9.The Repentance
- (នេះគឺជា)ការកាត់ផ្ដាច់ទំនាក់ទំនងរបស់អល់ឡោះ និង អ្នកនាំសាររបស់ទ្រង់ចំពោះពួកមូស្ហរីគីនដែលពួកអ្នក(អ្នកមាន ជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេ។
- ដូចេ្នះហើយ ចូរពួកអ្នក(ពួកមូស្ហរីគីន)ធ្វើដំណើរនៅលើ ផែនដីចំនួនបួនខែ ហើយត្រូវដឹងថា ពិតប្រាកដណាស់ ពួកអ្នកមិន អាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ហើយពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកដែលគ្មានជំនឿ អាម៉ាស់មុខ។
- ហើយនេះជាសេចក្ដីប្រកាសពីអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទៅកាន់មនុស្សលោកនាថ្ងៃបុណ្យហាជ្ជីដ៏ធំបំផុតថាៈ ពិត ប្រាកដណាស់ អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹង ពួកមូស្ហរីគីនទៀតឡើយ។ ហើយប្រសិនបើពួកអ្នកសារភាពទោស កំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែបើពួកអ្នក បានងាកចេញវិញនោះ ពួកអ្នកត្រូវដឹងថា ពួកអ្នកមិនអាចគេចផុត ពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ ពួកដែលបានប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់ចុះ។
- លើកលែងតែពួកមូស្ហរីគីនដែលពួកអ្នកបានចុះកិច្ចព្រម ព្រៀងជាមួយពួកគេ បន្ទាប់មកពួកគេមិនក្បត់នឹងពួកអ្នកនូវប្រការ ណាមួយ ហើយពួកគេមិនគាំទ្រអ្នកណាម្នាក់ដែលប្រឆាំងនឹងពួក អ្នកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកបំពេញកិច្ចសន្យាទាំងនេះ ជាមួយពួកគេរហូតដល់ពេលកំណត់របស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់អ្នកដែលកោតខ្លាចទ្រង់។
- កាលណាខែពិសិដ្ឋបានកន្លងផុតទៅ ចូរពួកអ្នកសម្លាប់ពួក មូស្ហរិគីនចុះ ទោះបីជាពួកអ្នកបានជួបពួកគេនៅទីណាក៏ដោយ ហើយចូរចាប់ពួកគេ និងឡោមព័ទ្ធពួកគេ ហើយពួកអ្នកត្រូវឃ្លាំ មើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេបានសារភាពកំហុស ហើយប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះ ចូរពួកអ្នកដោះ លែងពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមូស្ហរីគីនបានសុំឱ្យអ្នក ជួយការពារគេ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេស្ដាប់ពាក្យសំដី របស់អល់ឡោះ(គម្ពីរគួរអាន) បន្ទាប់មកចូរអ្នកបញ្ជូនគេទៅ កន្លែងដែលមានសុវត្ថិភាព។ ការធ្វើដូចេ្នះ គឺដោយសារតែពួកគេ ជាក្រុមដែលមិនដឹង(អំពីសាសនាអ៊ីស្លាម)។
- តើពួកមូស្ហរីគីនអាចមានកិច្ចព្រមព្រៀងជាមួយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ក្រៅពីពួកដែលបានចុះកិច្ចព្រមព្រៀង ជាមួយពួកអ្នកនៅឯម៉ាស្ជីទីលហារ៉មបានយ៉ាងដូចមេ្ដច? ហេតុនេះ បើពួកគេនៅតែគោរពកិច្ចសន្យាចំពោះពួកអ្នក គឺពួកអ្នកត្រូវតែ គោរពកិច្ចសន្យាចំពោះពួកគេវិញ។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
- ហើយប្រសិនបើពួកគេមានប្រៀបលើពួកអ្នក(នៅក្នុង សមរភូមិ)នោះ ពួកគេមិនគោរពពួកអ្នកដែលជាសាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងនោះទេ តើ(ពួកមូស្ហរីគីនអាចមានកិច្ច ព្រមព្រៀង)យ៉ាងដូចមេ្ដច?។ ពួកគេយល់ព្រមជាមួយពួកអ្នកតែ មាត់របស់ពួកគេប៉ុណ្ណោះ តែចិត្ដរបស់ពួកគេបដិសេធ ហើយពួក គេភាគច្រើនជាពួកដែលក្បត់កិច្ចសន្យា ។
- ពួកគេបានប្ដូរអាយ៉ាត់ៗរបស់អល់ឡោះដោយសម្បត្ដិ លោកិយដ៏តិចតួច រួចពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់ទ្រង់។ ពិតប្រាកដណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺអាក្រក់បំផុត។
- ពួកគេ(ពួកមូស្ហរីគីន)មិនគោរពអ្នកមានជំនឿដែលជា សាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងឡើយ។ ហើយ ពួកទាំងនោះជាពួកដែលបំពាន។
- ប្រសិនបើពួកគេសារភាពកំហុស(មានជំនឿ) និងប្រតិបត្ដិសឡាត ហើយនិងបរិច្ចាគហ្សាកាត់នោះគឺពួកគេជាបងប្អូនរួម សាសនារបស់ពួកអ្នក។ ហើយយើង(អល់ឡោះ)នឹងបកស្រាយ បំភ្លឺអាយ៉ាត់ៗសម្រាប់ក្រុមដែលយល់ដឹង។
- ប៉ុន្ដែប្រសិនបើពួកគេបានរំលាយពាក្យសម្បថរបស់ពួកគេ បន្ទាប់ពីមានកិច្ចព្រមព្រៀងរបស់ពួកគេ ហើយពួកគេបានវាយ ប្រហារលើសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងមេដឹក នាំរបស់ពួកប្រឆាំងទាំងអស់។ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺ គ្មានកិច្ចព្រមព្រៀងឡើយ។ (ការធ្វើដូចេ្នះ) សង្ឃឹមថាពួកគេនឹង បពា្ឈប់(ការវាយប្រហារ)។
- ហេតុអ្វីបានជាពួកអ្នកមិនប្រយុទ្ធជាមួយក្រុមដែលបាន រំលាយកិច្ចព្រមព្រៀង និងប៉ុនប៉ងនិរទេសអ្នកនាំសារ(មូហាំម៉ាត់) ចេញ(ពីទីក្រុងម៉ាក្កះ) ដោយពួកគេបានផ្ដើម(ប្រយុទ្ធ)ជាមួយពួក អ្នកដំបូងបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ដូចេ្នះ អល់ឡោះ ទេដែលពួកអ្នកត្រូវកោតខ្លាច ប្រសិនបើពួកអ្នកជាអ្នកដែលមាន ជំនឿមែននោះ។
- ចូរពួកអ្នកប្រយុទ្ធជាមួយពួកគេចុះ អល់ឡោះនឹងធ្វើ ទារុណកម្មពួកគេដោយថ្វីដៃរបស់ពួកអ្នក ហើយទ្រង់នឹងធ្វើឱ្យ ពួកគេអាម៉ាស់ និងជួយពួកអ្នកឱ្យមានជ័យជំនះលើពួកគេ ព្រម ទាំងធ្វើឱ្យរំសាយកង្វល់ពីក្នុងចិត្ដរបស់ក្រុមដែលមានជំនឿ។
- ហើយទ្រង់នឹងលុបបំបាត់កំហឹងពីក្នុងចិត្ដរបស់ពួកគេ ហើយអល់ឡោះនឹងទទួលយកការសារភាពទោសកំហុសចំពោះ អ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
- ឬមួយក៏ពួកអ្នក(អ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវ គេបោះបង់ចោល នៅពេលដែលអល់ឡោះមិនទាន់បានសាកល្បង ពួកដែលបានតស៊ូប្រយុទ្ធក្នុងចំណោមពួកអ្នក ហើយពួកគេមិនយក អ្នកផេ្សងពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបណ្ដាអ្នក មានជំនឿធ្វើជាអ្នកគាំពារឬ? ហើយអល់ឡោះមហាដឹងនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។
- មិនមែនជាភារកិច្ចរបស់ពួកមូស្ហរីគីនទេក្នុងការកសាង ឬថែទាំវិហាររបស់អល់ឡោះ ដោយពួកគេបានធ្វើជាសាក្សីខ្លួនឯង ថាៈ ពួកគេជាអ្នកគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេ មិនបានផលឡើយ ហើយពួកគេជាពួកដែលស្ថិតនៅក្នុងឋាននរក ជាអមតៈ។
