8.The Spoils of War
- ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីជ័យភណ្ឌ។ ចូរអ្នកពោល ថាៈ ជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះនិងអ្នកនាំសារ។ ចូរ ពួកអ្នកកោតខ្លាចអល់ឡោះ និងផ្សះផ្សាគ្នារាល់បញ្ហា ដែលកើត មានរវាងពួកអ្នក។ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។
- តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។
- គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគអំពីអ្វីដែល យើងបានផ្ដល់ឱ្យពួកគេ។
- អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួក គេនឹងទទួលបានឋានៈដ៏ខ្ពង់ខ្ពស់ និងការអភ័យទោស ហើយនិង លាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។
- (ពួកអ្នកបានខ្វែងយោបល់គ្នាពីបញ្ហាជ័យភណ្ឌ)ដូចនេះម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានប្រើឱ្យអ្នកចាកចេញពីលំនៅដ្ឋានរបស់ អ្នកយ៉ាងពិតប្រាកដ។ ហើយពិតប្រាកដណាស់ មួយក្រុមនៃអ្នក មានជំនឿមិនពេញចិត្ដ(ក្នុងការចាកចេញពីលំនៅដ្ឋាន)ឡើយ។
- ពួកគេជជែកដេញដោលជាមួយអ្នកនៅក្នុងរឿងពិតបន្ទាប់ពី វាបានលាតត្រដាងហើយនោះ ហាក់បីដូចជាពួកគេត្រូវបានគេជំរុញ ឱ្យទៅរកសេចក្ដីស្លាប់ ខណៈដែលពួកគេកំពុងមើលឃើញ(សេចក្ដី ស្លាប់នៅចំពោះមុខ)។
- ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសន្យាជា មួយពួកអ្នក(មូស្លីមឱ្យមានជ័យជំនះ)លើក្រុមមួយនៃក្រុមទាំង ពីរ(កងទ័ព ឬក្រុមសត្វអូដ្ឋដឹកទំនិញ)ថាៈ ពិតប្រាកដណាស់ វាគឺ សម្រាប់ពួកអ្នក។ ហើយពួកអ្នកចង់បានក្រុមដែលគ្មានអាវុធ(ក្រុម សត្វអូដ្ឋដឹកទំនិញ)ជារបស់ពួកអ្នក។ ហើយអល់ឡោះចង់ពង្រឹង ការពិត(សាសនាអ៊ីស្លាម)តាមរយៈពាក្យពេចន៍របស់ទ្រង់ ហើយ ទ្រង់នឹងកាត់ផ្ដាច់ឫសគល់ពួកគ្មានជំនឿ(ឧ.នៅសមរភូមិបាទើរ)។
- (ទង្វើដូចនោះ)ដើម្បីអល់ឡោះនឹងបង្ហាញនូវការពិត (សាសនាអ៊ីស្លាម) ហើយទ្រង់នឹងលុបបំបាត់ការភូតកុហក(ស្ហ៊ីរិក) ទោះបីជាពួកដែលធ្វើអំពើអាក្រក់ស្អប់ខ្ពើមក៏ដោយ។
- (ចូរចងចាំ)នៅពេលដែលពួកអ្នកបានបួងសួងសុំជំនួយពី ម្ចាស់របស់ពួកអ្នក ហើយទ្រង់បានទទួលយកការបួងសួងសុំនោះ ពីពួកអ្នក(ដោយមានបន្ទូលថា) ជាការពិតណាស់ យើងជាអ្នកជួយ ពួកអ្នកដោយបញ្ជូនម៉ាឡាអ៊ីកាត់មួយពាន់រូបជាបន្ដបន្ទាប់។
- ហើយអល់ឡោះធ្វើយ៉ាងនេះគ្មានអ្វីក្រៅពីការផ្ដល់ដំណឹង រីករាយ និងដើម្បីធ្វើឱ្យចិត្ដរបស់ពួកអ្នកនឹងនរដោយសារវា(ជ័យជំនះ)នោះទេ។ ហើយគ្មានជ័យជំនះណាក្រៅពីជ័យជំនះមកពី អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
- (ចូរចងចាំ)នៅពេលដែលទ្រង់គ្របដណ្ដប់ពួកអ្នកដោយ ការងងុយគេងជាសុវត្ថិភាពពីទ្រង់។ ហើយទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃមកឱ្យពួកអ្នក ដើម្បីសំអាតពួកអ្នកតាមរយៈវា និងដើម្បី បំបាត់ការរំខានរបស់ស្ហៃតនចេញពីពួកអ្នក ហើយនិងដើម្បីពង្រឹង ចិត្ដរបស់ពួកអ្នក(ដោយមានភាពអត់ធ្មត់) ព្រមទាំងទ្រង់ធ្វើឱ្យ មានការងាយស្រួលក្នុងការដើរដោយសារទឹកភ្លៀងនោះ។
