបុរស)។
- បន្ទាប់មកយើងបានសង្គ្រោះគេ(លូត) និងបណ្ដាអ្នក ដែលតាមគេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលស្ថិតនៅ ក្នុងចំណោមពួកដែលត្រូវទទួលទារុណកម្ម។
- យើងបានបញ្ចុះភ្លៀង(ជាដុំថ្មដ៏សែនក្ដៅ)ជាច្រើនទៅលើ ពួកគេ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុង ក្រោយរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់យ៉ាងដូចមេ្ដចទៅ
- ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែប ទៅកាន់កុលសម្ព័ន្ធម៉ាដយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងពីទ្រង់ឡើយ។ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកពិត ជាបានមកដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកបំពេញការវាស់ និងការ ថ្លឹងចុះ ហើយចូរពួកអ្នកកុំធ្វើឱ្យខ្វះរបស់របរអ្នកដទៃឱ្យសោះ។ ហើយចូរពួកអ្នកកុំប្រព្រឹត្តិបទល្មើសនៅលើផែនដីក្រោយពេលដែល វាមានសេ្ថរភាពហើយឱ្យសោះ។ នោះគឺជាការប្រសើរសម្រាប់ពួក អ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។
- ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវ ដើម្បីគំរាម កំហែង និងរារាំងអ្នកដែលមានជំនឿលើអល់ឡោះអំពីមាគ៌ារបស់ ទ្រង់ ដោយពួកអ្នកស្វែងរកមាគ៌ាមិនត្រឹមត្រូវនោះទេ។ ហើយចូរ ពួកអ្នកចងចាំ. នៅពេលដែលពួកអ្នកមានគ្នាតិច ហើយទ្រង់បាន ធ្វើឱ្យពួកអ្នកមានគ្នារឹតតែច្រើន។ ចូរពួកអ្នកមើលចុះ. តើលទ្ធផល ចុងក្រោយរបស់ពួកល្មើសនោះយ៉ាងណាដែរ
- ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នកមានជំនឿ លើអ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំ(ស៊្ហូអែប) ហើយក្រុមមួយចំនួន ទៀតគ្មានជំនឿនោះ ចូរពួកអ្នកទាំងអស់អត់ធ្មត់ចុះ រហូតដល់ អល់ឡោះវិនិច្ឆ័យរវាងពួកយើង។ ហើយអល់ឡោះគឺជាអ្នកវិនិច្ឆ័យ ដ៏ប្រសើរបំផុត។
- ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គេបាន និយាយថាៈ ឱស្ហ៊ូអែប. ពួកយើងពិតជានឹងបណ្តេញអ្នក និងបណ្ដា អ្នកដែលបានរួមជំនឿជាមួយអ្នកចេញពីភូមិស្រុករបស់ពួកយើង លុះត្រាតែពួកអ្នកវិលមករកសាសនារបស់ពួកយើងវិញ។ គាត់បាន ឆ្លើយថាៈ ទោះបីជាពួកយើងមិនពេញចិត្តក៏ដោយឬ
- ពួកយើងពិតជាបានប្រឌិតនូវការភូតកុហកចំពោះ អល់ឡោះជាមិនខាន ប្រសិនបើពួកយើងបានវិលទៅរកសាសនា របស់ពួកអ្នកវិញ ក្រោយពេលដែលអល់ឡោះបានជួយសង្គ្រោះពួក យើងឱ្យចេញផុតពីវា(សាសនាដើម)ហើយនោះ។ ហើយចំពោះពួក យើងនឹងមិនវិលទៅរកវាវិញទេ លើកលែងតែអល់ឡោះជាម្ចាស់ របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ពួកយើងដឹងជ្រួត ជ្រាបលើអ្វីៗទាំងអស់។ ចំពោះអល់ឡោះតែមួយគត់ដែលពួកយើង ប្រគល់ការទុកចិត្ដ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកាត់ សេចក្តី រវាងពួកយើង និងក្រុមរបស់ពួកយើងដោយយុត្ដិធម៌ផង ចុះ។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត។
- ពួកមេដឹកនាំដែលគ្មានជំនឿនៃក្រុមរបស់គេបាននិយាយ ថាៈ ប្រសិនបើពួកអ្នកតាមស្ហ៊ូអែបនោះ ពិតប្រាកដណាស់ ពួកអ្នក នឹងក្លាយជាអ្នកដែលខាតបង់ជាមិនខាន។
- ពេលនោះការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ និង ធ្វើឱ្យពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។
- ពួកដែលបានបដិសេធនឹងស្ហ៊ូអែបគឺហាក់ដូចជាមិនបានរស់ នៅទីនេះ(ភូមិស្រុកដែលអល់ឡាះបានបំផ្លាញ)។ ពួកដែលបាន បដិសេធនឹងស្ហ៊ូអែប ពួកគេគឺជាពួកដែលខាតបង់។
- បន្ទាប់មកគេ(ស្ហ៊ូអែប)បានបែរចេញពីពួកគេ ហើយបាន ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់សារនៃម្ចាស់របស់ខ្ញុំឱ្យ ពួកអ្នក ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ។ ដូចេ្នះ តើឱ្យ ខ្ញុំសោកស្ដាយចំពោះក្រុមដែលគ្មានជំនឿយ៉ាងដូចមេ្ដចទៅ
- ហើយយើងមិនបានបញ្ជូនណាពីទៅក្នុងភូមិស្រុកណាមួយ ឡើយ លើកលែងតែយើងឱ្យពួកគេនោះជួបប្រទះនូវភាពវេទនាក្រ ខ្សត់ និងគ្រោះមហន្ដរាយ សង្ឃឹមថាពួកគេនឹងបន្ទាបខ្លួន(សារភាព កំហុស)។
- ក្រោយមកយើងបានផ្លាស់ប្តូរពីស្ថានភាពអាក្រក់ទៅល្អ វិញ រហូតដល់ពួកគេមានសុខភាពល្អ(មានកូនចៅនិងទ្រព្យសម្បត្តិ ច្រើន) ហើយពួកគេបែរជាបាននិយាយថាៈ ជាការពិតណាស់ ជីដូន ជីតារបស់ពួកយើងក៏ធ្លាប់ជួបប្រទះនូវគ្រោះមហន្ដរាយ និងភាព សប្បាយរីករាយនេះដែរ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅ លើពួកគេភ្លាមៗដោយពួកគេមិនដឹងខ្លួន។
- ប្រសិនបើអ្នកភូមិស្រុកទាំងនោះបានជឿ និងកោតខ្លាច អល់ឡោះ យើងពិតជាផ្ដល់ឱ្យពួកគេនូវពរជ័យជាច្រើនពីលើមេឃ និងផែនដីជាមិនខាន តែពួកគេបែរជាបានបដិសេធទៅវិញ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅលើពួកគេដោយសារតែអ្វីដែលពួក គេបានប្រព្រឹត្ដ។