- ការពិតអ្នកដែលកសាង ឬថែទាំវិហាររបស់អល់ឡោះ នោះ គឺមានតែអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក និងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេមិនកោតខ្លាច អ្នកណាក្រៅពីអល់ឡោះប៉ុណ្ណោះ។ ហើយសង្ឃឹមថា អ្នកទាំងនោះ នឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។
- តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និង ថែទាំម៉ាស្ជីទិលហារ៉ម(នៅម៉ាក្កះ) ស្មើនឹងអ្នកដែលមានជំនឿលើ អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះ មុខអល់ឡោះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញក្រុមដែលបំពាន ឡើយ។
- បណ្ដាអ្នកដែលមានជំនឿ ហើយបានភៀសខ្លួន(ចេញពី ទឹកដីគ្មានជំនឿ) និងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដោយទ្រព្យសម្បត្ដិរបស់ពួកគេ និងជីវិតរបស់ពួកគេផ្ទាល់នោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅជាមួយអល់ឡោះ។ ហើយអ្នកទាំង នោះជាអ្នកជោគជ័យ។
- ម្ចាស់របស់ពួកគេបានផ្ដល់ដំណឹងរីករាយដល់ពួកគេដោយ ក្ដីមេត្ដាករុណា និងក្ដីសោមនស្សរីករាយ ហើយផ្ដល់ឋានសួគ៌ដែល មានសេចក្ដីរីករាយជានិរន្ដរ៍នៅក្នុងនោះ។
- ដោយពួកគេស្ថិតក្នុងឋានសួគ៌នោះជាអមតៈ។ ពិតប្រាកដ ណាស់ អល់ឡោះគឺជាអ្នកដែលមានផលបុណ្យដ៏ធំធេង(សម្រាប់ អ្នកមានជំនឿ)។
- ឱបណ្ដាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំយកជីដូនជីតា និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេ ពេញចិត្ដនឹងការគ្មានជំនឿជាងការមានជំនឿនោះ។ អ្នកណាហើយ ក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារនោះ ពួកទាំងនោះ គឺជាពួកដែលបំពាន។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈប្រសិនបើឪពុកម្ដាយ កូនចៅ បងប្អូន ប្រពន្ធ សាច់សាលោហិតរបស់ពួកអ្នក និងទ្រព្យ សម្បត្ដិដែលពួកអ្នករកបាន និងជំនួញដែលពួកអ្នកខ្លាចខាតបង់ ហើយនិងលំនៅដ្ឋានដែលពួកអ្នកពេញចិត្ដវា ពួកអ្នកស្រឡាញ់ជាង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ា របស់ទ្រង់ នោះ ចូរពួកអ្នករង់ចាំចុះ រហូតទាល់តែអល់ឡោះនាំមកនូវការ សមេ្រច(ទណ្ឌកម្ម)របស់ទ្រង់។ អល់ឡោះមិនចង្អុលបង្ហាញក្រុម ដែលប្រព្រឹត្ដល្មើសឡើយ។
- អល់ឡោះពិតជាបានជួយពួកអ្នកឱ្យបានជោគជ័យនៅក្នុង សមរភូមិជាច្រើនកន្លែង។ ហើយនៅសមរភូមិហ៊ូណែន ពេលដែល កងទ័ពជាច្រើនរបស់ពួកអ្នកធ្វើឱ្យពួកអ្នកមានមោទនភាពនោះ គឺ គ្មានប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយដីដែលមានភាពទូលំ ទូលាយនោះបែរជាចង្អៀតចំពោះពួកអ្នក បន្ទាប់មកពួកអ្នករត់ ត្រឡប់ក្រោយ(ដោយបរាជ័យ)ទៅវិញ។
- ក្រោយមកអល់ឡោះ បានបញ្ចុះភាពនឹងនររបស់ទ្រង់ ទៅលើអ្នកនាំសាររបស់ទ្រង់ និងពួកដែលមានជំនឿ(ឱ្យមាន ស្មារតីប្រយុទ្ធឡើងវិញ)។ ហើយទ្រង់បានបញ្ចុះកងទ័ព(ម៉ាឡា-អ៊ីកាត់មកជួយពួកអ្នក) ដែលពួកអ្នកមិនបានឃើញគេ ហើយទ្រង់ ក៏បានដាក់ទារុណកម្មទៅលើពួកដែលបានប្រឆាំង។ នោះហើយគឺ ជាការតបស្នងចំពោះពួកដែលប្រឆាំង។
- បន្ទាប់មកអល់ឡោះទទួលយកការសារភាពក្រោយពី (ទារុណកម្ម)នោះ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ឱបណ្ដាអ្នកដែលមានជំនឿ ការពិតពួកមូស្ហរីគីន គឺគ្មាន ភាពជ្រះស្អាតទេ(ណាជីស)។ ហេតុនេះ ចូរកុំឱ្យពួកគេទៅជិត ម៉ាស្ជិទអាល់ហារ៉មបន្ទាប់ពីឆ្នាំនេះ(ឆ្នាំទីប្រាំបួនហ៊ិជរ៉ោះ)។ ប្រសិន បើពួកអ្នកបារម្ភខ្លាចក្រ អល់ឡោះនឹងឱ្យពួកអ្នកមានបានវិញដោយ ក្ដីសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
- ចូរពួកអ្នកប្រយុទ្ធជាមួយនឹងពួកដែលគ្មានជំនឿលើអល់ឡោះ និងគ្មានជំនឿនឹងថ្ងៃបរលោក ហើយមិនហាមឃាត់នូវ អ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ និងមិន កាន់តាមសាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)ក្នុងចំណោមពួក ដែលគេបានផ្ដល់គម្ពីរឱ្យចុះ លុះត្រាតែពួកគេព្រមបង់ពន្ធដោយ ផ្ទាល់ដៃ(ពេញចិត្ដ)ប្រកបដោយការចុះញ៉ម។
- ពួកយ៉ាហ៊ូទីបានអះអាងថាៈ អ៊ូហ្សៃរ៍ជាបុត្ររបស់ អល់ឡោះ ចំណែកឯពួកណាសរ៉នីវិញក៏បានអះអាងថា ម៉ាស៊ីហ៊ី (អ៊ីសា)ជាបុត្ររបស់អល់ឡោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដី អះអាងចេញពីមាត់របស់ពួកគេ ដោយពួកគេនិយាយដូចពាក្យ សម្ដីរបស់ពួកដែលគ្មានជំនឿជំនាន់មុនៗប៉ុណ្ណោះ។ អល់ឡោះបាន បំផ្លាញពួកគេ។ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច
- ពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បានយកអ្នកចេះដឹងរបស់ ពួកគេ និងបុព្វជិតរបស់ពួកគេ ហើយនឹងម៉ាសៀហកូនរបស់ម៉ារយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ។ ហើយពួកគេមិនត្រូវបានគេបញ្ជា ឱ្យ គោរពសក្ការៈអ្នកផេ្សងក្រៅពីម្ចាស់(អល់ឡោះ)តែមួយឡើយ។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់់ឡោះ ឡើយ។ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
- ពួកគេ(ពួកគ្មានជំនឿ)មានបំណងពន្លត់ពន្លឺ(សាសនា) របស់អល់ឡោះតាមរយៈមាត់របស់ពួកគេប៉ុណ្ណោះ តែអល់ឡោះ មិនអនុញ្ញាតឡើយ ផ្ទុយទៅវិញទ្រង់នឹងបំពេញពន្លឺរបស់ទ្រង់ថែម ទៀត ទោះបីពួកដែលប្រឆាំងមិនពេញចិត្ដក៏ដោយ។
- ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់) ដោយនាំមកជាមួយនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និង សាសនាដ៏ពិត ដើម្បីធ្វើឱ្យវាមានប្រៀបលើសាសនាដ៏ទៃទៀត ទោះ បីពួកមូស្ហរីគីនមិនពេញចិត្ដក៏ដោយ។
- ឱបណ្ដាអ្នកដែលមានជំនឿ ពិតប្រាកដណាស់ ភាគច្រើន នៃអ្នកចេះដឹង និងបុព្វជិត(របស់ពួកយ៉ាហ៊ូទី និងណាសរ៉នី) ពួកគេ ស៊ីទ្រព្យសម្បត្ដិមនុស្សលោកដោយខុសច្បាប់ ហើយពួកគេរារាំង អ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ចំណែកពួកដែលប្រមូលមាស ប្រាក់ ហើយមិនព្រមបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះនោះ ចូរ អ្នក(មូហាំម៉ាត់)ប្រាប់ពួកគេនូវទារុណកម្មដ៏ឈឺចាប់ចុះ។