- (ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកផ្ដល់វ៉ាហ៊ីទៅ កាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងនៅជាមួយ(ជួយ) ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកពង្រឹងគោលជំហរបណ្ដាអ្នកដែលមាន ជំនឿចុះ យើងនឹងបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកដែល គ្មានជំនឿ។ ហើយចូរពួកអ្នកកាត់ក្បាលពួកគេ និងកាត់គ្រប់សន្លាក់ ឆ្អឹងទាំងអស់(ដៃជើង)ក្នុងចំណោមពួកគេ។
- ទាំងនោះគឺដោយសារពួកគេបានប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ជនណាដែលប្រឆាំងនឹងអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់អល់ឡោះគឺជាអ្នកដាក់ ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។
- ទាំងនោះ(គឺជាទណ្ឌកម្ម)។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិវាចុះ។ ហើយពិតប្រាកដណាស់ ទារុណកម្មនៃភ្លើងនរក នោះគឺសម្រាប់ពួកដែលគ្មានជំនឿ។
- ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលណាពួកអ្នកបានជួប ប្រទះពួកគ្មានជំនឿ(ជាសត្រូវរបស់អ្នក)នៅក្នុងសមរភូមិ ចូរពួក អ្នកកុំបែរខ្នងដាក់ពួកគេ(រត់ចោលជួរ)ឱ្យសោះ។
- ហើយនៅថ្ងៃនោះ អ្នកណារត់ចោលជួររបស់គេក្រៅពីការ រកល្បិចកលដើម្បីធ្វើសង្គ្រាម ឬដកថយទៅរកក្រុមរបស់គេផេ្សង ទៀតនោះ អ្នកនោះពិតជាបានវិលត្រឡប់មកវិញដោយទទួលការ ខឹងសម្បាពីអល់ឡោះ ហើយទីកន្លែងរបស់គេគឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
- ដូច្នោះ ពួកអ្នក(អ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ (ពួកមូស្ហរិគីនក្នុងសង្គ្រាមបាទើរ)ទេ។ ក៏ប៉ុន្ដែអល់ឡោះទេដែល បានសម្លាប់ពួកគេនោះ។ ហើយអ្នក(មូហាំម៉ាត់)មិនបានគ្រវែង ឡើយនៅពេលដែលអ្នកគ្រវែងនោះ ក៏ប៉ុន្ដែអល់ឡោះទេដែលបាន គ្រវែង។ ហើយទ្រង់សាកល្បងចំពោះបណ្ដាអ្នកដែលមានជំនឿនូវ ការសាកល្បងមួយដ៏ល្អ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។
- ដូច្នោះ(ការដែលពួកអ្នកទទួលបានជោគជ័យគឺមកពី អល់ឡោះ)។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែល ធ្វើឱ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយ។
- ប្រសិនបើពួកអ្នក(ពួកគ្មានជំនឿ)សុំពីអល់ឡោះ ដើម្បី ទទួលបានជ័យជំនះ(លើពួកបំពាន) ភាពជោគជ័យពិតជាបានមក ដល់ពួកអ្នកជាមិនខាន។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកបពា្ឈប់ការប្រឆាំង (ចំពោះអល់ឡោះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប្រសិន បើពួកអ្នកវិលត្រឡប់(ទៅរកការប្រឆាំង)វិញ យើងនឹងធ្វើឱ្យពួក អ្នកទទួលការបរាជ័យទៀតជាមិនខាន។ វាគ្មានប្រយោជន៍អ្វី សម្រាប់ពួកអ្នកឡើយ ទោះបីជាក្រុមរបស់ពួកអ្នកមានចំនួនច្រើន លើសលប់យ៉ាងណាក៏ដោយ។ ហើយអល់ឡោះពិតជានៅជាមួយ បណ្ដាអ្នកដែលមានជំនឿ។
- ឱបណ្ដាអ្នកមានជំនឿ. ចូរគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយកុំបោះបង់ចោលការគោរពប្រតិបត្ដិ នេះឱ្យសោះនៅពេលដែលពួកអ្នកបានដឹងឮ(គម្ពីរគួរអាន)ហើយ នោះ។