- តើអ្នកភូមិស្រុកទាំងនោះ(គិតថា) ពួកគេអាចគេចផុត ពីទារុណកម្មរបស់យើងដែលមកដល់ពួកគេនៅពេលយប់ ខណៈ ដែលពួកគេកំពុងដេកលក់នោះឬ
- តើអ្នកភូមិស្រុកទាំងនោះ(គិតថា) ពួកគេអាចគេចផុតពី ទារុណកម្មរបស់យើងដែលមកដល់ពួកគេនៅពេលព្រឹក ខណៈដែល ពួកគេកំពុងលេងសប្បាយនោះឬ
- តើពួកគេគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឬ? គ្មានអ្នកណាគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឡើយ លើកលែងតែពួកដែលខាតបង់ប៉ុណ្ណោះ។
- តើមិនទាន់ច្បាស់លាស់សម្រាប់ពួកដែលទទួលមរតក នៅលើផែនដីបន្ទាប់ពីអ្នកជំនាន់មុន(បានវិនាសអន្តរាយ)ទេឬ ប្រសិនបើយើងមានចេតនានោះ យើងនឹងដាក់ទារុណកម្មទៅលើ ពួកគេរួចទៅហើយដោយសារបាបកម្មរបស់ពួកគេ ហើយយើងនឹង បោះត្រាភ្ជិតទៅលើចិត្តរបស់ពួកគេ ក្រោយមកពួកគេមិនស្តាប់ឮ (ដំបូន្មានល្អ)នោះ
- ភូមិស្រុកទាំងនោះ យើងនឹងនិទានប្រាប់អ្នក(មូហាំ-ម៉ាត់) នូវរឿងរ៉ាវរបស់វា។ ហើយពិតប្រាកដណាស់ បណ្ដាអ្នក នាំសាររបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្ដុតាង ជាច្រើន ក៏ប៉ុន្ដែពួកគេមិនបានជឿនូវអ្វីដែលពួកគេបានបដិសេធ ពីមុននោះឡើយ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើចិត្ដ ពួកដែលគ្មានជំនឿ។
- ហើយភាគច្រើននៃពួកគេដែលយើងបានជួបប្រទះនោះ មិនមែនជាអ្នកគោរពកិច្ចសន្យាឡើយ។ តែយើងបានជួបប្រទះពួក គេភាគច្រើនជាពួកប្រព្រឹត្ដបទល្មើស។
- បន្ទាប់មក យើងបានបញ្ជូនមូសាក្រោយពីពួកគេ(អ្នក នាំសារមុនៗ)ជាមួយនឹងមុជីហ្សាត់ជាច្រើនរបស់យើងទៅកាន់ ហ្វៀរអោន និងបណ្តាមេដឹកនាំរបស់គេ តែពួកគេបានប្រឆាំងនឹងវា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុងក្រោយ របស់ពួកល្មើសនោះយ៉ាងណាដែរ
- មូសាបានពោលថាៈ ឱហ្វៀរអោន. ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
- សមរម្យសម្រាប់ខ្ញុំនោះ គឺខ្ញុំមិននិយាយអ្វីអំពីអល់ឡោះ ក្រៅពីការពិតឡើយ។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យអ្នកនូវ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់អ្នក ដូចេ្នះសូមអ្នកមេត្ដាដោះ លែងអំបូរអ៊ីស្រាអែលឱ្យធ្វើដំណើរចាកចេញទៅជាមួយខ្ញុំផង។
- ហ្វៀរអោនបាននិយាយថាៈ ប្រសិនបើអ្នកបាននាំ ភស្ដុតាងមកមែន ចូរអ្នកបង្ហាញវាមក ប្រសិនបើអ្នកស្ថិតក្នុង ចំណោមអ្នកដែលនិយាយពិតមែននោះ។
- បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយទៅជាសត្វពស់យ៉ាងពិតប្រាកដ។
- ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ)រំពេច នោះវាក៏ក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។
- ពួកមេដឹកនាំនៃក្រុមហ្វៀរអោនបាននិយាយថាៈ តាម ពិត នេះគ្រាន់តែជាអ្នកមន្តអាគមដ៏ស្ទាត់ជំនាញប៉ុណ្ណោះ។
- គេចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហ្វៀរអោនបានសួរថា) ដូចេ្នះតើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច
- ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេ និងបង ប្អូនរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុង ដើម្បីប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។
- ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។
- ពួកដែលប្រើមន្តអាគមទាំងអស់បានមកដល់ហ្វៀរអោន ហើយពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ តើមានរង្វាន់សម្រាប់ ពួកយើងដែរឬទេ ប្រសិនបើពួកយើងជាអ្នកទទួលជ័យជំនះនោះ
- គេ(ហ្វៀរអោន)បានឆ្លើយថាៈ ពិតជាមាន. ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។
- ពួកគេ(គ្រូមន្តអាគម)បាននិយាយថាៈ ឱមូសា. តើអ្នក បោះ(ដំបងរបស់អ្នក)មុន ឬពួកយើងបោះមុន
- គេ(មូសា)បានឆ្លើយថាៈ ចូរពួកអ្នកបោះមុនចុះ. នៅ ពេលដែលពួកគេបានបោះហើយនោះ ពួកគេបានប្រើមន្តអាគម បំភាន់ភ្នែកមនុស្ស(ធ្វើឱ្យមើលឃើញដំបង និងខ្សែថាជាសត្វពស់ ដ៏ធំ) ហើយបានធ្វើឱ្យពួកគេ(មនុស្ស)ភ័យខ្លាច និងបាននាំមកនូវ មន្តអាគមដ៏អស្ចារ្យ។
- យើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នកបោះដំបង របស់អ្នកទៅ. (មូសាក៏បានបោះដំបង)រំពេចនោះវាក៏ទៅលេប អ្វីៗដែលពួកគេកំពុងបំភាន់នោះ។
- បន្ទាប់មក ការពិតក៏បានលេចឡើង ហើយអ្វីដែលពួក គេបានធ្វើគ្មានប្រសិទ្ធភាពឡើយ។
- ដូចេ្នះពួកគេត្រូវបានបរាជ័យនៅទីនោះ ហើយពួកគេ (ហ្វៀរអោននិងបរិវា)ក៏បានចាកចេញដោយអាម៉ាស់បំផុត។
- ហើយពួកដែលប្រើមន្តអាគមទាំងអស់នោះក៏លំឱន កាយស៊ូជូត។
- ដោយពួកគេបាននិយាយថាៈ ពួកយើងជឿនឹងម្ចាស់ ពិភពទាំងអស់ហើយ។
- ដែលជាម្ចាស់របស់មូសា និងហារូន។