- នាថ្ងៃ(បរលោក)ដែលគេនឹងដុតវា(មាសប្រាក់)ក្នុងនរក ជើហាន់ណាំ រួចគេយកវាទៅដុតថ្ងាសរបស់ពួកគេ និងចំហៀងខ្លួន របស់ពួកគេ ហើយនិងខ្នងរបស់ពួកគេ (ព្រមទាំងគេនិយាយទៅកាន់ ពួកនោះថា) នេះហើយជាអ្វីដែលពួកអ្នកបានប្រមូលទុកសម្រាប់ ខ្លួនពួកអ្នកនោះ។ ដូចេ្នះចូរពួកអ្នកភ្លក្សនូវអ្វីដែលពួកអ្នកបាន ប្រមូលទុកចុះ។
- ពិតប្រាកដណាស់ ចំនួនខែរបស់អល់ឡោះមានដប់ពីរខែ និងបានចារនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហុលម៉ះហ្វ៊ូស)តាំងពី ថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីមកម្លេះ។ ក្ន្នុង នោះគឺមានបួនខែដែលត្រូវបានគេហាមឃាត់(មិនឱ្យធ្វើសង្គ្រាម)។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពាន ខ្លួនឯងនៅក្នុងខែបម្រាមទាំងនេះ។ ហើយចូរពួកអ្នកប្រយុទ្ធជាមួយ ពួកមូស្ហរីគីនទាំងឡាយ ដូចដែលពួកគេបានប្រយុទ្ធជាមួយពួកអ្នក រាល់គ្នាដែរ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះ នៅជាមួយ(ជួយ)បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
- តាមការពិតការពន្យារ(លើកខែ)បែបនេះគឺជាការបង្កើន ភាពគ្មានជំនឿ ។ ដោយសារការពន្យារនេះ ពួកដែលគ្មានជំនឿត្រូវ គេ(ស្ហៃតន)ធ្វើឱ្យវងេ្វងដោយពួកគេអនុញ្ញាតឱ្យប្រយុទ្ធក្នុង(ខែ ទាំងបួន)មួយឆ្នាំ ហើយពួកគេបានហាមឃាត់មួយឆ្នាំ ដើម្បីឱ្យ ស្របនឹងចំនួន(បួនខែ)ដែលអល់ឡោះបានហាមឃាត់ និងពួកគេ អនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់(នៅក្នុងខែទាំងនេះ) ខណៈដែលគេ(ស្ហៃតន)បានតុបតែងលំអសម្រាប់ពួកគេនូវអំពើ អាក្រក់នានារបស់ពួកគេ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលគ្មានជំនឿឡើយ។
- ឱបណ្ដាអ្នកមានជំនឿ. យ៉ាងដូចមេ្ដចបានជាពួកអ្នកនៅ ពេលដែលមានគេបញ្ជាពួកអ្នកថាៈ ចូរពួកអ្នកចេញទៅ(ប្រយុទ្ធ) ក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូសក្រាញនឹងដី (លំនៅដ្ឋាន)ទៅវិញ? តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុង លោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុង លោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែង តែបន្តិចបនួ្ដចប៉ុណ្ណោះ។
- ប្រសិនបើពួកអ្នកមិនព្រមចេញទៅប្រយុទ្ធទេនោះ ទ្រង់ ប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់ ហើយ ទ្រង់នឹងផ្លាស់ប្ដូរក្រុមមួយផេ្សងពីពួកអ្នក ហើយ(បើពួកអ្នកគេច ចេញពីការប្រយុទ្ធនោះ) ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ ទ្រង់ដែរ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
- ប្រសិនបើពួកអ្នកមិនជួយគេ(មូហាំម៉ាត់)ទេ អល់ឡោះ ពិតជាបានជួយដល់គេនៅពេលពួកដែលប្រឆាំង(ពួកគូរ៉ស្ហទីក្រុង ម៉ាក្កះ)បានបណេ្ដញគេទាំងពីរ(មូហាំម៉ាត់ និងអាពូហ្ពាកើរ) ខណៈ ដែលគេទាំងពីរស្ថិតក្នុងរូងភ្នំ(ភ្នំសូរ)ដោយគេ(មូហាំម៉ាត់)បាន ពោលទៅកាន់មិត្ដរបស់គេ(អាពូហ្ពាកើរ)ថាៈ ចូរអ្នកកុំព្រួយ. ពិត ប្រាកដណាស់អល់ឡោះនៅជាមួយពួកយើង។ ពេលនោះអល់ឡោះ ក៏បានបញ្ចុះភាពនឹងនររបស់ទ្រង់ដល់គេ ហើយជួយពង្រឹងគេដោយ មានកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញ ពួកគេ។ ទ្រង់បានចាត់ទុកពាក្យសំដី(ពាក្យស្ហ៊ីរិក)របស់ពួកដែល ប្រឆាំងយ៉ាងទាបបំផុត។ រីឯបន្ទូលរបស់អល់ឡោះ វិញខ្ពង់ខ្ពស់ បំផុត។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
- ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។
- ប្រសិនបើជ័យភណ្ឌនៅជិត ហើយការធ្វើដំណើរមានភាព ងាយស្រួលនោះ(នៅជិត) ប្រាកដជាពួកគេតាមអ្នក ក៏ប៉ុន្ដែ(សមរភូមិនោះ)នៅឆ្ងាយ ព្រមទាំងលំបាកសម្រាប់ពួកគេ។ ហើយពួកគេ នឹងស្បថចំពោះអល់ឡោះថាៈ ប្រសិនបើពួកយើងមានលទ្ធភាព ពួក យើងពិតជាចេញទៅជាមួយពួកអ្នក។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង (ដោយភាពពុតត្បុត) ហើយអល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកគេជាពួកដែលភូតកុហក។
- សង្ឃឹមថាអល់ឡោះអភ័យទោសឱ្យអ្នក(មូហាំម៉ាត់) ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ(ពួកអវត្ដមានពីសង្គ្រាម)? លុះត្រាតែអ្នកដឹងច្បាស់អំពីបណ្ដាអ្នកដែលស្មោះត្រង់ និងដឹងអំពី ពួកដែលភូតកុហកសិន។
- បណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក មិនសុំអនុញ្ញាតពីអ្នក(មូហាំម៉ាត់)ក្នុងការដកខ្លួនពីការប្រយុទ្ធទាំង ទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេឡើយ។ ហើយអល់ឡោះមហា ដឹងចំពោះបណ្ដាអ្នកដែលកោតខ្លាចទ្រង់។
- ពិតប្រាកដណាស់ មានតែពួកដែលគ្មានជំនឿលើអល់ឡោះ ហើយនឹងថ្ងៃបរលោកទេដែលសុំអនុញ្ញាតពីអ្នក(ដើម្បីដកខ្លួនពីការ ធ្វើសង្គ្រាម) ហើយចិត្ដរបស់ពួកគេមានការសង្ស័យ(ចំពោះសាសនា អ៊ីស្លាម)នោះ។ ដូចេ្នះ ពួកគេស្ទាក់ស្ទើរនៅក្នុងការសង្ស័យរបស់ ពួកគេ។
- ហើយបើពួកគេមានបំណងចេញ(ទៅប្រយុទ្ធរួមជាមួយ ពួកអ្នក)មែននោះ ប្រាកដជាពួកគេរៀបចំវា(ការចេញទៅធ្វើ សង្គ្រាម)នូវសំភារៈសឹក ក៏ប៉ុន្ដែអល់ឡោះមិនពេញចិត្ដចំពោះការ ចាកចេញរបស់ពួកគេឡើយ។ ដូចេ្នះទ្រង់បានធ្វើឱ្យពួកគេខ្ជិល ច្រអូស ហើយមានគេនិយាយថាៈ ចូរពួកអ្នកអង្គុយនៅជាមួយ បណ្ដាអ្នកដែលអង្គុយ(នៅផ្ទះ)ចុះ
- ប្រសិនបើពួកគេបានចេញទៅជាមួយពួកអ្នក(ដើម្បីធ្វើ សង្គ្រាម) ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកអ្នកឡើយ មាន តែការបង្កគ្រោះថ្នាក់ និងញុះញង់ក្នុងចំណោមពួកអ្នក ដោយពួកគេ ចង់ឱ្យមានភាពវឹកវរដល់ពួកអ្នក។ ហើយនៅក្នុងចំណោមពួកអ្នក ថែមទាំងមានអ្នកស្ដាប់យកការណ៍ឱ្យពួកគេទៀតផង។ ហើយ អល់ឡោះមហាដឹងចំពោះពួកដែលបំពាន។
- ពិតប្រាកដណាស់ ពួកគេមានផែនការបង្កភាពចលាចល តាំងពីមុនមកម្លេះ(មុនសង្គ្រាមនៅតាប៊ូក) ហើយពួកគេបានធ្វើ ការផ្លាស់បូ្ដរសភាពការណ៍ទាំងឡាយចំពោះអ្នក(មូហាំម៉ាត់) រហូត ទាល់តែការពិត(ជំនួយ)បានមកដល់ និងសាសនារបស់អល់ឡោះ បានជោគជ័យ តែពួកគេមិនពេញចិត្ដឡើយ។