- ចូរពួកអ្នកកុំធ្វើឱ្យដូចពួកដែលបាននិយាយថាៈ ពួកយើង បានឮហើយ តែពួកគេមិនយកចិត្ដទុកដាក់នូវអ្វីដែលពួកគេបាន ឮឱ្យសោះ។
- ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់នៅចំពោះមុខ អល់ឡោះនោះ គឺអ្នកថ្លង់(បិទត្រចៀកមិនស្ដាប់) គ(មិននិយាយ ពីការពិត)ដែលមិនយល់អ្វីទាំងអស់។
- ហើយអល់ឡោះបានដឹងពីលក្ខណៈល្អប្រសើររបស់ពួកគេ ក្នុងការធ្វើឱ្យពួកគេបានយល់។ តែទោះបីជាទ្រង់ធ្វើឱ្យពួកគេស្ដាប់ យល់ក៏ដោយ ក៏ពួកគេនៅតែបែរចេញដដែល ថែមទាំងពួកគេជា អ្នកដែលប្រឆាំងទៀតផង។
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកឆ្លើយតបចំពោះ អល់ឡោះ និងអ្នកនាំសារ នៅពេលដែលគេបានអំពាវនាវពួកអ្នក ទៅរកអ្វីដែលគេធ្វើឱ្យពួកអ្នករស់ឡើងវិញ(ដើរតាមមាគ៌ា នៃសាស-នាអ៊ីស្លាម)។ ចូរពួកអ្នកជ្រាបថាៈ ពិតប្រាកដណាស់ អល់ឡោះអាច រារាំងរវាងមនុស្ស និងចិត្ដរបស់គេ(ដែលប៉ងប្រាថ្នា) ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ។
- ចូរពួកអ្នកកោតខ្លាចចំពោះភាពវឹកវរដែលមិនត្រឹមតែ ប៉ះពាល់ចំពោះពួកដែលបំពានក្នុងចំណោមពួកអ្នកប៉ុណ្ណោះទេ(តែ វាអាចប៉ះពាល់ទាំងអ្នកធ្វើល្អ និងអ្នកធ្វើអាក្រក់)។ ចូរពួកអ្នក ជ្រាបថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មយ៉ាងខ្លាំង ក្លាបំផុត។
- ចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកមានគ្នាតិច ហើយ ទន់ខ្សោយនៅទឹកដីនេះ(ម៉ាក្កះ) ខណៈដែលពួកអ្នកខ្លាចពួកប្រឆាំង ចាប់ជំរិតពួកអ្នក តែទ្រង់បានផ្ដល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅ ម៉ាឌីណះ) និងពង្រឹងពួកអ្នកដោយជំនួយពីទ្រង់ ព្រមទាំងទ្រង់បាន ផ្ដល់លាភសក្ការៈដ៏ល្អសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកដឹងគុណ។
- ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំក្បត់នឹង អល់ឡោះ និងអ្នកនាំសារ ហើយនិងកុំក្បត់បណ្ដាអ្នកដែលមាន ទំនុកចិត្ដលើពួកអ្នក ខណៈដែលពួកអ្នកដឹងឱ្យសោះ។
- ហើយចូរពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិ របស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកគឺជាការសាកល្បង(ពី អល់ឡោះ) ហើយពិតប្រាកដណាស់ នៅជាមួយអល់ឡោះនោះ គឺមានការតបស្នងដ៏ធំធេង។
- ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកកោតខ្លាច អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែកខុសត្រូវ ហើយ ទ្រង់នឹងលុបបំបាត់ចោលអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ព្រម ទាំងទ្រង់អភ័យទោសដល់ពួកអ្នក។ អល់ឡោះគឺជាអ្នកដែលមាន ភាពសប្បុរសបំផុត។
- ហើយ(ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានប្រើ ល្បិចកលចំពោះអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬបណេ្ដញ អ្នកចេញ(ពីស្រុកកំណើត)។ ពួកគេកំពុងប្រើល្បិចកល ហើយ អល់ឡោះក៏ប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ អល់ឡោះគឺ ជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។
- ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើង ឱ្យពួកគេស្ដាប់់ ពួកគេបាននិយាយថាៈ ពួកយើងពិតជាបានឮ ប្រសិន បើពួកយើងចង់វិញនោះ ពួកយើងប្រាកដជានិយាយដូចនេះ។ តែ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។
- ហើយ(ចូរចងចាំ)នៅពេលដែលពួកគេ(ពួកមូស្ហរីគីន) បាននិយាយថាៈ ឱអល់ឡោះ. ប្រសិនបើ(គម្ពីរគួរអាន) នេះវាជា ការពិតមកពីទ្រង់មែននោះ សូមទ្រង់មេត្ដាបញ្ចុះភ្លៀងជាដុំថ្មពីលើ មេឃលើពួកយើង ឬផ្ដល់ឱ្យពួកយើងនូវទារុណកម្មដ៏ឈឺចាប់មក។
- អល់ឡោះមិនបានធ្វើទារុណកម្មពួកគេ ខណៈដែលអ្នក (មូហាំម៉ាត់)ស្ថិតនៅជាមួយពួកគេទេ។ ហើយអល់ឡោះក៏មិនមែន ជាអ្នកធ្វើទារុណកម្មពួកគេនៅពេលដែលមានពួកគេសុំអភ័យទោស នោះដែរ។
- ហើយតើពួកគេមានអ្វីដែលអាចឱ្យអល់ឡោះមិនធ្វើ ទារុណកម្មពួកគេ ខណៈដែលពួកគេហាមឃាត់(អ្នកមានជំនឿក្នុង ការតវ៉ាហ្វ និងការគោរពសក្ការៈ)ពីម៉ាស្ជិទហារ៉មនោះ? ពួកគេមិន មែនជាអ្នកគ្រប់គ្រងវាឡើយ។ អ្នកដែលគ្រប់គ្រងវាគ្មានអ្នកណា ក្រៅពីបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះឡើយ ប៉ុន្ដែពួកគេភាគ ច្រើនមិនដឹង។
- ការគោរពសក្ការៈរបស់ពួកគេ(ពួកមូស្ហរីគីន)នៅម៉ាស្ជិទ ហារ៉មនោះ គឺគ្មានអ្វីក្រៅពីការហួចលេង និងទះដៃឡើយ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មនូវអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។
- ពិតប្រាកដណាស់ ពួកដែលប្រឆាំងចំណាយទ្រព្យសម្បត្ដិ របស់ពួកគេដើម្បីរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួក គេនឹងចំណាយវា បន្ទាប់មកការចំណាយនោះនឹងធ្វើឱ្យពួកគេមាន ការសោកស្ដាយ។ បន្ទាប់មកទៀតពួកគេនឹងត្រូវបរាជ័យ។ ហើយ ពួកដែលបានប្រឆាំងនឹងត្រូវគេប្រមូលផ្ដុំទៅកាន់នរកជើហាន់ណាំ។
- គឺដើម្បីអល់ឡោះនឹងបែងចែករវាងអ្នកអាក្រក់ និងអ្នក ល្អ(អ្នកគ្មានជំនឿ និងមានជំនឿ)។ ហើយទ្រង់នឹងដាក់ពួកអាក្រក់ ជាគំនរលើគ្នា ហើយទ្រង់នឹងប្រមូលគេទាំងអស់ ក្រោយមកទ្រង់ ក៏ដាក់គេទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះគឺជាពួកដែលខាត បង់។
- ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងថាៈ ប្រសិនបើពួកគេបពា្ឈប់(ការប្រឆាំងនឹងអល់ឡោះ) គេនឹងអភ័យ-ទោសឱ្យពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក។ តែបើពួក គេវិលត្រឡប់(ទៅរកការប្រឆាំង)ម្ដងទៀត គឺមាគ៌ារបស់ពួក ជំនាន់មុនបានកើតមានឡើងរួចទៅហើយ។
- ហើយចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួក មូស្ហរីគីន)រហូតដល់ភាពវឹកវរ(ប្រការស្ហ៊ីរិក)លែងកើតមាន និង ធ្វើឱ្យការគោរពសក្ការៈទាំងអស់ទៅចំពោះអល់ឡោះតែមួយគត់។ ហើយប្រសិនបើពួកគេបានបពា្ឈប់(ភាពវឹកវរ) ពិតប្រាកដណាស់ អល់ឡោះឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដ។
- តែប្រសិនបើពួកគេបានបែរចេញវិញនោះ ចូរពួកអ្នកជ្រាប ថាៈ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារពួកអ្នក។ ទ្រង់ជាអ្នក គាំពារ និងជាអ្នកជួយដ៏ប្រសើរបំផុត។