- ហ្វៀរអោនបានស្រែកថាៈ តើពួកឯងជឿនឹងវា(មូសា) មុននឹងយើងអនុញ្ញាតឱ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជា ល្បិចកលដែលពួកអ្នកបានប្រើវានៅក្នុងទីក្រុង(អេហ្ស៊ីប)នេះ ដើម្បីពួកអ្នកបណេ្ដញអ្នកដែលនៅទីនេះចេញពីវា(ទីក្រុង)។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។
- យើងពិតជានឹងកាត់ដៃជើងរបស់ពួកឯងឆ្លាស់គ្នា(កាត់ ដៃស្ដាំនិងជើងឆេ្វង ឬដៃឆេ្វងនិងជើងស្ដាំ) ក្រោយមកយើងពិតជា នឹងឆ្កាងពួកឯងទាំងអស់គ្នា។
- ពួកគេ(មន្ដអាគម)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងវិលទៅរកម្ចាស់(អល់ឡោះ)របស់ពួកយើងវិញហើយ។
- អ្នកមិនត្រូវសងសឹកនឹងពួកយើងដោយសារតែពួកយើង មានជំនឿនឹងបណ្ដាភសុ្ដតាងនៃម្ចាស់របស់ពួកយើងពេលដែលវាបាន មកដល់ពួកយើងនោះឡើយ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាប្រទានការអត់ធ្មត់ដល់ពួកយើង និងប្រទានឱ្យពួកយើងបាន ស្លាប់ក្នុងនាមជាមូស្លីមផងចុះ។
- ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថាៈ តើលោក(ហ្វៀរអោន)បណ្ដោយឱ្យមូសា និងបក្សពួករបស់គេបង្ក វិនាសកម្មនៅលើផែនដី ព្រមទាំងគេបោះបង់អ្នក និងម្ចាស់របស់ អ្នកឬ? គេ(ហ្វៀរអោន)បានតបថាៈ (ទេ.) យើងនឹងសម្លាប់កូន ប្រុសរបស់ពួកគេទាំងអស់ តែពួកយើងនឹងទុកជីវិតឱ្យកូនស្រីរបស់ ពួកគេ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកមានអំណាចលើ ពួកគេទាំងអស់។
- មូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ចូរពួកអ្នក បួងសួងសុំឱ្យអល់ឡោះជួយ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដ ណាស់ ផែនដីនេះជាកម្មសិទិ្ធរបស់អល់ឡោះ ដោយទ្រង់នឹងផ្ដល់វា ឱ្យនរណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ហើយលទ្ធ ផលដ៏ប្រសើរនេះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
- ពួកគេបាននិយាយថាៈ ពួកយើងត្រូវបានគេធ្វើបាបតាំង ពីមុនអ្នកមកដល់ពួកយើង(មុនពេលអ្នកនាំភស្ដុតាងមក)មកម្លេះ និងក្រោយពេលដែលអ្នកបានមកដល់ពួកយើងទៀតផង។ គាត់ បានឆ្លើយថាៈ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹងកំទេចសត្រូវរបស់ ពួកអ្នក រួចទ្រង់នឹងឱ្យពួកអ្នកគ្រប់គ្រងនៅលើផែនដីវិញ ហើយ ទ្រង់នឹងរង់ចាំមើលតើពួកអ្នកនឹងធ្វើយ៉ាងណា(ដឹងគុណឬប្រឆាំង)
- ជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុម ហ្វៀរអោននូវគ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល ជាច្រីនដើម្បីឱ្យពួកគេចងចាំ។
- ហើយនៅពេលដែលផលល្អបានមកដល់ពួកគេ ពួកគេ និយាយថាៈ ទាំងនេះវាសមជារបស់ពួកយើងណាស់ តែប្រសិនបើ ផលអាក្រក់់(គ្រោះរាំងស្ងួតជាដើម)បានមកដល់ពួកគេវិញនោះ ពួកគេចោទថា គឺបណ្ដាលមកពីមូសា និងអ្នកដែលនៅជាមួយគេ។ ត្រូវដឹងថា ពិតប្រាកដណាស់ ផលអាក្រក់របស់ពួកគេនោះគឺមកពី អល់ឡោះទេ ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
- ហើយពួកគេបាននិយាយថាៈ ទោះបីជាអ្នក(មូសា) យកភសុ្ដតាងណាមួយមកបង្ហាញពពួកយើង ដើម្បីអូសទាញពួកយើង តាមរយៈវា(ឱ្យចេញពីហ្វៀរអោន)ក៏ដោយ ក៏ពួកយើងមិនជឿ អ្នកដែរ។
- ដូចេ្នះ យើងបានបញ្ជូនទៅលើពួកគេ(ជាការដាក់ ទណ្ឌកម្ម)នូវទឹកជំនន់ សត្វកណ្ដូប សត្វចៃ សត្វកង្កែប និងឈាម ដែលជាភសុ្ដតាងៗដាច់ដោយឡែកពីគ្នា។ ទោះជាដូចនោះក្ដី ក៏ពួក គេនៅតែក្រអឺតក្រទមដដែល។ ហើយពួកគេគឺជាក្រុមដែលបាន ប្រព្រឹត្ដអាក្រក់មែន។
- នៅពេលដែលទណ្ឌកម្មបានធ្លាក់មកលើពួកគេ ពួកគេ បាននិយាយ(អង្វរ)ថាៈ ឱមូសា. សូមអ្នកបួងសួងសុំពីម្ចាស់របស់ អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាជាមួយអ្នក(ថានឹងដក ទណ្ឌកម្ម បើពួកយើងសារភាពកំហុស)ផង។ ជាការពិតណាស់ បើ អ្នកអាចដកទណ្ឌកម្មនេះចេញពីពួកយើងបាន ពួកយើងច្បាស់ជានឹង ជឿលើអ្នក ហើយពួកយើងពិតជានឹងដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយអ្នក។
- នៅពេលដែលយើងបានដកទណ្ឌកម្មចេញពីពួកគេទៅ កាន់ពេលកំណត់ដាក់លើពួកគេនោះ ស្រាប់តែពួកគេក្បត់កិច្ចសន្យា ទៅវិញ។
- ដូចេ្នះយើងបានផ្ដន្ទាទោសពួកគេដោយយើងបានពន្លិច ពួកគេទៅក្នុងសមុទ្រ ដោយសារតែពួកគេបានបដិសេធនឹងបណ្ដា ភសុ្ដតាងរបស់យើង និងបានធេ្វសប្រហែសចំពោះវា។
- ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ ទិសខាងកើត និងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការ រីកចំរើន។ ពាក្យសន្យាដ៏ល្អឥតខ្ចោះរបស់ម្ចាស់អ្នក(មូហាំម៉ាត់) បានបំពេញទៅឱ្យអំបូរអ៊ីស្រាអែលដោយសារពួកគេបានអត់ធ្មត់ កន្លងមក។ ហើយយើងបានកំទេចចោលនូវអ្វីដែលហ្វៀរអោន និង បក្សពួករបស់គេបានធ្វើ និងអ្វីដែលពួកគេបានកសាងឡើង។
- យើងបានចម្លងអំបូរអ៊ីស្រាអែលឱ្យផុតពីសមុទ្រ ហើយ ពួកគេបានទៅជួបក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូប សំណាករបស់ពួកគេ។ ពួកគេបាននិយាយថាៈ ឱមូសា. សូមអ្នកធ្វើ ឱ្យពួកយើងមានម្ចាស់(ដើម្បីគោរពសក្ការៈ) ដូចដែលពួកគេមាន ម្ចាស់ផង។ គេ(មូសា)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ។