- ហើយក្នុងចំណោមពួកគេមានអ្នកខ្លះនិយាយថាៈ សូម អនុញ្ញាតឱ្យខ្ញុំ(មិនទៅធ្វើសង្គ្រាម)ផង ហើយកុំឱ្យខ្ញុំប្រឈមមុខ នឹងគ្រោះថ្នាក់អ្វី។ តាមពិតពួកគេបានធ្លាក់ក្នុងភាពគ្រោះថ្នាក់ (ដោយអំពើពុតត្បុត)ទៅហើយ។ ហើយពិតប្រាកដណាស់ នរក ជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។
- ប្រសិនបើសំណាងល្អធ្លាក់មកលើអ្នក(មូហាំម៉ាត់)វាធ្វើ ឱ្យពួកគេ(ពួកពុតត្បុត)ឈឺចាប់។ តែបើសំណាងអាក្រក់ធ្លាក់មក លើអ្នកវិញ ពួកគេនឹងនិយាយថាៈ ពិតណាស់ ពួកយើងបានដឹងរឿង នេះមុន(ទើបពួកយើងដកខ្លួនចេញពីមូហាំម៉ាត់) ហើយពួកគេបែរ ចេញទៅដោយពួកគេសប្បាយរីករាយ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ វាមិនអាចធ្លាក់មកលើ ពួកយើងឡើយ លើកលែងតែអ្វីដែលអល់ឡោះបានចារកំណត់ សម្រាប់ពួកយើងប៉ុណ្ណោះ ព្រោះទ្រង់ជាអ្នកគាំពារពួកយើង។ ហើយចំពោះអល់ឡោះតែមួយគត់ដែលបណ្ដាអ្នកមានជំនឿត្រូវ ប្រគល់ការទុកចិត្ដ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នករង់ចាំយើងក្រៅ ពីផលមួយនៃផលល្អទាំងពីរ(ស្លាប់ស្ហាហ៊ីទ ឬជ័យជំនះ)នេះឬ? ហើយពួកយើងចាំមើលពួកអ្នកថា អល់ឡោះនឹងធ្វើឱ្យពួកអ្នក ឈឺចាប់ដោយទណ្ឌកម្មពីទ្រង់ផ្ទាល់ ឬដោយដៃផ្ទាល់របស់ពួកយើង។ ដូចេ្នះចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ពួកយើងក៏រង់ចាំជាមួយ ពួកអ្នកដែរ។
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទោះបីពួកអ្នកបានបរិច្ចាគ ដោយពេញចិត្ដ ឬមិនពេញចិត្ដក៏ដោយ ក៏គេ(អល់ឡោះ)មិន ទទួលយកពីពួកអ្នកដែរ។ ពិតប្រាកដណាស់ ពួកអ្នកជាពួកដែល ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
- ហើយគ្មានអ្វីរារាំងពួកគេមិនឱ្យគេទទួលយកការបរិច្ចាគ របស់ពួកគេក្រៅពីការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)នោះឡើយ។ ហើយពួកគេមិនមក សឡាតឡើយ លើកលែងតែពួកគេមកដោយខ្ជិលច្រអូសប៉ុណ្ណោះ។ ហើយពួកគេក៏មិនបរិច្ចាគដែរ លើកលែងតែពួកគេបរិច្ចាគដោយ មិនពេញចិត្ដប៉ុណ្ណោះ។
- ដូចេ្នះ ចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់)ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេក្នុងការរស់នៅលើលោកិយ ជាមួយប្រការទាំងនេះ និងដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ (ស្លាប់)ខណៈដែលពួកគេជាពួកគ្មានជំនឿ។
- ពួកគេស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ពួកគេ ពិតជាមកពីក្រុមពួកអ្នក(អ្នកមានជំនឿ)ដែរ ខណៈដែលពួកគេ មិនមែនជាក្រុមពួកអ្នកទេនោះ។ ក៏ប៉ុន្ដែពួកគេជាក្រុមដែលខ្លាច។
- ប្រសិនបើពួកគេមានកន្លែងការពារខ្លួន ឬមានរូងភ្នំ ឬមាន រូងដី ពួកគេពិតជាទៅរកទីនោះដោយប្រញាប់ប្រញាល់ជាមិនខាន។
- ហើយក្នុងចំណោមពួកគេ មានអ្នកចោទប្រកាន់អ្នក (មូហាំម៉ាត់)ក្នុង(រឿងបែងចែក)ការបរិច្ចាគ។ បើពួកគេត្រូវបាន គេចែកឱ្យមួយផ្នែកពីវា ពួកគេសប្បាយរីករាយ តែបើពួកគេមិន ត្រូវបានគេចែកឱ្យអំពីវាវិញនោះ ស្រាប់តែពួកគេខឹង។
- ហើយប្រសិនបើពួកនេះរីករាយនឹងអ្វីដែលអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់បានបែងចែកឱ្យពួកគេ ហើយពួកគេបាននិ-យាយថាៈ អល់ឡោះតែមួយគត់គ្រប់គ្រាន់ហើយសម្រាប់ពួកយើង នោះ ច្បាស់ជាអល់ឡោះនឹងបន្ថែមឱ្យពួកយើងនូវសេចក្ដីប្រោស ប្រណីរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់ក៏ដូចគ្នាដែរ។ ពិត ប្រាកដណាស់ ពួកយើងជាអ្នកសង្ឃឹមចំពោះអល់ឡោះតែមួយគត់។
- តាមពិត ការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដា អ្នកក្រខ្សត់ និងបណ្ដាអ្នកក្រ និងបណ្ដាអ្នកប្រមូលហ្សាកាត់ និង បណ្ដាអ្នកដែលទើបតែចូលសាសនាអ៊ីស្លាម និងបណ្ដាអ្នកចង់រំដោះ ខ្លួនពីទាសករគេ និងបណ្ដាអ្នកជំពាក់បំណុលគេ និងបណ្ដាអ្នកដែល តស៊ូក្នុងមាគ៌ាអល់ឡោះ និងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀង ប៉ុណ្ណោះ។ (ទាំងនេះគឺជា)កាតព្វកិច្ចពីអល់ឡោះ។ ហើយអល់-ឡោះមហាដឹង មហាគតិបណ្ឌិត។
- ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានពួកដែលធ្វើ បាបណាពី(មូហាំម៉ាត់) ហើយពួកគេនិយាយថាៈ គាត់ជាអ្នកស្ដាប់ និងជឿអ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ (ពិត ប្រាកដណាស់) គេស្ដាប់តែអ្វីដែលល្អសម្រាប់ពួកអ្នក ហើយគេជឿ លើអល់ឡោះ និងទុកចិត្ដលើបណ្ដាអ្នកមានជំនឿ ហើយនិងអាណិត ស្រឡាញ់បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។ ហើយពួកដែលធ្វើបាបអ្នកនាំសាររបស់អល់ឡោះ ពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់។
- ពួកគេស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(អ្នកមាន ជំនឿ)ដើម្បីផ្គាប់ចិត្ដពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទេដែលសក្ដិសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្ដ បើពួកគេ ពិតជាពួកមានជំនឿមែននោះ។
- តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អ្នកណាហើយ ដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដ ណាស់ សម្រាប់គេគឺនរកជើហាន់ណាំ ដោយគេស្ថិតនៅក្នុងនោះជា អមតៈនោះ? ទាំងនោះគឺជាការអាម៉ាស់ដ៏ធំបំផុត។
- ពួកពុតត្បុតព្រួយបារម្ភខ្លាចជំពូកណាមួយត្រូវគេបញ្ចុះ មកលើពួកគេ ដើម្បីលាតត្រដាងអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ចូរពួកអ្នកសើចចំអក ចុះ. ពិតប្រាកដណាស់ អល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួក អ្នកកំពុងព្រួយបារម្ភនោះ។
- ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ ពួកគេច្បាស់ ជាឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែចំអកនិងលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកនៅចំអកមើលងាយចំពោះអល់ឡោះ និងអាយ៉ាត់ៗរបស់ទ្រង់ ហើយនិងអ្នកនាំសាររបស់ទ្រង់ឬ