- ចូរពួកអ្នកជ្រាបថាៈ អ្វីដែលពួកអ្នកទទួលបានពីជ័យភណ្ឌ នោះ គឺមួយភាគប្រាំសម្រាប់អល់ឡោះនិងសម្រាប់អ្នកនាំសារ សាច់ សារលោហិតរបស់អ្នកនាំសារ កូនកំព្រា អ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះ និងអ្វីដែល យើងបានបញ្ចុះមកឱ្យខ្ញុំរបស់យើងនៅថ្ងៃបែងចែក(រវាងខុសនិង ត្រូវ) ជាថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិបាទើរ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
- (ចូរចងចាំ)នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃ ជ្រលង(ម៉ាឌីណះ) ហើយពួកគេស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពី ជ្រលង។ ចំណែកឯក្រុមអូដ្ឋផ្ទុកទំនិញគឺស្ថិតនៅទាបជាងពួកអ្នក។ ទោះបីជាពួកអ្នកបានព្យាយាមជួបគ្នាក៏ដោយ ក៏ពួកអ្នកមិនអាច ជួបគ្នាបានដែរ។ ប៉ុន្ដែ(អាចប្រមូលផ្ដុំពួកអ្នកដោយគ្មានការសន្យា) ដើម្បីអល់ឡោះនឹងសមេ្រចនូវអ្វីដែលបានកំណត់រួច។ ដើម្បីឱ្យអ្នក ដែលប្រឆាំងនឹងភស្ដុតាងដ៏ច្បាស់លាស់(បានមកដល់ពួកគេ)កាន់ តែប្រឆាំង និងដើម្បីឱ្យអ្នកដែលបានជឿនឹងភស្ដុតាងដ៏ច្បាស់លាស់ កាន់តែមានជំនឿថែមទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។
- (ចូរចងចាំ)នៅពេលដែលអល់ឡោះបានបង្ហាញអ្នកឱ្យ ឃើញពួកគេ(សត្រូវ)នៅក្នុងសុបិនរបស់អ្នកនូវចំនួនដ៏តិចតួច។ ប្រសិនបើទ្រង់បានឱ្យអ្នកឃើញពួកគេមានចំនួនច្រើនវិញនោះ ពួក អ្នកពិតជាបរាជ័យ ហើយពួកអ្នកពិតជាមានការខ្វែងយោបល់គ្នាក្នុង រឿងនោះ(សង្គ្រាម)។ ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នកមានសុវត្ថិភាព។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ដ។
- ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបានជួប(កងទ័ព សត្រូវនៅសមរភូមិបាទើរ) អល់ឡោះបានធ្វើឱ្យពួកអ្នកឃើញ ពួកគេ(សត្រូវ)មានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកអ្នក ហើយ អល់ឡោះក៏ធ្វើឱ្យពួកអ្នកមានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកគេ ដែរ ដើម្បីអល់ឡោះសមេ្រចនូវកិច្ចការដែលទ្រង់បានកំណត់រួច។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះវិញ។
- ឱបណ្ដាអ្នកមានជំនឿ. នៅពេលពួកអ្នកបានជួបក្រុមមួយ (កងទ័ពសត្រូវ) ចូរពួកអ្នកមានភាពនឹងនរ និងនឹកឃើញអល់ឡោះ ឱ្យបានច្រើន សង្ឃឹមថាពួកអ្នកទទួលបានជោគជ័យ។
- ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ ហើយកុំឱ្យពួកអ្នកខ្វែងយោបល់គ្នាឱ្យសោះ ពី ព្រោះវាធ្វើឱ្យពួកអ្នកបរាជ័យនិងបាត់បង់ភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយ បណ្ដាអ្នកដែលអត់ធ្មត់។
- ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបាន ចាកចេញពីលំនៅដ្ឋានរបស់ពួកគេដោយភាពកេ្អងក្អាង និងដើម្បីឱ្យ មនុស្សឃើញ ថែមទាំងហាមឃាត់អ្នកដទៃអំពីមាគ៌ា របស់អល់ឡោះ ឱ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ដ។