- ពិតប្រាកដណាស់ ពួកទាំងនោះនឹងត្រូវគេបំផ្លាញដោយ សារតែអ្វីដែលពួកគេងប់ងុលនឹងវា(អំពើស្ហ៊ីរិក) ហើយអ្វីដែលពួក គេធ្លាប់ធ្វើនោះគឺគ្មានផលឡើយ។
- មូសាបានពោលថាៈ តើសមដែរឬទេដែលខ្ញុំត្រូវស្វែង រកម្ចាស់ផេ្សងពីអល់ឡោះសម្រាប់ពួកអ្នក ខណៈដែលទ្រង់បាន លើកតម្កើងពួកអ្នកជាងគេ(ដោយតែងតាំងអ្នកនាំសារជាច្រើន ចេញពីពួកអ្នក)នៅលើពិភពទាំងអស់នោះ
- ហើយចូរពួកអ្នកចងចាំ. នៅពេលដែលយើងបានរំដោះ ពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន ដោយពួកគេឱ្យពួកអ្នក ភ្លក្សរសជាតិទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុស និង ទុកជីវិតកូនស្រីរបស់ពួកអ្នក។ នេះជាការសាកល្បងមួយយ៉ាងធំ ពីម្ចាស់របស់ពួកអ្នក។
- យើងបានសន្យាជាមួយមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀត ទើបពេលវេលាជួបម្ចាស់របស់ គេគ្រប់ចំនួនសែសិបយប់។ ហើយមូសាបានពោលទៅកាន់បងប្រុស របស់គេហារូនថាៈ អ្នកត្រូវជំនួសកន្លែងខ្ញុំ និងត្រូវណែនាំក្រុមរបស់ ខ្ញុំ(ឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះតែមួយ) ហើយកុំដើរ តាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឱ្យសោះ។
- ហើយនៅពេលមូសាបានមកតាមការកំណត់របស់យើង ហើយម្ចាស់របស់គេបានមានបន្ទូលទៅកាន់គេ(ដាក់បញ្ជា និងហាម ឃាត់) មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញ ដល់ខ្ញុំ ដើម្បីឱ្យខ្ញុំបានមើលឃើញទ្រង់ផង។ ទ្រង់បានមានបន្ទូលថាៈ អ្នកនឹងមិនអាចមើលឃើញយើងបានឡើយ ប៉ុន្ដែចូរអ្នកក្រឡេក មើលទៅភ្នំនោះ(ភ្នំតូរ) បើភ្នំនោះស្ថិតនៅនឹងថ្កល់មួយកន្លែងរបស់ វា អ្នកប្រាកដជានឹងឃើញយើង។ ហើយនៅពេលដែលម្ចាស់របស់ គេបានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឱ្យភ្នំនោះក្លាយជា ធូលី ពេលនោះមូសាបានដួលសន្លប់នៅលើដី។ នៅពេលដែលមូសា ដឹងខ្លួនឡើងវិញ គាត់បានពោលថាៈ ទ្រង់មហាស្អាតស្អំ. ខ្ញុំសូម សារភាពកំហុសចំពោះទ្រង់ ហើយខ្ញុំជាអ្នកមានជំនឿមុនគេ។
- អល់ឡោះបានមានបន្ទូលថាៈ ឱមូសា. ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកទៅកាន់មនុស្សលោកដោយនាំសារ និង បន្ទូលផ្ទាល់របស់យើង។ ហេតុនេះ ចូរអ្នកទទួលយកនូវអ្វីដែល យើងបានផ្ដល់ឱ្យអ្នក ហើយអ្នកត្រូវស្ថិតនៅក្នុងចំណោមអ្នកដែល ដឹងគុណ។
- យើងបានកត់ត្រាឱ្យមូសានៅក្នុងគម្ពីរតាវរ៉តគ្រប់អ្វីៗ ទាំងអស់ ជាការទូន្មាននិងជាការបំភ្លឺនូវអ្វីៗទាំងនោះ។ ហេតុនេះ ចូរអ្នកទទួលយកវា(គម្ពីរតាវរ៉ត)ដោយខ្ជាប់ខ្ជួន ហើយចូរអ្នក បង្គាប់បញ្ជាក្រុមរបស់អ្នកឱ្យពួកគេទទួលយកវាដោយប្រសើរ បំផុត។ យើងនឹងបង្ហាញដល់ពួកអ្នកនូវកន្លែងរបស់ពួកជនល្មើស។
- យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដី ដោយគ្មានការពិតចេញពីបណ្ដាភស្ដុតាងរបស់យើង ហើយបើពួកគេ ឃើញរាល់ភសុ្ដតាងវិញនោះ ក៏ពួកគេគ្មានជំនឿនឹងវាដែរ។ ហើយ បើពួកគេឃើញមាគ៌ាត្រឹមត្រូវ ពួកគេក៏មិនទទួលយកវាធ្វើជាមាគ៌ា ដែរ។ តែបើពួកគេឃើញមាគ៌ាដែលវងេ្វងវិញនោះ ពួកគេទទួល យកវាធ្វើជាមាគ៌ាភ្លាម។ នោះដោយសារតែពួកគេបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងបានធេ្វសប្រហែសពីវា។
- ពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងបានបដិសេធនឹងជំនួបថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ ពួកគេបានវិនាសអន្ដរាយ។ គេ(អល់ឡោះ)មិនតបស្នងឱ្យពួកគេ ក្រៅពីអ្វីដែលពួកគេបានសាងនោះឡើយ។
- ក្រុមរបស់មូសាបានយកគ្រឿងអលង្ការបស់ពួកគេធ្វើ ជារូបរាងកូនគោដែលវាមានសំឡេងក្រោយពីគេអវត្ដមាន។ តើ ពួកគេមិនឃើញទេឬថា វា(កូនគោ)ពិតជាមិនអាចនិយាយ និង មិនអាចចង្អុលបង្ហាញផ្លូវដល់ពួកគេនោះ? ពួកគេបានយកវា(ធ្វើ ជាម្ចាស់) ហើយពួកគេជាពួកដែលបំពាន។
- នៅពេលពួកគេមានការសោកស្ដាយយ៉ាងខ្លាំងដោយ ទង្វើរបស់ពួកគេ ហើយពួកគេបានឃើញថា ពិតប្រាកដណាស់ ពួក គេពិតជាស្ថិតក្នុងភាពវងេ្វង។ ពួកគេក៏បានអង្វរថាៈ ពិតប្រាកដ ណាស់ ប្រសិនបើម្ចាស់របស់ពួកយើងមិនអាណិតស្រឡាញ់ និងមិន អភ័យទោសដល់ពួកយើងទេនោះ ច្បាស់ជាពួកយើងនឹងក្លាយជាពួក ដែលខាតបង់ជាមិនខាន។
- នៅពេលដែលមូសាបានវិលត្រលប់មករកក្រុមរបស់គាត់ វិញដោយកំហឹង និងសោកស្ដាយក៏បានពោលថាៈ អ្វីដែលពួកអ្នក បានធ្វើ(គោរពកូនគោ)បន្ទាប់ពីខ្ញុំអវត្ដមាននោះគឺអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់ជាងកាតព្វកិច្ចនៃម្ចាស់របស់ពួកអ្នកមក ដល់ឬ? គាត់បានគ្រវែងផែនគម្ពីរតាវរ៉ត ហើយបានចាប់សក់ក្បាល បងប្រុសគាត់(ហារូន)ទាញកន្ដ្រាក់វាមករកគាត់។ ពេលនោះ ហារូនបានពោលថាៈ ឱកូនប្រុសម្ដាយរបស់ខ្ញុំ. ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាអ្នកទន់ខ្សោយ ហើយពួកគេស្ទើរតែ សម្លាប់ខ្ញុំ(នៅពេលខ្ញុំបានឃាត់ពួកគេក្នុងការគោរពកូនគោ)។ ចូរ អ្នកកុំធ្វើឱ្យសត្រូវសប្បាយរីករាយដោយសារទណ្ឌកម្មរបស់អ្នក មកលើខ្ញុំ ហើយអ្នកកុំចាត់ទុកខ្ញុំរួមជាមួយក្រុមដែលបំពានអ្វី។
- មូសាបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា អភ័យទោសដល់ខ្ញុំ និងបងប្រុសរបស់ខ្ញុំ ព្រមទាំងបញ្ចូលពួកយើង ឱ្យស្ថិតក្រោមការអាណិតស្រឡាញ់របស់ទ្រង់ផង។ ហើយទ្រង់ជា អ្នកដែលអាណិតស្រឡាញ់ជាងគេបំផុត។
- ពិតប្រាកដណាស់ ចំពោះពួកដែលបានយកកូនគោ(ធ្វើ ជាម្ចាស់) ពួកគេនឹងទទួលបាននូវការខឹងសម្បាពីម្ចាស់របស់ពួកគេ និងភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ ដូច្នោះដែរ យើង តបស្នងចំពោះពួកដែលប្រឌិតភូតកុហក។
- ចំពោះពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ ក្រោយមក ពួកគេបានសុំអភ័យទោស ហើយពួកគេមានជំនឿបន្ទាប់ពីនោះ ពិតប្រាកដណាស់ម្ចាស់របស់អ្នកក្រោយពីនោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ហើយនៅពេលដែលកំហឹងបានរំសាយចេញពីមូសា គាត់ បានយកផែនចារិកមកវិញ ហើយនៅក្នុងការសរសេររបស់វានោះ គឺមានការចង្អុលបង្ហាញនិងការអាណិតស្រឡាញ់ចំពោះបណ្ដាអ្នក ដែលកោតខ្លាចម្ចាស់របស់ពួកគេ។
- ហើយមូសាបានជ្រើសរើសបុរសចិតសិបនាក់(អ្នកគ្រាន់ បើ)ពីក្រុមរបស់គេចំពោះការកំណត់របស់យើង។ ហើយពេលដែល ការរញ្ជួយដីបានឆក់យកជីវិតពួកគេ មូសាបានពោលថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់គួរតែបំផ្លាញពួកគេ និងខ្ញុំមុនទៅ។ តើទ្រង់បំផ្លាញពួកយើងដោយសារតែអ្វីដែលពួក ល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្ដឬ? ទង្វើទាំងនេះ(ការ គោរពរូបសំណាកកូនគោ)គ្រាន់តែជាការសាកល្បងរបស់ទ្រង់ ដែលធ្វើឱ្យវងេ្វងដោយសារវាចំពោះអ្នកណាដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ហើយទ្រង់ចង្អុលបង្ហាញអ្នកណាដែលទ្រង់មានចេតនា។ ទ្រង់គឺជាអ្នកគ្រប់គ្រងពួកយើង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស ឱ្យពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ហើយទ្រង់គឺ ជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។
- ហើយសូមទ្រង់មេត្ដាកំណត់អំពើល្អសម្រាប់ពួកយើង នៅក្នុងលោកិយនេះ និងថ្ងៃបរលោកផង ពិតប្រាកដណាស់ ពួក យើងបានវិលត្រឡប់ទៅរកទ្រង់វិញហើយ។ អល់ឡោះបានមាន បន្ទូលថាៈ ទារុណកម្មរបស់យើងគឺយើងនឹងដាក់វាលើអ្នកណាដែល យើងមានចេតនា ហើយការអាណិតស្រឡាញ់របស់យើងគឺបាន ជ្រួតជ្រាបទៅលើអ្វីៗទាំងអស់។ យើងនឹងកំណត់វា(ការអាណិត ស្រឡាញ់)សម្រាប់បណ្ដាអ្នកដែលកោតខ្លាច និងបណ្ដាអ្នកដែល បរិច្ចាគហ្សាកាត់ ព្រមទាំងអ្នកដែលមានជំនឿនឹងភស្ដុតាងទាំង ឡាយរបស់យើង។
- បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ដែលជា ណាពីមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេដឹងពីលក្ខណៈ របស់គាត់ដែលត្រូវបានសរសេរក្នុងគម្ពីរតាវរ៉តនិងអ៊ីញជីលដែល មាន(នៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ ពួកគេអំពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ (ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំង លុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរ ដែលធ្លាប់ មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និង លើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(គម្ពីរ គួរអាន)ដែលគេបានបញ្ចុះ មកឱ្យគាត់នោះ អ្នកទាំងនោះគឺជាអ្នក ដែលជោគជ័យ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោកទាំង ឡាយ. ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទិ្ធរបស់ទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាអ្នកធ្វើឱ្យរស់និងជាអ្នកធ្វើឱ្យស្លាប់។ ដូចេ្នះចូរពួកអ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដែល ជាណាពីមិនចេះអាន និងមិនចេះសរសេរដែលគាត់មានជំនឿលើ អល់ឡោះនិងជឿគ្រប់ពាក្យសំដីរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ។
- ក្នុងចំណោមក្រុមរបស់មូសាមានមួយក្រុមដែលចង្អុល បង្ហាញអ្នកដទៃទៅរកការពិត និងកាត់សេចក្ដីដោយយុត្ដិធម៌។
- យើងបានបំបែកពួកគេជាដប់ពីរក្រុមតាមពូជអំបូរ នីមួយៗ។ ហើយយើងបានផ្ដល់វ៉ាហ៊ីចំពោះមូសានៅពេលដែល ក្រុមរបស់គេបានសុំទឹកពីគេ។ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នក។ បន្ទាប់មកថ្មនោះបានបាញ់ទឹកចេញពីវាដប់ពីររន្ធ។ ពិតប្រាកដណាស់ ក្រុមនីមួយៗបានដឹងពីកន្លែងផឹកទឹករបស់ពួកគេ។ ហើយ យើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកគេ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា និងសត្វក្រួចឱ្យពួកគេ។ ចូរពួកអ្នកបរិភោគចំណី អាហារល្អៗដែលយើងបានផ្ដល់ឱ្យពួកអ្នក។ ហើយពួកគេមិនបាន បំពានលើយើងឡើយ ក៏ប៉ុន្ដែពួកគេទេដែលបំពានលើខ្លួនឯងនោះ។