- ពួកអ្នកមិនចាំបាច់ដោះសាទៀតទេ ជាការពិតណាស់ ពួក អ្នកបានប្រឆាំងក្រោយពីពួកអ្នកមានជំនឿហើយនោះ។ បើយើង លើកលែងទោសឱ្យក្រុមមួយក្នុងចំណោមពួកអ្នក ក៏យើងនឹងធ្វើ ទារុណកម្មក្រុមមួយផេ្សងទៀតដែរ ព្រោះពួកគេជាពួកដែលបាន ប្រព្រឹត្ដបាបកម្ម។
- ពួកពុតត្បុតទាំងប្រុសទាំងស្រីគឺពួកគេដូចគ្នា។ ពួកគេប្រើ គ្នាឱ្យប្រព្រឹត្ដអំពើអាក្រក់និងហាមឃាត់គ្នាពីការសាងអំពើល្អ ហើយ ពួកគេក្ដាប់ដៃរបស់ពួកគេ(កំណាញ់)។ ពួកគេបានភេ្លចអល់ឡោះ ដូច្នោះហើយទ្រង់ក៏បានភេ្លចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួក ពុតត្បុតគឺជាពួកដែលល្មើស ។
- អល់ឡោះបានសន្យាផ្ដល់ឱ្យពួកពុតត្បុតទាំងប្រុស ទាំង ស្រី និងពួកគ្មានជំនឿនូវនរកជើហាន់ណាំ ដែលពួកនេះត្រូវស្ថិតនៅ ក្នុងនោះជាអមតៈ។ វា(នរក)គ្រប់គ្រាន់ហើយសម្រាប់ពួកគេ។ ហើយអល់ឡោះបានដាក់បណ្ដាសាពួកគេ ហើយពួកគេនឹងទទួល ទារុណកម្មជានិរន្ដរ៍។
- ដូចពួក(ពួកគ្មានជំនឿ)ដែលពីមុនៗពួកអ្នក(ពួកពុតត្បុត) ដែរ ។ ពួកគេមានកម្លាំងពលំខ្លាំងក្លា និងមានទ្រព្យសម្បតិ្ដ និងកូន ចៅច្រើនជាងពួកអ្នកទៅទៀត។ ហើយពួកគេបានរីករាយនឹងភ័ព្វ-សំណាងរបស់ពួកគេ។ រីឯពួកអ្នកក៏បានរីករាយនឹងភ័ព្វសំណាងរបស់ ពួកអ្នកដូចដែលពួកគ្មានជំនឿមុនៗបានរីករាយនឹងភ័ព្វសំណាង របស់ពួកគេដែរ។ ហើយពួកអ្នកបាននិយាយចំអកដូចពួកគេបាន និយាយចំអកដែរ។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេបាន រលាយអស់ទាំងនៅលើលោកិយ និងថ្ងៃបរលោក។ ហើយពួកទាំង នោះគឺជាពួកដែលខាតបង់។
- តើប្រវត្ដិរឿងរបស់ពួកមុនៗពួកគេ(ពួកពុតត្បុត)ដូចជា ក្រុមនួហ ក្រុមអាដ ក្រុមសាមូដ ក្រុមអ៊ីព្រហ៊ីម និងអ្នកភូមិម៉ាទយ៉ាន់ និងទីក្រុងដែលគេបានបំផ្លាញចោល(ក្រុមលូត)មិនបានមក ដល់ពួកគេទេឬ? បណ្ដាអ្នកនាំសាររបស់ពួកគេ(ពួកមុនៗ)បាននាំ មកនូវភស្ដុតាងនានាមកដល់ពួកគេ។ ហើយអល់ឡោះមិនបានធើ្វ បាបពួកគេទេ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។
- ហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួក គេជួយគ្នាទៅវិញទៅមក។ ពួកគេប្រើគ្នាឱ្យសាងអំពើល្អ និងហាម ឃាត់គ្នាពីការប្រព្រឹត្ដអំពើអាក្រក់ ហើយពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)។ អ្នកទាំងនោះអល់ឡោះនឹង អាណិតស្រឡាញ់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំង ពូកែ មហាគតិបណ្ឌិត។
- អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកមានជំនឿទាំង ប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ និងមានលំនៅដ្ឋានជា ច្រើនដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្ដពី អល់ឡោះគឺធំធេងបំផុត។ នោះគឺជាជ័យជំនះដ៏ធំធេង។
- ឱណាពី(មូហាំម៉ាត់). ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មាន ជំនឿ និងពួកពុតត្បុត ហើយអ្នកត្រូវប្រឆាំងឱ្យខ្លាំងនឹងពួកគេ។ ហើយទីលំនៅរបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់បំផុត។
- ពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថាៈ ពួកគេមិន បាននិយាយអ្វីឡើយ តែតាមពិតពួកគេបាននិយាយនូវពាក្យសំដី ដែលគ្មានជំនឿ។ ហើយពួកគេបានប្រឆាំងវិញ បន្ទាប់ពីការចូល សាសនាអ៊ីស្លាមរបស់ពួកគេហើយនោះ។ ហើយពួកគេប៉ុនប៉ងនូវ អ្វីដែលពួកគេមិនអាចសមេ្រចបាន។ ហើយពួកគេមិនអាចធ្វើអ្វី បានឡើយ លើកលែងតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ធ្វើ ឱ្យពួកគេមានបានដោយការប្រោសប្រទានរបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើពួកគេសារភាពកំហុសនោះ វាជាការប្រសើរសម្រាប់ ពួកគេ។ តែបើពួកគេបែរចេញវិញ អល់ឡោះនឹងធ្វើទារុណកម្ម ពួកគេនូវទារុណកម្មមួយដ៏ឈឺចាប់ទាំងនៅក្នុងលោកិយ និងថ្ងៃ បរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។
- ក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែលបានសន្យា ជាមួយអល់ឡោះថាៈ ប្រសិនបើទ្រង់បានផ្ដល់ការប្រោសប្រទាន (លាភសក្ការៈ)របស់ទ្រង់ដល់ពួកយើងនោះ ពួកយើងពិតជាជឿ លើទ្រង់ ហើយពួកយើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អជាមិនខាន។
- តែនៅពេលដែលទ្រង់បានផ្ដល់ឱ្យពួកគេនូវការប្រោស ប្រទាន(លាភសក្ការៈ)របស់ទ្រង់នោះ ពួកគេបែរជាកំណាញ់ (មិនបរិច្ចាគ)ទៅវិញ។ ហើយពួកគេបានបែរចេញក្នុងនាមពួកគេជាពួក ដែលប្រឆាំង ។
- ហើយទ្រង់ក៏ដាក់ទណ្ឌកម្មពួកគេដោយដាក់ភាពពុតត្បុត ទៅក្នុងចិត្ដរបស់ពួកគេរហូតដល់ថ្ងៃដែលពួកគេជួបទ្រង់ដោយសារតែពួកគេបានក្បត់នឹងអល់ឡោះនូវអ្វីដែលពួកគេបានសន្យាជាមួយទ្រង់ និងដោយសារតែអ្វីដែលពួកគេធ្លាប់ភូតកុហកនោះ។
- តើពួកគេមិនដឹងថា ពិតប្រាកដណាស់ អល់ឡោះដឹងពី អាថ៌កំបាំង និងការខ្សឹបខ្សៀវ(ផែនការអាក្រក់)របស់ពួកគេទេ ឬ? ហើយពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងបំផុតចំពោះរឿង អាថ៌កំបាំងទាំងអស់។
- ពួកដែលបង្ខូចកេរ្ដិ៍ឈ្មោះសប្បុរសជនទាំងឡាយក្នុង ចំណោមអ្នកមានជំនឿដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ) និងពួកដែល គ្មានអ្វី(បរិច្ចាគ)ក្រៅពីតាមលទ្ធភាពរបស់ពួកគេនោះ ពួកគេ(ពួក ពុតត្បុត)ចំអកដល់ពួកទាំងនោះ(អ្នកមានជំនឿ)។ អល់ឡោះនឹង ចំអកឱ្យពួកគេវិញ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។
- ទោះបីជាអ្នក(មូហាំម៉ាត់)សុំអភ័យទោសឱ្យពួកគេ ឬមិន សុំអភ័យទោសឱ្យពួកគេក៏ដោយ(ក៏អល់ឡោះមិនអភ័យទោសឱ្យ ដែរ)។ ប្រសិនបើអ្នកសុំអភ័យទោសឱ្យពួកគេចំនួនចិតសិបដង ក៏ដោយ ក៏អល់ឡោះមិនអភ័យទោសឱ្យពួកគេដែរ ព្រោះពួកគេ គ្មានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្ដល្មើសឡើយ។
- ពួកប្រឆាំងបានរីករាយនឹងការស្នាក់នៅរបស់ពួកគេពី ក្រោយអ្នកនាំសាររបស់អល់ឡោះ(ដោយមិនចេញទៅប្រយុទ្ធ)។ ហើយពួកគេមិនពេញចិត្ដក្នុងការតស៊ូដោយទ្រព្យសម្បត្ដិរបស់ពួក គេ និងជីវិតរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ព្រមទាំង ពួកគេនិយាយថាៈ ពួកអ្នកមិនត្រូវចេញទៅនៅពេលថ្ងៃក្ដៅនោះ ទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ភ្លើងនរកជើហាន់ណាំ គឺក្ដៅ ខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។