- ហើយ(ចូរចងចាំ)នៅពេលដែលស្ហៃតនបានលំអទង្វើទាំង ឡាយរបស់ពួកគេសម្រាប់ពួកគេ ដោយបាននិយាយថាៈ គ្មានមនុស្ស ណាម្នាក់ដែលអាចយកជ័យជំនះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកនៅជិតពួកអ្នក(ជាអ្នកជួយ)។ ប៉ុន្ដែនៅពេលដែលក្រុមទាំងពីរ(អ្នកមានជំនឿ និងពួកគ្មានជំនឿ) បានឃើញគ្នានោះ វាក៏បានរត់ចេញ ហើយនិយាយថាៈ ពិតប្រាកដ ណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ខ្ញុំពិតជាមើល ឃើញនូវអ្វីដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះ ហើយអល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
- (ចូរចងចាំ)នៅពេលដែលពួកពុតត្បុតនិងពួកដែលនៅក្នុង ចិត្ដរបស់ពួកគេមានជំងឺបាននិយាយថាៈ សាសនារបស់ពួកគេបាន បោកប្រាស់ពួកគេ។ ហើយអ្នកណាដែលបានប្រគល់ការទុកចិត្ដទៅ ចំពោះអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះគឺមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
- ប្រសិនបើអ្នក(មូហាំម៉ាត់)អាចមើលឃើញនៅពេល ម៉ាឡាអ៊ីកាត់យកព្រលឹងអ្នកដែលប្រឆាំងនោះ(អ្នកនឹងឃើញ) ម៉ាឡាអ៊ីកាត់វាយមុខនិងខ្នងរបស់ពួកគេ(ដោយពោលថា) ចូរពួក អ្នក(ពួកមូស្ហរីគីន)ភ្លក្សទារុណកម្មនៃភ្លើងឆេះដ៏សន្ធោសន្ធៅចុះ។
- ទាំងនោះគឺដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ កន្លងមក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។
- វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ ដែលពួកគេបានប្រឆាំងនឹងភស្ដុតាងៗរបស់អល់ឡោះ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារ បាបកម្មរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែល ខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
- នោះគឺដោយសារតែអល់ឡោះមិនមែនជាអ្នកផ្លាស់ប្ដូរ នៀកម៉ាត់ដែលទ្រង់បានផ្ដល់វាទៅលើក្រុមណាមួយឡើយ លុះត្រា តែពួកគេផ្លាស់ប្ដូរអ្វីមួយនោះដោយខ្លួនឯង។ ហើយពិតប្រាកដ ណាស់ អល់ឡោះមហាឮ មហាដឹង។
- វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ។ ពួកគេបានបដិសេធនឹងភស្ដុតាងៗនៃម្ចាស់របស់ ពួកគេ។ ដូចេ្នះយើងក៏បានបំផ្លាញពួកគេដោយសារតែទោសកំហុស របស់ពួកគេ ហើយយើងបានធ្វើឱ្យក្រុមរបស់ហ្វៀរអោនលង់ទឹក។ ហើយពួកគេទាំងអស់គ្នាគឺជាពួកដែលបំពាន។
- ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះ មុខអល់ឡោះនោះគឺពួកដែលប្រឆាំងដោយពួកគេគ្មានជំនឿ។
- គឺពួកដែលអ្នក(មូហាំម៉ាត់)បានធ្វើកិច្ចសន្យាជាមួយ ពួកគេ បន្ទាប់មកពួកគេក្បត់កិច្ចសន្យារបស់ពួកគេនោះរាល់ៗ លើក ហើយពួកគេមិនកោតខ្លាចអល់ឡោះឡើយ។
- ប្រសិនបើអ្នក(មូហាំម៉ាត់)អាចយកជ័យជំនះលើពួកគេ (អ្នកមិនគោរពកិច្ចសន្យា)ក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេ ដើម្បីបំបែកពួកគេចេញពីអ្នកដែលនៅខាងក្រោយពួកគេ សង្ឃឹមថា ពួកគេនឹងចងចាំ។
- ប៉ុន្ដែប្រសិនបើអ្នកមានការភ័យខ្លាចអំពីក្រុមដែលមិន គោរពកិច្ចសន្យានោះ ចូរអ្នកបង្ហាញ(កិច្ចសន្យា)ដល់ពួកគេ ដើម្បី ឱ្យក្រុមទាំងពីរបានដឹងដូចគ្នា(ដើម្បីបពា្ចប់កិច្ចសន្យា)។ ពិតប្រាកដ ណាស់ អល់ឡោះមិនចូលចិត្ដពួកដែលក្បត់កិច្ចសន្យាឡើយ។