- ហើយ(ចូរចងចាំ)នៅពេលដែលមានគេនិយាយទៅ កាន់ពួកគេថាៈ ចូរពួកអ្នករស់នៅទីក្រុង(ក្រុងយេរូសាឡឹម)នេះ ចុះ ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលមាននៅទីនោះតាមសេច-ក្ដីត្រូវការរបស់ពួកអ្នក ហើយពួកអ្នកត្រូវសុំថាៈ សូមអល់ឡោះ មេត្ដាលើកលែងទោសឱ្យយើងខ្ញុំផង ហើយពួកអ្នកត្រូវចូលតាម ទ្វារដោយឱនលំទោន យើងនឹងលើកលែងឱ្យពួកអ្នកនូវកំហុសឆ្គង របស់ពួកអ្នក។ យើងនឹងបន្ថែម(ផលបុណ្យ)ទៅលើបណ្ដាអ្នក ដែលសាងអំពើល្អ។
- ប៉ុន្ដែពួកបំពានមួយចំនួនបានកែប្រែពាក្យផេ្សងដែលគេ បានប្រើទៅចំពោះពួកគេ។ ហេតុនេះ យើងបានបញ្ចុះទារុណកម្មពី លើមេឃទៅលើពួកគេតាមអ្វីដែលពួកគេបានបំពាន។
- ហើយចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អំបូរអ៊ីស្រា-អែល)អំពីភូមិស្រុកដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួក គេបំពាននៅថ្ងៃសៅរ៍ នាពេលដែលត្រីរបស់ពួកគេបានផុសយ៉ាង ច្រើនមកកាន់ពួកគេនៅថ្ងៃសៅរ៍ ហើយនៅថ្ងៃក្រៅពីថ្ងៃសៅរ៍ ត្រី ទាំងនោះមិនមកកាន់ពួកគេឡើយ។ ដូចេ្នះហើយយើងសាកល្បង ពួកគេនូវអ្វីដែលពួកគេធ្លាប់ប្រឆាំង(បទបញ្ជារបស់អល់ឡោះ)។
- (ចូរចងចាំ)នៅពេលដែលប្រជាជាតិមួយនៃពួកគេបាន និយាយថាៈ តើហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះ ជិតនឹងបំផ្លាញពួកគេ ឬធ្វើទារុណកម្មពួកគេនូវទារុណកម្មយ៉ាងខ្លាំង ក្លានោះ? ពួកគេ(អ្នកណែនាំ)បានតបថាៈ គឺដើម្បីដោះសាចំពោះ ម្ចាស់របស់ពួកអ្នក ហើយសង្ឃឹមថាពួកគេនឹងកោតខ្លាចអល់ឡោះ។
- ហើយនៅពេលដែលពួកគេបានភេ្លចនូវអ្វីដែលគេបាន ក្រើនរំលឹកនោះ យើងបានរំដោះតែពួកដែលហាមឃាត់គ្នាអំពី ប្រការអាក្រក់ ហើយយើងបានដាក់ទៅលើពួកដែលបានបំពាន (នេសាទនៅថ្ងៃសៅរ៍)នូវទារុណកម្មយ៉ាងខ្លាំងដោយសារតែពួកគេ ធ្លាប់ប្រព្រឹត្ដបទល្មើស។
- ហើយនៅពេលដែលពួកគេបានបំពានហួសពីអ្វីដែលគេ បានហាមឃាត់នោះ ពេលនោះយើងបានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកក្លាយជាសត្វស្វាដ៏វេទនាចុះ។
- ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំ-ម៉ាត់)បានប្រកាសថាៈ ទ្រង់ប្រាកដជានឹងបញ្ជូនអ្នកដែលធ្វើបាប ពួកគេ(យ៉ាហ៊ូទី)ដោយទារុណកម្មដ៏អាក្រក់ទៅកាន់ពួកគេរហូត ដល់ថ្ងៃបរលោក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដាក់ ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហា អភ័យទោស មហាអាណិតស្រឡាញ់។
- ហើយយើងបានបំបែកពួកគេ(អំបូរអ៊ីស្រាអែល)ជា ក្រុមៗនៅលើផែនដីនេះ។ មួយចំនួននៃពួកគេជាអ្នកសាងអំពើល្អ និងមួយចំនួនទៀតមិនបានសាងដូចេ្នះទេ។ យើងបានសាកល្បង ពួកគេនូវប្រការល្អ និងប្រការអាក្រក់ជាច្រើន។ សង្ឃឹមថាពួកគេ នឹងវិលត្រលប់(ទៅសាងអំពើល្អ)។
- ហើយមានអ្នកជំនាន់ក្រោយបានស្នងបន្ទាប់ពីពួកគេ ដែលអ្នកទាំងនោះបានទទួលមរតកគម្ពីរ(តាវរ៉ត)ហើយនោះ ពួក គេបែរជាទទួលយកទ្រព្យសម្បត្ដិដ៏តិចតួចក្នុងលោកិយនេះទៅវិញ ហើយពួកគេនិយាយថាៈ ពួកយើងនឹងត្រូវអល់ឡោះអភ័យទោស ឱ្យ។ ប្រសិនបើទ្រព្យសម្បត្ដិដូចនោះមកដល់ពួកគេ ពួកគេពិតជា ទទួលយកវា។ តើគេមិនបានដាក់កិច្ចសន្យាទៅលើពួកគេក្នុង (ការអនុវត្ដតាម)គម្ពីរតាវរ៉តដោយមិនឱ្យពួកគេនិយាយទៅលើ អល់ឡោះក្រៅពីការពិតនោះទេឬ? ហើយពួកគេក៏បានសិក្សានូវអ្វី ដែលមាននៅក្នុងគម្ពីរនោះដែរ។ លំនៅដ្ឋាននាថ្ងៃបរលោកគឺប្រសើរ បំផុតចំពោះអ្នកដែលកោតខ្លាច។ តើពួកអ្នកមិនស្វែងយល់ទេឬ
- ចំពោះបណ្ដាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរតាវរ៉ត និងប្រតិបត្ដិសឡាត ពិតប្រាកដណាស់យើងមិនធ្វើឱ្យបាត់បង់នូវ ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។
- ហើយ(ចូរចងចាំ)នៅពេលដែលយើងបានលើកភ្នំដាក់ ពីលើពួកគេ(អំបូរអ៊ីស្រាអែល) វាហាក់ដូចជាពពក ហើយពួកគេ បាននឹកស្មានថា ពិតប្រាកដណាស់ ភ្នំនោះធ្លាក់សង្កត់ពួកគេ។ (យើង បានមានបន្ទូលថា) ចូរពួកអ្នកទទួលយក(គម្ពីរតាវរ៉ត)ដោយខ្ជាប់ ខ្ជួននូវអ្វីដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកចងចាំនូវអ្វី ដែលមាននៅក្នុងវា ដើម្បីឱ្យពួកអ្នកកោតខ្លាច។
- ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបាន បពោ្ចញអំបូរអាដាំអំពីខ្នងរបស់ពួកគេនូវកូនចៅរបស់ពួកគេ ហើយ ទ្រង់បានឱ្យពួកគេធ្វើសាក្សីលើខ្លួនឯងថាៈ តើយើងមិនមែនជាម្ចាស់ របស់ពួកអ្នកទេឬ? ពួកគេបាននិយាយថាៈ មិនដូច្នោះទេ. ពួកយើង បានធ្វើសាក្សីថា ទ្រង់ជាម្ចាស់របស់ពួកយើង។ (យើងសួរដូចេ្នះ) ខ្លាចក្រែងពួកអ្នកនិយាយនៅថ្ងៃបរលោកថាៈ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់បានដឹងពីបញ្ហានេះឡើយ។