- ដូចេ្នះ ចូរឱ្យពួកគេសើចសប្បាយរីករាយ(នៅក្នុងលោ-កិយ)បន្ដិចសិនចុះ ហើយពួកគេនឹងយំស្រែកយ៉ាងច្រើន(នៅថ្ងៃ បរលោក)ជាមិនខាន។ នេះគឺជាការតបស្នងដោយសារតែអ្វីដែល ពួកគេធ្លាប់បានប្រព្រឹត្ដ។
- ប្រសិនបើអល់ឡោះបញ្ជូនអ្នក(មូហាំម៉ាត់)ត្រឡប់ទៅ កាន់ក្រុមមួយនៃពួកគេ(ពួកពុតត្បុត) ពួកគេពិតជាសុំអនុញ្ញាតពី អ្នកដើម្បីចេញទៅ(ច្បាំង)ជាមិនខាន។ ដូចេ្នះ ចូរអ្នកពោលថាៈ ពួកអ្នកមិនអាចចេញទៅជាមួយខ្ញុំបានឡើយ ហើយក៏មិនអាចច្បាំង នឹងសត្រូវជាមួយខ្ញុំបានដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញ ចិត្ដអង្គុយ(នៅទំនេរ)តាំងពីដំបូងមកម្លេះ។ ដូចេ្នះហើយ ចូរពួកអ្នក អង្គុយជាមួយពួកដែលយឺតយ៉ាវ(មិនទៅធ្វើសង្គ្រាម)ទៀតចុះ។
- ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួក គេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវ ឈរនៅលើផ្នូររបស់គេ(ដើម្បីសុំអភ័យទោសឱ្យគេ)ដែរ។ ពិត ប្រាកដណាស់ ពួកគេមិនបានជឿលើអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់ឡើយ ហើយពួកគេបានស្លាប់ ខណៈដែលពួកគេជាជនល្មើស។
- ហើយចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេជាមួយប្រការទាំងនេះនៅលើ លោកិយ ហើយដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ(ស្លាប់) ខណៈ ដែលពួកគេជាពួកគ្មានជំនឿ។
- ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះ ដោយឱ្យពួកគេមានជំនឿលើអល់ឡោះ និងឱ្យពួកគេតស៊ូច្បាំង (នឹងសត្រូវ)ជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យ សម្បតិ្ដក្នុងចំណោមពួកគេបានសុំអនុញ្ញាតពីអ្នក ដោយពួកគេបាន និយាយថាៈ សូមអ្នកមេត្ដាទុកពួកយើងឱ្យនៅជាមួយពួកដែល អង្គុយ(នៅផ្ទះមិនបាច់ទៅច្បាំង ដូចជាស្ដ្រីភេទ ចាស់ជរា...)ផង។
- ពួកគេរីករាយនឹងនៅជាមួយពួកដែលមិនបានទៅធ្វើ សង្គ្រាម ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតលើចិត្ដរបស់ពួក គេ។ ដូច្នោះហើយពួកគេមិនយល់អី្វឡើយ។
- ប៉ុន្ដែអ្នកនាំសារ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេ (មូហាំម៉ាត់)ពួកគេបានតស៊ូធ្វើសង្គ្រាមដោយទ្រព្យសម្បតិ្ដ និងខ្លួន ប្រាណរបស់ពួកគេ(ដើម្បីអល់ឡោះ)។ ហើយអ្នកទាំងនោះនឹង ទទួលបានផលល្អ ហើយអ្នកទាំងនោះជាអ្នកដែលជោគជ័យ។
- អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ទាំងនោះហើយជាជោគជ័យដ៏ធំធេង។
- ហើយពួកដែលដោះសាក្នុងចំណោមពួកអារ៉ាប់ជនបទបាន មកជួប(មូហាំម៉ាត់) ដើម្បីសុំគាត់ឱ្យអនុញ្ញាតដល់ពួកគេ(មិនទៅ ធ្វើសង្គ្រាម)។ ហើយពួកដែលបានភូតកុហកអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់បានអង្គុយនៅផ្ទះ(យ៉ាងព្រហើនដោយមិនបានមក សុំការអនុញ្ញាតពីមូហាំម៉ាត់)។ ពួកដែលបានប្រឆាំងក្នុងចំណោម ពួកគេនឹងត្រូវទទួលទារុណកម្មយ៉ាងឈឺចាប់។
- គ្មានទោសពៃរ៍ចំពោះអ្នកទន់ខ្សោយ និងអ្នកមានជំងឺ និងអ្នកគ្មានលទ្ធភាពបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)ឡើយ ប្រសិនបើពួកគេស្មោះត្រង់នឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ នោះ។ គ្មានហេតុផលណាដែលត្រូវបន្ទោសបណ្ដាអ្នកដែលសាង អំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។
- ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះបណ្ដាអ្នកដែលបាន មកជួបអ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកផ្ដល់ជំនិះដល់ពួកគេដោយអ្នក បានពោលថាៈ ខ្ញុំមិនអាចរកជំនិះសម្រាប់ពួកអ្នកជិះបានឡើយ។ ពួកគេបានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខ ព្រួយព្រោះតែពួកគេគ្មានលទ្ធភាពបរិច្ចាគ។
- តាមពិត វិធីដាក់ទោសនោះ គឺចំពោះតែពួកដែលសុំអនុ-ញ្ញាតពីអ្នក(មិនទៅធ្វើសង្គ្រាម)ក្នុងករណីពួកគេជាអ្នកមានទ្រព្យ សម្បត្ដិប៉ុណ្ណោះ។ ពួកគេពេញចិត្ដនៅជាមួយពួកដែលអសមត្ថភាព ហើយអល់ឡោះក៏បានបោះត្រាភ្ជិតលើចិត្ដពួកគេ។ ដូចេ្នះពួកគេមិន ដឹងឡើយ។
- ពួកគេ(ពួកពុតត្បុត)នឹងឆ្លើយដោះសាចំពោះពួកអ្នក(អ្នក មានជំនឿ) នៅពេលដែលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេ វិញ(ក្រោយចប់សង្គ្រាម)។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នក មិនបាច់ឆ្លើយដោះសាទេ ពួកយើងនឹងមិនជឿលើពួកអ្នកឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងពីដំណឹង(ភូតកុហក) ទាំងឡាយរបស់ពួកអ្នកអស់ហើយ។ ហើយអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់នឹងមើលឃើញអំពើរបស់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់អ្នកដែលដឹងប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។
- ពួកគេនឹងស្បថជាមួយនឹងអល់ឡោះ ដើម្បី(យកចិត្ដ)ពួក អ្នក នៅពេលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេវិញ(ក្រោយ ចប់សង្គ្រាម)ដើម្បីកុំឱ្យពួកអ្នកងាកចេញពីពួកគេ។ ហេតុនេះ ចូរ ពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេកខ្វក់។ ហើយទីជំរករបស់ពួកគេគឺនរកជើហាន់ណាំដែលជាការតបស្នងនូវ អ្វីដែលពួកគេបានប្រព្រឹត្ដ។
- ពួកគេបានស្បថចំពោះពួកអ្នក ដើម្បីឱ្យពួកអ្នកអនុគ្រោះ ដល់ពួកគេ។ តែទោះបីជាពួកអ្នកអនុគ្រោះដល់ពួកគេក៏ដោយ ក៏ អល់ឡោះពិតជាមិនអនុគ្រោះដល់ក្រុមដែលប្រព្រឹត្ដល្មើសដែរ។
- ពួកអារ៉ាប់ជនបទគ្មានជំនឿ និងមានពុតត្បុតខ្លាំងជាង គេ ហើយជាងនេះទៅទៀតពួកគេថែមទាំងមិនដឹងពីព្រំដែនច្បាប់ ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់ទៀតផង។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
- ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកខ្លះបានចាត់ ទុកអ្វីដែលគេបានបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះ)គឺជាការខាតបង់ ហើយគេនឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ តែ គ្រោះអាក្រក់នោះកើតមានចំពោះពួកគេទៅវិញទេ។ ហើយ អល់ឡោះមហាឮ មហាដឹង។
- ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ អ្នកខ្លះជឿលើ អល់ឡោះ និងថ្ងៃបរលោក ហើយគេចាត់ទុកអ្វីដែលគេបរិច្ចាគ គឺ ដើម្បីបញ្ជិតខ្លួនចំពោះអល់ឡោះ និងទទួលការបួងសួងពីអ្នកនាំ សារផងដែរ។ ចូរជ្រាបថា ពិតប្រាកដណាស់វាជាការបញ្ជិតខ្លួន សម្រាប់ពួកគេ។ អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណា របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ហើយបណ្ដាអ្នកមុនដំបូងគេបង្អស់នៃបណ្ដាអ្នកមូហាជីរីន និងបណ្ដាអ្នកអាន់ស័រ ហើយនិងបណ្ដាអ្នកដែលបានដើរ តាមគន្លងធម៌ពួកគេ ដោយត្រឹមត្រូវអល់ឡោះបានពេញចិត្ដពួកគេ ហើយពួកគេក៏ពេញចិត្ដចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានរៀប ចំទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពី ក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេង។
- ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលនៅជុំវិញពួក អ្នក មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយនៅក្នុងចំណោមប្រជាជន នៅក្រុងម៉ាឌីណះខ្លះ ពួកគេរឹងរូសក្នុងភាពពុតត្បុតនៅឡើយ ដែល អ្នក(មូហាំម៉ាត់)មិនស្គាល់ពួកគេទេ តែយើង(អល់ឡោះ)ស្គាល់ ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង ក្រោយមកពួកគេនឹង ត្រូវគេបញ្ជូនទៅកាន់ទារុណកម្មដ៏ធ្ងន់ធ្ងរ។
- ហើយមានក្រុមផេ្សងទៀត បានទទួលស្គាល់បាបកម្ម របស់ពួកគេ ដោយពួកគេបានលាយឡំអំពើល្អជាមួយនឹងអំពើ អាក្រក់ផេ្សងទៀត។ សង្ឃឹមថា អល់ឡោះនឹងទទួលយកការ សារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ចូរអ្នក(មូហាំម៉ាត់)យកការបរិច្ចាគពីទ្រព្យសម្បត្ដិ របស់ពួកគេ(ពួកសារភាពកំហុស)មួយចំនួនដើម្បីជំរះ និងសំអាត (បាបកម្ម)ពួកគេដោយការបរិច្ចាគនេះចុះ ហើយអ្នកត្រូវបួងសួង សុំឱ្យពួកគេផង ពិតប្រាកដណាស់ ការបួងសួងសុំរបស់អ្នកជាការ ស្ងប់ចិត្ដសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹង។
- តើពួកគេ(ពួកមិនទាន់សារភាពកំហុស)មិនបានដឹងទេ ឬថា អល់ឡោះពិតជាអ្នកទទួលយកការសារភាពកំហុស និងទទួល យកការបរិច្ចាគនានាពីខ្ញុំទាំងឡាយរបស់ទ្រង់ ហើយអល់ឡោះពិត ជាអ្នកទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត នោះ
- ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសាងអំពើល្អ ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបណ្ដាអ្នកដែលមានជំនឿនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវគេបញ្ជូន ត្រឡប់ទៅកាន់ម្ចាស់ដែលដឹងប្រការ អាថ៌កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានសាង។
- ហើយមួយក្រុមទៀត(ក្នុងចំណោមពួកពុតត្បុត)ត្រូវ បានគេពន្យារពេលដើម្បីរង់ចាំការសមេ្រចរបស់អល់ឡោះ ថាតើ ទ្រង់ធ្វើទារុណកម្មពួកគេ ឬក៏ទ្រង់ទទួលការសារភាពពីពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
- ហើយពួកដែលបានកសាងម៉ាស្ជិទដើម្បីបង្កគ្រោះថ្នាក់ (ដល់អ្នកមានជំនឿ)និងនាំឱ្យគ្មានជំនឿ ហើយនិងបង្កភាពបែក បាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងត្រៀមសម្រាប់ជន ណាដែលបានធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់តាំងពីមុនមក។ ហើយពួកគេប្រាកដជានឹងស្បថថាៈ យើងមិន ចង់បានអ្វីក្រៅពីផលល្អ(ការសាងសង់ម៉ាស្ជិទនេះ)ឡើយ។ ហើយ អល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ពួកគេជាពួកដែល ភូតកុហក។
- ចូរអ្នក(មូហាំម៉ាត់)កុំសឡាតក្នុងម៉ាស្ជិទនោះជាដាច់ ខាត។ តែម៉ាស្ជិទ(គូហ្ពាក)ដែលត្រូវបានគេកសាងឡើងសម្រាប់ ជាគ្រឹះនៃការកោតខ្លាចអល់ឡោះតាំងពីថ្ងៃដំបូង វាសក្ដិសមបំផុត ដែលអ្នកត្រូវសឡាតនៅទីនោះ។ នៅទីនោះមានបុរសជាច្រើនដែល ពួកគេចូលចិត្ដភាពស្អាតស្អំ។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលស្អាតស្អំ។
- តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិទ)របស់គេ ដើម្បីជាការកោតខ្លាចអល់ឡោះ និងទទួលការយល់ព្រមពី អល់ឡោះល្អជាង ឬមួយក៏អ្នកដែលបានកសាងគ្រឹះនៃសំណង់របស់ គេនៅជាប់នឹងមាត់ជ្រោះដែលចាំតែបាក់ធ្លាក់ ហើយវាក៏បានបាក់ ធ្លាក់ជាមួយគេចូលទៅក្នុងនរកជើហាន់ណាំល្អជាង? ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ពួកដែលបំពានឡើយ។
- សំណង់គ្រឹះរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបាន កសាងនោះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងចិត្ដរបស់ ពួកគេដដែល លុះត្រាតែចិត្ដរបស់ពួកគេដាច់ខេ្ទចខ្ទីអស់(ស្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
- ពិតប្រាកដណាស់អល់ឡោះបានទិញ(ប្ដូរ)ពីបណ្ដាអ្នក មានជំនឿនូវជីវិត និងទ្រព្យសម្បតិ្ដរបស់ពួកគេ ដោយតបស្នងឱ្យ ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ា អល់ឡោះដោយ ពួកគេសម្លាប់(សត្រូវ) ហើយពួកគេក៏ត្រូវគេសម្លាប់វិញដែរ។ នេះជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមាននៅក្នុងគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងគម្ពីរគួរអាន។ តើមាននរណា ម្នាក់ដែលគោរពកិច្ចសន្យារបស់គេជាងអល់ឡោះនោះ? ដូចេ្នះ ចូរពួកអ្នករីករាយនឹងការលក់ដូររបស់ពួកអ្នកដែលពួកអ្នកបាន ព្រមព្រៀងនឹងវាចុះ។ ហើយនោះវាជាជ័យជំនះដ៏ធំធេង។
- បណ្ដាអ្នកសារភាពកំហុស បណ្ដាអ្នកគោរពសក្ការៈ បណ្ដាអ្នកកោតសរសើរ បណ្ដាអ្នកបួស បណ្ដាអ្នករូកុ បណ្ដាអ្នក ស៊ូជូត បណ្ដាអ្នកប្រើគ្នាឱ្យសាងអំពើល្អ និងបណ្ដាអ្នកហាមឃាត់ គ្នាអំពីទង្វើអាក្រក់ និងបណ្ដាអ្នកដែលរក្សាច្បាប់របស់អល់ឡោះ។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្ដាអ្នកមាន ជំនឿទាំងនោះចុះ។
- ចំពោះណាពី និងបណ្ដាអ្នកមានជំនឿពួកគេមិនត្រូវសុំ អភ័យទោសឱ្យពួកមូស្ហរីគីនឡើយ ទោះបីពួកគេជាសាច់ញាតិ ក៏ដោយក្រោយពីអ្វីដែលបានបញ្ជាក់ច្បាស់សម្រាប់ពួកគេថា ពិត ប្រាកដណាស់ពួកគេជាពួកនរកជើហ៊ីមហើយនោះ។