- ហើយចូរកុំឱ្យពួកដែលប្រឆាំងគិតថា ពួកគេអាចគេចផុត (ពីទណ្ឌកម្ម)ឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេគ្មានលទ្ធភាពរត់ គេចបានឡើយ។
- ចូរពួកអ្នក(អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួក អ្នកនូវកម្លាំងទ័ពនិងសេះសង្គ្រាម ដោយពួកអ្នកត្រូវបន្លាចនឹងវា ដល់សត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងពួក ផេ្សងទៀតក្រៅពីពួកគេដែលពួកអ្នកមិនស្គាល់ពួកគេ តែអល់ឡោះ ស្គាល់ពួកគេ។ អ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់ អល់ឡោះនោះ គេប្រាកដជានឹងតបស្នងដល់ពួកអ្នកវិញ។ ហើយ ពួកអ្នកមិនត្រូវបានគេបំពានឡើយ។
- ហើយប្រសិនបើពួកគេទោរទន់ទៅរកសន្ដិភាពអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវទោរទន់ទៅរកសន្ដិភាពវិញដែរ។ ហើយចូរអ្នកប្រគល់ ការទុកចិត្ដទៅចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
- ប្រសិនបើពួកគេ(ពួកចុះកិច្ចព្រមព្រៀង)មានបំណងប្រើ ល្បិចក្បត់អ្នក(មូហាំម៉ាត់) ពិតប្រាកដណាស់ អល់ឡោះគឺគ្រប់ គ្រាន់ហើយសម្រាប់អ្នក។ ទ្រង់គឺជាអ្នកដែលគាំទ្រអ្នកតាមរយៈ ជំនួយរបស់ទ្រង់ និងបណ្ដាអ្នកមានជំនឿ។
- ហើយទ្រង់បានបង្រួបបង្រួមឱ្យមានសាមគ្គីភាពរវាង ដួងចិត្ដរបស់ពួកគេ(អ្នកមានជំនឿ)។ ប្រសិនបើអ្នកបានចំណាយ ទ្រព្យសម្បត្ដិនៅលើផែនដីនេះទាំងអស់ ក៏អ្នកមិនអាចបង្រួបបង្រួម រវាងចិត្ដរបស់ពួកគេបានដែរ ប៉ុន្ដែអល់ឡោះអាចបង្រួបបង្រួមរវាង ពួកគេ(ឱ្យមានជំនឿ)បាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
- ឱណាពី. អល់ឡោះគឺគ្រប់គ្រាន់ហើយសម្រាប់អ្នក និង អ្នកដែលបានប្រតិបត្ដិតាមអ្នកក្នុងចំណោមអ្នកដែលមានជំនឿ។
- ឱណាពី. ចូរជំរុញបណ្ដាអ្នកដែលមានជំនឿលើការ ប្រយុទ្ធ។ បើក្នុងចំណោមពួកអ្នកមានគ្នាម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ គឺពួកអ្នកអាចឈ្នះ(ពួកខ្មាំង)ចំនួនពីររយនាក់។ បើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ គឺពួកអ្នកអាចឈ្នះចំនួនមួយពាន់ នាក់ពីពួកដែលប្រឆាំងដោយសារតែពួកគេជាក្រុមមួយដែលគ្មាន ការយល់ដឹង។
- ពេលនេះអល់ឡោះបានសម្រាលចំពោះពួកអ្នក ព្រោះទ្រង់ បានដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ហេតុនេះបើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ដែលតស៊ូអត់ធ្មត់ គឺពួកអ្នកនឹងឈ្នះ (សត្រូវ)ចំនួនពីររយនាក់ ហើយបើក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ គឺពួកអ្នកនឹងឈ្នះចំនួនពីរពាន់នាក់ដោយមានការអនុញ្ញាត ពីអល់ឡោះ។ ហើយអល់ឡោះពិតជានៅជាមួយពួកអ្នកដែលតស៊ូ អត់ធ្មត់។
- មិនគួរគប្បីចំពោះណាពីទុកឈ្លើយសឹក(ដើម្បីទទួលយក ការលោះនោះឡើយ) លុះត្រាតែគាត់សម្លាប់រង្គាល(ដើម្បីបំបាត់ ពួកសត្រូវ)នៅលើផែនដីនេះសិន។ ពួកអ្នក(អ្នកមានជំនឿ)ចង់ បានសម្បត្ដិលោកិយ(ដោយទទួលយកការលោះឈ្លើយសឹកពី ពួកសត្រូវ) តែអល់ឡោះចង់ផ្ដល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃ បរលោក ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