- ឬពួកអ្នកនិយាយថាៈ តាមពិតជីដូនជីតារបស់ពួកយើង បានធ្វើស្ហ៊ីរិកតាំងពីមុនមកម៉េ្លះ ហើយពួកយើងខ្ញុំគ្រាន់តែជាកូនចៅ ជំនាន់ក្រោយពីពួកគាត់ប៉ុណ្ណោះ។ តើទ្រង់បំផ្លាញពួកយើងដោយ សារតែពួកដែលប្រព្រឹត្ដខុស(ជំនាន់មុន)ធ្លាប់បានប្រព្រឹត្ដឬ
- ហើយដូចេ្នះដែរ យើងបញ្ជាក់់នូវភស្ដុតាងយ៉ាងច្បាស់ ជាច្រើន ហើយសង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅរកមាគ៌ាត្រឹមត្រូវវិញ)។
- ចូរអ្នក(មូហាំម៉ាត់)អធិប្បាយដល់ពួកគេនូវដំណឹង របស់អ្នកដែលយើងបានផ្ដល់ឱ្យគេនូវបណ្ដាភស្ដុតាងរបស់យើង។ តែគេបានបោះបង់វា ហើយស្ហៃតនបានអូសទាញគេ រួចគេក៏ស្ថិត ក្នុងចំណោមពួកដែលវងេ្វង។
- ប្រសិនបើយើងមានចេតនា យើងពិតជាលើកតម្កើង គេតាមរយៈវា(អាយ៉ាត់)។ ក៏ប៉ុន្ដែបុគ្គលនោះបានរេទៅរកជីវិត លោកិយវិញ និងបានធ្វើតាមចំណង់ចិត្ដរបស់គេ។ ដូចេ្នះបុគ្គលនោះ ប្រៀបដូចជាសត្វឆ្កែ ប្រសិនបើអ្នកដេញវា ឬលែងវាចោល ក៏វា នៅតែលៀនអណ្ដាតដដែល។ នោះហើយគឺជាការប្រៀបធៀបក្រុម ដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង។ ដូចេ្នះ ចូរអ្នក(មូហាំ-ម៉ាត់)និទានរឿងទាំងនោះដើម្បីឱ្យពួកគេគិតពិចារណាចុះ។
- ការប្រៀបធៀបក្រុមដែលបានបដិសេធនឹងអាយ៉ាត់ៗ របស់យើង ហើយពួកគេធ្លាប់បានបំពានលើខ្លួនឯងនោះគឺអាក្រក់ បំផុត។
- អ្នកណាហើយដែលអល់ឡោះចង្អុលបង្ហាញ អ្នកនោះ ពិតជាអ្ម្នកដែលទទួលបានការចង្អុលបង្ហាញ។ រីឯអ្នកណាហើយដែល គេធ្វើឱ្យវងេ្វង ពួកទាំងនោះគឺជាពួកដែលខាតបង់។
- ហើយជាការពិតណាស់ យើងបានបង្កើតជិន និងមនុស្ស លោកភាគច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ។ ពួកគេមានចិត្ដ តែពួកគេមិនចេះស្វែងយល់នឹងវា។ ពួកគេមានភ្នែក តែពួកគេមិន មើលនឹងវា។ ពួកគេមានត្រចៀក តែពួកគេមិនស្ដាប់នឹងវា។ ពួក ទាំងនោះប្រៀបដូចជាសត្វពាហនៈ តែផ្ទុយទៅវិញពួកគេវងេ្វងជាង សត្វពាហនៈទៅទៀត។ ពួកទាំងនោះជាពួកដែលធេ្វសប្រហែស។
- ហើយបណ្ដាឈ្មោះដ៏ល្អប្រពៃជាកម្មសិទ្ធិរបស់ អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំទ្រង់តាមរយៈឈ្មោះទាំង នោះចុះ។ ហើយចូរពួកអ្នកបោះបង់ចោលពួកដែលកែប្រែបណ្ដា ឈ្មោះរបស់ទ្រង់។ ពួកគេនឹងត្រូវគេតបស្នងនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដ។
- ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺ ប្រជាជាតិដែលពួកគេចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវ ហើយដោយ ភាពត្រឹមត្រូវនេះ ពួកគេអនុវត្ដនូវភាពយុតិ្ដធម៌។
- ហើយពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង យើងនឹងអូសទាញពួកគេបន្ដិចម្ដងៗ(ទៅរកសេចក្ដីវិនាសអន្ដរាយ និងផ្ដន្ទាទោស)តាមរូបភាពដែលពួកគេមិនដឹងខ្លួន។
- តែយើងពន្យារពេលឱ្យពួកគេ។ ពិតប្រាកដណាស់ វិធី សាស្ដ្ររបស់យើងគឺរឹងមាំបំផុត។
- តើពួកគេមិនពិចារណាទេឬ? មិត្ដរបស់ពួកគេ(មូហាំ-ម៉ាត់)មិនមែនជាមនុស្សវិកលចរិតឡើយ។ គេគ្មានអ្វីក្រៅពីជាអ្នក ដាស់តឿនព្រមានដ៏ជាក់ច្បាស់នោះឡើយ។
- តើពួកគេមិនសម្លឹងមើលការគ្រប់គ្រងមេឃជាច្រើន ជាន់ និងផែនដី និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលអល់ឡោះបាន បង្កើត ហើយ(ភាពអន្ដរាយ)អាចនឹងមកដល់ចុងបពា្ចប់នៃជីវិត របស់ពួកគេទេឬ? តើមានពាក្យសំដីណាបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ
- អ្នកណាហើយដែលអល់ឡោះធ្វើឱ្យវងេ្វង គឺគ្មានអ្នក ចង្អុលបង្ហាញដល់គេឡើយ។ ហើយអល់ឡោះបោះបង់ចោលពួក ទាំងនោះឱ្យស្ថិតក្នុងភាពវងេ្វងរបស់ពួកគេដោយពួកគេមានការ ស្ទាក់ស្ទើរ។
- ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃបរលោកថាៈ តើ ពេលណាទើបវាកើតឡើង? ចូរអ្នកពោលថាៈ តាមពិតការដឹងពី បញ្ហាវានៅលើម្ចាស់របស់ខ្ញុំតែមួយគត់។ គ្មាននរណាម្នាក់អាច បញ្ជាក់ប្រាប់ពីពេលកំណត់របស់វាក្រៅពីទ្រង់ឡើយ។ វាអាថ៌កំបាំង បំផុតសម្រាប់អ្នកដែលរស់នៅលើមេឃជាច្រើនជាន់ និងផែនដី។ វានឹងកើតឡើងដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកហាក់ដូចជាអ្នក ដឹងពិតប្រាកដអំពីបញ្ហានេះ។ ចូរអ្នកពោលថាៈ ជាការពិតណាស់ ការដឹងពីបញ្ហារបស់វាគឺនៅលើអល់ឡោះតែមួយគត់ តែមនុស្ស ភាគច្រើនមិនដឹងឡើយ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផល ប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញ ពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនា ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងនៃអាថ៌កំបាំង ខ្ញុំពិតជានឹងបង្កើននូវ អំពើល្អយ៉ាងច្រើន ហើយគ្មានអំពើអាក្រក់ណាមកបៀតបៀនរូប ខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ ដំំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ។
- អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយគត់(អាដាំ)ហើយអល់ឡោះបានបង្កើតចេញពីគាត់នូវ ភរិយារបស់គាត់(ហាវ៉ា) ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជា មួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃ ពោះដ៏ស្រាល ហើយនាងបន្ដពរពោះនោះ។ នៅពេលផ្ទៃពោះនោះ មានភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់ របស់ពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យ ពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។
- ក្រោយមកនៅពេលដែលអល់ឡោះបានប្រទានឱ្យពួក គាត់ទាំងពីរនូវកូនដ៏ល្អម្នាក់ ពួកគាត់ទាំងពីរក៏បានធ្វើស្ហ៊ីរិកចំពោះ អល់ឡោះ(ក្នុងការដាក់ឈ្មោះកូន)នូវអ្វីដែលទ្រង់បានប្រទានឱ្យ ពួកគេទាំងពីរនេះទៅវិញ។ ហើយអល់ឡោះខ្ពង់ខ្ពស់អំពីអ្វីដែល ពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
- តើពួកអ្នកប្រព្រឹត្ដស្ហ៊ីរិកចំពោះអល់ឡោះនូវវត្ថុដែលមិន អាចបង្កើតអ្វីបាន តែពួកគេត្រូវបានគេបង្កើតនោះឬ
- ហើយវាទាំងនោះ(រូបសំណាក)គ្មានលទ្ធភាពជួយដល់ ពួកគេ(ពួកមូស្ហរីគីន)បានឡើយ ហើយពួកវាផ្ទាល់ក៏គ្មានលទ្ធភាព ជួយខ្លួនឯងដែរ។
- ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនអាចធ្វើតាមពួកអ្នកឡើយ។ វាដូចតែ គ្នាទេ ទោះបីជាពួកអ្នកបានបួងសួងសុំពួកវា ឬពួកអ្នកនៅស្ងៀម ក៏ដោយ។
- ពិតប្រាកដណាស់ ពួកដែលពួកអ្នកកំពុងបួងសួងសុំផេ្សង ពីអល់ឡោះនោះ គឺជាខ្ញុំរបស់អល់ឡោះដូចពួកអ្នកដែរ។ ដូចេ្នះ ចូរ ពួកអ្នកបួងសួងសុំពួកគេ ហើយឱ្យពួកគេឆ្លើយតបចំពោះពួកអ្នក មើល. ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ។
- តើពួកវា(រូបសំណាក)មានជើងអាចដើរ ឬពួកវាមាន ដៃអាចកាន់ ឬពួកវាមានភ្នែកអាចមើល ឬពួកវាមានត្រចៀកអាច ស្ដាប់បានឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបួងសួងសុំ ម្ចាស់(រូបសំណាក)របស់ពួកអ្នក បន្ទាប់មកពួកអ្នកប្រើល្បិចកល តតាំងជាមួយខ្ញុំចុះ ហើយកុំបន្ធូរដៃឱ្យខ្ញុំឱ្យសោះ។
- ពិតប្រាកដណាស់ អ្នកគាំពាររបស់ខ្ញុំនោះ គឺអល់ឡោះ ដែលបានបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ជាអ្នកគាំពារបណ្ដាអ្នក ដែលធ្វើអំពើល្អ។
- ហើយពួកដែលពួកអ្នកកំពុងតែបួងសួងសុំផេ្សងពីទ្រង់ នោះ ពួកគេមិនអាចជួយពួកអ្នកបានឡើយ ហើយពួកគេក៏មិនអាច ជួយខ្លួនឯងបានដែរ។
- ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនឮឡើយ។ អ្នកឃើញពួកវា ខណៈដែល ពួកវាកំពុងសម្លឹងមើលអ្នក តែពួកវាមើលមិនឃើញឡើយ។
- ចូរអ្នក(មូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ និង ប្រើគ្នាឱ្យធ្វើល្អ និងចៀសវាងពីទង្វើរបស់ពួកដែលល្ងង់ខ្លៅ(កុំផ្ដ ន្ទាទោសពួកគេ)។
- ហើយប្រសិនបើមានការអុចអាលពីស្ហៃតនកើតមាន ចំពោះអ្នក ចូរអ្នកសុំពីអល់ឡោះឱ្យបញ្ចៀសឱ្យឆ្ងាយ(ពីវា)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
- ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ នៅពេលក្រុមស្ហៃតនបានមករំខានដល់ពួកគេ ពួកគេនឹកឃើញ អល់ឡោះ។ ហើយនៅពេលនោះពួកគេគឺជាពួកដែលមើលឃើញ (ប្រការដែលត្រឹមត្រូវ)។
- តែបងប្អូនរបស់ពួកគេ(ស្ហៃតននិងជិន)នៅតែជំរុញពួក គេឱ្យធ្លាក់ក្នុងភាពវងេ្វង ក្រោយមកពួកគេគ្មានទីបពា្ចប់ឡើយ។
- ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)មិនបាននាំមក ដល់ពួកគេនូវអាយ៉ាត់ណាមួយនោះ ពួកគេបាននិយាយថាៈ ហេតុ អ្វីបានជាអ្នកមិនប្រឌិតវាមក? ចូរអ្នកពោលថាៈ តាមពិតខ្ញុំធ្វើតាម អ្វីដែលគេបញ្ចុះមកឱ្យខ្ញុំពីម្ចាស់របស់ខ្ញុំតែប៉ុណ្ណោះ។ នេះ(គម្ពីរ គួរអាន)គឺជាភស្ដុតាងទាំងឡាយមកពីម្ចាស់របស់ពួកអ្នក និងជា ការចង្អុលបង្ហាញ ហើយនិងជាការអាណិតស្រឡាញ់សម្រាប់ក្រុម ដែលមានជំនឿ។
- នៅពេលដែលមានគេសូត្រគម្ពីរគួរអាន ចូរពួកអ្នក ស្ដាប់វា និងត្រូវស្ងៀមស្ងាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបានការ អាណិតស្រឡាញ់។
- ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកទៅចំពោះម្ចាស់របស់ អ្នកនៅក្នុងខ្លួនប្រាណរបស់អ្នកដោយឱនលំទោន និងកោតខ្លាចចុះ ហើយមិនត្រូវបពោ្ចញសំឡេងខ្លាំងៗនៅពេលព្រឹកនិងពេលរសៀល ឡើយ ហើយកុំធ្វើឱ្យខ្លួនរបស់អ្នកស្ថិតនៅក្នុងចំណោមពួកដែល ធេ្វសប្រហែសឱ្យសោះ។
- ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅជិតម្ចាស់របស់អ្នក (ម៉ាឡាអ៊ីកាត់) ពួកគេមិនដែលក្រអឺតក្រទមអំពីការគោរពប្រតិបត្ដិចំពោះអល់ឡោះឡើយ ផ្ទុយទៅវិញពួកគេលើកតម្កើងទ្រង់ និង ស៊ូជូតចំពោះទ្រង់។