- ការសុំអភ័យទោសរបស់អ៊ីព្រហ៊ីមឱ្យឪពុករបស់គេ គ្មានអ្វីក្រៅពីការសន្យាដែលគេបានសន្យាចំពោះគាត់ឡើយ។ តែ នៅពេលដែលគេបានដឹងច្បាស់ថា ពិតប្រាកដណាស់ គាត់ជាសត្រូវ របស់អល់ឡោះនោះ គេក៏បានចាកចេញពីគាត់។ ពិតប្រាកដណាស់ អ៊ីព្រហ៊ីមគឺជាអ្នកឱនលំទោន និងទន់ភ្លន់បំផុត។
- ហើយអល់ឡោះមិនធ្វើឱ្យក្រុមណាមួយវងេ្វងក្រោយ ពីទ្រង់បានចង្អុលបង្ហាញពួកគេឡើយ ទាល់តែទ្រង់បញ្ជាក់ប្រាប់ពួក គេនូវអ្វីដែលពួកគេត្រូវចៀសវាង។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។
- ពិតប្រាកដណាស់អល់ឡោះ ទ្រង់មានអំណាចគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី។ ទ្រង់ជាអ្នកធ្វើឱ្យរស់ និងជាអ្នកធ្វើ ឱ្យស្លាប់។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះ ឡើយ ហើយក៏គ្មានអ្នកជួយអន្ដរាគមន៍ដែរ។
- ជាការពិតណាស់ អល់ឡោះបានទទួលយកការសារ-ភាពកំហុសពីណាពី(មូហាំម៉ាត់) និងបណ្ដាមូហាជីរីន និងបណ្ដា អាន់ស័រ ដែលពួកគេបានតាមគាត់នៅគ្រាលំបាកក្រោយពីចិត្ដនៃ ក្រុមរបស់ពួកគេមួយស្ទើរតែងាកចេញ(ពីការពិត)ទៅហើយនោះ។ តែបន្ទាប់មកទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់ពួកគេ វិញ។ ពិតប្រាកដណាស់ ទ្រង់មហាករុណា មហាអាណិតស្រឡាញ់ ចំពោះពួកគេ។
- ហើយ(ទ្រង់ក៏បានទទួលយកការសារភាពកំហុសផង ដែរ)ទៅលើអ្នកទាំងបី ដែលត្រូវគេទៅចោល រហូតដល់ផែនដី ដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយ ចិត្ដរបស់ពួកគេក៏ចង្អៀតចង្អល់ចំពោះពួកគេដែរ ហើយពួកគេដឹង យ៉ាងច្បាស់ថា គ្មានកន្លែងគេចពីអល់ឡោះឡើយ មានតែវិលទៅ កាន់ទ្រង់វិញប៉ុណ្ណោះ។ បន្ទាប់មកទ្រង់បានទទួលយកការសារភាព កំហុសរបស់ពួកគេ ដើម្បីឱ្យពួកគេសារភាពកំហុស។ ពិតប្រាកដ ណាស់អល់ឡោះ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត។
- ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយពួកអ្នកត្រូវស្ថិតនៅជាមួយបណ្ដាអ្នកដែលទៀង ត្រង់។
- ចំពោះប្រជាជននៅក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទ ដែលនៅជុំវិញពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះ (ពេលមានសង្គ្រាម)ឡើយ ហើយពួកគេក៏មិនស្រឡាញ់ខ្លួនរបស់ ពួកគេជាងរូបគាត់(អ្នកនាំសារ)ដែរ។ ទាំងនោះគឺដោយសារតែការ សេ្រកទឹក និងការហត់នឿយ និងការសេ្រកឃ្លានមិនបង្កផលប៉ះ ពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្គ្រាម)។ ហើយ ពួកគេមិនឈានជើងទៅទីកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមាន កំហឹងឡើយ ហើយក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដែរ។ ផ្ទុយទៅវិញត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអំពើល្អ ដោយសារប្រការទាំងនេះ។ ពិតប្រាកដណាស់ អល់ឡោះពិតជា មិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកសាងអំពើល្អឡើយ។
- ហើយទោះបីជាពួកគេបរិច្ចាគទ្រព្យសម្បត្តិតិចក្តី ឬ ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមូយក៏ដោយ គឺសុទ្ធតែត្រូវបានកត់ត្រាសម្រាប់ពួកគេ ដើម្បីអល់ឡោះនឹងតបស្នងដល់ពួកគេដ៏ប្រសើរបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។
- ហើយបណ្ដាអ្នកដែលមានជំនឿ គឺមិនត្រូវចេញទៅធ្វើ សង្គ្រាមទាំងអស់គ្នានោះទេ។ ដូចេ្នះ ហេតុអ្វីបានជារាល់កុលសម្ព័ន្ធ ក្នុងចំណោមពួកគេមិនមានក្រុមណាមួយចេញទៅដើម្បីស្វែងយល់ ពីសាសនា និងដើមី្បក្រើនរំលឹកដល់ក្រុមរបស់ពួកគេពេលដែល ពួកគេត្រឡប់មករកក្រុមរបស់ពួកគេវិញ។ សង្ឃឹមថាពួកគេនឹង កោតខ្លាច។
- ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រយុទ្ធនឹងពួក គ្មានជំនឿដែលនៅជិតពួកអ្នកបំផុតចុះ ហើយត្រូវបង្ហាញឱ្យពួកគេ ឃើញនូវភាពខ្លាំងក្លារបស់ពួកអ្នក។ ពួកអ្នកត្រូវដឹងថា ពិតប្រាកដ ណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។
- ហើយនៅពេលដែលមានជំពូកណាមួយ(ក្នុងគម្ពីរ គួរអាន)ត្រូវបានគេបញ្ចុះមកនោះ ក្នុងចំណោមពួកគេ(ពួកពុត ត្បុត)មានអ្នកខ្លះនិយាយថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលវា(ជំពូក)នេះធ្វើឱ្យគេកាន់តែមានជំនឿនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿ គឺវាបានធ្វើឱ្យពួកគេកាន់តែមានជំនឿ ហើយពួកគេសប្បាយរីករាយ។
- ហើយចំណែកឯពួកដែលនៅក្នុងចិត្តរបស់ពួកគេមាន ជំងឺ(ពុតត្បុត)វិញនោះ វា(ជំពូក)បានធ្វើឱ្យពួកគេកាន់តែគ្មាន ជំនឿលើភាពគ្មានជំនឿរបស់ពួកគេថែមទៀត ហើយពួកគេបាន ស្លាប់ក្នុងពេលដែលពួកគេជាពួកគ្មានជំនឿ។
- តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ ពួកគេត្រូវ បានគេសាកល្បង(ផ្ដល់គ្រោះថ្នាក់)រាល់ៗឆ្នាំចំនួនមួយដង ឬពីរដង ក្រោយមកពួកគេនៅតែមិនសារភាពកំហុស ហើយពួកគេក៏មិន ទទួលយកការក្រើនរំលឹកដែរនោះ
- ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះមក នោះ ពួកគេ(ពួកពុតត្បុត)មួយចំនួនបានក្រឡេកមើលគ្នាទៅវិញ ទៅមក(រួចក៏និយាយថា) តើមាននរណាម្នាក់មើលឃើញពួកអ្នក ដែរឬទេ? បន្ទាប់មកពួកគេក៏បានចាកចេញ។ អល់ឡោះក៏បាន បង្វែរចិត្ដរបស់ពួកគេដោយសារតែពួកគេជាក្រុមដែលគ្មានការ យល់ដឹង។
- ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់)ចេញពី ពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ គាត់ជាអ្នកទទួលរង ការលំបាកនូវអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ គាត់ជា អ្នកចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿ។
- ហើយប្រសិនបើពួកគេ(ពួកពុតត្បុត)បានបែរចេញវិញ នោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះតែមួយគត់គឺគ្រប់ គ្រាន់សម្រាប់ខ្ញុំ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំបាន ប្រគល់ការទុកចិត្ដ ហើយទ្រង់គឺជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។