- ប្រសិនបើគ្មានការកំណត់ពីអល់ឡោះ(អនុញ្ញាតឱ្យនូវ ជ័យភណ្ឌនិងទ្រព្យនៃការលោះឈ្លើយសឹក)ពីមុនមកទេនោះ ពួក អ្នកប្រាកដជាទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតដោយសារ តែពួកអ្នកបានទទួលយក(នូវការលោះចំណាប់ខ្មាំង)នោះ។
- ដូចេ្នះ ចូរពួកអ្នកទទួលទានអំពីអ្វីដែលបានមកពីជ័យ- ភណ្ឌដែលហាឡាល់ស្អាតស្អំចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ឱណាពី. ចូរអ្នកពោលទៅកាន់ពួកឈ្លើយសឹកដែលនៅ ក្នុងកណ្ដាប់ដៃពួកអ្នកថាៈ ប្រសិនបើអល់ឡោះដឹងថា នៅក្នុងចិត្ដ របស់ពួកអ្នកល្អមែននោះ ទ្រង់ច្បាស់ជានឹងផ្ដល់ឱ្យពួកអ្នកនូវ សេចក្ដីល្អជាងអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក ហើយ ទ្រង់នឹងអភ័យទោសដល់ពួកអ្នកទៀតផង។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។
- ប៉ុន្ដែបើពួកគេមានបំណងក្បត់អ្នក(មូហាំម៉ាត់) ពួកគេ ពិតជាបានក្បត់អល់ឡោះពីមុនរួចមកហើយ ដូចេ្នះទ្រង់បានជួយ អ្នកឱ្យឈ្នះពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
- ពិតប្រាកដណាស់ បណ្ដាអ្នកមានជំនឿដែលបានចំណាក ស្រុក ហើយបានតស៊ូទាំងទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេក្នុង មាគ៌ា របស់អល់ឡោះ ហើយបណ្ដាអ្នក(អ្នកអាន់ស័រ)ដែលបានផ្ដល់ ជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នកមូហាជីរីន) អ្នកទាំងនោះគឺជាសម្ព័ន្ធមិត្ដនឹងគ្នា។ រីឯបណ្ដាអ្នកដែលមានជំនឿ តែពួកគេមិនបានភៀសខ្លួនទេនោះ ពួកអ្នកមិនត្រូវទទួលបន្ទុកការ ពារពួកគេនូវប្រការណាមួយឡើយ លុះត្រាតែពួកគេភៀសខ្លួនដែរ។ ប្រសិនបើពួកគេសុំជំនួយពីពួកអ្នកនៅក្នុងកិច្ចការសាសនា(ដូចជា ត្រូវពួកដែលគ្មានជំនឿបំពាន)នោះ ជាកាតព្វកិច្ចរបស់ពួកអ្នកត្រូវ តែជួយ លើកលែងតែទៅលើក្រុមដែលមានកិច្ចព្រមព្រៀងរវាងពួក អ្នកនិងពួកគេ។ ហើយអល់ឡោះឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
- ហើយពួកដែលគ្មានជំនឿ ពួកគេជាសម័្ពន្ធមិត្ដនឹងគ្នា។ ប្រសិនបើពួកអ្នកមិនធ្វើតាមវា(បទបញ្ជារបស់អល់ឡោះ) ភាពវឹកវរ និងវិនាសកម្មយ៉ាងធំធេងពិតជានឹងកើតឡើងនៅលើផែនដី នេះជាមិនខាន។
- ហើយបណ្ដាអ្នកមានជំនឿដែលបានភៀសខួ្លន និងបាន តស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងបណ្ដាអ្នក(អ្នកអាន់ស័រ)ដែល បានផ្ដល់ជាទីជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នក មូហាជីរីន) អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(នៅ ក្នុងឋានសួគ៌)។
- ហើយបណ្ដាអ្នកដែលមានជំនឿបន្ទាប់ពីអ្នកទាំងនេះ (មូហាជីរីន និងអាន់ស័រ) ពួកគេបានភៀសខ្លួន និងបានចូលរួម តស៊ូជាមួយពួកអ្នក ដូចេ្នះពួកទាំងនោះគឺស្ថិតក្នុងចំណោមពួកអ្នក ដែរ។ ហើយសាច់សាលោហិតទាំងឡាយរបស់ពួកគេមានសិទ្ធិ (ទទួលមរតក)ទៅវិញទៅមក ស្របតាមក្រឹត្យច្បាប់របស់ អល់ឡោះ។ ពិតប្រាកដណាស់អល់ឡោះដឹងនូវរាល់អ្វីៗទាំងអស់។